ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាគំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ជ្រូក» ភ្នំ​គូលែន​​​

គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​ជ្រូក» ភ្នំ​គូលែន​​​

ព្រះ​រាជាណា​ចក្រ​កម្ពុជា​មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង ​ដែល​ត្រូវ​បាន​កំណ​ត់ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​     «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​​។​  ភ្នំ​គូលែន​ជា​អតីត​រាជធានី​ នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ ដែល​ព្រះ​អង្គ​បាន​​ធ្វើ​ពិ​ធី​ទេវរាជនៅ​​លើ​ភ្នំ​គូលែននោះ។​ ម្យ៉ាងទៀត​ទីតាំងនេះ ក៏ជាកន្លែង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ​ ដែល​បាន​រក្សាទុក​នៅ​មរតក​វប្បធម៌​ជា​ច្រើន​ប្រភេទមានដូចជាប្រាសាទ​បុរាណ​​ ចម្លាក់​បាត​ស្ទឹង​ ចម្លាក់តាមពើងនានា និង​គំនូរ​តាម​ពើង​ថ្ម​ជាច្រើន​ទីតាំង​ផងដែរ​។​

គំនូរ​ត្រូវបាន​មនុស្ស​ប្រើ​ប្រាស់​ជា​យូរ​ណាស់​​មក​ហើ​យ​ដូច​ជា​នៅ​រូង​ភ្នំ​ Lascaux ប្រទេស ​បារាំង​ ដែល​មាន​អាយុ​កាល​ចន្លោះ​ ៣៥០០០​ឆ្នាំ​-១០០០០​ឆ្នាំ​ ដែល​ជា​សិល្បៈ​គំនូរ​ក្នុង​រូង​ភ្នំដ៏​ចំណាស់​​។​ ចំពោះ​ការ​សិក្សា​នេះ ក៏បានបង្ហាញ​ពីសិល្បៈ​គំនូរ​ក្នុង​រូង​ភ្នំនៅតំបន់​​អាស៊ី​ផង​ដែរ​ ដូច​ជា​នៅ​ប្រទេ​ស​ថៃ​ដែល​បង្ហាញ​អំពី​គំនូរ​ពណ៌​ក្រហម​ក្នុង​រូង​ភ្នំ​ ដោយគូរ​ជារូបមនុស្ស​បាញ់​ព្រួញ​ និងសត្វ​ឆ្កែ ដែល​គេបាន​កំណត់​អាយុ​កាលចន្លោះ​ ៤០០០មក​២៥០០ ឆ្នាំ​មុ​នបច្ចុប្បន្ន​។ ក្នុង​នោះផង​ដែរ​ក៏​បាន​បង្ហាញអំពី​គំនូរ​នៅ​រូង​ភ្នំ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​រក​ឃើញ​នៅ​ភ្នំ​ក្រ​វ៉ាញ​ពើង​គំនូរ​​ និង​ភ្នំ​គូលែន​ ពើង​គំនូរ​ និង​ពើង​តា​ខាប។​

ក្នុង​អត្ថបទសំណេរ​មួយ​ដែល​សរសេរ​ដោយ​លោក ​ហេង ​ថាន​ ​បាន​លើក​មក​បង្ហាញ​អំពី​ពើង​ដែល​មាន​គំនូរ​មួយ​ចំនួន​នៅ​តាម​ចង្កេះ​ភ្នំ​គូលែន​។​ លើសពីនេះក្នុង​​បណ្តាញ   ពត៌មាន ​AMS អរិយធម៌ខ្មែរ ក៏ធ្លាប់​បានផ្សាយអត្ថបទសំណេរ​មួយចំនួនទាក់ទងនឹងពើង ដូចជា​ពើងតាខាប ពើងគំនូរ​នៅភ្នំគូលែន និងល្អាង​គំនូរ​នៅ​ភ្នំ​ក្រវាញជាដើម។ ដោយឡែកក្នុងអត្ថបទសំណេរនេះ​ នឹងរៀបរាប់ពីការប្រទះឃើញពើងមួយកន្លែងឈ្មោះថា ពើងជ្រូក ដោយនឹងបង្ហាញពីសារសំខាន់មានអ្វីខ្លះ? ពិសេសនោះ គឺគំនូរផាត់ពណ៌លើជញ្ជាំងពើង។

ពើង​ជ្រូក​ ​ស្ថិត​តាមជើងភ្នំគូលែនក្នុងភូមិសាស្រ្ត ​ភូមិ​ទឹក​លិច​ ឃុំ​បេង​មាលា​ ស្រុកស្វាយ​លើ ខេត្ត​សៀម​រាបដែល​មាន​ចំនុច​និយាមកា X= 411115 Y= 1491182​។ ពើង​ជា​ទីតាំង​ដែល​មាន​ថ្ម​រដិបរដុបអាច​ជ្រក ​ឬ​ស្នាក់​នៅជាបណ្តោះអាសន្ន​បានកំឡុងពេលចូលព្រៃកាប់អុស និងរកអនុផលព្រៃឈើជាដើម។ តាមរយៈការផ្តល់​ពត៌​មាន​ពី​ប្រជា​ជន​នៅទីនោះ​ក្នុ​ងកំឡុង​ឆ្នាំ​២០២១​នេះ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានចុះដល់ទីតាំងពើង​ជ្រូកផ្ទាល់ ដែលជាទីតាំង​ពើងថ្មី​មួយទៀត ​ប្រទះ​ឃើញ​គំនូរ​ពណ៌នៅ​លើ​​ជញ្ជាំង​នៃ​ពើង​។​ ពើង​ជ្រូក​មាន​ទំហំ​ប្រមាណ​២០ម៉ែត្រ (រូបលេខ១)​ ដោយនៅក្បែរនោះមាន​ពើង​​ជា​ច្រើន​ ព្រមទាំងតំបន់​នៅ​ម្តុំ​នោះ ក៏​ជា​ទីតាំងសំខាន់​សម្រាប់យក​ថ្ម​សាង​សង់​ប្រាសាទផងដែរ​។

​​ឈ្មោះពើងជ្រូក​នេះ គឺជាការហៅតៗគ្នារបស់ប្រជាជនក្នុងតំបន់ ដោយប្រហែលជាការប្រទះឃើញគំនូរ​ពណ៌មាន​រូបជាជ្រូក​ពីរក្បាលលើជញ្ជាំងពើង​ (រូបលេខ២) ទើប​ហៅ​គេថា​ពើង​ជ្រូក​។ ម្យ៉ាងទៀតនៅលើជញ្ជាំងពើង​ជ្រូកក៏មាន​បង្ហាញពីស្លាក​ស្នាម​គំនូរពណ៌ជាច្រើនផេ្សងៗគ្នាដែលពិបាកនឹងធ្វើការកំណត់សម្គាល់ណាស់។​ ដោយគំនូរពណ៌នោះ មានសណ្ឋានដូចជារូបមនុស្ស មាន​ទំហំ​ប្រមាណ​៥០សង់​ទី​ម៉ែត្រ ​នៅ​ផ្នែក​ជញ្ជាំងខាង​លើនៃពើង កំពស់​ប្រមាណ​៤​ម៉ែត្រ​ពី​ផ្ទៃ​ដី​​​។ ក្នុងនោះក៏មានបន្សល់​​ស្នាម​ពណ៌​ដែល​ប្រតាកផ្នែកខាង​លើ​ និង​ផ្នែក​ខាង​ក្រោម​ នេះ​ទំនងជា​ជា​ជើង​មនុស្ស​ ដែល​គូស​ចេញ​ជា​ទម្រង់​ខ្សែ​បន្ទាត់ដោយ​ពណ៌​ក្រហម​ស្រាល​ មាន​ស្នាម​ឆ្នូតៗរំលេច​ជា​រូប​រាង (រូប​លេខ​៣​)។​ មាន​គំនូសស្នាម​ខ្លះ​ៗ​នៅ​ក្បែរ​នោះ​ផង​ដែរ​ ដែល​ហាក់​ដូច​ជា​មិន​រួច​រាល់​។​ នៅផ្នែកខាងក្រោមនៃពើងមានគំូររូប​សត្វជ្រូក​​លាបពណ៌​ក្រហម​ចាស់​លើ​ផ្ទៃ​សត្វ​ជ្រូក​ទាំង​មូល​​ មាន​ទំហំ​ប្រមាណ​៥០​ស.ម​ (រូបលេ៤​)​។​​ រីឯនៅ​ខាង​ក្រោម​គំនូរសត្វ​ជ្រូកពណ៌​ក្រហម​ចាស់នេះ​​ ​មាន​រូបគំនូរ​សត្វជ្រូកមួយទៀត តែពុំបានលាបពណ៌លើផ្ទៃខ្លួនទាំងមូលទេ ដោយគ្រាន់តែគូរជារូបរាងតែប៉ុណ្ណោះ និងមាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា​​ (រូបលេខ៥)​។​ ចំពោះ រូបលេខ៦ ជា​រូបគំនូរមានសណ្ឋានដូចជា​មនុស្ស​ ដែល​គេ​គូរ​ជា​លក្ខណៈ​ងាយៗ មាន​ទំហំ​ប្រមាណ​២០​សង់​ទី​ម៉ែត្រ​។​

ដោយឡែករូបគំនូរ​មួយ​ចំនួន​ទៀត​ដែលជួបប្រទះ គឺពិបាក​ក្នុង​ការ​កំណត់​ណាស់ ដ្បិតគំនូរនោះគូរ​ជា​ខ្សែ​បន្ទាត់​ចំនួន​៤​ខ្សែកាត់គ្នា​មានសណ្ឋាន​​ដូច​សញ្ញា​បូក(រូប​លេខ៧)។ រូបគំនូរមួយទៀតយើង​មិន​ដឹង​ថា​តើ​អ្នក​គូរ​មាន​បំណង​ចង់​គូរ​អ្វី​ឱ្យប្រាកដនោះ​ទេ​?​ (​រូប​លេខ​៨) ព្រោះវាជា​ស្លាក​ស្នា​ម​ឆ្នូត​ៗដូច​ឆ្អឹង​ជំនី​ តែ​​ក៏​មិន​ដឹងច្បាស់​ថា​ជា​រូប​អ្វី​ដែរ?​។ ចំពោះគំនូរ រូបលេខ៩​​ គេគូរ​មាន​រាង​មូលដូច​ពងក្រពើ​ ៣ជាន់​ ក៏​យើង​មិន​ដឹង​ថា​ជា​រូបអ្វី​ដែរ​?​ នៅ​មាន​ស្លាក​ស្នាម​កំនូរ​ខ្លះ​ៗ​ទៀត​ដែល​ពិបាក​ក្នុង​ការ​កំណត់​ ដ្បិតគំនូរទាំងនោះ​មាន​សភាព​​រលប់​ និង​អាយុ​កាល​នៃគំនូរ​ផង​។​

សរុបមកទីតាំង​គំនូរ​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យា​សាស្ត្រ​នៅ​ឡើយ​ទេ​។​ តាម​រយៈ​បច្ចេក​ទេស​គូរ ​និង​របៀប​គូរ​ យើង​អាច​ដឹង​ថា​គំនូរ​នេះ​ពិត​ជា​មាន​វ័យ​ចំណាស់។​ តើ​គំនូរ​ទាំង​នេះ​មាន​តាំង​ពី​ពេល​ណា​មក​?​ តើ​វា​អាច​មាន​ទំនាក់​ទំនង​ និង​មនុស្ស​ដែល​យក​ថ្ម​នៅ​ក្បែរ​នោះ​ដែរ​ទេ?​ តំបន់​យក​ថ្ម​នៅ​ក្បែរ​នោះ​ត្រូវ​បាន​យក​ក្នុង​សម័យ​អង្គរ ដោយ​យើង​បាន​ជួបប្រទះ​ចម្លាក់​ក្នុង​រចនា​បទ​អង្គរ​វត្ត​ និង​រចនា​បទ​បាយ័ន​ តំបន់​នោះ​​ដែរ​៕

——————————————————————

Cave painting from Perng Chrouk in Kulen Mountain

The Kingdom of Cambodia has many National parks and protected areas. It was established on November 1, 1993. Among them, Preah Jayavarman-Norodom “Phnom Kulen” natural park covers 37500 hectares. The whole area serves as the source of forest products, trees, water, and biodiversity. Kulen was the city in the reign of King Jayavarman II where he was celebrating Devaraja. Also, it was an important historical place for the temples, reliefs on the bottom of the river, and rock paintings. 

The oldest cave painting is discovered in Lascaux, France. It is about 35000-10000 BC. Cave paintings are also discovered in Asia. For instance, Thailand has a red painting of a hunter with a bow and his dog. This painting could be dated to 4000-2500 BC. In Cambodia, cave paintings are discovered from Perng Kamnou in Phnom Kravanh, Perng Kamnou in Phnom Kulen, and Perng Ta Kab. However, this short article will be focusing on cave paintings from Perng Chrouk in Kulen mountain. 

Perng Chrouk (Pig Cave) is located on the foot of Kulen mountain, in the area of Terk Lich village, Beng Mealea commune, Svay Leu District, Siem Reap province. It has X- 411115 and Y-1491182. The size of the cave is about 20 meters. Also, it is close to the other small caves and a quarry site. Remarkably, the cave might be named based on two pigs painting on the wall. However, it has many paintings. 

The first painting shows a 50cm man painted in red. This painting is about 4m from the floor. The red pigment on the upper part of the body is slightly detached or dissolved, which is hard to read. There are some traces of red pigment near there. Yet, it is not able to be recognized. The second is an image of a pig painted in dark red. It is about 50cm. The third is an image of a pig painted with a contour in red. The size of this pig is similar to the red one. Fourth is a human figure. The fifth contains multiple figures or signs. For instance, a cross made of four lines on each side, lines without proper image, and an oval shape made of three lines. 

The location of the cave painting does not have scientific study yet. Therefore, the date and painting technique has no information. Could it be related to the people in the region? As nearby, there are some reliefs of Angkor Wat and Bayon style.

អត្ថបទដើម៖ លោក លឹម​ វណ្ណច័ន្ទ

 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!