ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៣រោច ខែកត...

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ប្រសិនបើអ្នកមានគម្រោងធ្វើរបាយការណ៍ ឬរៀបចំការប្រជុំសំខាន់សូមធ្វើនៅថ្ងែនេះ ព្រោះលោកអ្នកនឹងអាចទាញចំណាប់អារម្មណ៍ពីសាធារណជនបាន ហើយព្រមទាំងអាចសម្រេចការងារនោះទៀតផង។ រាសីលោកអ្នកត្រូវគ្នានឹងមនុស្សឆ្នាំកុរ ហើយប្រឆាំងគ្នានឹងមនុស្សឆ្នាំមមែ។ ថ្ងៃនេះចូរយកចិត្តទុកដាក់ដៃគូ ជាពិសេស អភ័យទោសកំហុសរបស់គាត់ពីអតីត។ ដោយឡែកប្រសិនអ្នកលំបាកក្នុងការប្រាស្រ័យទាក់ទងនឹងកូនចៅ គួរផ្លាស់ប្តូរវិធីសាស្រ្តក្នុងការធ្វើជាឪពុកម្តាយ។   

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភជាលុយកាក់ពីមនុស្សវ័យចំណាស់ ប៉ុន្តែអ្នកមានរាសីមិនត្រូវគ្នានឹងមនុស្សឆ្នាំចរទេ ដូច្នេះចូររក្សាគម្លាតពីគេ និងកុំពិភាក្សារឿងមិនចាំបាច់ដើម្បីកុំឲ្យមានមន្ទិលនឹងគ្នា ហើយនាំខាតលាភ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហា និងកិច្ចការដែលនៅសល់ទាំងអស់ថែមទាំងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ សម្រាប់ស្នេហា ហោរាណែនាំឲ្យអ្នកបន្ថែមក្តីស្រលាញ់។ កុំទទួលយកការងារច្រើន ព្រោះអាចធ្វើឲ្យថមថយកំលាំង និងមានជំងឺរុំារ៉ៃ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកល្អជាមធ្យម។ គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់លោកអ្នកទេ ប្រសិនបើបេះដូងរបស់អ្នករឹងមាំ។ កុំបាក់ទឹកចិត្ត ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកមានក្តីក្លាហានជំនះរាល់ឧបស័ក្គ ហើយប្រសិនបើអ្នកតូចចិត្តនឹងការរិះគន់ អយុត្តិធម៌ កុំយកចិត្តទុកដាក់ចំពោះវា។ ក្នុងពេលឆាប់ៗ មនុស្សធ្វើបាបអ្នកនឹងដើរចេញពីអ្នកដោយខ្លួនឯង។

ថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សញ្ញាណវិជ្ជមាននៅគ្រប់ទិសទី ដូច្នេះថ្ងៃនេះអ្នកនឹងទទួលបានជោគជ័យចំពោះភារកិច្ចការងារគ្រប់យ៉ាង។ កុំខ្លាចផ្លាស់ទី ឬផ្លាស់ប្តូរគំនិតថ្មី ប៉ុន្តែចូរកុំភ្លេចថាអ្នកត្រូវការមុខរបរ ឬការងារមួយឲ្យប្រាកដ ហើយត្រូវគិតពីផលលំបាកមុននឹងចាប់ផ្តើមអ្វីមួយ បើមិនដូច្នោះអ្នកអាចខាតបង់ ហើយថែមទាំងបាត់បង់ទំនុកចិត្តពាក់កណ្តាលទៀតផង។ សម្រាប់សុខភាព អ្នកនឹងមានផលរំខានពីការឈឺក្បាល។ សម្រាប់ដៃគូ សូមមានភាពស្មោះត្រង់ បើមិនចង់ឲ្យមានជម្លោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះរាល់សកម្មភាពនឹងទទួលបានជោគជ័យ ប៉ុន្តែកុំភ្លេចបន្ថែមវិធីសាស្រ្តសម្រាប់ឆ្លើយតបទៅស្ថានការណ៍ដែលនឹងអាចកើតឡើង។ លោកអ្នកអាចស្ថិតក្នុងបរិស្ថានដែលពោរពេញទៅដោយមន្ទិលសង្ស័យ ដូច្នេះចូរគិតគូរឲ្យមានវែងឆ្ងាយ ហើយកុំសន្និដ្ឋានលឿនពេក។ ពេលមានកំហឹង សូមជៀងវាងពាក្យមិនចាំបាច់។ ត្រូវចាំថាស្ងប់ស្ងាត់ជាវិធីល្អបំផុត។ លោកអ្នកនឹងមានផលរំខានក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ សូមកុំមើលបំណាំដៃគូ ហើយឈានជើងទៅមុខមួយជំហានដើម្បីជួយយឹតយោងគ្នា។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ​អ្នកនឹងទទួលបានផលកំរៃ និងលាភសក្ការៈក្នុងមុខជំនាញជាប្រក្រតី។ ថ្ងៃនេះលោកអ្នកទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ ចូរប្រយ័ត្ន រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំចរទេ ចូរជៀសឲ្យឆ្ងាយ និងកុំពិភាក្សាការងារសំខាន់ឡើយ។ សម្រាប់ទំនាក់ទំនងស្នេហា ត្រូវមានការអត់ធ្មត់ និងស្ងប់ស្ងាត់ កុំធ្វើបាបមនុស្សជាទីស្រលាញ់របស់ខ្លួន។ ចូរកម្ចាត់ទម្លាប់អាក្រក់ ដែលមិនខ្វល់ខ្វាយពីសុខភាពចេញ ព្រោះសុខភាពរបស់អ្នកកំពុងថមថយហើយ។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានមុខជំនួញ​​​ នឹងទទួលបានការគាំទ្រច្រើន ហើយពេលវេលាល្អរបស់អ្នកគឺពេលរសៀល។ ចំណែកលោកអ្នកប្រកបការងារដ្ឋ ឯកជនវិញ អ្នកនឹងញញឹមបិទមាត់មិនជិតទេ ព្រោះតែទទួលបានការលើកសរសើរលើកិច្ចការដែលសម្រេចបាននៅថ្ងៃនេះ។ ដោយឡែកសម្រាប់ទំនាក់ទំនងសេ្នហា ចូរផ្អាកការសម្រេចចិត្តនានាសិន ព្រោះរាសីអ្នកមិនឆ្លើយតបនឹងការផ្តាច់ទំនាក់ទំនងណាមួយនោះទេ។ ចូរអត់ធ្មត់ ហើយងាកមកយកចិត្តទុកដាក់ ចំពោះមនុស្សភេទផ្ទុយគ្នាវិញប្រសើរជាង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានសញ្ញាណជាអ្នកដឹកនាំ ប៉ុន្តែការងារ និងមុខតំណែងនោះមិនទាន់អាចទទួលបាននៅថ្ងៃនេះទេ។ ពង្រឹងសមត្ថភាពវិជ្ជាជីវៈជាថ្មី ព្រោះកិច្ចការនេះទាមទារកំលាំងកាយចិត្តរបស់អ្នកយ៉ាងខ្លាំង ហើយមិនត្រូវរំពឹងអ្នកណាមកជួយឡើយ។ លោកអ្នកនឹងមានបញ្ហានៅក្នុងគ្រួសារជាច្រើន ចំណែកសុខភាពក៍ហាក់មានផលរំខានដល់ឆ្អឹងខ្នង។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អ្នកអាចមានមនុស្សច្រណែននិន្ទាច្រើន ហើយទំនាក់ទំនងក្នុងគ្រួសារក៏ហាក់មានភាពរង្គោះរង្គើរដែរ។ ចូរងាកមកចាប់អារម្មណ៍លើការរឹតចំណងមិត្តភាពជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ព្រោះពួកគេនឹងអាចជួយលោកអ្នកគេចពីបញ្ហាដែលកំពុងប្រទាក់ក្រឡានេះ។ លើសពីនេះពួកគេ និងផ្តល់ឳកាសសម្រាប់ការងារ និងមុខជំនួញដល់អ្នក។ មនុស្សដែលអាចជួយយកអាសារអ្នកល្អជាងគេ គឺមានកំណើតឆ្នាំឆ្លូវ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាង ឬលុយកាក់ហូរចូលពីទិសនិរតី។ ថ្ងែនេះលោកអ្នកអាចចាប់ផ្តើមកិច្ចការងារ សាងសង់លំនៅដ្ឋាន និងរៀបចំកិច្ចពិធីអ្វីៗបានល្អណាស់។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើនជឿទុកចិត្តដោយគ្មានមន្ទិលសង្ស័យអ្វីបន្តិចឡើយ។ ប៉ុន្តែសូមអ្នកជៀសវាងការច្រណែន និងតិះដៀលអ្នកដទៃ ទោះចេតនា ឬអចេតនាក្តី។ សម្រាប់គូស្នេហ៍ ចូរបញ្ឈប់ការប្រច័ណ្ឌ ច្រណែនដែលគ្មានមូលដ្ឋាន បើមិនដូច្នោះទេ អ្នកនឹងបាត់បង់មនុស្សជាទីស្រលាញ់ទៅឆ្ងាយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មិនទាន់អាចសម្រេចកិច្ចការងារ និងមុខជំនួញក្នុងថ្ងៃនេះទេ។ កិច្ចការងារនោះហាក់មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងអាកប្បកិរិយារបស់លោកអ្នក ហេតុដូច្នេះចូរផ្លាស់ប្តូរឥរិយាបថឲ្យបានទន់ភ្លន់។ ចូរកុំសាកល្បងសុំ ឬខ្ចីអ្វីៗពីអ្នកដទៃឡើយ ត្រូវពឹងលើខ្លួនឯង។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ចូរបញ្ឈប់ការគ្រប់គ្រង និងធ្វើជាម្ចាស់ ព្រោះអ្នកមិនអាចមានក្តីសុខបានទេ បើដៃគូរបស់អ្នកមិនរីករាយ។ ចូរទម្លាក់ការងារធ្ងន់ចោលខ្លះ ព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងខួរក្បាលរបស់អ្នកហើយ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការ និងអាជីវកម្មរបស់អ្នកប្រព្រឹត្តិទៅ អាស្រ័យលើឥរិយាបថរបស់លោកអ្នក។ ឳកាសជោគជ័យមានធំណាស់សម្រាប់អ្នក ប៉ុន្តែភាពរឹងរូសរបស់អ្នកនៅក្នុងថ្ងៃនេះអាចនឹងធ្វើឲ្យអ្នកបាត់បង់ឳកាសនេះ។ ចូរព្យាយាមកែប្រែស្ថានការណ៍ឡើងវិញ ដើម្បីឲ្យលោកអ្នកអាចសម្រេចផលបានល្អប្រសើរ។ ហោរាណែនាំអ្នកឲ្យធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ ព្រោះភ្នែកពួកគេអាចឃើញចំណុចអវិជ្ជមានផ្សេងៗ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!