ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៣រោច ខែកត្...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង ជាពិសេសគឺតួនាទីការងារ។ ចូរអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួនពិសេសជាមួយមិត្ត និងមិត្តរួមការងារ។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ ពិសេសថ្នាក់ដឹកនាំ ដូច្នេះសូមបញ្ចេញគំនិតយោបល់ក្នុងឥរិយាបថត្រឹមត្រូវ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំពេកទេ។ លោកអ្នកអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារ ដូច្នេះចូររៀបគម្រោងយ៉ាងណាដើម្បបញ្ជៀសស្ថានភាពទ្វេរមុខ។ អ្នកអាចគ្របសង្កត់ដោយកំហឹងបន្តិចបន្តួច ប៉ុន្តែត្រូវមានចិត្តល្អ និងអត់ធ្មត់។ សម្រាប់ទំនាក់ទំនងស្នេហាសូមអ្នកប្រកាន់ខ្ជាប់នូវគំនិតតឹងរឹង ប៉ុន្តែប្រសិនបើអ្នកមិនមានជំនឿចិត្តទៅលើទំនាក់ទំនងនេះ លោកអ្នកអាចស្តាប់ចម្លើយពីបេះដូងរបស់អ្នកបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ​ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលនៅជាប់នឹងជើងរបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អត្តចរិកជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ចំពោះសេ្នហារវាងកំឡោះក្រមុំ ដៃគូមានអធ្យាស្រ័យគ្នាល្អណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្តអស់ពាក់កណ្តាល។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ ចូរអ្នកកុំគិតច្រើននូវរឿងដែលមិនសប្បាយ គួរផ្តោតទៅលើការអនុគ្រោះ។ សម្រាប់សុខភាព គួរកុំបរិភាគអាហារខ្លាញ់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយស្តីតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនប្រកាន់គំនិតអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់អស់ពាក់កណ្តាល។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាចំពោះដៃគូរបស់អ្នក គឺត្រូវដើរមួយជំហ៊ានគិតមួយជំហាន។ ចំណុចហានិភ័យបានកើនឡើងក្នុងថ្ងៃនេះ សូមប្រយ័ត្នចំពោះការរងរបួស។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  អ្នកគួររៀបចំគម្រោងដើម្បីបញ្ចប់ការងារដែលនៅសេសសល់ ហើយកុំសម្រេចចិត្តរបៀបខ្លួនមួយជិះទូកពីរ។ អ្នកអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ប្រសិនបើអ្នកមិនកំណត់គោលដៅ។ គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់កំលាំងក្នុងការស្រោចស្រង់ស្ថានភាពការងារ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនគឺមានភាពចម្រួងចម្រាស់ និងមិនទុកចិត្តគ្នា។ ប្រសិនបើមិនខំប្រឹងរក្សាទេ ទំនាក់ទំនងអាចឈានដល់ការបែកបាក់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ អ្នកគួរស្តាប់មតិយោបល់នានា ដើម្បីជៀសវាងការសម្រេចចិត្តដែលខកបំណង។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់ នោះ អ្នកនឹងទទួលបានផលតាមការរំពឹងទុក ។ សម្រាប់គូស្នេហ៍ គួរបង្ហាញអារម្មណ៍ពិត និងបង្កើនទំនាក់ទំនងជាងមុន ដើម្បីជៀងវាការរសាយចិត្តពីគ្នា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខជាលំដាប់ ដូច្នេះសូមកុំទម្លាក់ចោលការងារណាមួយឲ្យសោះ ប៉ុន្តែគួរបន្ថែមការប្រឹងប្រែងដើម្បីបានផលកាន់តែប្រសើរ។ អ្នកគួរសម្រេចចិត្តចេញមុខជាមេគ្រួសារ ពីព្រោះលោកអ្នកអាចមានបញ្ហានៅក្នុងគ្រួសារ។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងបញ្ហាពីខាងក្រៅបន្ថែមទៀតឲ្យសោះ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំតិចតួចក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់នេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។ ចំណងស្នេហាហាក់គ្មានភាពល្អូកល្អឺនទេនៅក្នុងថ្ងៃនេះ ហើយថែមទាំងអាចជួប បញ្ហាខ្លះៗនៅក្នុងគ្រួសារ ដូច្នេះចូរមានភាពអត់ធ្មត់។ សម្រាប់បញ្ហាសុខភាព លោកអ្នកអាច រំខានដោយជំងឺបន្តិចបន្តួច។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ដូច្នេះចូរកុំព្យាយាមកែប្រែគម្រោងការងារ ដែលបានត្រៀម និងគិតគូររួច។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែចូររក្សាភាពសប្បុរសជានិច្ច។ មន្ទិលសង្ស័យដោយគ្មានហេតុផលគឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជាទីស្រលាញ់ ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចនឹងទទួលអារម្មណ៍ថាមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះនឹងសាបរលាបទៅវិញ។ ចូរគ្រប់គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ហើយជ្រើសរើសភាពស្ងៀមស្ងាត់ទើបប្រសើរ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែង និងមានមន្ទិលសង្ស័យចំពោះដៃគូ ដូច្នេះចូរពិនិត្យមើលអាកប្បកិរិយារបស់ខ្លួនឡើងវិញ។

ឆ្នាំកុរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ សម្រាប់សុខភាព និងការងារ អ្នកគួរធ្វើអ្វីៗសម្រាប់ខ្លួនឲ្យបានច្រើន កាត់បន្ថយការងារខ្លះចោលដើម្បីកុំឲ្យធ្ងន់ពេក។

រៀបចំដោយ៖ កញ្ញា មាស សុភាព  

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!