សេអ៊ូល៖ ក្រុមការងារបេតិកភណ្ឌវប្បធម៌កូរ៉េ បានរកឃើញនូវវត្ថុបុរាណជាង៥០០វត្ថុដែលក្នុងនោះមានអំពីមាសចំនួន២៣៧ និងវត្ថុបញ្ចុះផ្សេងៗទៀត ចំនួន៣១៧ រួមមានទាំង crystals ចំរុះពណ៌នៅទីតាំងប្រាសាទ Hong Nang Sida ក្នុងខេត្ត ចំប្ប៉ាសាក់។ (រូបលេខ១) ប្រធានគម្រោងនេះ បានលើកឡើងថា ការរកឃើញនេះគឺពិតជាសមិទ្ធិផលដ៏ល្អប្រសើរ ក្នុងការស្រាវជ្រាវបែបបុរាណវិទ្យា ព្រោះថាកម្រមានការរកឃើញវត្ថុបញ្ចុះអំពីមាសដ៏ច្រើនយ៉ាងនេះ ទាំងនៅក្នុងតំបន់អង្គរ ដែលធ្លាប់មានឥទ្ធិពលខ្លាំងក្លានៅតំបន់អាស៊ីអាគ្នេយ៍។


ប្រភព៖ Korea Cultural Heritage Foundation
ប្រាសាទ Hong Nang Sida ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ គឺជាប្រាសាទបុរាណខ្មែរមួយក្នុងចំណោមបណ្តាប្រាសាទដ៏ទៃក្នុងទឹកដីឡាវបច្ចុប្បន្ន។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ប្រាសាទរបស់ព្រះនាងស៊ីដា”។ រដ្ឋាភិបាលកូរ៉េបាននិងកំពុងលើកកម្ពស់គម្រោងអភិរក្ស និងជួសជុលប្រាសាទនេះតាំងពីឆ្នាំ 2013 ហើយនៅឆ្នាំ 2019 រូបសំណាកអំពីសំរិទ្ធដែលតំណាងឲ្យភេទស្ត្រី(ជើងទម្រ) “Yoni” ត្រូវបានរកឃើញនៅក្នុងប្រទេសឡាវជាលើកដំបូង។

ប្រភព៖ Korea Cultural Heritage Foundation
រដ្ឋបាលបេតិកភណ្ឌវប្បធម៌ និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានប្រកាសកាលពីថ្ងៃទី ៣០ ខែមិថុនា ថាពួកគេបានរកឃើញ និងរក្សាទុកនូវវត្ថុបញ្ចុះមានចំនួន ៣១៧ ក្នុងអំឡុងពេលការជុសជុសប្រាសាទ Hong Nang Sida ដែលដួលរលំ។
លោក Jeon Yu-geun អនុប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានលើកឡើងថា “មានរណ្តៅជ្រៅមួយនៅកណ្តាលប្រាសាទនេះ ដែលស្រដៀងគ្នាទៅនឹងប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជា គឺនៅប្រាសាទបាយ័ន”។ “ខណៈពេលដែលអ្នកស្រាវជ្រាវផ្សេងគ្នាបានលើកឡើងថា រណ្តៅនៅកណ្តាលប្រាសាទ និងកាលបរិច្ឆេទនៃការកសាងប្រាសាទ Hong Nang Sida ដែលមានចារនៅលើសិលាចារឹកគឺមានអាយុកាលខុសគ្នា។ តាមរយៈសិលាចារឹកប្រាសាទនេះត្រូវបានសាងសង់ក្នុងសតវត្សទី ១២”។

ប្រភព៖ Korea Cultural Heritage Foundation
វត្ថុបុរាណភាគច្រើនត្រូវបានរកឃើញនៅ មណ្ឌបកណ្តាល រួមមានវត្ថុអំពីមាសមានដូចជា ចិញ្ចៀនមាសចំនួន៥ សន្លឹកមាសចំនួន២១៧បន្ទះ និងមាសចំនួន១៥គ្រឿង។ ចិញ្ចៀនមាសមានទំហំប្រហែល 2.5 សង់ទីម៉ែត្រ និងគ្រឿងតុបតែងមាសមួយចំនួនត្រូវបានឆ្លាក់ដោយលំនាំផ្កា ហើយក៏មានវត្ថុបុរាណដែលគេជឿថាជាគ្រឿងសម្រាប់ខ្សែក និងក្រវិលផងដែរ។
លោក Jeon Yu-geun បានមាននិយាយថា “តាមភូមិសាស្ត្រ មាស និងគ្រីស្តាល់មិនអាចផលិតបាននៅក្នុងតំបន់ជុំវិញប្រាសាទហុងណាងស៊ីដា មតិភាគច្រើនគិតថា ត្រូវបាន ផលិតនៅក្នុងតំបន់ផ្សេងទៀត ហើយបន្ទាប់មកត្រូវបាននាំយកមកទីនេះ” ហើយចំពោះរូបព្រះពុទ្ឋអំពីប្រាក់គឺកសាងនៅស.វ.ទី ១៧។
លោកស្រី Suanesavanh Vignaket មន្រ្តីនៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបានមាននិយាយថា “វត្ថុបញ្ចុះទាំងអស់ដែលបានរកឃើញនៅប្រាសាទ Hong Nang Sida គឺជាប្រភពនៃព័ត៌មានអំពីបច្ចេកទេស និងការពាណិជ្ជកម្មរបស់ឡាវ”។ គម្រោងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនេះ ពីមុនមកធ្លាប់បានជួសជុលឡើងវិញនៅមណ្ឌប និង សំណង់រាងចតុកោណនៅពីមុខប្រាសាទនេះរួចម្តង មកហើយ និងនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំនេះពួកគេក៏មានគម្រោងស្រាវជ្រាវ និងជុសជុលនៅបរិវេណប្រាសាទនេះបន្តទៀត៕
ប្រភព៖ Korean cultural heritage investigation team discovers 317 relics in Laos Temple (k-odyssey.com)