ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈរបៀបថែរក្សាសំណង់អាគារបេតិកភណ្ឌ

របៀបថែរក្សាសំណង់អាគារបេតិកភណ្ឌ

របៀបដែលទីក្រុងហុងកុងរក្សាបេតិកភណ្ឌរបស់ខ្លួនតាមរយៈការប្រើប្រាស់អគារចាស់ៗ

ហុងកុង៖ សំណង់អាគារថ្មីៗដែលមានកម្ពស់ខ្ពស់ៗ ជាច្រើនប្រមូលផ្តុំនៅជុំវិញកំពង់ផែ Victoria ដែលគេទទួលស្គាល់ថាជាតំបន់ដែលមានអាគារខ្ពស់ៗបំផុតមួយនៅក្នុងពិភពលោក​​( skyscraper city) ប៉ុន្តែនៅតំបន់នោះ ក៏​មានអាគារ​ចាស់បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​ជំនាន់មុនមកដែរ។  អគារចាស់ៗទាំងនោះ គឺសុទ្ធសឹងតែជាអាគារប្រវត្តិសាស្ត្រដែលមានបរិបទតាមវប្បធម៌ចិន និងរចនាបទលោកខាងលិចជាដើម នាសម័យអាណានិគមអង់គ្លេស។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សំណង់អាគារចាស់ៗជាច្រើន ត្រូវបានឈ្មួញទិញវាយចោល ដើម្បីកសាងសំណង់អាគារថ្មីៗដែលមានកម្ពស់ៗ  ក៏ប៉ុន្តែរដ្ឋាភិបាលហុងកុងក៏មានការកិច្ចខិតខំប្រឹងប្រែង និងបោះទន់ធនធានរបស់ខ្លួនឆ្ពោះទៅរកការអភិរក្ស និងលើកតម្លៃឡើងវិញនូវបេតិកភណ្ឌសំណង់ចាស់ៗទាំងនោះឱ្យយនៅគង់វង្ស។

លោក José Yam Ho-san ស្នងការទទួលបន្ទុកបេតិកភណ្ឌមកពីការិយាល័យអភិវឌ្ឍរបស់រដ្ឋាភិបាលហុងកុងមានប្រសាសន៍ថា «សំណង់អគារចាស់ៗទាំងនោះ គឺជាបេតិកភណ្ឌដ៏សំខាន់ ហើយពិតជាមានតម្លៃ និងជាទ្រព្យសម្បត្តិដ៏ពិសេសរបស់សហគមន៍របស់យើង»។ លោកបានបន្តថា តាមរយៈការអភិរក្សសំណង់អគារប្រវត្តិសាស្ត្រទាំងនោះ យើងអាចស្វែងយល់បន្ថែមអំពីអតីតកាលរបស់យើង និងការវិវត្តនៃសង្គមរបស់យើង ដែលវាជួយយើងអភិវឌ្ឍអារម្មណ៍នៃអត្តសញ្ញាណ និងជាកម្មសិទ្ធិរបស់សហគមន៍របស់យើង។ មរតកនេះ គឺជាអ្វីដែលយើងស្រឡាញ់ ហើយយើងនឹងបន្តលះបង់ពេលវេលា ការខិតខំប្រឹងប្រែង ធនធានសម្រាប់ការអភិរក្ស និងការរស់ឡើងវិញនៃអគារប្រវត្តិសាស្ត្ររបស់យើង។

ជាប្រតិកម្មទៅនឹងការកើនឡើងនៃសំណង់អាគារថ្មីទាំងនោះ រដ្ឋាភិបាលបានប្រកាសគោលនយោបាយអភិរក្សបេតិកភណ្ឌច្បាស់លាស់ជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដែលនាំឱ្យមានការអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដូចជា កំណត់លក្ខខណ័្ឌទិញ លក់ និងជួសជុល។ ទាំងនេះរួមមាន «ការស្តារឡើងវិញនូវអគារប្រវត្តិសាស្ត្រតាមរយៈគម្រោងភាពជាដៃគូ» ដែលអនុញ្ញាតឱ្យអង្គការមិនរកប្រាក់ចំណេញអាចស្នើសុំឱ្យប្រើប្រាស់ឡើងវិញនូវអគារប្រវត្តិសាស្ត្រដែលគ្រប់គ្រងដោយរដ្ឋាភិបាលដើម្បីដំណើរការសហគ្រាស ដោយមានការផ្តល់មូលនិធិសាធារណៈសម្រាប់ការងារស្តារឡើងវិញ ក៏ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និងជំនួយថែទាំសម្រាប់អគារប្រវត្តិសាស្ត្រឯកជន។ រហូត​មក​ដល់​ពេល​នេះ គម្រោង​ចំនួន ១៩ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្រោម​គម្រោង​បង្កើត​ឡើង​វិញ​។ ក្នុងចំណោមនោះ មានប្រាំបីបានចាប់ផ្តើមប្រតិបត្តិការក្នុងការប្រើប្រាស់ឡើងវិញប្រកបដោយការច្នៃប្រឌិតដូចជា ផ្ទះសំណាក់ ហាងកាហ្វេ វិទ្យាស្ថានឧត្តមសិក្សា សណ្ឋាគារ ជំរុំបណ្តុះបណ្តាល និងមជ្ឈមណ្ឌលវប្បធម៌។ មនុស្សជាង ៣.៤ លាននាក់បានទៅទស្សនាកន្លែងទាំងប្រាំបី ហើយគម្រោងនេះបានឈ្នះពានរង្វាន់ UNESCO Asia-Pacific Awards ចំនួនបួនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។

ក្នុងនោះគម្រោងចំនួន៣ត្រូវបានទទួលស្គាល់ថាជាគំរូល្អ រួមមាន៖ PMQ ,​ Lui Seng Chun,​ Fringe Club/Foreign Correspondents’ Club។

គម្រោង PMQ​ គឺជាការស្តារឡើងវិញនូវអាគារចំណាស់មួយក្នុងតំបន់ vibrancyដែលកសាងឡើងនៅអំឡុងឆ្នាំ ១៩៥១ និងជាអតីតស្នងការប៉ូលីស ហើយក៏ជាអាគារសម្រាប់ថតរឿង Hollywood ផងដែរ។ គម្រោងនេះគឺត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើងសម្រាប់ការប្រើប្រាស់ថ្មី ជាអតីតអគារលំនៅដ្ឋានដែលមាន ១៦៥ គ្រួសារត្រូវបានបំប្លែងទៅជាស្ទូឌីយោ ហាង និងការិយាល័យ លំនៅដ្ឋាន សហគ្រាសរចនា និងច្នៃប្រឌិត។ ជាន់ខាងលើនៃប្លុក B ឥឡូវនេះគឺជាភោជនីយដ្ឋាននៅលើដំបូលដែលមានជាន់ឡៅតឿ។

គម្រោងទី២គឺ គម្រោង Lui Seng Chun គឺផ្តោតលើសំណង់អាគរដែលមានឈ្មោះ ដែល Lui Seng Chun មានលក្ខណៈជារចនាបទចិន ដោយមានអាយុជាង ៨៥ ឆ្នាំ សាងសង់ក្នុងឆ្នាំ ១៩៣១ ប៉ុន្តែសព្វថ្ងៃនេះ អគារប្រវត្តិសាស្ត្រនេះត្រូវការជួសជុល និងកែជា​គ្លីនិក​មួយ​របស់​សាលា​វេជ្ជសាស្ត្រ​ចិន​នៃ​សាកលវិទ្យាល័យ Hong Kong Baptist ។

លោក Samuel Tam ដែលធ្វើការនៅសាកលវិទ្យាល័យបាននិយាយថា “កិច្ចខិតខំប្រឹងប្រែងអភិរក្សគឺដើម្បីអភិរក្សលក្ខណៈនៃអគារ និងក្នុងពេលតែមួយដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ចុងក្រោយ និងបទប្បញ្ញត្តិនៃអគារបច្ចុប្បន្ន” ។អំពីសារៈសំខាន់នៃការអភិរក្សបេតិកភណ្ឌ លោក Tam បន្ថែមថា “មានតម្លៃផ្សេងគ្នានៃការអភិរក្សបេតិកភណ្ឌ ជាពិសេសនៅហុងកុង។ ក្នុងយុគសម័យសកលភាវូបនីយកម្ម យើងត្រូវមានចរិតលក្ខណៈក្នុងស្រុក ដើម្បីសម្គាល់ខ្លួនយើងពីអ្នកដទៃ។

គម្រោងទី ៣មានឈ្មោះថា Fringe Club/Foreign Correspondents’ Club គឺជាការជុសជុល នឹងកែប្រែអាគារដែលជាអតីតឃ្លាំងផ្ទុកទឹកដោះគោ និងជាកន្លែងចែកចាយទឹកដោះគោក្នុងតំបន់​ Lower Albert Road ប៉ុន្តែអាគារត្រូវទុកចោលជាង១០ ។ អាគារត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ នូវរចនាបទ ស្ថាបត្យកម្មចុង-Victorian ជាមួយនឹងការឆ្លាស់គ្នានៃឥដ្ឋក្រហម។ លោក Benny Chia ស្ថាបនិក និងជានាយកក្លឹប Fringe ដែលជាអង្គការសិល្បៈមិនរកប្រាក់ចំណេញបាននិយាយថា «ដោយចៃដន្យ ពួកយើងទទួលបានកន្លែងនេះបណ្តោះអាសន្នសម្រាប់ពិធីបុណ្យ Fringe Festival ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៨៣។ យើង​បាន​បំប្លែង​វា​ទៅ​ជា​លំហ​សិល្បៈ បន្ត​រក្សា​វា​ដោយ​ចៃដន្យ​រហូត​ដល់​សព្វ​ថ្ងៃ»។  កាលពីឆ្នាំមុន ជាលើកទីពីរហើយ ដែលក្លឹប Fringe បានទទួលរង្វាន់ជាជំនួយឥតសំណងរបស់គម្រោងសហគមន៍របស់នាយកប្រតិបត្តិ ដើម្បីជួសជុល និងស្ដារឡើងវិញនូវរូបរាង និងលក្ខណៈស្ថាបត្យកម្មនៃអគារ។

ប្រភព៖ Preserving Hong Kong’s heritage | City of inspiration | BBC StoryWorks

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!