ទំព័រដើមសិល្បៈភ្នំចំពិត (​ភ្នំ​ទស្សពិត)

ភ្នំចំពិត (​ភ្នំ​ទស្សពិត)

ភ្នំទស្សពិត​ជា​ឈ្មោះ​​វត្ត​ និង​ភ្នំ​មួយ​នាពេល​បច្ចុប្បន្ន ក្នុង​រាជ​ព្រះ​បាទ​អង្គចន្ទរាជា​ រវាង​ស.វទី១៦​ មាន​ឈ្មោះ​ថា​ ភ្នំ​ចំពិត​ មុន​រាជ​ព្រះ​អង្គ​មាន​ឈ្មោះ​ថា​ភ្នំ​ត្រៀល​។​ ​ភ្នំ​ទស្សពិត(រូបលេខ១​)​ ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ង(រូបលេខ២​)​ មាន​ចំនុច​និយាម​ការ X 457814 Y 1317822 មាន​កំពស់​៩០ម៉ែត្រ​ធៀបនិង​កំរិត​ទឹក​សមុទ្រ​​។​ ភ្នំ​ចំពិតអាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ហួស​​ខ្លោង​ទ្វារ​វត្ត​ត្រឡែង​កែងប្រមាណ​៥គីឡូ​ម៉ែត្រ​ មាន​ខ្លោង​ទ្វារ​វត្ត​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ ខាង​លិច​ផ្លូវ​ ចំងាយ​ប្រ​មាណ​១២​គីឡូ​ម៉ែត្រ​។

ផែន​ទីទីតំាងភ្នំចំពិត​

ភ្នំ​នេះ​មានតំណាល​ក្នង​ឯកសារ​មហាបុរាស​ខ្មែរថា៖ ក្នុង​ដែនដី​ព្រះបាទបរមនា​ថប- រមខត្តិយាមហាច័ន្ទរាជា​ (១៥១៦ ដល់​១៥៦៦គ.ស)។ នៅថ្ងៃ៥កើត​ ខែចែត្រ ឆ្នាំ​ជូត​ ឯកស័ក​ ព.ស​២០៧២ គ.ស​១៥២៨។ ព្រះរាជបាន​នាំ​អស់​អគ្គមហេសី ស្រីស្នំ​ ក្រមការ មន្ត្រីតូច​ធំ លើក​ព្យួរហយាត្រពពាត​ព្រៃ។​ លុះ​មក​ដល់​មុខ​ភ្នំ​ត្រៀល(ភ្នំ​ចំពិត)ក្នុង​ខែត្រ​លង្វែកទ្រង់​ត្រាស់​​បង្គាប់ឱ្យ​ឈប់ ​ហើយ​ធ្វើ​សុវណ្ណព្រះ​ពន្លា​ជ័យ​ កង់​ប្រថាប់​កំសាន្ត​ព្រះ​ចិន្តា​។​ ខណៈ​នោះ​ព្រះ​ពិជ័យ​គជេន្ទ្រយុទ្ធ (ដំរី) ឈឺ​ដួលមួយ​រំពេច អស់​ហ្ម​ប្រកបថ្នាំ​ពុំ​ស្បើយ​ ព្រះមហាក្សត្រ​ទ្រង់​ព្រះ​ទ័យ​ណាស់​ទ្រង់​ត្រាស់​ថា​៖ ​ព្រះ​ពិជ័យ​គជេន្ទ្រយុទ្ធនេះ​ធ្លាប់​ជិះ​ធ្វើ​សង្គ្រាម​ មាន​ជ័យ​ច្រើន​គ្រា​លុះ​ត្រា​តែសម្រេច​បាន​ផែន​ដី​ ឥឡូវមាន​ជំងឺដូច្នេះ​ បើនរណា​មើល​ជា​ អញហ្នឹង​ឱ្យ​​ប្រាក់​មួយ​ហាប​ និងឱ្យ​មានយសសក្តិជាចៅហ្វាយ​​ខេត្ត​នេះ​ផង​។​ ខណៈ​នោះ​មាន​តាចាស់​ម្នាក់​ជាមនុស្ស​កាន់​សីល​ឈ្មោះ​ពញា​ដែក​ជា​មេស្រុក​ចាស់​ដែល​លា​ចេញ​ពី​រាជការ​ មក​កាន់​រក្សា​បង់​បត់​ នៅ​ភ្នំ​គ្រៀល​ទូលថា៖ ព្រះ​ទីនាំង​គជេន្ទ្រយុទ្ធ​នេះ​ប្រ​ហែល​ដើរ​កាត់​មុខ​អ្នក​តា​ហើយ​បាន​ជា​មាន​ជំងឺ​បែប​នេះ​។​ ឯអ្នក​តា​នឹង​បង់​បត់​នោះ​ កាល​ផែនដី​ព្រះ​បាទ​ពញា​យ៉ាត ព្រះអង្គសាង​រូប​ព្រះ​ទស្សមុខ​ ព្រះឥន្ទ្រ​ ព្រះ​ឥសូរ ព្រះ​នរាយណ៍ និង​ព្រះ​យាទេព​ទ្រង់​ប្រតិស្ថាន​​ទុក​នៅ​ភ្នំ​ត្រៀល​នេះ​ ទុក​ជា​ទ្វារ​នគរ​បង្កា​សិកសង្គ្រាម សៀម​ លាវ។ ព្រះ​ទីនាំង​ក៏​ពាន​មក​លើ​នេះ​ផង​បាន​ជា​ពុំ​ស្រួល​។ ព្រះ​ច័ន្ទ​រាជា​ត្រាស់​ថាៈ បើ​ដូច្នេះ​សូម​តា​ឯង​យក​ទៀន ​ធូប​ ទៅ​បន់​ស្រន់​ជា​​ប្រ​ញាប់​។​ ខណៈ​ដែល​ពញា​ដែក ទទួល​ទាន​ធូប​កាលណា​ ព្រះ​ទីនាំង​នោះ​ក៏​ជា​សះ​ស្បើយ​មួយ​រំ​ពេច។ សេនា​បតី​ មន្ត្រី​តូច​ធំ សរសើរ​ព្រមគ្នា​ថា​ តាចាស់​នេះទាយ​ចំ​ពិតជាត្រូវណាស់​ ទើបទ្រង់​ប្រែ​នាម​ ភ្នំ​ត្រៀល​នោះ ​ឱ្យឈ្មោះ ​ភ្នំ​ចំពិត​វិញ​។​ ពេល​នោះ​ព្រះ​មហាក្សត្រ តាំង​ពញា​ដែក​ឱ្យ​ធ្វើ​ចៅ​វាយ​ស្រុក​ ប្រទានប្រាក់​មួយ​រយ​ហាប​ និង​សំបត់​អាវមួយ​រយ​មុខ​។​ ក៏ប៉ុន្តែ​ពញា​ដែក​ពុំ​ព្រមទទួល​ ហើយ​ទូលថា​ របស់​ទាំង​នេះ​ទូល​បង្គំ​ថ្វាយ​ដាក់​ព្រះ​ឃ្លាំងសម្រាប់​ចែក​ឱ្យ​ទាហ៊ាន​ចុះ​ ត្បិត​ពីរ​ឆ្នាំ​ទៀត​សៀម​និង​លើក​ទ័ព​មក​ចោម​ព្រះ​នគរ​។​ ក្នុង​ដំណើរ​ក្រសាល​ព្រៃ​នេះ​ ទំនាយ​ថា​ព្រះ​អង្គ​និង​របស់​ពិសេស​ទុកព្រះ​នគរ​។ ព្រះ​រាជា​ត្រាស់​ថា​ ម្តេច​ក៏​តា​ឯង​ហ៊ាន​ទាយ​ដូច្នេះ​? ពញា​ដែក​ប្រាប់​ថា​ដឹង​ដោយ​ទេវត្តា​រក្សា​ភ្នំ​នេះ​និមិត្ត​​ប្រាប់​។ ទូល​បង្គំ​ជា​ខ្ញុំ​ត្រូវ​អស់​ជី​វិត​ក្នុង​ពេល​នេះ​ហើយ​ ហើយ​ត្រូវ​នៅ​ថែ​រក្សា​ភ្នំ​ត្រៀល ដែល​ព្រះ​អង្គ​កែ​ឈ្មោះ​ជា​ភ្នំ​ចំ​ពិត​នេះ​។​ ទូល​ចប់​សេចក្តី​ពញា​ដែកក៏អស់​ជី​វិត​នៅ​ក្បែរ​ព្រះ​ទីនាំង​ក្នុង​មួយ​រំពេច​នោះ​ទៅ​។​ ដោយ​ឃើញ​ភាព​អស្ចារ្យ​នេះ​ព្រះ​រាជា​ទ្រង់​ត្រះ​ឱ្យ​ធ្វើ​បុណ្យ​រំលាយ​សព​ ពញា​ដែក​ ហើយ​ប៉ាន​រូប​ពញា​ដែក​ ធ្វើ​អាស្រម​ទុកនៅ​ភ្នំ​នេះ​ ជាប់​ឈ្មោះ​អ្នក​តា​ដំបង​ដែក​ត​រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ ព្រះរាជាក៏លើក​ព្យុះ​ហយាត្រា​ទៅ​មុខទៀត​លុះ​ដល់​ភូមិ​ឈើ​ទាល​ប្រ​ឱប​ទ្រង់​ទត​ឃើញ​ដើម​ឈើ​ទាល​មួយ​ខ្ពស់​ក្រៃ​លែង​ ហើយ​មាន​ផែន​ថ្ម​មួយ​ផ្ទាំង​ជាប់​នៅ​លើ​បង្គាប​។ ពេល​នោះ​ទ្រង់​និង​ពី​ពាក្យ​ពញា​ដែក​​ដែល​បាន​ទាយ​ទើប​ទ្រង់​បង្គាប់​ អោយ​ធ្វើ​ពិ​ធី​៣​ថ្ងៃ​ដើម្បី​សុំ​ថ្ម និង​ឈើ​ យក​ទៅ​បន្ទាយ​ព្រះ​នគរ​ហើយ​ត្រាស់​បង្គាប់​ឱ្យ​ឆ្លាក់​ជា​ព្រះ​ពុទ្ធ​រូប​ព្រះ​អង្គ​ចតុទឹស រី​ឯថ្ម​ឆ្លាក់​ជា​ព្រះបាទាតម្កល់​នៅ​អារាម​ ត្រ​លែង​កែង​។​ លុះ​ដល់​ព.ស​២០៧៤ គ.ស១៥៣០ សៀម​លើក​ទ័ព​មក​វាយ​បន្ទាយ​លង្វែក​។​ ព្រះ​មហាក្សត្រ​ព្រះ​ច័ន្ទរាជា​ មាន​ព្រះឱង្កា និង​អស់​មុខមន្ត្រីថា​ ពញា​ដែក​បាន​ទស្សទាយ​នោះ​ពិត​ជា​ត្រឹម​ត្រូវ​ដូច​ពាក្យ​គាត់​ប្រាកដ​មែន​។ ព្រះ​រាជា​សព្វព្រះទ័យ​ក៏ចាត់ឱ្យ​ធ្វើ​ពិ​ធី​រំលឹក​គុណ​ដល់​ពញា​ដែក​តាម​ប្រ​ពៃ​ណី​។​ ឯព្រះបាទបរមបពិត្រ តាំងតែពីថ្ងៃនោះរៀងមក ទ្រង់បញ្ញត្តិលើក្រមព្រះរាជក្រិត្យសង្ឃការីថា : ក្នុងមួយឆ្នាំៗ ត្រូវរៀបគ្រឿងព្រះកឋិន ចំនួនតាមព្រះជន្មព្រះអង្គ នាំទៅថតគ្រប់វត្ត ដែលមានទេពទេវរុក្ខ ជាទ្វារព្រះនគរ និងវត្តនានា ដែលមានសិទ្ធិស័ក្ដិនោះរាល់ឆ្នាំ។

ភ្នំ​ចំពិត​នេះ​មាន​នៅ​សល់​ព្រះ​វិហារ​ពី​បុរាណ​ ដែល​មាន​ជញ្ជាំង​ព្រះ​វិហារ​រៀប​ដោយ​ថ្ម​លាយ​និង​កំបោរ​បាយ​អរ​ និង​មាន​សសរ​ឈើ​ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រ​ហែល​​វិហារ និង​អាស្រម​មួយ​ចំនួន​នៅ​​ខាង​​លើ​ភ្នំ​ឧត្តុង្គ​ បច្ចុប្បន្ន​កំពុង​ជួស​ជុល​ឡើង​វិញ​(រូប​លេខ​៣​)​។​ ចំណែក​រូប​លោក​តា​ដំបង​ដែក ត្រូវ​បាន​ឆ្លាក់​ឡើង​វិញដោយ​ថ្មភក់​(រូបលេខ៤) ​រូប​ដើមមិន​ដឹង​ថា​នៅ​ទី​ណានោះ​ទេ។​ ចំពោះ​ចម្លាក់​មួយ​ចំនួន​ទាក់​ទង​​នឹងព្រះ​បាទ​ពញា​យ៉ាត​ ព្រះអង្គសាង​រូប​ព្រះ​ទស្សមុខ​ ព្រះឥន្ទ្រ​ ព្រះ​ឥសូរ ព្រះ​នរាយណ៍ និង​ព្រះ​យាយទេព​ទ្រង់​ប្រតិស្ថាន​​ទុក​នៅ​ភ្នំ​ត្រៀល​នេះ​ ទុក​ជា​ទ្វារ​នគរ​បង្កា​សិកសង្គ្រាម សៀម​ លាវ ក៏​មិន​ដឹង​ថា​នៅ​ទី​ណា​ទេ​​។​

គ្រាន់​តែ​មាន​ទីតាំង​មួយ​ទាក់​ទាក់​ទង​នឹង​យាយ​ទេព​នៅ​សល់​ឈ្មោះ​ តែ​ខ្ញុំ​មិន​បានទៅ​ឃើញ​តែ​ស្លាកដែល​ដាក់​បង្ហាញ​នៅ​ខាង​កើត​ព្រះ​វិហារ​ខាង​លើ​ភ្នំ​​(រូបលេខ៥​)។ នៅ​ក្នុង​ជំនឿខ្មែរបុរាណ ការ​រៀប​ចំប្រទេសរៀបចំច្រក​ទ្វារ​នគរ​ខាង​ផ្នែក​ជំនឿ​​ ហើយទីតាំង​ទាំងនោះ​ក៏មាន​ការ​ប្រែប្រួល ទៅតាមសម័យ​កាល​ និង​រាជធានី។ ដូចភ្នំ​ទ្រៀល(ភ្នំចំពិត)​​នេះជាទីតាំងដែល​ព្រះ​បាទ​ពញា​យ៉ាត​បាន​សាង​សម្រាប់​ច្រក​ទ្វារ​ព្រះ​នគរ​ រវាង​ស.វ​ទី១៥​គ.ស ក្នុង​ពេល​ដែល​រាជ​ធានី​នៅ​ចតុមុខ​ និង​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះ​បាទ​អង្គ​ចន្ទ នៅ​ស.វ​ទី​១៦​គ.ស​ ក្នុង​ពេល​ដែល​ព្រះ​អង្គ​ទើប​បាន​កសាង​រាធានី​លង្វែក​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!