ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីល​ដើម​ឈើ​ភ្នំ​ដងទង់​ ក្នុងដែន​ជម្រកសត្វ​ព្រៃ​ «ព្រៃឡង់​»

ផូស៊ីល​ដើម​ឈើ​ភ្នំ​ដងទង់​ ក្នុងដែន​ជម្រកសត្វ​ព្រៃ​ «ព្រៃឡង់​»

ភ្នំ​ដងទង់​ ជាកូនភ្នំ​តូច​មួយ​ មាន​កំពស់​ប្រមាណ​២០​ម៉ែត្រ​ ហាក់​ដូច​ជា​ទួល​មួយ​​។​ ទីតាំង​នេះ​ស្ថិត​នៅ​ខាង​កើត​ស្ទឹង​សែន​ប្រមាណ​៣,២គីឡូម៉ែត្រ​ និង​២គីឡូម៉ែត្រ​ ខាង​លិច​ ព្រំប្រទល់​ខេត្ត​កំពង់​ធំ​ ក្នុង​ស្រុក​សណ្តាន់​។ តាមរយៈ​ការផ្តល់ព័ត៌មានពី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​វិហារ​អំពីទីតាំងផូស៊ីលឈើ ​នៅកំឡុងខែតុលានេះ ក្រុមការងារ​សិក្សា​ផូស៊ីល​​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ នៃអគ្គ​នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ ក្រសួង​បរិស្ថាន បាន​ចុះ​សិក្សា​បឋម​លើផូស៊ីល​ដើម​ឈើថ្មដែលអាចជាប្រភេទដើមគគីរ​។ ទីតាំងផូស៊ីលឈើនេះ គឺស្ថិត​នៅ​ភ្នំដងទង់ ភូមិស្រែ ឃុំរៀបរយ​​ ស្រុករវៀង ខេត្ត​ព្រះ​វិហារ​​ ក្នុង​ភូមិសាស្រ្ត​ដែន​ជម្រកសត្វ​ព្រៃ​ «ព្រៃឡង់​»។​ ​

តាមរយៈផែនទី​ភូគព្ភសាស្រ្ត ​នៃ​ព្រះរាជាណាចក្រកម្ពុជាឃើញភ្នំដងទង់ដែលជាទីតាំងរកឃើញផូស៊ីលឈើ គឺ​មាន​កំណត់​សំគាល់​ដោយ​អក្សរ​ T3 J2ss ដែល​ស្ថិត​នៅ​ស័កទី​២ ( Mesozoic Eira ) មានអាយុកាល​ចន្លោះ​ ៦៥,៥ទៅ២៥១លាន​ឆ្នាំ​។​ បើ​យើង​ពិនិត្យ​ទៅ​លើ​សម័យ​កាល​វិញ​វា​ស្ថិត​ចន្លោះ​សម័យ​កាល​ ទ្រីយ៉ាស៊ីក (Triassic Period) និង​សម័យ​កាល​​ ​​​​​    ជូរ៉ាស៊ីក (Jurassic) ដែលមាន​អាយុ​ចន្លោះ ១៦១.២ទៅ២៥១លាន​ឆ្នាំ​។​ ចំពោះ​ទីតាំង​ផ្ទាល់​យើង​បាន​ពិនិត្យ​ឃើញ​ថា ​មាន២ស្រទាប់ ដោយស្រទាប់ទី១ជាស្រទាប់​ដី​ផ្នែក​ខាង​លើ ​សំបូរ​ដោយ​ពពួក​គ្រួស​អាចម៍​ផ្កា​យ​ ដែលបង្ហាញ​ពី​ការ​ចាក់​បង្គរ​ដោយ​សារ​កំលាំង​ទឹកហូរនាំគ្រួស​មក​ចាក់​បង្គរ​នៅ​ទីនោះ​ក្នុង​ពេល​ណាមួយ​។​ ​ស្រទាប់​ទី​២​ស្ថិត​នៅ​ក្រោម​ស្រទាប់​ទី១​ជា​ប្រ​ភេទ​ដី​ឥដ្ឋ​ដែល​ចាក់​បង្គរ​នៅ​ទី​នោះ​។​ ក្នុងនោះផូស៊ីល​ឈើ ត្រូវ​បានប្រទះឃើញ​ ដោ​យ​លេចចេញ​ជា​បំណែក​តូច​ៗ នៅរាយ​បាយនៅ​លើ​ដី​ និង​តាម​ផ្លូវ​ទឹក​ហូរ​ វា​អាចស្ថិត​នៅ​ស្រទាប់​ទី១ ឬ​ទី២​។​ បើ​ពិនិត្យ​លើ​បាតុ​ភូត​ គួរ​តែស្ថិត​នៅក្នុង​ស្រទាប់​ទី​២​ ដោយ​ហេតុ​ថា​ស្រទាប់​ដី​ឥដ្ឋ​ អាច​ជួយ​ឱ្យដើម​ឈើ​ក្លាយ​ទៅ​ជា​ថ្ម​បាន​។​ ក្នុងករណីនេះ គឺតម្រូវឱ្យមាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវមួយ ដើម្បីសិក្សាឈ្វេងយល់ឱ្យ​​កាន់តែច្បាស់​ពីវិវត្តិដើមឈើទៅជាផូស៊ីល​​​។​ ផូស៊ីល​ឈើដែល​បាន​រកឃើញនេះ​ គឺមាន៣ទីតាំង ដោយ​ទីតាំង​ទី​១​ ជា​បំណែក​ដើម​ឈើ​ថ្ម​មួយ​កង់​មាន​ស្លាក​ស្នាមជា​មែក​ឈើ​ និង​ស្លាក​ស្នាម​មុខកាត់​ទទឹង​មាន​ទំហំ ៤០គុណ៦០ស.ម​ (រូបលេខ២-៤​)​​។​

ផូស៊ីល​ឈើ​ទីតាំងទី​​២​ នៅ​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ពីទីតាំង​ទី១​​ ជាទីតាំង​រណ្តៅ​ដែល​ត្រូវ​បាន​គេ​កាយ​យក​ផូស៊ីល​ដើម​ឈើចេញ​ នៅ​សល់​មួយ​ដុំ​កប់​ក្នុង​ដី​ដែល​មាន​ល្បាយ​គ្រួស​អាចម៍​ផ្កាយ​ បើតាមការ​ពិនិត្យ​ ផូស៊ីល​ដើម​ឈើ​ថ្ម​នេះ​អាច​មាន​ធំ ប្រសិន​មាន​ការ​កាយ​ចេញ​ (រូបលេខ​៥)។​ ទីតាំង​ផូស៊ីល​ឈើ​ទីតាំង​ទី​​៣​ ជាទីតាំង​ផូស៊ីល​នៃ​ដើម​ឈើ​ថ្មទាំង​មួល​បាក់​ជាកង់ៗជាច្រើន​ដុំ​ ដែល​មាន​មុខ​កាត់​៧០ទៅ៨០ស.ម​ ដែលបាន​លេខចចេញ​មក​លើ​ដី​ ប្រសិន​មាន​ការ​សំអាត​ឬ​កំណាយ​​ ទីតាំងនេះ​អាច​នឹង​ជួប​ផូស៊ីល​ឈើ​ទាំង​មូល (រូបលេខ៦)​។​ ក្រៅ​ពី​នេះ​យើង​ក៏ឃើញ​មាន​បំណែក​ផូស៊ីល​ឈើ​តូច​ៗ​ជា​ច្រើន​ក្នុង​បរិវេណ​ប្រមាណ​៣០០​ម៉ែត្រ​ ដែល​ត្រូវ​បាន​បាក់​បែក​ និង​លេច​ចេញ​នៅ​លើ​ស្រទាប់​ដី​ក្នុង​តំបន់​នោះ​ដែរ។​

ជារួមប្រភេទផូស៊ីល​ដើម​ឈើ​ថ្មដែលយើងប្រទះឃើញនេះ​ គឺ​មាន​ពណ៌​ក្រម៉ៅ​មា​ន​រង្វង់​ចិញ្ចៀន​កាត់​ទទឹង​ឈើ​ថ្ម​ មាន​លក្ខណៈ​ធំៗ​ ប្រហាក់​ប្រហែល​ផូស៊ីល​ដើ​ម​ឈើ​ដែល​យើង​បាន​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​​ដែល​​រក​ឃើញ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ខេត្តរតនគិរី​ ដែល​ក្រុម​ការងារ​សិក្សា​ផូស៊ីល​​កាល​ពី​ឆ្នាំ​២០១៩-២០ កន្លង។​​ ចំពោះ​ទីតាំង​ភូគព្ភសាស្ត្រ​ក៏​មាន​អាយុ​កាល​ដូច​គ្នា​ ហើយ​ផូស៊ីល​ដើម​ឈើ​ថ្ម​នៅ​លំផាត់​ស្ថិត​ក៏មានស្រទាប់​ដី​ឥដ្ឋ​ផង​ដែរ​។​ ការរកឃើញស្ថានីយ​ផូស៊ីល​ដើម​ឈើ​ថ្មីមួយកន្លែងទៀតនៅលើទីតាំង​ភ្នំ​ដង​ទុង ដែលនេះជាទិន្និន័យ និងព័ត៌មានថ្មីដ៏សំខាន់មួយ​ដែលយើង​គួរសិក្សា​ស្រាវជ្រាវជា​បន្ត​នៅ​ថ្ងៃ​ក្រោយ​ដើម្បី​បង្កើត​បាន​ជា​ទិន្ន័យ​ និងចងក្រងទុកជាឯកសារសម្រាប់​ការ​សិក្សា​ផូស៊ីល​នៅ​​ប្រទេ​សកម្ពុជា​នា​ពេល​អនាគត៕

—————————————————

Fossil wood at Dang Tung mountain

A brief study on fossil wood at Preah Vihear has been conducted after receiving the information from the Provincial Department of Environment at Preah Vihear. In October 2021, the team was surveying fossil wood at Dang Tung mountain that is located in Sre village, Reap Roy commune, Roveang district, Preah Vihear province, and also located in the wildlife sanctuary of Prey Lang. 

Dang Tung is a small mountain that has about 20 meters in height. It is 3.2 kilometers east of Steung Sen and 2 kilometers west of the Kampong Thom border in the Sandan district. Based on the geological map of Cambodia, the area is marked by T3 J2SS of the Mesozoic Era about 65.5 to 251 million years. It is also between the Triassic and Jurassic period, 161.2 to 251 million years. The surface or first layer is full of gravel and the second layer is compacted by clay. It is found that the small fragments of fossil wood scattering on the ground and along the waterway. According to the observation, these fragments of the fossil could occur in the second layer, the layer of clay. However, further study is necessary. 

Fossil wood in location one is a part of a tree trunk that has a branch. Its section is 40 by 60 cm. The second location is about 100 meters from the first location. It is on the small mound of Dang Tung and where the fragment was excavated. Another part of the wood is still in the pit and it might be big. The third location has multiple parts of the trunk. They are 70 to 80 cm in diameter. Besides, there are many fragments of fossil wood scattering in between 300 meters. It is believed that the excavation could find a whole tree.

Fossil wood at Dang Tung mountain is dark and has big rings. These characteristics are the same as fossil wood at a wildlife sanctuary in Lom Pat, Rattanakiri province. Both the geological and the date are the same. More importantly, they are in the layer of clay.

According to the collected data, the site is significant and necessary to have further study and documentation.

អត្ថបទដើម៖ លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!