យោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sichuan បានឱ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញនូវវត្ថុសិល្បៈដ៏មានតម្លៃជាច្រើន នៅទីតាំងផ្នូរបុរាណមួយកន្លែងក្នុងប្រាសាទ Sanxingdui ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ គួរបញ្ជាក់ដែរថា វត្ថុសិល្បៈទាំងនោះមានដូចជា រូបបដិមាអំពីសំរឹទ្ធ និងរូបចម្លាក់នាគ ដែលជារបកគំហើញថ្មី និងជាទិន្នន័យដ៏សំខាន់ក្នុងការស្រាវជ្រាវផ្នែកបុរាណវិទ្យា ក្នុងអរិយធម៌ចិនបុរាណ។
គម្រោងនៃការស្រាវជ្រាវនេះ ដឹកនាំដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបេកាំង និងស៊ីឆន់ បានរកឃើញវត្ថុសិល្បៈរាប់ពាន់វត្ថុ ដែលរួមមានសំរឹទ្ធ មាស និងថ្លើមថ្ម។ អ្នកជំនាញបានលើកឡើងថា វត្ថុសិល្បៈទាំងនោះអាចមានអាយុកាលចាប់ពី៣.០០០ទៅ៤.៥០០ឆ្នាំ។
ទីតាំងនៃប្រាសាទ Sanxingdui ត្រូវបានរកឃើញនូវអំឡុងទសវត្សន៍ឆ្នាំ ១៩២០ ហើយប្រាសាទនេះ គឺជាកន្លែងបុរាណដ៏សំខាន់មួយក្នុងប្រទេសចិន។ អ្នកជំនាញបានលើកឡើងថា ទីតាំងប្រាសាទនេះ គឺតំបន់ដ៏សំខាន់ក្នុងរជ្ជកាល Shu បុរាណដែលមានអាយុកាល ៤ ៨០០ ឆ្នាំ។ រណ្តៅកំណាយចំនួន២ ដែលបានរកឃើញវត្ថុបុរាណទាំងនោះ គឺរណ្តៅទី៧ និងទី៨ ដែលភាគច្រើនជាវត្ថុអំពីសំរឹទ្ធ រួមមានដូចជាក្បាលនាគ និងប្រអប់សំរឹទ្ធដ៏ធំមួយ។

ប្រភព៖ Xinhua News Agency
ការរកឃើញនេះ គឺជាភស្ថុតាងដ៏សំខាន់អំពីទីតាំងនៃការបញ្ចុះវត្ថុរបស់មនុស្សសម័យបុរាណ ប៉ុន្តែអ្នកស្រាវជ្រាវពុំបានរកឃើញនូវគ្រោងឆ្អឹងរបស់មនុស្សនៅក្នុងរណ្តៅទាំងពីរនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានគិតថា ហេតុដែលពុំឃើញមានគ្រោងឆ្អឹងនោះ គឺដោយសារបូជា។ នៅរណ្តៅទី៨ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវទីតាំងដែលទាក់ទងនឹងការផលិតសំរឹទ្ធដោយរកឃើញនូវរបាំងមុខ និងវត្ថុសិល្បៈផ្សេងៗទៀត។
លោក ហុងលីន មកពីវិទ្យាស្ថានបុរាណវិទ្យា ខេត្តស៊ីឆន់ បាននិយាយថា បំណែកនៃវត្ថុសិល្បៈទាំងនោះ គឺស្ថិតនៅក្នុងសិល្បៈ Shu និងខ្លះទៀតនៅសិល្បៈ Zhou។ វត្ថុទាំងនោះ គឺភស្ថុតាងដ៏សំខាន់ដែលបង្ហាញថា ប្រាសាទ Sanxingdui គឺសំខាន់នៅក្នុងអរិយធម៌ចិនសម័យបុរាណ។

ប្រភព៖ Xinhua News Agency
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាល័យបេកាំងបាននិយាយថា វត្ថុបុរាណប្រមាណជាង ១៣០០០ វត្ថុត្រូវបានរកឃើញនៅទីតាំងប្រាសាទ Sanxingduiz ចាប់តាំងពីឆ្នាំ ១៩២០ មក។


ប្រភព៖ Xinhua News Agency
ក្រុមអ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទូជាច្រើនបានលើកឡើងថា ដើមកំណើតនៃអរិយធម៌ចិន គឺកើតឡើងនៅតំបន់ទន្លេលឿង និងទន្លេ Yangtze ខាងជើងប្រទេសចិន ប៉ុន្តែទីតាំងនៃតំបន់ប្រាសាទនេះ ត្រូវបានរកឃើញ និងកំណាយនៅអំឡុងឆ្នាំ ១៩៨០។

ប្រភព៖ Xinhua News Agency
បន្ទាប់ពីជួសជុល លើវត្ថុសិល្បៈទាំងអស់នោះរួម ក្រុមអ្នកស្រាវជ្រាវនឹងយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរ Sanxingdui ក្បែរនឹងទីក្រុង Guanghanក្នុងឆ្នាំ ២០២៣៕
ប្រភពឯកសារយោង៖
Ancient artifacts found in Sanxingdui, China help illuminate Shu kingdom (nbcnews.com)
http://www.chinadaily.com.cn/a/202206/27/WS62b90404a310fd2b29e68b0b_8.html