ទំព័រដើមប្រវត្តិសាស្ត្រការរកឃើញនូវបំណែកទូកនៅតំបន់ Villenave-d’Ornon ក្បែរនឹងទីក្រុង Bordeaux​ ប្រទ...

ការរកឃើញនូវបំណែកទូកនៅតំបន់ Villenave-d’Ornon ក្បែរនឹងទីក្រុង Bordeaux​ ប្រទេសបារាំង

ក្រុមអ្នកបុរាណវិទូបានរកឃើញនូវបំណែកទូកបុរាណមួយនៅទន្លេGaronne ក្នុងតំបន់ Villenave-d’Ornon។ បំណែកទូកនោះមានបណ្តោយប្រវែង១២ម៉ែត្រ ប៉ុន្តែអាចស្មានបានថា វាអាចមានបណ្តោយសរុបប្រវែងជាង ១៥ម៉ែត្រ​។ អ្នកបុរាណវិទូមកពីវិទ្យស្ថានជាតិបុរាណវិទ្យាបង្ការនៃប្រទេសបារាំងបានង្ហាញថា (INRAP) ” តាមរយៈការវិភាគកាបូន១៤ ទូកនេះមានអាយុកាលស្ថិតនៅស.វ.ទី ៧ -៨ (រវាងឆ្នាំ ៦៨០-៧២០នៃគ.ស.) ដែលជាភស្ថុតាងសំខាន់មួយអំពីស្ថាបត្យកម្មបុរាណ​នៅដើមសម័យកណ្តាល (​Haut Moyen Âge)។ ”​ ទូក​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ឆ្នាំ ២០១៣ ដោយ​កប់​ក្នុង​ដី​ខ្សាច់​នៃ​អូរក្បែរនឹងទន្លេGaronne។ រវាងឆ្នាំ ៦៨០-៧២០នៃគ.ស. ជាសម័យកាលដែលជនជាតិ Franks ដែលជាកុលសម្ព័ន្ធមួយបានចូលមកត្រួតត្រាតំបន់ដ៏ធំនៃអឺរ៉ុបខាងលិចក្នុងសតវត្សន៍បន្ទាប់ពីការដួលរលំនៃចក្រភពរ៉ូម។

បំណែកទូកឈើដែលរកឃើញ (រូបភាព៖ Inrap)

នៅក្បែរនឹងទីតាំងនៃការរកឃើញទូកនោះ​ ក៏ឃើញមានកំពង់ផែតូចមួយដែរ ដែលអាចបង្ហាញអំពីការចរាចរពាណិជ្ជកម្មផ្លូវទឹកក្នុងតំបន់ទន្លេ Garonne តាមរយៈទូកលិចនេះ​។ ការរកឃើញនេះ គឺ​មានតែមួយគត់ពីសម័យកាលនៅក្នុងតំបន់នេះ ប៉ុន្តែពីមុនក៏ធ្លាប់បានរកឃើញទូកនៅតំបន់ក្បែរទន្លេ Charente ភាគនិរតីនៃប្រទេសបារាំងដែរ ក៏ប៉ុន្តែវានៅតែស្ថិតនៅក្រោមសមុទ្រជ្រៅ។​

គម្រោងស្រាវជ្រាវនេះ ស្ថិតក្រោមការដឹកនាំដោយ Inrap’s Underwater Pole និងអ្នកឯកទេសខាងបុរាណវិទ្យាក្រោមទន្លេ និងសមុទ្រដែលសិក្សាអំពីសំណល់នៃសកម្មភាពមនុស្សនៅសមុទ្រ ក្នុងបឹង និងទន្លេ ផ្សេងៗ។ Laurent Grimbert ជាអ្នកដឹកនាំនៃគម្រោងស្រាវជ្រាវនេះ បានលើកឡើងថា ការកំណាយ និងយកបំណែកទូកនឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែកញ្ញានេះ​។ នៅពេលនេះយើងកំពុងសំអាត និងវិភាគ ឈើនីមួយៗដែលបានប្រមូលរួច។ ​លើសពីនេះ​យើងកំពុងស្វែងយល់បន្ថែមអំពីបច្ចេកទេសនៃការសាងសង់ទូកនៅដើមសម័យកណ្តាល។​

តាមរយៈបំណែកទូក និងសំណល់វត្ថុសិល្បៈផ្សេងៗ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ទូកនេះអាចជាប្រភេទទូកដឹកទំនិញ និងត្រូវបានលិចនៅទីនេះ ដោយសារគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុផ្សេងៗ។​ ដោយឡែកឈើ នៃបំណែកទូក ក៏នៅសភាពល្អច្រើន ដែលអាចឱ្យយកជាគំរូធ្វើជាគំនូរ 3D និងថ្ងៃខាងមុខ មានគម្រោងកសាងទូកនេះឡើងវិញ (រូបលេខ៥)។

ប្រភពឯកសារ៖

Actualité | Villenave-d’Ornon : une épave de bateau du hau… | Inrap

Archaeologists race against time to study crumbling 1,300-year-old shipwreck (nbcnews.com)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!