ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង

ពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង

ស្ទឹងស្ទោង គឺជាខ្សែទឹកដ៏សំខាន់មួយដែលមានប្រភពមកពីជួរភ្នំត្បែង ខេត្តព្រះវិហារ ហូរកាត់ស្រុកសង្គមថ្មី ស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង បន្តទៅដល់បឹងទន្លេសាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ។ ការប្រារព្ធពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង គេធ្វើឡើងនៅទីប្រជុំជនស្រុកស្ទោង ពោល គឺភូមិកំពង់ចិន (ត្រង់ចំណុចវត្តក្តីដើម) ដែលជាទីតាំងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ស្រុកស្ទោង តភ្ជាប់ទំនាក់ទំនងរវាងអ្នកខាងលើ (អ្នកអាស្រ័យផលអនុផលព្រៃឈើ) និងអ្នកខាងក្រោម (អ្នកនេសាទនៅបឹងទន្លេសាប)។ តើពិធីបុណ្យអុំទូកនៅស្ទឹងស្ទោងមានលក្ខណៈបែបណាខ្លះ?

បុណ្យអុំទូក គឺជាទំនៀមពិសេសរបស់អ្នកស្រុកទាំងឡាយដែលនៅជាប់មាត់ទឹក តួយ៉ាងមាត់ស្ទឹង បឹង ទន្លេ ហើយជាទូទៅអ្នកស្រុកនៅជាប់ទន្លេតែងប្រារព្ធបុណ្យនេះនៅថ្ងៃចេញវស្សា។ ចំណែកឯពិធីបុណ្យអុំទូកថ្នាក់ជាតិដែលរៀបចំនៅមុខព្រះបរមរាជវាំង គេតែងប្រារព្ធនៅថ្ងៃ១៤កើត ដល់ថ្ងៃ១រោច ខែកក្តិក ដែល១៥កើតជាថ្ងៃពេញបូណ៌មី។ ប៉ុន្តែ ពិធីបុណ្យអុំទូកនៅស្ទឹងស្ទោង ដែលប្រារព្ធឡើងនៅខាងមុខវត្តក្តីដើមនេះ គេតែងប្រារព្ធឡើងបន្ទាប់ពីចប់ពិធីភ្ជុំបិណ្ឌ ដោយគេធ្វើឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃ១កើត ដល់ថ្ងៃ៣កើត ខែអស្សុជ។ ដូចពោលមកខាងលើស្រាប់ ស្ទឹងស្ទោងមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅក្នុងសហគមន៍ខ្លាំងណាស់ ពោល គឺទាំងអ្នកនៅខាងលើ និងនៅខាងក្រោម តែងតែពឹងផ្អែកជាសំខាន់ទៅលើទឹកស្ទឹងស្ទោងដែលជាប្រភពផ្តល់នូវជីវិតសម្រាប់អ្នកស្រុកស្ទោងទាំងមូល។ ម្ល៉ោះហើយ ពិធីបុណ្យអុំទូកនេះ មិនសូវខុសប៉ុន្មានពីអ្នកស្រុកជាប់មាត់ទន្លេទេ ពោល គឺជាប់ទាក់ទងជាមួយនឹងទឹក ហើយគោលបំណងនៃកិច្ចនេះពុំមែនគិតលើរឿងឈ្នះចាញ់អ្វីឡើយ។ ប៉ុន្តែ វាជាកិច្ចមួយដែលធ្វើឡើងដើម្បីបណ្តេញទឹក យកដីធ្វើកសិកម្ម ដោយហេតុថានៅដើមខែអស្សុជជាពេលដែលទឹកទន្លេឆ្មារនិងទន្លេសាបនៅផ្នែកខាងក្រោមឡើងច្រាលមកលើ។

ទូកដែលគេយកមកអុំ ជាទូកតូចៗដែលច្រើនតែជាប្រភេទទូកផ្កាចារ ទូកង និងទូកកំរោល ហើយជាទូទៅកាលពីដើមមកមានទូកប្រមាណ ១០ ទៅ ២០ ប៉ុណ្ណោះដែលមកចូលរួម ប៉ុន្តែសព្វថ្ងៃ ទូកបានកើនឡើងរហូតដល់ជិត ៤០ទូក។ ក្នុងនោះដែរ វត្តក្តីដើមដែលជាទីតាំងប្រារព្ធពិធី កាលពីដើមមកមានទូកចំនួន ៣ ដែលមានឈ្មោះ “អារាប”, “អាមាន់ហើរ”​ និង “អាខ្នុរ”។ គួរឱ្យសោកស្តាយ ទូកទាំង ៣ នេះ គេវាយកំទេចចោលអស់នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ សព្វថ្ងៃនៅសល់តែបំណែកភ្នែកទូកឈ្មោះ “អារាប” មួយចំហៀងប៉ុណ្ណោះដែលរក្សាទុកនៅក្នុងវត្ត និងបំណែកភ្នែកទូកមួយចំហៀងទៀតអ្នកស្រុកយកទៅរក្សាទុក ហើយចំណែកទូកឈ្មោះ “អាខ្នុរ” នៅសល់តែក្បាលទូកប៉ុណ្ណោះដែលគេយកទៅរក្សាទុកនៅភូមិសល្ងាចស្ថិតនៅខាងជើងវត្តក្តីដើមប្រមាណ ៤គីឡូម៉ែត្រ។ ជាទំនៀមតរៀងមក នៅថ្ងៃទី១នៃពិធីបុណ្យអុំទូកនេះ ចំណុះទូកទាំងអស់ និងអ្នកចូលរួម ចាប់ផ្តើមជួបជុំគ្នានៅខាងមុខខ្ទមអ្នកតាគង់ដែលស្ថិតនៅខាងកើតព្រះវិហារវត្តក្តីដើម (បរិវេណវត្ត) នៅម៉ោងប្រមាណ ១រសៀល។ កាលពីដើមមក គេមានថ្វាយភ្លេង បញ្ជាន់រូប ដោយមានអ្នកស្នងរូបម្នាក់ឈ្មោះ “យាយតែម” រាំតំណាងនៅខាងមុខខ្ទមអ្នកតាគង់។ ពេលអ្នកតា​គង់ចូលរូបម្តងៗ អ្នកចូលរួមតែងសួរទៅរូបស្នងថា “តើអ្នកតាគង់មែនទេ?” ហើយរូបស្នងតបថា “មិនដឹងទេ”។ បន្ទាប់មក យាយតែមដែលជារូបស្នង ត្រូវឡើងរាំជិះលើទូកមួយជុំសិនមុននឹងចាប់ផ្តើមកម្មវិធីបុណ្យអុំទូក។ គួរឱ្យសោកស្តាយ ចាប់តាំងពីយាយតែមបានលាចាកលោកទៅ មិនមានអ្នកស្នងរូបក្នុងកិច្ចនេះទៀតឡើយ។ ម្ល៉ោះហើយ គេជ្រើសរើសយកចំណុះទូកណាម្នាក់ចង ក្រណាត់ក្រហមលើក្បាល និងចំណុះទូកផ្សេងទៀតមកតុបតែងខ្លួន លាបម្សៅពេញមុខ មកសែនព្រេន និងរាំថ្វាយអ្នកតាគង់។ ការបួងសួង និងរាំរែកនៅមុខខ្ទមអ្នកតាគង់ គេធ្វើបីថ្ងៃពេញតែម្តង ពោល គឺមុននឹងចាប់ផ្តើមអុំទូក គេមានទំនៀមមកសែនព្រេនដល់អ្នកតាគង់ជាមុនសិន។

តាមទម្លាប់ពីដើមមក នៅមុនពេលអុំទូក គេតែងអុំទូកឈ្មោះ “អារាប” ចេញពីវត្តក្តីដើមទៅយកចំណុះទូកផ្សេងទៀតនៅម្តុំវត្តហប់ដែលស្ថិតនៅទិសឦសានវត្តក្តីដើម។ ប៉ុន្តែ សព្វថ្ងៃមិនមានពិធីអុំទូកឈ្មោះ “អារាប” ទៅយកទៀតទេ ដ្បិតទូកនេះគេវាយចោលជាយូរមកហើយដូចរៀបរាប់ខាងលើស្រាប់។ ដោយឡែក នៅឆ្នាំ២០២០ គណៈកម្មាធិការគ្រប់គ្រងវត្តបានធ្វើទូកថ្មីចំនួន ២ ដោយដាក់ឈ្មោះចាស់ដដែល គឺឈ្មោះ “អារាប” និង “អាមាន់ហើរ”។ ពិធីបុណ្យអុំទូកនេះ ដក់ជាប់ក្នុងផ្នត់គំនិតអ្នកស្រុកខ្លាំងណាស់ ទើបបានគេគូរគំនូររូបទូកនៅលើជញ្ជាំងព្រះវិហារវត្តក្តីដើម ផ្នែកខាងជើង។

———————————————

Water Festival at Stung Stoung

Stung Stoung or Stoung River is an important river that originates from the Tbeng mountain range in Preah Vihear province, flows through Sangkum Thmei district, Prasat Ballangk district, and Stoung district, continuing to the Tonle Sap River with a total length of about 100 km. The celebration of the Water Festival in Stung Stoung is held in the center of Stoung district, namely Kampong Chen village (at the point of Wat Kdei Deum), which is the main economic and commercial center of Stoung district, connecting relationship between the people living at the upper and lower part rely on non-timber forest products and fishing in the Tonle Sap River). What are the special features of the Water Festival in Stung Stong?

However, the Water Festival in Stung Stoung, which is held in front of the Wat Kdei Deum, is usually held after the end of the Pchum Ben ceremony, which is held for three days from the 1st Keat to the 3rd Keat of Ashouch month. As mentioned above, Stung Stoung is a very impotant for the community who always rely mainly on Stung Stoung, which is the water source to serve for the whole people in Stoung district. Thus, the Water Festival is not much different from the locals along the river, that is, associated with water, and the purpose of this work is not to think about winning or losing. But it is a work done to divert water for agricultural land, because at the beginning of the Ashouch month, when the water of the Chhmar and Tonle Sap rivers rise at the lowland.

The resting boats are to use small boats in the festival which is the type of Phka Char boat, Kang boat, and Kamrol boat. In the past, there are only about 10 to 20 boats came to participate, but today the number of boats has increased to nearly 40 boats. In addition, Wat Kdei Deum is the location where celebrate Water festival, as well from the past there are three boats that the villager relief namely “Arab”, “Arman Heur” and “Akhnor”. Unfortunately, these three boats were completely destroyed during the Democratic Kampuchea era. Today, only a piece of eye boat named “Arab” remained in the pagoda and the other eye boat is kept by the residents, while the boat named “Akhnor” has remained with only the boat head keep in Sar Lngeach village, located about 4 km north of the Wat Kdei Deum.

Traditionally, on the first day of the Water Festival, all boat crews and participants gather in front of the Neak Ta Kong hut, located east of Wat Kdei Deum at around 1 p.m. In the past, music was performed, with a successor named “Yeay Tem” dancing in front of the Neak Ta Kong hut. When Neak Ta gets into the successor, the participant always asks, “Are you Nak Ta Kong?” And Neak Ta replied, “I do not know.” Then, the successor had to dance on a boat before starting the Water Festival. Unfortunately, since Yeay Tem passed away, there is no successor in this work. Therefore, they choose a boat crew, tie a red cloth on the head and other boats to decorate themselves, apply powder all over their faces, offer sacrifices, and dance for Nak Ta Kong. Praying and dancing in front of Neak Ta Kong huts are done for three full days, that is, before starting the racing boat, there are customary to offer sacrifices to Nak Ta Kong first.

Traditionally, before start boating, a boat named “Arab” used to leave Wat Kdei Deum to pick another crew boat up at Wat Hop, located northeast of Wat Kdei Deum. But today there is no boating “Arab” because this boat has been destroyed for a long time, as mentioned above. In particular, in 2020, the pagoda management committee built two new boats with the same old name, “Arab” and “Arman Heur”. Therefore, this Water Festival is very much kept in the minds of the locals, as well they painted a picture of a boat on the wall of the northern pagoda as symbolic.

អត្ថបទដើម៖ លោក​ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!