ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ច្រឹង” វិធីដាំស្រូវមួយបែប

“ច្រឹង” វិធីដាំស្រូវមួយបែប

វិធីដាំដុះស្រូវតាមបែបបុរាណ​មាន​ច្រើនយ៉ាង អាស្រ័យ​ទៅ​លើ​សណ្ឋាន​ដីផង និង​អាស្រ័យ​ទៅលើ​ពូជស្រូវផង។ ស្រូវវស្សា ​គេ​​ច្រើនស្ទូង ឬព្រោះ​​ក្នុងស្រែ​​លើក​ភ្លឺឱ្យ​មាន​​ទឹក​ដក់​​​គ្រប់គ្រាន់។ រីឯ​ស្រូវ​ធ្ងន់ជំពូក​ខ្លះ​ ​ពុំ​ងាយ​ឱ្យ​​ផលមាន​ដូចជា ​ស្រូវ​ឡើង​ទឹក ឬស្រូវ​ប្រដេញ​ទឹក គេច្រើន​ស្ទូង ឬព្រោះ​ក្នុង​ស្រែ​ជម្រៅ ឬស្រែ​បឹង ឬ​ស្ទូង​​ក្នុង​ត្រពាំង​មាន​ទឹក​ជ្រៅ​ដក់​នៅយូរខែ។

ដោយឡែក ​ស្រូវ​​មួយ​បែប​ទៀតហៅ​ថា “​ស្រូវ​​​ចម្ការ​” គេ​ច្រើន​ដាំដុះក្នុងចម្ការ​ថ្មីទើប​​​កាប់ហែក​រើ​សម្អាត​ព្រៃ ឬ​​បុស​ចាស់​​​ធ្លាប់​​ដាំដុះ​ម្តងជា​​ពីរ​​ដង តែ​នៅ​សេស​សល់គល់ឈើ​ ឬ​ឫស​ឈើ​ភ្ជួរ​​មិនកើត គេច្រើន​ប្រើ​វិធី​ “ច្រឹង”។ របៀប​ធ្វើ​ស្រូវ​ចម្ការ​ដោយ​ច្រឹង ឬបុកដី​ដាំ​នេះ ក៏​ជា​​ទំនៀម​របស់​ជន​​ជាតិ​​​ដើម​ភាគតិច​​នៅ​​​ភាគឦសាន្ត​ដែរ ហើយក្នុង​ភាសាជនជាតិ​ព្រៅ​ហៅ​​ថា “ឆ្យាមូចួយ”។

រដូវ​ដែល​គេ​អាច​ចាប់​ផ្តើម​ច្រឹង​ដាំ​ស្រូវ​​បាន គឺ​​ក្នុង​រង្វង់​ខែ​ជេស្ឋ ឬ​​អាសាឍ ពោល​​គឺ​បន្ទាប់​ពី​ធ្លាក់​ភ្លៀង​សើម​ដីម្តងជា​ពីរដង។ ចំពោះ​ចម្ការ​ដែល​ធ្លាប់​ច្រឹង​ដាំ​​បែប​នេះពី ៣ឆ្នាំ​ទៅ​​​៤ ឆ្នាំជាប់ៗគ្នា គេ​​អាច​ភ្ជួរដាំបាន​ដោយ​អន្លើ​នៅ​ឆ្នាំ​បន្តបន្ទាប់ ព្រោះគល់​ឈើ​នឹង​ងាប់ ​ឬ​ពុក​ផុយ​​រលស់​ខ្លះ។ ប៉ុន្តែ​ចំពោះជនជាតិដើមភាគតិច គេតែង​​ប្តូរ​កន្លែងដាំ​ស្រូវ​ពី​ចម្ការ​មួយ​ទៅ​​ចម្ការ​ ក្នុងរង្វង់រវាងពី​២ឆ្នាំ ទៅ៣​ឆ្នាំ ​ហៅ​ថា​ “ចម្ការ​វិលជុំ” ឬអ្នក​ខ្លះ​ហៅថា “ចម្ការ​ព្រៃ​ដុត​”។ របៀបធ្វើចម្ការ​បែបនេះ ក៏​ជាទំនៀមរបស់​ជន​ជាតិ​ដើម​ប្រកាន់​យក ហើយ​ដែល​គេ​តែង​​​សម្គាល់​ឃើញ​ជា​ទូទៅរហូតមក។

ចំពោះវិធីច្រឹង ដំបូង​ដៃ​គេ​គ្រាន់​តែ​យក​ឈើ ឬឫស្សីដែល​មាន​​ទំហំ​ប្រហែល​​ប៉ុន​កដៃ ឬតូចជាង​នេះ​បន្តិច ល្មម​ងាយ​ស្រួល​ក្តាប់កាន់ ​ប្រវែង​​ប្រហែលពី​ ២ម៉ែត្រ ទៅ​២ម៉ែត្រ​កន្លះ សម្រួច​​ខាង​គល់​​ឱ្យ​​​​ស្រួច​ហៅថា “ឈើច្រឹង”។ លុះ​ដល់​ថ្ងៃ​ដាំស្រូវ ត្រូវ​មានមនុស្ស​ម្នាក់​កាន់​​ឈើ​ច្រឹង​បុកជា​អន្លង់​សម្រាប់​ដាក់គ្រាប់ពូជ ដែល​គេច្រើន​ហៅ​ថា “អ្នកច្រឹង”។ អ្នកច្រឹង​តែង​​កាន់​ឈើច្រឹង​​​ក្នុង​ដៃទាំងសងខាង បុកអន្លង់​​​ជម្រៅ​​ប្រហែល​​១ថ្នាំង​​​​​ដៃ ឬ​ជ្រៅ​ជាង​នេះ​បន្តិច ​ដោយ​ដើរ​ច្រឹង​ទៅ​មុខ ឬថយ​ក្រោយក៏បាន ហើយ​​សកម្មភាពនេះ​ក៏ហៅ​ថា “ច្រឹង” ដែរ។

ការច្រឹង​ដាំស្រូវ​ចម្ការ​ គេតែង​ច្រឹង​តាម​ចន្លោះគល់​ឈើ ឬជុំវិញ​ដំបូក​​ត្រង់​ចំណែក​​ដី​ណាទំនេរ ក្នុង​គម្លាត​ប្រហែល​៣ទៅ៤ តឹក ល្មមស្រូវលូតលាស់​បែកគុម្ពបាន។​​ ជាទូទៅ​​អ្នកច្រឹង​​ ភាគច្រើន​​ជា​មនុស្ស​ប្រុស​ពេញកម្លាំង ចំណែកឯអ្នកដាក់គ្រាប់​ពូជ​ច្រើន​ជា​មនុស្ស​​​ស្រី ឬក្មេង​​ដែល​អាច​ជំនួស​ដៃជើង​ក្នុងកិច្ចការនេះ។ អ្នកច្រឹង​​ម្នាក់ អាច​ច្រឹង​ឱ្យ​អ្នកដាក់គ្រាប់​​ដាំ​បាន​​​ប្រហែល​​៤ ទៅ​​​៥ នាក់។ ដូច្នេះប្រសិនបើផ្ទៃដី​ចម្ការ​ធំ គេច្រើន​ប្រវាស់​ដៃគ្នា​ ពោលគឺ​ជួយ​​យក​អាសារគ្នា​ម្តងម្នាក់​ ដោយ​ត្រូវរក​​​អ្នក​ច្រឹង​៤ ទៅ​៥នាក់ និងអ្នកដាំ​ប្រហែល​​​១០ ទៅ​២០​នាក់។  

ទិដ្ឋភាពនៃការ​ច្រឹង​ដាំស្រូវ​នេះ ក្រៅពីមាន​មនុស្ស​ច្រើន​ជួយ​ធ្វើការ​រួមគ្នា សប្បាយ​រីករាយ​ គេ​សង្កេត​ឃើញ​ថា​បើក្នុង​ករណី​​ច្រឹង​មិន​ទាន់ ​អ្នក​ដាំខ្លះយក​​បំពង់​ដាក់​គ្រាប់​ពូជ​​នោះ​វាយ​កែង​ជើង​អ្នក​ច្រឹង​ ទុក​ជា​ល្បែង​ផ្ទាន់​លេង​សប្បាយ​ផង និងក្រើនរំឭក​ឱ្យ​​អ្នកច្រឹង​ញាប់​ដៃ​ថែម​​ទៀត។ ប្រការ​មួយទៀត ដែល​គេ​សម្គាល់​ឃើញ បើ​មាន​អន្លង់​ណា​​នៅ​កៀក​ជិត​​គ្នា​គេ​ហៅថា “​អន្លង់​ពរ​កូន”។ អន្លង់​​​ពរ​កូន​នេះ ​គេច្រើន​​រំលង​ចោល​មួយ ​លៃ​យក​អន្លង់​ណា​ដែល​មាន​​គម្លាត​ល្មម​ពី​អន្លង់​ដទៃ​ទៀត។ គេ​បន្ត​ច្រឹង​ និង​ដាំ​តាម​ក្រោយ​គ្នា​បែប​នេះ ឱ្យ​​ហើយរួច​រាល់​ក្នុង​ពេល​មួយ​ថ្ងៃ ឬពីរ​ថ្ងៃ ដើម្បី​ឱ្យ​ស្រូវ​ដុះ​​លូត​លាស់ល្អ​ព្រម​គ្នា។​​

ចំពោះពូជ​ស្រូវ​ចម្ការ​ដែលគេនិយម​ដាំ​មាន​​​ដូចជា​ ពូជ​នាងឧក ឬពូជ​​នាងកួន (នាង​កួយ?) និង​ពូជ​ខ្លះ​​ទៀត​ដែល​ជា​ពូជស្រូវស្រាល​ “ឆាប់​​ចេញ” ឬអ្នកស្រុកតំបន់អង្គរខ្លះហៅ​ថា “ឆាប់​លេច” ក្នុងរវាង​​៤ ​ទៅ​៥ខែ។ រីឯ​ជន​ជាតិដើម​ភាគតិច​ព្រៅ​មាន​ពូជ​ស្រូវ​​​ដែល​តែង​ច្រឹង​ដាំ​បាន​​​ដូច​ជា​ កាវ៉ែត  ប្លីត ល្ខន ហ្កល ត្រាញ់ កាស៊ី ។ល។ ​ពូជ​ស្រូវ​ដែល​​ត្រូវ​យក​មកដាំនោះ គេពុំចាំបាច់​ត្រាំ​ទឹក​​ដូចយក​ទៅសាបក្នុងថ្នាល​ឡើយ។ ក្នុងពេលដាំ គេអាច​លាយ​​​គ្រាប់​ដំណាំ​ផ្សេងៗ​ទៀត​បានដូចជា ពោត សណ្តែក ត្រសក់ ឪឡឹក ត្រឡាច ម្ទេស ល្ពៅជាដើម។ ប៉ុន្តែ​ការ​លាយ​គ្រាប់​ពូជ​ដំណាំរួមផ្សំផ្សេងៗនោះ គឺតិចភាគបំផុត​បើ​ធៀប​នឹង​​គ្រាប់ស្រូវ។ ហេតុ​ដូច្នេះហើយ ទើប​គេតែង​សង្កេត​ឃើញ​ក្នុងស្រូវចម្ការ តែងមាន​ដំណាំ​រួមផ្សំផ្សេងៗ​ដុះ​លាយ​ឡំ​ និងឱ្យ​ផល​ជាប់រដឹក​ជាហូរហែ។​ 

ក្នុងថ្ងៃ​ដាំ​គេយក​​គ្រាប់ពូជ​​ច្រក​បំពង់ឫស្សី (សព្វ​ថ្ងៃ​ប្រើ​បំពង់​ជ័រ) ប្រវែង​ប្រហែល​កន្លះម៉ែត្រ ឬ៨តឹក។ បំពង់​ឫស្សី​នោះទំហំប៉ុនកដៃ ហើយ​ផ្នែក​ម្ខាង​ត្រូវ​ទុក​​ថ្នាំង (បើបំពង់​ជ័រ​គេច្នៃធ្វើឆ្នុកម្ខាង) រាំង​កុំ​ឱ្យ​​ជ្រុះគ្រាប់ពូជផង និង​ទុក​ជា​​ផ្នែក​សម្រាប់​​​រុញ​ដីលុប​រណ្តៅ​​​វិញ។ ក្នុងរយៈ​ពេល​៣ ទៅ​៤​ថ្ងៃ ​គ្រាប់​ស្រូវ​នោះ​នឹង​ដុះ​ឡើង រហូត​​​​លូត​​បាន​​​ប្រមាណ​​២ ទៅ៣ តឹក គេត្រូវ​បំបែក​គុម្ព​​មាន​ដើម​ស្រូវ​ច្រើន ​​ទៅ​ដាំ​​ជួស​​ចន្លោះ​​ណា​ ឬក្បែរ​​គុម្ព​​ដែល​មិន​សូវ​ដុះ​។ គេ​ច្រើ​ន​បំបែកស្រូវ​នៅ​ពេល​មេឃ​កំពុង​​​​ភ្លៀង​​ ដ្បិតដើម្បី​កុំ​ឱ្យ​ស្រូវ​ដែល​ទើប​បំបែក​ដាំ​នោះ​ស្វិត ឬងាប់​។ បន្ទាប់​ពី​បំបែក​ហើយ​​អស់​គេ​​ត្រូវ​ទៅ​រវាំង​មើល​ស្រូវ​នោះ​ជារឿយៗ​ ​បង្ការ​​គោ​ក្របី​មក​ស៊ី​បំផ្លាញ​ រហូត​ដល់​ស្រូវ​ចេញ ​និង​ទុំ​ល្មម​ប្រមូលផល​ទើប​ចប់​ភារកិច្ច​​ស្រូវ​​ចម្ការ​៕

—————————————————

Chreong, one of the planting techniques

Traditional rice-planting techniques are many. It depends on the type of land and the rice seeds. The rice seeds will be planted into the rice field with enough accessible water in the rainy season. Some rice seeds need more time to grow. It is the rice that adapts to water level. This type of rice seeds will plant in a rice field that has a lot of water, and the water should be available for many months.

Another type of rice is called Sruv Chamka. This type of rice seeds will plant on new land that is recently cleared from the woods. The field might remain some roots and tree trunks. Therefore, people use the Chreong technique to plant rice seeds. Chreong or Bok (hit or press) is a planting technique of the minority groups who live in the northeast of Cambodia. Chreong or Bok in Prov minority group’s language is “Chhya Mou Chouy”.

Jesh or Asadha (the month in the lunar calendar) are the months to plant the rice seeds. After planting the rice seeds for several years, the land is good enough to plough because some roots and tree trunks decompose. However, the minority groups tend to change to another land. After two or three years, they would return to the old field. It is called Chamka Vil Chom or Chamka Prei Dut (burn and slash farming). This planting technique belongs to minority groups up to the present.

The way of doing Chreong is the farmer would choose a bamboo in size of the wrist or slightly smaller. It has a sharp end. This stick calls Chheur Chreong (wood for Chreong). The man who hit or press the soil is called Neak ChreongNeak Chreong holds two Chheur Chreong in both hands and makes the holes about two centimeters deep. He can walk frontward or backwards.

Chreong could be done between the gap of the roots and around the mount where the land is available. It is about 30 to 40 centimeters each. Neak Chreong tends to be the men and women who are the ones to put the seeds in the hole. Hence, each of Neak Chreong could work with four to five women. In the case of a large field, people help one another so they might need four to five Neak Chreongs and ten to twenty women to put the seeds.

Burn and Slash farming has many people involved. Therefore, it is a happy moment. They could tease one another to accelerate the work. In the case holes are close to each other, it is called Anlung Por Kon. Thus, farmers tend to jump from one hole for another. Farmers Chreong the rice seeds within one or two days. It is to make sure the rice seeds grow at the same length. 

The most selected seeds for burn and slash farming are Neang Ok or Neang Koun/Neang Kouy, and some rice seeds that require slightly faster or within four to five months are called Sruv Sral. The rice seeds that minority groups choose to Chreong are KaNget, Bvit, Lkorn, Hkal, Tranh, and Kasi. The seeds do not need to soak into the water. During planting rice, some portions of the land could have other crops. 

On a planting day, the farmer put the rice seeds into a bamboo about the size of the wrist. This bamboo has to close one side. Also, it uses to push the soil onto the seeds. In four to five days, the seeds could grow in two to three centimeters. During this time, farmers separate the plants and add to other spots where few plants. The separation usually has been done while raining to avoid shrinking or drying. After planting, farmers will take care of the rice until harvest. 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!