ល្ខោនអាប៉េ

ល្ខោនអាប៉េ មានទម្រង់ និងលក្ខណៈជាល្ខោនច្រៀងរាំ និងនិយាយ បែបបុរាណដែលបែកខ្នែងចេញមកពីរបាំក្បាច់បុរាណខ្មែរ។ វាជាប្រភេទល្ខោនឡកក្រមិចក្រមើមបែប ត្លុកកំប្លែង។ យោងទៅតាមការស្រាវជ្រាវរបស់យើង យើងឃើញមានមតិមួយចំនួនលើទម្រង់ល្ខោននេះ។ មតិទី១៖ គេហៅល្ខោននេះថា «យីកេសាសន៍» ព្រោះគេសម្តែងរឿង បរទេស​ មានចិន ចាម ជ្វា ឥណ្ឌា ភូមា និងអារ៉ាប់ ជាដើម។ លោកយាយ ជា ​ខាន់ និងឯម ធាយ មានប្រសាសន៍ថាល្ខោននេះជាល្ខោនស្រី ព្រោះតួសម្តែងក្រៅពីស្រីៗសម្តែងតួស្រី គឺគេយកប្រុសទៅសម្តែងតួស្រីដែរ។ មតិទី២៖ លោកយាយ ម៉ែ ម៉ឺន មានប្រសាសន៍ថា គេហៅល្ខោននេះថា «ល្ខោនជនបទ» សម្តែងដោយប្រុសៗ និងកំដរដោយវង់ភ្លេងអាយ៉ៃ។ មតិទី៣៖ អះអាងថាល្ខោននេះ គឺជាប្រភេទ និងតម្រង់ល្ខោនយីកេសុទ្ធ​ ដោយថែមតែត្លុក កាន់ក្រាប់ ដើម្បីឡក។ ឯវង់ភ្លេងមានឧបករណ៍ស្គរយីកេតូច រនាត ទ្រ និងឧបករណ៍ ផ្សេងៗទៀត។

តើគេសម្តែងល្ខោនអាប៉េនៅពេលណា? នាពេលបច្ចុប្បន្ននេះ យើងមិនសូវបាន ឃើញគេសម្តែងល្ខោនអាប៉េទេ។ មានឯកសារតិចតួចណាស់ដែលបរិយាយអំពីល្ខោនអាប៉េ កាលវេលានៃការសម្តែងល្ខោនអាប៉េ គឺគេច្រើនសម្តែងនៅពេលសម្រាក់ពីការងារស្រែចម្ការ ដើម្បីជាការកែកម្សាន្តរបស់អ្នកស្រុកក្នុងសហគមន៍។ តើស្ថានភាពល្ខោនអាប៉េបច្ចុប្បន្នយ៉ាងដូច​ម្តេច? ជាទូទៅគឺយើងមិនសូវបានឃើញ និងស្គាល់ល្ខោននេះទេ។ ដូច្នេះល្ខោនអាប៉េគ្មានការគាំទ្រផុសផុលពីសំណាក់សាធារណជនឡើយ។ លោក ពេជ្រ ទុំក្រវ៉ិល បានធ្វើការស្រាវជ្រាវ និងចងក្រងជាសៀវភៅអំពីល្ខោនអាប៉េនេះ​ ហើយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ ក៏បានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ តម្លើងរឿង និងផ្សព្វផ្សាយទម្រង់ល្ខោននេះធ្វើឲ្យរស់ឡើងវិញដែរ។ យ៉ាងណាមិញ ទម្រង់សិល្បៈទស្សនីយភាពខ្មែរមួយចំនួន រួមទាំងល្ខោនអាប៉េផង បាននឹងកំពុងប្រឈមការបាត់បង់បន្តទៅទៀត។

តើចាំបាច់មានអ្វីខ្លះនៅក្នុងការសម្តែងល្ខោនអាប៉េ? ដើម្បីឲ្យល្ខោនអាប៉េរស់រានមានជីវិតបាន យើងត្រូវបណ្តុះបណ្តាលធនធានមនុស្ស សិល្បករ បង្ហាត់បង្រៀនសិស្ស និងសាធារណជន បង្កើនចំណេះដឹងអំពីល្ខោនអាប៉េ។ ការគាំទ្រពីប្រជាជន និងទស្សនិកជន ជាកត្តាមួយដ៏សំខាន់ណាស់ ព្រោះបើគ្មានការគាំទ្រពីសំណាក់សាធារណជនទេ សិល្បៈជាពិសេសល្ខោនអាប៉េដែលគេមិនសូវទាំងស្គាល់ផងនោះ នឹងមិនអាចរស់រានជីវិតទៅមុខទៀតឡើយ។ ម្យ៉ាងទៀតយើងត្រូវបណ្តុះ និងពង្រឹងស្មារតីដល់សាធារណជន ជាពិសេសទំពាំងស្នងឫស្សី អ្នកបន្តវេនឲ្យមានស្មារតីអភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរយើង។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!