ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ចាក់ចេក” សិល្បៈក្បាច់រចនាដែលកាន់តែហោចទៅ

“ចាក់ចេក” សិល្បៈក្បាច់រចនាដែលកាន់តែហោចទៅ

ចាក់ចេក​ ​​ ឬ​ចាក់​ក្បាច់ ជាក្បាច់​រចនានៅលើ​ស្រទបចេក ហើយ​​​ប្រើក្រដាស​ពណ៌​​​ ដើម្បី​រំលេច​ផ្ទៃក្បាច់​ឱ្យ​លេចឃើញ​ច្បាស់​ស្រស់​ល្អសម​ភ្នែក។ ជួនកាល​គេ​ប្រើ​ល័ក្ត​ពណ៌​​ជ្រលក់​គូរ​បន្ថែម​លើ​នោះទៀត ដើម្បី​ឱ្យក្បាច់​កាន់តែ​លេច​ច្បាស់ឡើង។ ក្នុង​​សង្គម​ខ្មែរ ការ​ប្រើក្បាច់​ចាក់​ចេក​មានទាំងក្នុង​ព្រះរាជ​ពិធី​​ ពិធី​សម្រាប់​ព្រះសង្ឃមាន​កិត្តយស​ខ្ពង់ខ្ពស់ និង​​ពិធី​​ប្រពៃណី​អ្នក​ស្រុក។ ចំពោះ​អ្នក​ស្រុក​តំបន់អង្គរ ​ចាក់ចេកហាក់ដូច​ជា​សិល្បៈ​​​​​​យ៉ាង​សំខាន់​ស្ទើរ​ខ្វះ​ពុំ​បាន​ ដ្បិត​​ក្រៅពីរៀបចំ​គ្រឿង​​​រណ្តាប់​សក្ការៈ​ដូចជា ​បាយ​​សី និង​ស្លាធម៌​ជាដើម​ គេតែង​ចាត់​ចែង​ចាក់​ចេក​តុប​តែងឱ្យបាន​សមរម្យ​តាម​ពិធីផ្សេងៗ។

តាមទំនៀមនិង​ទម្លាប់តមក គេ​​ប្រើក្បាច់​ចាក់ចេក​តែ​នៅលើ​ទីសក្ការៈ​ផ្សេងៗ​​នៃ​ពិធី​ដូចជា លម្អ​លើ​អាសនៈ​តម្កល់​ព្រះ​បដិមា បុស្បុក​ស្រោច​ទឹក បុស្បុកតម្កល់ព្រះពុទ្ធរូប ឬទេពផ្សេងៗ កន្លែង​តម្កល់គម្ពីរធម៌អាថ៌ កន្លែងតម្កល់សព ភ្នំយោង ឬមេរុបូជាសព ។ល។​ក្នុងព្រះរាជពិធីតម្កល់ និងថ្វាយ​ព្រះ​ភ្លើងព្រះបរមសពអតីត​​ព្រះ​មហាក្សត្រខ្មែរ​ គេតែង​​សង្កេត​ឃើញ​​មាន​​ក្បាច់​ចាក់​ចេក​​លម្អ​​​ជើង​ថ្ករបុស្បុក និង​កន្លែង​សក្ការៈ​ផ្សេងៗ​ជា​ដរាប។ ទិដ្ឋភាព​នេះ មាន​ជាប់​ជា​ហូរ​ហែ​តាម​ទំនៀម ដែល​​ឃើញ​រហូតមក​​ដល់ព្រះ​រាជពិធី​​តម្កល់​និង​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​​ព្រះ​​បរមរនកោដ្ឋ​។ ចំណែក​ពិធីថ្វាយ​ព្រះភ្លើង​ព្រះសពសម្តេចព្រះធម្មលិខិត ព្រះសង្ឃនាយករងទី១ ក៏​ប្រើក្បាច់​ចាក់​ចេក​តុប​តែង​លម្អ​ដែរ។ រីឯការ​ប្រើ​ក្បាច់​​ចាក់​​ចេក​​ក្នុង​​កិច្ច​ពិធី​របស់​​​ប្រជា​​រាស្រ្ត​ទូទៅ គេ​ឃើញ​មានក្នុង​ពិធី​បុណ្យ​​សព បុណ្យ​ពុទ្ធា​ភិសេក បុណ្យ​​ទេសន៍​មហាជាតក៍ បុណ្យ​ចម្រើន​​អាយុ ពិធី​កោរជុក និង​​ពិធី​ចេញ​ម្លប់ជាដើម។ ជាទូទៅនៅ​ក្នុង​ព្រះរាជពិធី និង​ពិធីដូចរៀបរាប់ខាងលើ ​គេ​ប្រើក្បាច់​​ចាក់​ចេក​សម្រាប់​​​លម្អ​​លើ​ផ្នែក​ ឬ​វត្ថុ​​សំខាន់ជា​សក្ការៈ​នៃ​ព្រះ​រាជ​ពិធី និង​ពិធីនោះ​ដូចជា អាសនៈ​ពុទ្ធបូជា រាន​ពុទ្ធគុណ រាន​ទិស បុស្បុក គ្រែទេសន៍ ឬ​កន្លែង​តម្កល់ម្ឈូសសម្រាប់​ពិធី​បូជា​ភ្លើង។ល។

ក្បាច់​ចាក់​ចេកលម្អជើងថ្ករ និង​បុស្បុក​តម្កល់ព្រះ​សពព្រះ​បរម​រតនកោដ្ឋ​ (រូប៖ ព្រាប ចាន់ម៉ារ៉ា)

ដោយ​ឡែក រូប​ខាងក្រោមជាការ​ប្រើប្រាស់​ក្បាច់​ចាក់​ចេក ក្នុងពិធី​បុណ្យ​សព​របស់​អ្នក​ស្រុក​ជន​បទ។ តាម​ការ​សង្កេត​ ទម្រង់​ក្បាច់​ចាក់​ចេក​នេះមាន​លក្ខណៈ​​ពិសេស​ដោយ​ឡែក​មួយ​ផ្សេងទៀត ​ក្នុ​ង​របៀប​​ជាទឹក​ដៃ​សិល្បៈ​របស់​អ្នកស្រុក។ ប៉ុន្តែ​បើ​ពិនិត្យ​ជារួម គេឃើញថាការ​លម្អលើ​សសរ​ គេ​ប្រើ​ទម្រង់​ក្បាច់​ចង្វាយ​​​ស្រដៀង​​នឹង​ក្បាច់​លម្អ​លើ​សសរ​បុស្បុក​ក្នុង​ព្រះ​រាជពិធីដែរ។ រីឯ​ទម្រង់​ក្បាច់​ដែល​ប្រើ​លើ​របា​ គេប្រើ​ក្បាច់​មួយ​ផ្សេង​ទៀត ហើយ​​រំលេច​ដោយ​​ក្រដាស​ពណ៌ដូចគ្នា។

ខាងក្រោមនេះ ជាការ​ប្រើក្បាច់​ចាក់​ចេកក្នុង​ពិធី​បុណ្យពុទ្ធាភិសេក។ ផ្នែក​សំខាន់​ដែលគេត្រូវ​ប្រើ គឺ​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប​ថ្មី​ធ្វើ​ពិធីបើកព្រះនេត្រ។ ក្បាច់​​ត្រូវ​ប្រើមាន​ច្រើន​កន្លែង​ណាស់ ពោលគឺរាប់​តាំងពី​សសរ​​ របា និង​ហោជាង​​ជាដើម។ នៅ​ផ្ទៃខាងក្រោយ គេចង​​ព្រះបត់ក្នុង​ចន្លោះ​ក្បាច់​​ទាំង​នោះ​ទៀត​ផង។ ចំណែក​​រូបលេខ​៧ ក៏ជា​​ការ​ប្រើ​​ក្បាច់​ចាក់ចេក​ក្នុង​ពិធី​បុណ្យ​អភិសេក​មួយ​ផ្សេង​ទៀត​ តាម​ទំនៀម​​​អ្នក​ស្រុក​​ដែរ។​ ការ​លម្អកន្លែង​សក្ការៈ​ក្នុង​បុណ្យនេះ ក៏ពុំ​សូវ​ខុស​ពី​រូបលេខ​៦។ សូម​បញ្ជាក់​ថា ការរៀបចំ​តុបតែងកន្លែង​សក្ការៈ​ក្នុង​ពិធីបុណ្យ​អភិសេក​ក្នុង​រូបទាំង​នេះ គេត្រូវ​ការ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ហើយ​តែង​មាន​ការ​ចូល​រួម​ជួយ​ដៃជើង​ពី​​អ្នក​ជិត​ខាងជានិច្ច។ ដោយសារ​វេលាត្រូវ​ថ្វាយ​បង្គំព្រះ​រតន​ត្រៃយ៍​មកដល់ គេក៏​ពុំ​ទាន់​រៀបចំស្រេចបាច់នៅឡើយ លុះ​ចប់កិច្ចនេះទើប​គេ​យកតុបតែងបន្ថែមផ្កាភ្ញី។

ក្បាច់ចាក់ចេកតុបតែង​លម្អលើ​​ផ្នែក​សំខាន់ៗនៃ​ពុទ្ធាសនៈក្នុង​ពិធីបុណ្យ​ពុទ្ធាភិសេក

នៅវត្តអធ្វារ ខេត្តសៀមរាប គេតែងធ្វើបុណ្យ​ឡើង​អ្នក​តា “ទួល​តាមឿង” ដែល​ជា​បុណ្យ​ប្រពៃណីប្រចាំឆ្នាំ។ ក្នុង​ពិធីបុណ្យនោះ មាន​កន្លែងសក្ការៈ​សំខាន់​ពីរដែល​គេ​លម្អ​ក្បាច់​ចាក់​ចេក។ មួយ​កន្លែង​ គឺ​​ទី​​អស្នា​ព្រះ​ ដែល​ស្ថិត​នៅ​ក្នុង​រោង​បុណ្យ​ និ​ងមួយ​កន្លែងទៀត ​គឺ​រាន​យម​រាជ ឬនឹមរាជ ដែល​ស្ថិត​នៅ​ជ្រុង​ឦសាន​​នៃ​រោង​បុណ្យ។ ទី​សំខាន់​ទាំងពីរ​ សុទ្ធតែ​ប្រើ​ក្បាច់​ចាក់​ចេកលម្អ​ទាំងអស់ ហើយ​​បើ​ពិនិត្យ​សន្លឹក​ក្បាច់​វិញសោត គឺ​មាន​ភាពពិសេស​ និង​ដោយ​ឡែក​ផ្សេង​មួយ​ទៀត​ពី​ទម្រង់​សន្លឹក​ក្បាច់​ដែល​​​​លើក​មក​បង្ហាញអម្បាលម៉ាន​ខាងលើ។ សន្លឹកក្បាច់នៅទីនេះ ហាក់​ដូចជា​មាន​លក្ខណៈតូចស្តើង តែមាន​ប្រើ​ក្រដាស​ពណ៌​ដើម្បី​រំលេចផ្ទៃក្បាច់​ដូចគ្នា។

ក្បាច់ចាក់ចេក​លម្អលើ​រានយម​រាជ
ចាក់ចេក​លម្អរានម៉ាក្នុងពិធីកោរជុក

រីឯរូប​ខាងក្រោម គឺជាការ​ប្រើ​ក្បាច់​ចាក់ចេក​លម្អបុស្បុក​រានម៉ា​ក្នុង​​ពិធីកោរជុក​ក្នុង​ខេត្ត​សៀមរាប។ តាម​ការ​សង្កេត ចំពោះ​ក្បាច់​លម្អនៅទីនេះមាន​ពីរ​ប្រភេទ គឺ​លម្អលើ​សសរ និង​លើ​របា។ ក្បាច់​លម្អ​លើសសរ គឺមានលក្ខណៈ​ជា​ចង្វាយ​ចេញ​​ពី​គល់សសរឡើង​ទៅ​លើ។ ក្បាច់​លម្អ​លើរបាលើក្រោម មាន​លក្ខណៈ​ដូចច្រវ៉ាក់​ភ្ជាប់​គ្នា​ពីមួយទៅមួយក្នុង​រៀបជា​សិល្បៈ។ សូមរំឭកដែរថា ក្នុង​គំនិតខ្មែរចាត់ទុក​រានម៉ា​ ដែល​តុប​តែង​យ៉ាង​វិចិត្រនេះ​ជាភ្នំកៃលាស ហើយក្នុង​កិច្ច​ផ្តាច់ជុក តែង​មាន​ព្រះសង្ឃ​​ធ្វើ​​កិច្ច​នៅលើនេះ។

តាម​ការ​សង្កេត​ ចាក់​ចេក​ជា​សិល្បៈ​ដែល​មាន​លក្ខណៈ​ពិសេស​រៀងខ្លួន​តាម​តំបន់​ តែ​ជាទូទៅបច្ចេក​ទេស​ចាក់​ចេក​ និង​ប្រភេទដើម​ចេក​ដែលប្រើ​ហាក់ពុំ​​ខុស​គ្នា​ឡើយ គឺគេ​និយម​​ប្រើ​ចេក​ជ្វា ចេក​ស្នាប់មុខ និង​ចេក​ណាំវ៉ា ដ្បិត​វា​មានលក្ខណៈ​ស្វិត ​មិនស្រួយ និង​មិនឆាប់ជាំ ឬស្លោក​​។ ប៉ុន្តែគ្រប់ប្រភេទដើមចេក​ដែល​ត្រូវ​យក​មក​ចាក់ចេក គឺ​ត្រូវ​តែ​ជា​ដើម​ល្អ ស្រទបល្អ មិនស្លោក ឬជាំ និង​នៅស្រស់​ល្អ (រូបលេខ១២-១៣)។

អ្នកចាក់​ចេក​ទាម​ទារ​ឱ្យ​មាន​ចិត្តអំណត់ រីឯវត្ថុ​​​ប្រើ​សម្រាប់ចាក់ចេក ហៅថា “កាំបិត​​ចាក់ចេក” ដែល​ជាដែកតូច​យ៉ាង​សាមញ្ញ​មួយ ដំច្នៃឱ្យ​សំប៉ែត មាន​មុខសង​ខាង សំលៀង​​​ឱ្យ​មុត​​ ប្រវែង​ប្រហែល​១ចំអាម ហើយ​ភ្ជាប់​នឹង​ដង​សម្រាប់​កាន់ (រូបលេខ១៤-១៥)។ ជាទូទៅ​​មាន​ពីរ​ខ្នាត គឺកាំបិតខ្នាតតូចប្រើសម្រាប់វាលក្បាច់ និង​កាំបិត​ខ្នាត​ធំ​ប្រើ​សម្រាប់​ចាក់​​​ទម្រង់​ធ្មេញ​ត្រី​។ ចំណែក​​កាំបិតតូច​ធម្មតាមួយទៀត ត្រូវ​សំលៀង​ឱ្យមុត​ល្អ គឺប្រើ​សម្រាប់​​​ច្រៀក​ និង​តម្រឹម​ស្រទបចេក។ ឯ​បច្ចេក​ទេស​ចាក់​ឱ្យ​ចេញជា​ក្បាច់ គឺមាន​​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់ អ្នកចាក់​ត្រូ​វ​​តែ​រហ័ស ដ្បិត​ដើម្បី​​ចាក់​ឱ្យទាន់ និង​ចប់​មុន​ពេល​ស្រទបចេកស្រពោនស្វិត។ ម្យ៉ាង​ទៀត​​គេត្រូវ​តែ​​ឈ្លាសក្នុង​ការ​ប៉ាន់​ប្រមាណ​​ប្រវែង ឬទម្រង់​ក្បាច់​ផ្សេងៗ ដើម្បី​​ឱ្យក្បាច់​ដែល​ចាក់​ចេញហើយ​មាន​ភាព​រស់​រវើក សម​ទាំងទំហំ សម​ទាំង​ប្រវែង​សម្រាប់​​យក​ទៅ​តុបតែង។

បច្ចេកទេសចាក់ចេក (រូប៖ អាន រស្មី)

ស្រទបចេក​ដែល​ត្រូវ​ចាក់ គឺត្រូវ​សម្អាតឱ្យ​ស្អាត ​យក​មក​ដាក់​ផ្កាប់​​លើ​​​​​តុ ឬ​ដាក់​លើ​កន្ទេលផ្ទាល់ក៏បាន ដោយ​ត្រួតគ្នាពីរជាន់ ឬមួយ​ជាន់ ហើយ​អ្នក​ចាក់​នឹង​ចាប់​ផ្តើម​លៃប្រមាណ​ទំហំ និង​ប្រវែង​ស្រទបចេក​នោះ ហើយ​ចាក់ខ្វាលឱ្យ​ចេញ​ជា​ក្បាច់​​យក​ភ្លាមៗ​តែ​ម្តង ពោលគឺ​ពុំ​ចាំ​បាច់​គូរ ឬព្រាង​អ្វី​បន្តិច​​សោះ​ឡើយ​។ ស្រទបចេកដែល​បាន​ចាក់​ចេញ​ជា​ក្បាច់​​ភ្ញី​រួច​ហើយ គេ​​ត្រូវ​ឆ្កឹះ​​យក​ផ្នែក ឬផ្ទៃ​ដែល​ពុំ​មែន​ជាសន្លឹកក្បាច់​ចេញ​ រួច​​ផ្គុំ​គ្រប​លើ​​ក្រដាសពណ៌ផ្សេងៗ​ដូចជា ​ក្រហម លឿង ស្លាទុំ ផ្កាឈូក ឬបៃតង ​ដើម្បី​រំលេច​​នូវ​ក្បាច់លើ​ស្រទប​ចេក​នោះឱ្យ​លេច​​ផុសឡើង។ បន្ទាប់មក គេយក​ក្បាច់​បន្ទាប់​បន្សំ​ដូច​ជា​​​​ធ្មេញ​រណា ធ្មេញ​ក្របី ឬពងត្រី… ​ដោត​ភ្ជាប់​នឹង​គែម​ស្រទបចេកគោលដែល​មាន​ក្បាច់​ស្រាប់​ដូច​និយាយ​ខាង​លើ​​​ មុន​នឹង​យក​ទៅដំឡើង​ ឬ​តុបតែង​ចង​ភ្ជាប់​នឹង​ទី​ដែល​ត្រូវ​លម្អ​។

សរុបរួមមកគេសង្កេតឃើញថា ទម្រង់សិល្បៈ​ក្បាច់រចនាសម្រាប់តុបតែង​លម្អ​​ផ្នែក​ផ្សេងៗ​នៃសំណង់ ទីសក្ការៈ ឬ​ប្រើ​​លម្អ​កិច្ចនានាក្នុងវប្បធម៌​ខ្មែរមាន​ច្រើនសណ្ឋាន។ ក្បាច់​ក្បូរ​ខ្លះ​ឆ្លាក់​លើថ្ម ខ្លះលើ​​ឈើ ខ្លះ​លើលោហៈ ខ្លះធ្វើពីស៊ីម៉ងត៍… ហើយគង់វង្ស​រាប់​ពាន់​រាប់រយ​ឆ្នាំ ប្រសិន​​បើ​មាន​ការ​ថែទាំ​​ត្រឹមត្រូវ។ ចំណែក​ក្បាច់​រចនាសម្រាប់ប្រើ​លម្អ​មួយ​ពេល​ខ្លី ឬ​ឱ្យ​មើល​ឃើញ​ស្អាត​សមសួនមួយគ្រា គេ​ច្រើន​​ឆ្លាក់​លើ​វត្ថុ​​ឆាប់​ខូច​ទៅវិញ ទៅ​តាម​​កាល​​តាម​​ធម្មជាតិ​​វត្ថុ​នោះ ច្នៃ​ទៅតាម​គំនិត​ប្រាជ្ញា​របស់មនុស្ស​។ ឧទាហរណ៍ “ចាក់​ចេក” ​ជាប្រភេទសិល្បៈ​មួយ​បែប​ ដែល​​​ចាក់ឆ្លាក់​ឆ្វាល​​ឆ្កៀល​ឆ្កឹះ​ចេញ​​​​ពី​​ស្រទបចេក ឱ្យ​កើត​​​ជា​ក្បាច់​រចនា​កាច់កោងពត់ពេនក្នុង​ទម្រង់​ផ្សេងៗ សម្រាប់​​លម្អលើ​​ទីសក្ការៈក្នុង​ពិធី​​បុណ្យ​​នានា ប្រើត្រឹមមួយពេលខ្លីប៉ុណ្ណោះ​។ បច្ចុប្បន្ន ទម្រង់សិល្បៈ​នេះ​ហាក់កាន់​តែ​ហោច​ទៅ ហើយ​គេ​ច្រើន​ប្រើ​ជំនួស​វត្ថុមាន​ស្រាប់ ដដែលពីរោងមួយ​ទៅរោង​មួយ ដែល​ឥត​មាន​លក្ខណៈ​សិល្បៈអ្វីសោះ៕

—————————–

Chak Chek: An art carving that is facing loss

Chak Chek or Chak Kbach is an art carving on the banana bark with adding colour paper to illuminate the carving. Sometimes, people dye the motifs to make them brighter and more attractive. In Khmer society, the carving has been used in the royal ceremony, high ranking monk’s ceremony and among the villagers. Among the villagers in the Angkor region, Chak

Chek is the most important decoration in the ceremony.

The motifs on the banana bark used to decorate the altar of offering, the pedestal of the Buddha, the shrine of anointing, the shrine of Buddha statue or other deities, the shrine of Buddhist scripts, the place to put the dead body, Phnom Yong or the place to cremate the body. At the funeral of Khmer Kings, Chak Chek was used to decorate the shrine put the body and other religious places. The same tradition appears at the funeral of King Norodom Sihanouk. 

Also, Chak Chek was used in the funeral of the first ranking venerable, Samdach Preah Prom Likhet. Chak Chek uses in multiple ceremonies. Those ceremonies are funeral, consecration, preaching Buddhist sermon, Chamreoun Ayu (Birthday), Kor Chouk (shaving the hair), and Chenh Mlob (the ending period of isolation and learning for a young woman). In these ceremonies, Chak Chek uses to decorate the shrine of the Buddha, the shrine of Pudh Kun, the Shrine cardinal direction, Pushpaka (the shrine or Vimana), the hair for breaching Buddha’s sermon, or the place for putting coffin. 

Among the funeral of the villager, the motifs used to decorate the column called Kbach Changvay. It is similar to the motifs used to decorate the Pushpaka of the royal ceremony. Furthermore, the motif on the top part is different and adds colour paper. 

In the consecration of the Buddha statue, the carving is everywhere, and the most important place is where the installing new Buddha statue. The decoration takes a long time and involves many people. 

In a spiritual ceremony called Leoung Neak Ta at Vat Athvea, the carving was used in two places. One is in the shrine of Buddha statue and the second is the shrine of Yama in the northeast direction. The motifs are small and thin, and the colour paper is added to illustrate the designs. 

Similarly, in the ritual ceremony of shaving hair in Siem Reap, Chak Chek was used on the columns and the upper part of the shrine (Rean Ma). In Khmer, Ream Ma represents Kailas Mountain (the place of god).

Remarkably, Chak Chek is a unique art carving, but the designs and motifs are different from one to another region. The important material for Chak Chek is the banana bark (generally Chek Chvea, Chek Snapmukh, and Chek Jvea). These types of bananas are flexible and do not become tan after a long time. The craftsmen are hardworking and very fast. The tool for carving is a knife (Kampit Chak Chek). The knife is a two faces thin blade. It is about 15 centimetres and connects to a wooden handle. Craftsmen have three knives, big and small. The small one uses to carve, and the big one uses to form the Fish Teeth motif. Another normally knifes use to cut. 

The bark has to be clean before carving. Based on the skill, craftsmen simply carve without sketching in advance. After carving and removing the excessive part, colouring paper is added below. Additional designs made of the same material are added to the edges of the banana bark.  In conclusion, Chak Chek is a beautiful art carving on the banana bark. It is one among other designs in Khmer arts that is less durable. It is designed to decorate in religious ceremonies. In the present, this art carving is facing loss. People are replacing it with a tent shelter.

អត្ថបទដើម៖​ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!