ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យ...

ឆ្នាំទាំង៤ ឆ្លូវ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អ ស្ថិតក្នុងដៃអ្នក សូមចុចអានទាំងអស់គ្នា ដើម្បីធ្វើតាមឳវាទឆុតៗរបស់ហោរា

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ ពីព្រោះអ្វីដែលកើតឡើង និងកើតឡើងទៅតាមពេលវេលា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ ការកិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ សង្កេតកំហុសឆ្គងរបស់ខ្លួន ជៀសវាងឆាប់ខឹង។ លោកអ្នកមានរាសីមិនត្រូវគ្នានឹងមនុស្សឆ្នាំពពែ។  សម្រាប់គូស្វាមីភរិយាដែលបានរៀបការ និងអាចពង្រឹងទំនាក់ទំនងបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ចូរទំនាក់ទំនង និងពិភាក្សាជាមួយមនុស្សឆ្នាំចរទើបប្រសើរ។ សម្រាប់មនោសញ្ចេតនា សូមកុំស្ទាក់ស្ទើរក្នុងការសារភាពទៅកាន់មនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ព្រោះលោកអ្នកនឹងទទួលបានចម្លើយជាទីគាប់ចិត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ពិសេសពីមនុស្សផ្ទុយភេទ។ ទិសភោគផល គឺទិសឥសាន។ សម្អិតសម្អាងខ្លួនឲ្យបានស្អាត និងបាញ់គ្រឿងក្រអូបដើម្បីលើករាសី។   លោកអ្នកនឹងមានផលរំខានពីជំងឺ ដែលទាក់ទងចំណីអាហារ។ សម្រាប់គូស្នេហ៍ ចូរអនុគ្រោះ ហើយសំដែងភាពស្មោះត្រង់ទៅគ្នាកុំបីខាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ។ លាភសំណាង ស្ថិតក្នុងផ្លូវដែលដាក់កំពុងដើរ ​ដូច្នេះសូមកុំបារម្ភ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានការផ្លាស់ប្តូរដែលគួរឲ្យមោទនក្រៃលែង។ សូមប្រយ័ត្ន លោកអ្នកមានជំងឺក្រពះពោះវៀន ដូច្នេះព្យាយាមថែរក្សាសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឲ្យបានឆាប់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះគឺអាចជួយបានតាមរយៈកុមារ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខសោកទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរលាក់ការរឿងដែលមិនសប្បាយរីករាយជាមួយដៃគូ ធ្វើដូច្នេះអ្នកអាចបង្វែរហេតុការណ៍ឲ្យបានប្រសើរឡើង។ កុំបដិសេធឳកាសណាមួយ ប្រើសក្តានុពលពេញលេញរបស់អ្នក ដើម្បីទទួលបានផល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ប៉ុន្តែចូរគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ថែរក្សាពោងសុវត្ថិភាព ដើម្បីបញ្ជៀសការខាតបង់។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពផ្អែមល្ហែមនឹងគ្នាល្អណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ​ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំព្យាយាមបង្កើតបញ្ហា ទៅឲ្យមនុស្សជាទីស្រលាញ់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង មានមនុស្សជាច្រើនអបអរនឹងជោគជ័យរបស់អ្នក។ ចូរសំលឹងរកឳកាសថ្មី​ នៅទិសបច្ចឹម ហើយសូមប្រាកដថាលោកអ្នកធ្វើទំនាក់ទំនងដំបូងនឹងមនុស្សស្រី។ ទំនាក់ទំនងសេ្នហាប្តីប្រពន្ធ និងគូស្នេហ៍មានភាពចុះសម្រុង និងស្រលាញ់គ្នាល្អូកល្អឺនណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ សូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានសមរម្យ ដើម្បីប្រមូលយកលាភសក្ការៈមកកាន់កាប់។ កុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកប្រាថ្នាមិនបានដូចបំណង។ ទទួលគំនិតយោបល់របស់អ្នកជុំវិញខ្លួន មកគិតគូរ ព្រោះគំនិតច្រើនប្រសើរជាងគំនិតតិច។ សម្រាប់ទំនាក់ទំនងគ្រួសារ មានភាពល្អូកល្អឺននឹងគ្នាណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមិនគួរចំណាយគំនិត និងកំលាំងទៅគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលដែលទទួលបានតិច មិនស្មើនឹងទុនដែលអ្នកដាក់ចេញនោះទេ។ ហោរាផ្តាំអ្នកឲ្យរស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម។ ពន្យាពេលប៉ុនប៉ងធ្វើពិធីកម្មនានាសិន ហើយរងចាំពេលល្អមកដល់ចាំចាប់ផ្តើម។ សម្រាប់ទំនាក់ទំនងស្នេហា ចូរផ្តល់ឲ្យដៃគូនូវក្តីស្រលាញ់ ប្រសិនបើអ្នកចង់ទទួលបានក្តីស្រលាញ់តបវិញ។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!