ការប៉ាន់ស្មាន ជាង៩០% នៃផលិតផលសេរ៉ាមិចរបស់ប្រទេសឥណ្ឌា គឺចេញ មកពីរដ្ឋ Gujarat ប៉ុន្តែឧស្សាហកម្មនេះជួបការលំបាក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលំបាកនោះ គឺកើតឡើងដោយក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមជំនួសកម្មករ ដោយការប្រើប្រាស់ម៉ាស៊ីន ហើយទុកអោយកម្មករជាច្រើនរយនាក់គ្មានការងារធ្វើ។ បន្ទាប់មកតម្រូវការនៃសេរ៉ាមិចក៏បានធ្លាក់ចុះ និងជួបវិបត្តិកូវីដ បានបង្ខំឱ្យរោងចក្រជាច្រើនផ្អាកផលិតកម្ម ឬបិទទាំងស្រុង។ មានក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនបានបន្តខំប្រឹងការងាររបស់ខ្លួន ប៉ុន្តែវាមិនមែនងាយស្រួលនោះទេ។
ដើម្បីរក្សាកម្មករជំនាញលោក Mansukhbhai Prajapati ដែលជាម្ចាស់ក្រុមហ៊ុន សេរ៉ាមិច មួយកន្លែង ឈ្មោះ Mitticool បានយកគំនិតនៃការផលិតសេរ៉ាមិច ប្រពៃណីរួមបញ្ចូលនឹង បច្ចេកទេសទំនើបប្រើប្រាស់ដោយម៉ាស៊ីន។ បន្ទាប់មក គាត់បានស្វែងរកមធ្យាបាយដោះស្រាយបញ្ហាជាច្រើនជាមួយនឹងអតិថិជនរបស់គាត់ ដោយសារអតិថិជនជាច្រើនរបស់គាត់ពុំមានចរន្តអគ្គិសនីប្រើប្រាស់ជាប្រចាំ។ ដូច្នេះ Mansukhbhai បានរចនាឧបករណ៍អំពីដីឥដ្ឋដូចជាទូទឹកកក និងឆ្នាំងដាំបាយ ដែលមិនត្រូវការថាមពលអគ្គិសនីហើយមានតម្លៃថោកសម្រាប់ផលិតដល់អតិជនរបស់គាត់ ។ រហូតមកដល់ពេលនេះ យុទ្ធសាស្ត្ររបស់គាត់បានទទួលជោគជ័យ។ ក្រុមហ៊ុនរបស់គាត់បានកើនប្រាក់ចំណូលឡើងបីដង និងជាក្រុមហ៊ុននាំមុខអំពីការផលិតឧបករណ៌អំពីដីឥដ្ឋក្នុងរយៈពេលចុងក្រោយ នេះហើយក៏ជាសិប្បកម្មល្បីល្បាញក្នុងតំបន់ ដែលផលិតសេរ៉ាមិចប្រើប្រាស់យូរ ជាប់ និងរឹងមាំ។
គ្រួសារ លោក Mansukhbhai បានប្រកបមុខរបរផលិតសេរ៉ាមិចនេះជាច្រើនជំនាន់មកហើយ គាត់បានបន្តថា ការងារនេះបានចិញ្ចឹមជីវិតរបស់ក្រុមគ្រួសារគាត់ ហើយគាត់បានអរគុណចំពោះការងារមួយនេះ និងមិនបោះបង់វាចោលនោះទេ។
សិប្បកម្មរបស់យើង ភាគច្រើននៅតែត្រូវការកម្មករជំនាញធ្វើការ ជាមួយម៉ាស៊ីន ។ កម្មករជំនាញធ្វើការងារនេះយ៉ាងប្រុងប្រយ័ត្ន ។ ជាទូទៅកម្មករជំនាញដែលមានបទពិសោធន៍អាចធ្វើការងារក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ លោកបានបន្តទៀតថា ដើម្បីផលិតបានសេរ៉ាមិចល្អ យើងត្រូវការម៉ាស៊ីនចាក់របាយ ម្សៅដីនិង ឥដ្ឋចូលក្នុងពុម្ព ដោយសង្កត់ដោយប្រើសម្ពាធទឹក រួចយកទៅដុតនៅកម្រិត ១០០០ដឺក្រេ។ រួចយក វាទៅដាក់នៅក្នុងឡដុតសេរ៉ាមិច។ កាលពីជំនាន់មុន ការដុតសេរ៉ាមិច គឺមានភាពគ្រោះថ្នាក់ខ្ពស់ ដោយសារដុតឡនេះ ត្រូវដុតដោយប្រើប្រាស់សំរាម ដែល ធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ឡខ្លះនៅតែបន្តប្រើប្រាស់សំរាម ដោយមិនប្រីអុស ។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលបណ្តាលឲ្យកម្មករជាច្រើនស្លាប់ទាំងវ័យក្មេង ។ ប៉ុន្តែឡដុតរបស់យើងគឺប្រើប្រាស់បច្ចេកទេសថ្មី ដែលពុំបង្កើតជាផ្សែងប៉ះពាល់ដល់សុខភាពនោះទេ ។បន្ទាប់ពីដុតរួច អ្នកជំនាញរបស់យើងនឹងពិនិត្យលើសេរ៉ាមិចទាំងនោះ រួចលាងសម្អាតវា និងរៀបចំជាការសម្រេច។
ខណៈពេលដែលសេរ៉ាមិចរបស់ Mansukhbhai នៅតែមានផ្នែកធ្វើដោយដៃនោះ កម្មករជាច្រើននៅតែមានការងារធ្វើ ប៉ុន្តែក្រុមហ៊ុនភាគច្រើននៅឥណ្ឌាបានបំបាត់ការងារកម្មករដោយជំនួសម៉ាស៊ីនវិញ។ចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ទី ៩០ មកឧស្សាហូបនីយកម្មបានវាយលុកឧស្សាហកម្មសេរ៉ាមិចរបស់រដ្ឋ Gujarat ។ ទើបនេះហើយបានគាត់មានគំនិតក្នុងការបង្កើតឆ្នាំង បាយ ទូទឹកក លក់ក្នុងតម្លៃថោក ដល់ប្រជាជនក្រីក្រទាំងនោះឲ្យបានប្រើប្រាស់ដូចគេដែរ និងជួយឲ្យប្រជាជនមានការងារធ្វើផងដែរ ។
បើនិយាយពីការរចនាវិញ យើងបានចំណាយពេលបួនឆ្នាំដើម្បីបញ្ចប់ការរចនាសម្រាប់ទូទឹកកក Mitticool ។ វាអាចរក្សាអាហារដែលងាយរលួយបានរហូតដល់មួយសប្តាហ៍ ហើយវាមិនដែលត្រូវការអគ្គិសនីទេ។ ទូរទឹកកក Mitticool មានតម្លៃ 40 ដុល្លារដែលវាប្រហែលមួយភាគបីនៃតម្លៃនៃទូទឹកកកអគ្គិសនីមួយ។ ទូកទកកកនេះវាជួយដល់សុខភាពនិងបរិស្ថាន ដោយសារការលក់ទូរទឹកកកនិងការផលិតរបស់ Mitticool កំពុងកើនឡើង ដូច្នេះក៏មានក្រុមហ៊ុនសេរ៉ាមិចរាប់រយផ្សេងទៀតនៅតំបន់នោះផ្អាកការផលិតសេរ៉ាមិច និងបិទរោងចក្រដែរ។
គោលបំណងចម្បងរបស់លោក Mansukhbhai គឺផលិតឲ្យបាន២៥០០០ ទូរទឹកកក្នុង១ថ្ងៃ ដើម្បីឲ្យគ្រប់គ្រាន់នូវតំរូវការរបស់អតិជនក្នុងតំបន់ និងប្រទេសឥណ្ឌា។ នេះហើយគឺជាអ្វីដែលយើងគ្រោងទុក។
ប្រភព ៖ https://www.youtube.com/watch?v=WPYzV64dUuU&feature=youtu.be