ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំ​កន្ទួត

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំ​កន្ទួត

ភ្នំកន្ទួត​​​ជា​ស្ថានីយ​ផូស៊ីល​សត្វសមុទ្រមួយ ​​ដែលមានទីតាំង​ភូមិសាស្រ្ត​​ជាប់​នឹង​ភ្នំ​ស្វាយ ស្ថិតនៅ​ក្រុង​សិរី​សោភណ្ឌ​ ខេត្ត​បន្ទាយ​មានជ័យ​​។​ ប្រសិនយើងចង់ទៅដល់ទីតាំង​ភ្នំ​កន្ទួត គឺត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ខាង​កើត​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ នោះយើងនឹងឃើញមាន​ផ្លូវ​បត់​ឆ្វេង​ឡើង​ទៅកាន់​វត្ត​ភ្នំ​ស្វាយ​ និងភ្នំ​កន្ទួត​ជាក់ជាពុំខាន (រូបលេខ១​)។ ​ភ្នំ​កន្ទួត​​ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ ដែល​កក​ជា​ស្រទាប់​ៗ លាយ​នឹង​ស្រទាប់​ដី​ដែល​មាន​អតីត​កាល​ជា ​សមុទ្រ​​មាន​អាយុកាល​ក្នុង​ស័ក​ទី១​ សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ នៅកំឡុងឆ្នាំ២០២០ ក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល ​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ បាន​ចុះ​សិក្សាស្រាវជ្រាវ និងប្រមូល​ទិន្ន័យ​ ដោយបានប្រទះឃើញ​មាន​សំណាក​ផូស៊ីល​ជា​ច្រើន​នៅទីតាំងភ្នំកន្ទួតនេះ។ សំណាកផូស៊ីលទាំងនោះរួមមាន៖

ប្រភេទ​ផ្កា​ថ្មស្នែងដែល​យើង​បាន​រក​ឃើញនៅ​ទីនោះ​។​ ផ្កា​ថ្ម​ប្រភេទ​នេះ​ក៏បាន​រក​ឃើញ​នៅ​ស្ថា​នីយ​​ផូស៊ីល​ភ្នំ​បាក់​ដែល​ស្ថិត​នៅ​ក្នុង​ជម្រៅ​ជ្រៅ​មួយ ហើយក៏បាន​រក​ឃើញនៅ​ភ្នំ​ព្រះ​ភ្នំ​វែង​ផង​ដែរ​។​ ប្រភេទ​ផ្កា​ថ្ម​ស្នែង​ស្ថិត​នៅ​ក្នុង​ Phylum Cnidaria, Class Anthozoa, Rugosa Corals ពពួក​នេះ​មាន​ប្រវត្តិ​រីក​ចំរើន​នៅ​ក្នុង​ស័ក​ទី១​ Paleozoic ដែល​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី​ ៤៥០​លាន​ឆ្នាំ​ បន្ត​មក​ដល់​ចុង​សម័យ​ Permian មាន​អាយុ​កាល​២៥១​លាន​ឆ្នាំ​ និង​មាន​នៅ​សល់​តិច​តួច​បន្ត​មក​ពេល​បច្ចុប្បន្ន​។​

២. ប្រភេទមួយនេះ​វា​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ វាអាច​ជា​ផ្កា​ថ្ម​ ឬ​សារាយ​​។ ខ្ញុំ​គិត​ថា​វា​ក៏​ជា​ប្រ​ភេទ​មួយ​របស់​ផ្កា​ថ្ម​ដែរ​ វាមាន​ដើម​តូច​ៗ​ ដែល​ប្រហាក់​ប្រហែល​និង​ពពួក​ Tabulate Corals​, Class Anthozoa, Phylum Cnidaria ពពួក​នេះ​យើង​ក៏​ធ្លាប់​ជួប​ប្រទះ​នៅ​ស្ថានីយ​ផូស៊ីល​ភ្នំ​បន្ទាយ​នាង​ និង​ភ្នំ​កង​វ៉ាផងដែរ​។​

៣. ជា​បំណែក​មួយ​នៃ​ពពួក​ផ្កា​ថ្ម ដោយ​មាន​ការ​កក​បាំង​ផ្នែក​ដែល​ចេញ​រូបរាង​វា​ យើង​អាច​ដឹង​ថា​វា​ជា​ប្រ​ភេទ​មួយ​ នៅ​ក្នុង​ Sub-class Scleractinia, Class Anthozoa, Phylum Cnidaria។​ ពពួក​ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​នេះ​មាន​ជួប​​នៅ​ស្ថានីយផូស៊ីល​សត្វ​សមុទ្រ​ ភ្នំ​បន្ទាយ​នាង​ ភ្នំ​កង​វ៉ា ភ្នំ​បាក់ ដែល​មាន​ភាគ​ច្រើន​នៅ​ស្រទាប់​ខាង​លើ​នៃ​ភ្នំ​។​

៤.​ ចំពោះពពួកខ្យង គឺវាមាន​លក្ខណៈ​ស្រដៀងទៅនឹង​ខ្យង​ក្នុង​ពេល​​បច្ចុប្បន្ន។​ ពពួក​ខ្យងប្រភេទនេះ​ គឺមាន​តាំង​ពី​យុគសម័យ Paleozoic Gastropoda ដែល​ស្ថិត​នៅ​ក្នុង​ Family Lophospiridae, Class Gastopoda, Phylum Mollusca តែ​យើង​ក៏​មិន​ទាន់​អាច​កំណត់​ថា​វា​មាន​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ​។​

៥.​ ពពួក​ខ្យងមួយប្រភេទទៀត​ដែល​នៅ​ក្នុង​យុគសម័យ Paleozoic Gastropoda ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​នោះ ​មាន​រាង​មូល​ស្ទើរ​ដូច​កូន​បាល់​ បច្ចុប្បន្ន​​ខ្យង​ប្រភេទ​នេះ​​ពុំ​ឃើញ​មាន​នោះ​ទេ​។​ ពួក​នេះ​ស្ថិត​នៅ​ក្នុង​ Family Bellerophontidae, Class Gasrtopoda, Phylum Mollusca។ ពពួក​នេះ​ខ្ញុំ​បាន​ជួប​ប្រទះ​ នៅ​ស្ថានីយ៍ផូស៊ីល​សត្វ​សមុទ្រ​ភ្នំ​បាក់​ និងភ្នំស្វា​យ​ផង​ដែរ​។​

៦. ជាបំណែក​នៃ​ពពួក អាម៉ូនីត​ ពពួក​នេះ​មាន​ចាប់​តាំង​ពី​ប្រមាណ​៤០០​លាន​ឆ្នាំ​មក​ ប៉ុន្តែ​វាមាន​ការ​រីក​ចំរើន​តិច​តួច​ និង​មាន​ច្រើន​នៅ​អំឡុង​ស័ក​ទី​២​។ យើង​បាន​ជួប​តែ​បំណែក​តិច​តួច​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​ក៏​មិនទាន់​ដឹង​ថា​វា​មាន​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ តែ​វា​នៅ​ក្នុង Family Ammonoidea, Class Cephalopoda, Phylum Mollusca។

៧.​ ពពួក Brachiopods មាន​ឃើញ​នៅ​ភ្នំ​នេះ​ជាច្រើន​ប្រភេទដូច​ជា ជា​៤​ប្រភេទ​ផ្សេងៗ​គ្នា​នៅ​ក្នុង Phylum Brachiopoda។​

៨.​ លាស​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​យើង​ប្រទះ​ឃើញ​ផូស៊ីល​លាស​ ដោយមានសណ្ឋានស្រដៀងនឹងលាស​​បច្ចុប្បន្ន វាមាន​ទំហំ​ប៉ុនលាច​ទឹក​សាប​សព្វ​ថ្ងៃ។​ ដែលស្ថិត​នៅ​ក្នុង​ Phylum Mollusca Class Bivalvia។

៩. ​ផូស៊ីល​ពពូក ​Crinoid ត្រូវបាន​កក​ក្តាំង​ទៅ​ជា​ថ្ម​កំបោរ​ និង​អាច​លាយ​ឡំ​នឹង​សត្វ​ផ្សេងៗ​ទៀត​។​

រួម​សេចក្តីមក​ទីតាំង​ភ្នំកន្ទួត​បាន​​បង្ហាញ​អំពីភស្តុតាង​ផូស៊ីលជា​ច្រើន​ ក្នុងពេល​​ដែល​ប្រទេស​​កម្ពុជាស្ថិត​នៅ​ក្រោម​សមុទ្រ​នៅ​ឡើយ​។  ហើយ​វា​មាន​អាយុកាល​ក្នុង​សម័យ​ Perm​ian (២៥១-២៩៩លាន​ឆ្នាំ​) នា​ស័ក​ទី​១​។​ ទីតាំងនេះ​គួរ​ជា​ទីទាំង​​ដែល​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ ស្តី​អំពី​ជីវៈ​ចម្រុះ​ក្នុង​សមុទ្រ​​សម័យ​បុរាណ និង​ការ​អភិរក្ស​បេតិ​ភណ្ឌធម្មជាតិ​របស់​ប្រទេសកម្ពុជា​​។​​

———————————

Phnom Kantuot Marine Fossil Site

Phnom Kantuot is a marine fossil site located geographically next to Phnom Svay in Serey Sophorn City, Banteay Meanchey Province. To reach Phnom Kantuot, take the concrete road east of Banteay Meanchey Provincial Hall, we will see Wat Phnom Svay and Phnom Kantuot for sure on the left side.

Phnom Kantuot is a type of limestone mountain that is congealed​ in layers mixed with the soil layer that was marine in the past, 1st era of the Permian period (251-299 million years). During the year 2020, the fossil study team of the Department of Heritage sites conducted research and data collection, found a number of fossil specimens in this mountain. These fossil specimens include:

Horned coral (Figure 2) is in Phylum Cnidaria, Class Anthozoa, Rugosa Corals. It has a history of growing in the 1st era of Paleozoic period, which in between 450 million years and the end of the Permian period, is 251 million years old and there are less survived till today. This type of coral was also found at the Phnom Bak fossil site in a deep depth and also found at Phnom Preah Phnom Veng.

(Figure 3) One such discovery is not clear, it could be coral or algae. I think it is also a kind of coral, it has small stems that are similar to Tabulate Corals, Class Anthozoa, Phylum Cnidaria, these species we have also encountered at the fossils site of Phnom Banteay Neang and Phnom Kang Va.

(Figure 4) Other species of coral which we can identify that is specified in species of the sub-class Scleractinia, Class Anthozoa, Phylum Cnidaria. These species are similarly found at the Banteay Neang, Phnom Kang Va, and Phnom Bak, which are mostly in the upper layer of the mountain.

Snail species (Figure 5) are similar to snails today. These species have been contained since the Paleozoic Gastropoda era within the Family Lophospiridae, Class Gastopoda, Phylum Mollusca, but we can not yet determine its name.

Another species of snail in the Paleozoic Gastropoda era that I encountered was almost round shape like a ball. Currently, this species is not found, they are in the Family Bellerophontidae, Class Gasrtopoda, Phylum Mollusca. I also encountered these at the fossil site of Phnom Bak and Phnom Svay.

(Figure 7) Pieces​ of ammonite species have survived for about 400 million years, but have been little grown and there were many during the 2nd era. We only found a few pieces. We do not know its name yet, but it is identified as in Family Ammonoidea, Class Cephalopoda, Phylum Mollusca.

Brachiopods can be found on this mountain in many species, there were four different species in the Phylum Brachiopoda era. Clam is the first time that we have seen a fossil with a shell similar to the current one, it is about the size of a freshwater clam shell today, in the Phylum Mollusca Class Bivalvia.

Crinoid fossils are congealed to limestone with other animal fossils.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!