ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានចិត្តស្រាល មិនចេះអត់ធ្មត់ និងមិនចេះសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ លោកអ្នកនឹងទទួលបានលទ្ធផលពីការងារ និងអាជីវកម្ម ដោយការបង្ហាញគុណសម្បត្តិដែលល្អៗ ប៉ុន្តែសូមមានចិត្តល្អសណ្តោសប្រណី បើមិនដូច្នេះទេគ្មានសញ្ញាណនៃភាពជោគជ័យនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់សាងទំនាក់ទំនងស្នេហាសោះឡើយ ព្រមទាំងមានបញ្ហាសុខភាពផងដែរ ពិសេសទាក់ទងនឹងស្បែក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកុំបារម្ភអ្វីឡើយ សំណាង និងលាភសក្ការៈឈរខាងអ្នកជានិច្ច។ បញ្ហាតិចតួចនៅប្រកៀកនឹងអ្នក ប៉ុន្តែអ្នកអាចរួចផុតពីបញ្ហានេះប្រសិនបើអ្នកបង្ហាញពីប្រាជ្ញា និងការអត់ធ្មត់។ កុំឆាប់ខឹង ស្ងៀមស្ងាត់ ខំប្រឹងធ្វើការងារ និងអាជីវកម្មរបស់អ្នកជាប្រក្រតី។ សម្រាប់គូស្នេហ៍ ចូរសំដែងភាពស្មោះត្រង់ទៅដៃគូ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាជាទីមោទនក្រៃលែង។ លោកអ្នកអាចជួបប្រទះផលលំបាកខ្លះ ប៉ុន្តែសមត្ថភាពក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជួយអ្នកឲ្យបានជោគជ័យ និងក្តីសុខ។ ទំនាក់ទំនាក់ស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមណាស់ ហើយការគិតរបស់អ្នកក៏ដូចគ្នានឹងដែគូដែរ។ វិបត្តិទំនាក់ទំនងអាចកើតមាន ប្រសិនបើអ្នកគ្មានភាពស្មោះត្រង់ចំពោះគ្នា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងជាមេក្នុងការដឹកនាំការងារធំតូចនានា ចំណែកអ្នករកស៊ីវិញ គ្មានគូប្រជែងណាមានសមត្ថភាពមករំខានឳកាសប្រមូលទ្រព្យរបស់អ្នកបានទេ។ រីករាយជាមួយជីវិត ហើយមិនចាំបាច់រំលឹករកហេតុផល ដែលនាំឲ្យសោកសៅនោះទេ។ ចែករំលែកក្តីស្រមៃជាមួយដៃគូ ប្រហែលជាបំណងរបស់អ្នក ដូចនឹងបំណងរបស់ដៃគូដែរ។ ចំពោះសុខភាព ចូរយកចិត្តទុកដាក់នឹងអារម្មណ៍រវើរវាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងរង្វាន់ជាទីគាប់ចិត្តមិនធ្វើឲ្យលោកអ្នករងចាំឡើយ។ លោកអ្នកអាចសម្រេចចិត្តធ្វើការធំ ឬធ្វើដំណើរផ្សងពេ្រងបានដោយគ្មានអ្វីជំទាស់ទេ ប៉ុន្តែជៀងវាងពិភាក្សាការងារសំខាន់ជាមួយមនុស្សឆ្នាំចរ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពពេញលេញក្នុងការកែប្រែស្ថានការណ៍នៅក្នុងជីវិតឲ្យកាន់តែប្រសើរ ដូច្នេះចូរលះបង់ពេលវេលាក្នុងថ្ងៃនេះធ្វើអំពើល្អ។ ទំនាក់ទំនងរបស់គូស្នេហ៍មានភាពរលូន ប៉ុន្តែអ្វីៗអាស្រ័យលើការអត់ធ្មត់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លុយកាក់ និងលាភសំណាងនៅចំពោះមុខ ប៉ុន្តែបញ្ហានោះគឺថា អ្នកប្រឹងប្រែងខ្លាំងប៉ុណ្ណាដើម្បីចាប់យកឳកាសនេះ។ សម្រាប់មុខរបរការងារ សូមបន្ថែមសកម្មភាពជាងមុន ពីព្រោះលោកអ្នកមានមនុស្សប្រកួតប្រជែងច្រើន។ មនុស្សដែលអ្នកអាចពឹងពាក់បានជាមនុស្សភេទដូចគ្នា ហើយមានកំណើតឆ្នាំរោង។ ពេលវេលាល្អក្នុងការចាប់ផ្តើមការងារ គឺតាំងពីព្រហ៊ាម។ រីករាយនឹងជីវិត ហើយដោះស្រាយបញ្ហា ដោយសន្តិវិធី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅជាប្រក្រតី។ លាភសំណាងស្ថិតនៅក្នុងគន្លងដែលអ្នកកំពុងដើរ ប៉ុន្តែលោកអ្នកមិនទាន់ទទួលបានវានៅឡើយទេក្នុងថ្ងៃនេះ។ លោកអ្នកអាចចេញពីបញ្ហាបាន ប្រសិនជាអ្នកចាប់ផ្តើមឆ្លើយតបដោយស្ងប់ស្ងាត់ចំពោះស្ថានភាពអាក្រក់។ បើសិនលោកអ្នកមានមន្ទិល ត្រូវឈប់បន្តិច ហើយគិតគូរឡើងវិញ។ កុំបំពុលជិវិតរបស់អ្នកដោយការច្រណែន និងការសង្ស័យ។ សម្រាប់សុខភាពចូរប្រយ័ត្នការបរិភាគអាហារ និងទទួលទានទឹក ព្រោះលោកអ្នកមានសញ្ញាណទទួលជាតិពុល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះ ប្រសិនបើអ្នកមិនពេញចិត្តជាមួយការងារ និងរបររកស៊ីសព្វថ្ងៃ សូមកុំមានចិត្តរាយមាយជាមួយនឹងផលលាភដែលមិនស្ថិតនៅកៀកនឹងដែរបស់អ្នក។ តស៊ូ ហើយរកវិធីសាស្រ្តកែប្រែស្ថានការណ៍ប្រសើរជាង។ លាក់បាំងភាពបរាជ័យ និងបញ្ហា ប្រសិនបើអ្នកចង់បង្កើនទំនាក់ទំនងជាមួយក្មេងៗ ពិសេសកូនចៅ។ ទំនាក់ទំនងប្តីប្រពន្ធអាចមានភាពចម្រូងចម្រាស់បន្តិច។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកឈរលើកំពូល ដែលអាចយកឈ្នះបញ្ហានានា ក្នុងរង្វង់ការងារ និងអាជីវកម្ម។ ទ្រព្យសម្បត្តិ លាភសំណាងបានមកដល់ដៃអ្នកហើយ ប៉ុន្តែរាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកធ្វើបុណ្យដាក់ទាន និងរក្សាឥរិយាបថឲ្យបានប្រពៃ។ លោកអ្នកអាចរៀបចំពិធីមង្គលផ្សេងៗបានមិនមានជំទាស់អ្វីទេ។ សម្រាប់សុភមង្គលក្នុងគ្រួសារ មានភាពចុះសម្រុង និងអនុគ្រោះគ្នាប្រសើរណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លទ្ធផលល្អក្នុងការងារទទួលបានក្នុងថ្ងៃនេះ ចៅហ្វាយនាយកំពុងសំលឹងមើលលទ្ធផលការងារបស់អ្នក។ ឳកាសក្នុងផ្នែកហិរញ្ញវត្ថុ មានច្រើនគ្រប់ទីកន្លែង ប៉ុន្តែអ្នកត្រូវធ្វើការជាក្រុម ទើបអាចសម្រេចជោគជ័យ និងទទួលបានផ្លែផ្កានោះ។ ជឿទុកចិត្តលើគំនិតរបស់ខ្លួន ប៉ុន្តែមិនឲ្យបោះបង់គំនិតអ្នកដទៃទេ។ ម៉ោងសំណាងគឺរវាងម៉ោង៩ព្រឹក ទៅម៉ោង១១ព្រឹក។ ប្រយ័ត្នក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។ ស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ព្រមទាំងជោគជ័យ ប៉ុន្តែទោះយ៉ាងនោះក្តី អ្នកមានអំណាចផ្លាស់ប្តូរស្ថានភាពក្នុងជីវិតឲ្យកាន់តែប្រសើរ។ លោកអ្នកអាចជួបប្រទះព្យុះក្នុងជីវិត ដូច្នេះត្រូវរៀនទប់អារម្មណ៍ ហើយឆ្លើយតបជាមួយនឹងបញ្ហាដោយភាពវ័យឆ្លាត និងរឹងមាំ។ កុំបាក់ទឹកចិត្ត ប្រសិនបើចំណង់ចំណូលចិត្ត និងបំណងត្រូវស្លាប់ក្នុងទំនាក់ទំនង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលចំណេញជាប្រាក់កាក់ច្រើនឥតគណនា។ ចូរប្រើរាសីថ្ងៃនេះកសាងគ្រឹះបន្ថែមសម្រាប់ជោគជ័យនៅថ្ងៃបន្ទាប់។ សូមកុំវង្វេងនឹងភាពឆើតឆាយដែលមាននៅជុំវិញខ្លួន។ ទប់ទល់នឹងបញ្ហាល្អិតល្អោចដែលមិនចាំបាច់ ព្រោះវាក៏បណ្តាលឲ្យអ្នកមានបញ្ហាឈឺក្បាលខ្លាំងផងដែរ។ ពិភាក្សាជាមួយដៃគូ ប្រសិនបើមិនដឹងជាត្រូវធ្វើអ្វីឲ្យល្អប្រសើរ។ លំហូរឈាមមិនប្រក្រតី បណ្តាយឲ្យអ្នករលាកក្នុងប្រហោងធ្មេញ ចូររក្សាសុខភាពរបស់អ្នក។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព