ទំព័រដើមសិល្បៈរបាំបុកល័ក្ត

របាំបុកល័ក្ត

ពិធីអាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍ប្រចាំជីវិតដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប។ នាបុរាណកាល ពិធីអាពាហ៍ពិពាហ៍ខ្មែរ ធ្លាប់បានប្រារព្វធ្វើឡើងនៅក្នុងរយៈពេល៧ថ្ងៃ ៧យប់។ ក្រោយមក គេធ្វើតែ៣ថ្ងៃ ៣យប់ ហើយនៅនាពេលបច្ចុប្បន្ននេះ គ្រួសារខ្លះធ្វើតែ១ថ្ងៃតែប៉ុណ្ណោះ។ មួយថ្ងៃ បីថ្ងៃ ឬប្រាំពីរថ្ងៃ គេតែងតែរៀបចំឱ្យមានពិធីផ្សេងៗ ដូចជាពិធីចូលរោង ពិធីហែកូនកំលោះ ពិធីកាត់សក់ ពិធីធ្វើធ្មេញ ពិធីចងដៃ ពិធីផ្ទឹម ពិធីបង្វិលពពិល ពិធីរាំដាវ ពិធីសារកន្ទេល និងពិធីតោងស្បៃជាដើម។

ពិធីអាពាហ៍ពិពាហ៍ទាំងមូល កំដរដោយវង់តន្ត្រីអាពាហ៍ពិពាហ៍ឬហៅថាវង់ភ្លេងការ ទាំងនៅពេលធ្វើពិធី ឬគ្រាន់តែកំដររោងឱ្យមានភាពអធឹកអធម កុំឱ្យស្ងាត់។ នៅតាមជនបទស្រែចម្ការ គេចាក់ភ្លេងការទាំងនេះតាមគ្រឿងបំពងសំឡេងដែលគេចងនៅលើដើមឈើឱ្យឮសូរបានឆ្ងាយ ដើម្បីប្រកាសផ្សព្វផ្សាយឱ្យអ្នកជិតខាង អ្នកស្រុកអ្នកភូមិផង​​របងជាមួយ ដឹងឮអំពីចំណងអាពាហ៍ពិពាហ៍នៃគូស្វាមីភរិយាថ្មី។

ប្រពៃណីបុរាណខ្មែរ មានការនិយមធ្មេញខ្មៅរលើប ដូចដែលយើងឃើញជាពិសេស ស្ត្រីចាស់ៗគាត់ពីសាម្លូស្លា ដែលធ្វើឱ្យធ្មេញរបស់គាត់មានពណ៌ខ្មៅ។ នៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា គេនៅមានធ្វើពិធីនិងរាំរបាំបុកល័ក្តនៅក្នុងពិធិអាពាហ៍ពិពាហ៍ ដែលក្នុ​ង​នោះ​ បុរសអុំទូកទៅរកល័ក្ត ដើម្បីយកមកធ្វើធ្មេញឱ្យនារីដែលខ្លួនស្រឡាញ់។

របាំបុកល័ក្ត ចែកចេញជាបីវគ្គ៖ វគ្គទី១ បុរសអុំទូកទៅរកល័ក្ត, វគ្គទី២ ការបុកល័ក្តនិង​វគ្គទី៣ ការសប្បាយរីករាយនឹងកិច្ចការដែលគេបានធ្វើនិងបញ្ចប់។ របាំប្រពៃណី​ខ្មែរខ្លះ កំដរដោយតន្ត្រីមហោរី ចំណែកឯរបាំបុកល័ក្ត កំដរដោយតន្ត្រីអាពាហ៍ពិពាហ៍ជាមួយ នឹងពាក្យពេចន៍រៀបរាប់អំពីធម្មជាតិនិងជីវិតរស់នៅរបស់ខ្មែរសេចក្តីស្រឡាញ់របស់បុរស ចំពោះនារី ដែលខ្លួនអុំទូកទៅរកល័ក្តដើម្បីបំពេញចិត្ត និងដើម្បីថែរក្សាប្រពៃណីទំនៀម ទម្លាប់បុកល័ក្តនិងធ្វើធ្មេញទៀតផង។

អុំទូក

១. បងអុំទូកទៅ                                      សំដៅត្រើយនាយ               (ស្ទួន)

គាស់ទឹកៗឡើងខ្ចាយ                            សប្បាយពេកក្រៃ                (ស្ទួន)។

២. ឥឡូវបានល័ក្ត                                   យកផ្ញើស្រីថ្លៃ                     (ស្ទួន)

បុកធ្វើៗធ្មេញស្រី                                 ស្រីស្រស់ព្រលឹង                (ស្ទួន)។

បុកល័ក្ត

១. លេងភ្លេងបុកល័ក្ត                              ទទាក់ម្សៅ                         (ស្ទួន)

ធ្វើធ្មេញៗកូនចៅ                                    បំពេញល័ក្តស្រី                  (ស្ទួន)។

២. ម៉ុមអើយស្រីម៉ុម                                 ម៉ុមអើយស្រីម៉ុម                 (ស្ទួន)

ថ្ពាល់ដូចៗត្រប់ទុំ                                     ដៃម៉ុមលាយល័ក្ត               (ស្ទួន)។

៣. បាតដៃខ្នងដៃ                                    សុទ្ធតែត្រជាក់                (ស្ទួន)

ដៃនាងៗលាយល័ក្ត                                 ដាក់ល់ទ្រូងបង                  (ស្ទួន)។

————————–

POUNDING THE GUM-LACQUER DANCE

One of the most and memorable events in every person’s life is the wedding. In Khmer tradition, careful negotiation, first by intermediaries and ceremonial paying of courtesy, typifies the early part of the proceeding and extends over a long period of time. More emancipation is the general rule, and the decision to marry is now usually made by the young couple themselves.

Khmer wedding ceremonies may last for seven, three, or a mere one day and night, depending upon the time and financial constraints of the concerned married families. Throughout the entire event, various rituals—symbolic hair-cutting, tooth-polishing, threat-tying, sword-dancing, mat-rolling, and scarf-holding, and so on—are conducted, and a wedding ensemble is played almost continuously.

The old Khmer adhered to the ancient tradition of black teeth. Khmer women, particularly, old ones, chewed betel nuts and leaves to make their teeth shiny black. This tradition is still practiced in some regions in the country as shown by our wedding ritual, in which a dance called Bokk Leak or Pounding the Gum-lacquer has been performed to carry on the tradition.

Traditionally, the wedding ceremony has always been accompanied by music. During the night between various rituals, games are organized for the entertainment of the guests. Robaim Bokk Leak or Pounding the Gum-Lacquer Dance is seen as both an entertainment and a ritual that keeps the Khmer tradition alive. The dance is divided into three episodes. In the first, dancers, in a boat, search for the gum-lacquer; in the second, they collect gum-lacquer and then pound it in a mortar; and in the third, they display joy after the completion of their task.

Some dances are performed to folk music. This dance is accompanied by wedding music with lyrics that reveal the Khmer life and nature. The dance expresses love, for the man is in search of the gum-lacquer for his beloved one so she can make her teeth black. As seen before, this continuous practice will keep our Khmer Tradition alive. The care and love of a man for his lover are reflected in the song lyrics.

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!