ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសាឆ្នាំ២០២៥

*ចំណាំ៖ ឆ្នាំទាំង៣ ឆ្លូវ ខាល វក រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៦ ជូត ថោះ រោង មមី វក កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ម្សាញ់ មមែ រកា រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការទទួលបានភាពជោគជ័យគ្រាប់ភារកិច្ចការងារដែលអ្នកកំពុងអនុវត្ត ឬគ្រោងនឹងចាប់ផ្តើមថ្មី។ ប៉ុន្តែលោកអ្នកមិនសូវមានលទ្ធភាពក្នុងការប្រាស្រ័យការទាក់ទងនោះទេ​។ ទន្ទឹមនឹងនេះក៏អាចនឹងទទួលបានភាពយល់ច្រលំដែលមនុស្សនៅជុំវិញខ្លួនបង្ករឡើង។ ប៉ុន្តែភាពអវិជ្ជមានទាំងនេះអាចបាត់បង់ទៅវិញបាន ប្រសិនបើអ្នកដោះស្រាយវាឲ្យបានលឿន និងគិតពិចារណាឲ្យបានម៉ត់ចត់។​

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពីព្រោះពេលវេលាទាំងអស់ក្នុងថ្ងៃនេះសុទ្ធតែអាចធានាបាននូវភាពរីកចម្រើនជោគជ័យធំដុំយ៉ាងប្រាកដណាស់។ កុំមានការព្រួយបារម្ភព្យាយាមឲ្យអស់ពីលទ្ធភាពសម្រេចក្តីប៉ងប្រាថ្នា រួមដោយរាសីវិជ្ជមានរបស់អ្នកក្នុងពេលនេះ។ វាប្រាកដណាស់ថា លោកអ្នកត្រូវតែមានគម្រោងការងារជាចាំបាច់ដើម្បីបញ្ជៀសពីភាពរាំងស្ទះដែលនឹងអាចកើតមានដោយមិននឹកស្មាន។ សូមជៀសវាងការព្រងើយកន្តើយ ឬបន្ថយល្បឿនការងារមុនពេលទទួលបានលទ្ធផល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យហូរចូលផ្ទះមិនដាច់ ប៉ុន្តែភាពជោគជ័យធំនេះគឺតែចំពោះការងារដែលអ្នកកំពុងប្រតិបត្តិប៉ុណ្ណោះ។ កិច្ចការងារបណ្តាក់ទុនថ្មី ការបង្កើតអាជីវកម្មថ្មី ឬការផ្លាស់ប្តូរការងារមិនអាចទទួលបានលទ្ធភាពវិជ្ជមានបែបនេះទេ។ ក្រៅពីនេះ សូមលោក អ្នកកុំធ្វើការងារដោយបង្ខំស្ថានភាពពេក សូមប្រើប្រាស់ការសម្របសម្រួលអោយបាន ច្រើន ធ្វើរបៀបនេះលោកអ្នកអាចទទួលបានផលច្រើនទ្វេរដង។ ករណីនេះ ល្អប្រសើរសម្រាប់ លោកអ្នកជាអ្នកគ្រប់គ្រង ដូច្នេះសូមប្រើប្រាស់លទ្ធភាពនេះអោយបានវិជ្ជមានបំផុត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញគួរឲ្យកត់សម្គាល់ និងសម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជនក៏នឹងអាចសម្រេចផលតាមការខិតខំប្រឹងប្រែងផងដែរ។ ក្នុងពេលនេះជម្លោះក្នុងក្រុមអាចកើតឡើង ដូច្នេះសូមកុំឆេវឆាវ ដោះស្រាយដោយសន្តិវិធី។ លោកអ្នកត្រូវស្តាប់ ហើយកុំឆ្លើយតបដោយងាយ។ លោកអ្នកត្រូវតែមានភាពវិជ្ជមានជានិច្ច អ្វីៗទាមទារការអត់ធ្មត់ ពីព្រោះការខិតខំ និងភាពអត់ធ្មត់នឹងផ្តល់ទិន្នផលវិជ្ជមាននៅចុងបញ្ចប់។ ក្នុងនោះដែរ ស្ថានភាពហិរញ្ញវត្ថុកំពុងមានភាពប្រែប្រួលច្រើន ហេតុនេះក៏គួរយកចិត្តទុកដាក់បន្ថែម។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមិនគួរផ្លាស់ប្តូរអ្វីទាំងអស់ក្នុងថ្ងៃនេះ សូមព្យាយាម និងចំណាយពេលវលាទាំងអស់អនុវត្តការងារដែលអ្នកកំពុងអនុវត្តសិន។ ការបង្កើតការងារថ្មី ឬបណ្តាក់ទុនត្រូវការពេលវេលា ឬស្ថានភាពប្រសើរជាងនេះ។ បើទោះបីជាការងារខ្លះហាក់មិនទាន់អាចសម្រេចឲ្យធ្វើក្នុងពេលនេះ ក៏មិនត្រូវបោះបង់ដែរសូមគិតគូរ និងគូសវាសគម្រោងបន្ថែមពីព្រោះលោកអ្នកនឹងធានាថាបានទទួលភាពជោគជ័យ និងលាភសំណាងក្នុងពេលខាងមុខនេះ។ លើសពីនេះ អ្នកមានលទ្ធភាពមើលឃើញស្ថានភាព ទំនាក់ទំនងក្នុងការងារបានល្អ ដូច្នេះវានឹងផ្តល់អំណោយផលដល់ការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា ហើយចំពោះបញ្ហាក៏មិនមានអ្វីធំដុំគួរឲ្យកត់សម្គាល់ដែរ។ ថ្ងៃនេះការពិភាក្សាការងារក្នុងក្រុមហាក់មានភាពតានតឹង ការការសរសើរគាំទ្រប្រហែលជាមិនអាចកើតឡើងនោះទេ ប៉ុន្តែភាពយល់ច្រលំបែជាអាចកើតមានក្នុងកំរិតខ្ពស់។ សូមលោកអ្នកព្យាយាមកែប្រែការគិត និងរាល់ស្ថានការណ៍ទាំងឡាយឲ្យទៅជាវិជ្ជមាន ជាពិសេសត្រូវចាប់ផ្តើមអោយបានរួសរាន់ផងដែរ។ ថ្ងៃនេះលោកអ្នកមានអំណោយផលក្នុងការគិតគូរបានល្អប្រសើរ ក៏ប៉ុន្តែសូមកុំប្រមូលការងារ ឬករណីកិច្ចនានាច្រើនលើសពីលទ្ធភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា ប៉ុន្តែក្នុងវេលាព្រឹក អ្វីៗមិនអាចមើលឃើញច្បាស់លាស់អំពីកំរិតជោគជ័យនោះទេ ដោយឡែកក្នុងពេលល្ងាចលោកអ្នកនឹងទទួលបានភាពរីករាយឡើងវិញ អ្វីៗអាចសម្រេចទាំងអស់។ ថ្ងៃនេះបញ្ហា និងភាពស្មុគ្រស្មាញសម្រុកមកលើផ្លូវដើររបស់អ្នកតែម្តង ប៉ុន្តែអ្វីៗសម្រេចលើការឆ្លើយតបរបស់អ្នក ថាតើអ្នកមានគម្រោងការងារច្បាស់លាស់ ឬមានអាកប្បកិរិយាយ៉ាងណា។ សូមកុំមានមន្ទិលសង្ស័យចំពោះលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង លោកអ្នកអាចដោះស្រាយ ឬធ្វើឲ្យស្ថានភាពលំបាកបានធូរស្រាល និងដោះស្រាយបានល្អ ប្រសិនបើអ្នកគិតគូរពីស្ថានភាពនោះបន្ថែម។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ និងអាជីវកម្មមានកំរិតខ្ពស់ ដូច្នេះសូមត្រៀមខ្លួនសម្របខ្លួនទៅតាមស្ថានភាពនេះឲ្យបានល្អ។ ក្នុងនោះការចរចា និងកិច្ចពិភាក្សាមិនគួរសម្រេចធ្វើក្នុងពេលនេះទេ ពីព្រោះភាពយល់ច្រលំអាចកើតឡើង ហើយការជឿទុកចិត្តក៏មិនសូវមានដែរ។ បើយកល្អអ្នកគួរព្យាយាមធ្វើការងារ ហើយទុកឲ្យអ្នកដទៃកត់សម្គាល់ដោយខ្លួនឯង។ ផ្ទុយទៅវិញលោកអ្នកត្រូវគ្រប់គ្រងការគិត សូមគិតវិជ្ជមាន ដាច់ខាតកុំផ្តោត ឬផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងការបរាជ័យក្នុងអតីតកាល។ ដោយឡែក សូមលោករក្សាទំនាក់ទំន​ងជាមួយមនុស្សឆ្នាំមមែអោយបានច្រើន ដើម្បីកុំ អោយស្ថានភាពការងារបានសភាពតានតឹង។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង កិត្តយសក្នុងការងារ និងប្រាក់កាសនឹងកើតឡើងចំពោះអ្នកក្នុងថ្ងៃនេះ។ លោកអ្នកហាក់ទទួលបានលំនឹងក្នុងការសម្រេចចិត្ត ការសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានផ្សេងៗ រួមទាំងមានទឹកចិត្តហ្នឹងហ្ន៎ក្នុងការចូលរួម ក៍ដូចជាការសម្រេចចិត្ត។ ដោយឡែក សូមធ្វើយ៉ាងណាថែរក្សាចំណុចខ្លាំងនៃវិធិសាស្រ្ត ឬយុទ្ធសាស្រ្តដែលអ្នកកំពុងមានពេលនេះ ការចែកចាយឲ្យមនុស្សនៅជុំវិញខ្លួនដឹងឮ មិនជាការប្រសើរសោះឡើយ។ ក្រៅពីនេះ លោកអ្នកអាចជួបការបោកបញ្ឆោត ឬការទទួលបានពត៌ មានក្លែងក្លាយ ហេតុនេះសូមគិតពិចារណាអោយបានល្អិតល្អន់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះ លោកអ្នកមិនទាន់អាចសម្រេចការងារតាមក្តីប្រាថ្នាទេ ប៉ុន្តែក៏មិនចាំបាច់ពិបាកចិត្តដែរ សូមបន្តការងារ និងគម្រោងដែលអ្នកកំពុងមានក្នុងពេលនេះ ពីព្រោះលោកអ្នកនឹងទទួលបានភាពរីកចម្រើនយ៉ាងធំក្នុងពេលខាងមុខដ៏ខ្លីនេះ។ ក្រៅពីនេះសូមលោកអ្នកសំលឹងមើលឳកាសនៅភាគនារតី ពីព្រោះស្ថានភាពទិសនេះនឹងផ្តល់ឲ្យអ្នកនូវស្ថេរភាពយូរអង្វែង។ ចំណែកអារម្មណ៍រវើរវាយ ពាក្យសំដីចាក់ដោត រិះគន់នានាគួរជៀសវាងឲ្យខានតែបាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែខៃទស្សនៈវិស័យ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាពេលនេះអ្នកមិនមានៈឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ គឺនៅក្នុងពេលអនាគតដ៏ខ្លី គឺអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍តាមការពេញចិត្តរបស់អ្នក។ អ្នកគ្រាន់តែត្រូវ ព្យាយាមជ្រើសរើសការងារណាដែលមានអទិភាពជាងគេ ហើយចំណាយពេលវេលា​ និងកំលាំងធ្វើវាឲ្យបានល្អគឺជាការប្រសើរណាស់ទៅហើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ​ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះដល់ភាពជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ដោយឡែកចំពោះហិរញ្ញវត្ថុ គឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះលោកអ្នកគួរត្រូវស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោន៍របស់ខ្លួន។ ក្រៅពីនេះស្ថានភាពថ្ងៃនេះនឹងល្អប្រសើរ ប្រសិនបើអ្នកមិនមើលស្រាលស្ថានភាពដែលកើតឡើង។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!