ទំព័រដើមហោរាសាស្ត្ររាសីឆ្នាំទាំង៥ ខាល រោង មមែ ចរ កុរ ឡើងខ្ពស់ត្រដែតលាភសំណាងប្រាក់កាក់ជារបស់លោក...

រាសីឆ្នាំទាំង៥ ខាល រោង មមែ ចរ កុរ ឡើងខ្ពស់ត្រដែតលាភសំណាងប្រាក់កាក់ជារបស់លោកអ្នកហើយ

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកស្រុតចុះ។ មុខរបរការងារ និងអាជីវកម្ម ហាក់មិនអាចទទួលបានផលតាមបំណងនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានជម្លោះ ដោយសារមិនចេះអត់ធ្មត់។ ព្យាយាមពន្លត់កំហឹង ជឿទុកចិត្តលើវាសនា។  រៀនទទួលស្គាល់កំហុស ដើម្បីទទួលបានអ្វីដែលអ្នកប្រាថ្នា។ ប្រសិនបើអ្នកមានការលំបាក ចូរប្រើប្រាស់បទពិសោធន៍ដោះស្រាយបញ្ហា។ ទំនាក់ទំនងស្នេហាមិនអាចរីកចម្រើនដោយឯងនោះទេ ដូច្នេះចូរប្រឹងប្រែងសាងវាឡើង។  សម្រាប់សុខភាព សូមរកពេលសម្រាក កុំធ្វើការហួសកំលាំង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន គ្មានអ្វីរាំងស្ទះនោះទេ។ វាសនាលោកអ្នក គឺលាបដោយពណ៌ដ៏ឆើតឆាយចម្រុះគ្នា ដូច្នេះបញ្ជាក់ថាលោកអ្នកនឹងអាចសម្រេចអ្វីៗតាមបំណងប្រាថ្នា។  ចូរសិក្សាស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍កិច្ចការងារ។ កុំខ្លាចឈានជើងចេញក្រៅដែន។ សម្រាប់គូស្នេហ៍ សូមយកចិត្តទុកដាក់ចំណាយពេលវេលារីករាយឲ្យច្រើន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងហូរចូលមិនដាច់។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងពេកនោះទេ អ្វីៗបានរៀបចំសម្រាប់លោកអ្នកហើយ គ្រាន់តែញញឹមទទួលយកជាការស្រេច។ ប្រសិនបើអ្នកចង់បណ្តាក់ទុនការងារធំ ចូរសម្រេចចិត្តនៅថ្ងៃនេះចុះ។ ប៉ុន្តែសម្រាប់ជីវិតឯកជន ចូរមានការប្រុងប្រយ័ត្នខ្ពស់បំផុត រក្សាទំនាក់ទំនងកុំឲ្យរង្គោះរង្គើទៅតាមពេលវេលា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងរបររកស៊ីដំណើរការទៅជាធម្មតា ប៉ុន្តែសម្រាប់ការងារថ្មីដែលមាននៅថ្ងៃនេះ​ ចូរព្យាយាមប្រើប្រាស់ពេលគិតគូរឲ្យបានវែងឆ្ងាយ។  លោកអ្នកអាចមានមនុស្សច្រណែននិន្ទាផ្នែកហិរញ្ញវត្ថុ ដូច្នេះចូរដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្រាប់គូស្នេហ៍មានភាពល្អូកល្អឺនអាធ្យាស្រ័យគ្នាល្អប្រសើរណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើសកម្មភាព និងទិញរបស់របរផ្សេងៗ។ ចំណែកកិច្ចការរកស៊ីជួញដូរ និងទទួលបានប្រាក់ចំណេញ លាភសំណាង និងជោគជ័យធំ។​ ប៉ុន្តែត្រូវចងចាំថា កុំសម្រេចចិត្តធ្វើអ្វីលឿនពេក ហើយត្រៀមផ្លូវសម្រាប់គេចពីហានិភ័យ។ ដោយឡែកជីវិតផ្ទាល់ខ្លួនហាក់មានភាពលំបាកបន្តិចទៅវិញ ហើយបញ្ហានោះមិនមានអ្វីក្រៅពីការប្រច័ណ្ឌដែលគ្មានមូលដ្ឋាននោះទេ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវបញ្ឈប់ការគិតអវិជ្ជមានពីបញ្ហាផ្ទាល់ខ្លួន ហើយបែមកផ្តល់ឲ្យខ្លួនឯងនូវការលើកទឹកចិត្ត។ ព្យាយាមឈានជើងទៅមុខ ហើយដោះស្រាយរឿងដែលកើតឡើង ដោយភាពរឹងមាំ និងជឿជាក់។ សម្ព័ន្ធសេ្នហាកំឡោះក្រមុំ ទាមទារឲ្យមានការប្រឹងប្រែងបន្ថែម ព្រងើយកន្តើយគ្មានលទ្ធផលនោះទេ។  ថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ពិភាក្សាដែរ គួរស្ងៀមស្ងាត់ល្អជាង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួររៀនសម្របខ្លួនតាមកាលទេស រៀនមើលមុខមើលក្រោយមុននឹងធ្វើ ឬនិយាយស្តីកិច្ចការអ្វីមួយ។ ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងអាជីវកម្ម អាចជួយលោកអ្នកឲ្យសម្រេចបានប្រយោជន៍យ៉ាងច្រើន។  ការងារ និងមុខរបរលោកអ្នកដំណើរការទៅដោយប្រក្រតី ប៉ុន្តែទោះបីយ៉ាងនេះក្តី ថ្ងៃនេះលោកអ្នកមិនគួរគិតគូរពីមុខរបរការងារពេកនោះទេ តែគួរគិតគូរពីគ្រួសារវិញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ី ពោរពេញទៅដោយជោគជ័យ និងលាភសក្ការៈ។ ថ្ងៃនេះចៅហ្វាយនាយ ញញឹមបិទមាត់មិនជិតចំពោះលទ្ធផលការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកលំបាកក្នុងការដោះស្រាយផ្នែកហិរញ្ញវត្ថុ អ្នកអាចផ្លាស់ប្តូរវិធីសាស្រ្តរកប្រាក់ថ្មីបាន ព្រោះការខំប្រឹងនឹងទទួលបានផលល្អជានិច្ច។ មនោសញ្ចេតនាកំឡោះក្រមុំ មានភាពរឹងមាំ ផ្អែមល្ហែមជានិច្ច ហើយអាចសម្រេចចិត្តភ្ជាប់ទំនាក់ទំនង សម្រាប់អនាគតបាន។ សម្រាប់សុខភាព លោកអ្នកខ្វះតុល្យភាពក្នុងរាងកាយ បណ្តាលឲ្យអស់កម្លាំងខ្លាំង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរផ្តើមជីវិតតាំងពីព្រលឹមជាមួយសំណើច និងស្នាមញញឹម។ មុខរបរ ការងារលោកអ្នកមានដំណើរការល្អប្រសើរណាស់ ប៉ុន្តែថ្ងៃនេះមិនគួរពឹងផ្អែកលើចំណុចខ្លាំងរបស់ខ្លួនពេកទេ ចូរខំប្រឹងជានិច្ច ហើយកុំមើលស្រាលស្ថានភាព និងដៃគូ។ ថ្ងៃនេះមនោសញ្ចេតនាស្នេហា ហាក់មិនសមប្រកបទេ ដូ​​ច្នេះចូរជៀសវាងភាពស្និទ្ធស្នាល។ ចំណែកប្រពន្ធប្តី អាចមានការមិនយល់ចិត្តគ្នាធ្ងន់ធ្ងរ។ ចំពោះសុខភាពចូរប្រយ័ត្នរងរបួស ពិសេសរបួសខ្នង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកត្រូវសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗឲ្យបានល្អ ព្រោះមានរឿងជាច្រើនដែលកើតឡើងដោយគ្មានរំពឹងទុក។ មានមនុស្សចិត្តមិនស្មោះត្រង់ជាច្រើននៅជុំវិញអ្នក ដូច្នេះចូរប្រយ័ត្ន កុំពាក់ព័ន្ធ និងកុំបង្ហាញចំណុចខ្សោយទៅគេ។ លោកអ្នកកំពុងប្រឈមនឹងជំងឺដែលអាចប៉ះពាល់ដល់តួនាទីថ្លើម និងតំរង់នោម ដូចនេះចូរប្រយ័ត្នប្រយែងជាមួយអាហារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សំណាងដ៏ធំបាននាំមកឲ្យដោយមនុស្សផ្ទុយភេទនៅពេលព្រឹក ចំណែកឳកាសរកប្រាក់ចំណេញក្នុងមុខរបរការងារ គឺវិជ្ជមានពេញមួយថ្ងៃតែម្តង។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន ដោយស្មោះត្រង់ និងអនុគ្រោះ។ កុំភ្លេចមានចិត្តសណ្តោស ដោយធ្វើបុណ្យ និងឲ្យទាន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនហាក់មានភាពតានតឹង មន្ទិលសង្ស័យក៏មានច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្មលោកអ្នកនៅថ្ងៃនេះ មានសុទ្ធតែសញ្ញាណជោគជ័យ និងលុយកាក់។ ម្យ៉ាងទៀត ដៃគូប្រកួតប្រជែងដែលធ្លាប់លាក់បាំងចិត្ត ចង់រំខានអាជីវកម្មអ្នក នឹងចុះចាញ់ដោយឯកឯង។ ប៉ុន្តែចូរប្រយ័ត្នពាក្យសំដី និងអាកប្បកិរិយាមិនសមរម្យ បើអត់បាន គួរដើរចេញ កុំនាំឲ្យមានបញ្ហា។ ជីវិតគូ មានភាពមិនចុះសម្រុងគ្នាល្អទេ ដោយសារការប្រកាន់គំនិតផ្ទាល់ខ្លួនជ្រុលពេក។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!