ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង មមី មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម...

ឆ្នាំទាំង៤ រោង មមី មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អស្ថិតក្នុងដៃអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះរាល់សកម្មភាពនឹងទទួលបានជោគជ័យ ប៉ុន្តែសូម បន្ថែមវិធីសាស្រ្តការងារ និងត្រៀមជានិច្ចជៀសវាងផលរំខាននាំឲ្យខាតបង់។ លោកអ្នកអាចស្ថិតក្នុងបរិស្ថានដែលពោរពេញទៅដោយមន្ទិលសង្ស័យ ដូច្នេះចូរគិតគូរឲ្យមានវែងឆ្ងាយ ហើយកុំសន្និដ្ឋានលឿនពេក។ ស្ងប់ស្ងាត់ជាវិធីល្អបំផុតសម្រាប់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការ និងអាជីវកម្មរបស់អ្នកប្រព្រឹត្តិទៅ យ៉ាងល្អប្រសើរ។ ឳកាសជោគជ័យមានធំណាស់ ប៉ុន្តែភាពរឹងរូសរបស់អ្នកអាចនឹងធ្វើឲ្យអ្នកបាត់បង់ឳកាស។ ព្យាយាមកែប្រែស្ថានការណ៍ឡើងវិញ ដើម្បីឲ្យលោកអ្នកអាចសម្រេចផលបានល្អប្រសើរ។ ចូរអ្នកឲ្យធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ ព្រោះពួកគេអាចឃើញចំណុចអវិជ្ជមានផ្សេងៗ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានសញ្ញាណជាអ្នកដឹកនាំ ប៉ុន្តែការងារ និងមុខតំណែងនោះមិនទាន់អាចទទួលបាននៅថ្ងៃនេះទេ។ ពង្រឹងសមត្ថភាពវិជ្ជាជីវៈជាថ្មី ព្រោះកិច្ចការនេះទាមទារកំលាំងកាយចិត្តរបស់អ្នកយ៉ាងខ្លាំង ហើយមិនត្រូវរំពឹងអ្នកណាមកជួយឡើយ។ លោកអ្នកនឹងមានបញ្ហានៅក្នុងគ្រួសារជាច្រើន ចំណែកសុខភាពហាក់មានផលរំខានដល់ស្បែក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ​អ្នកនឹងទទួលបានផលកំរៃក្នុងមុខជំនាញជាប្រក្រតី។ ថ្ងៃនេះអ្នកនឹងទទួលបានការលើកទឹកចិត្ត។ ចូរប្រយ័ត្ន រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំវកនោះទេ ចូរកុំពិភាក្សាការងារសំខាន់ឡើយជាមួយគេឡើយ។ សម្រាប់ទំនាក់ទំនងស្នេហា ត្រូវមានការអត់ធ្មត់ និងស្ងប់ស្ងាត់ កុំធ្វើបាបមនុស្សជាទីស្រលាញ់របស់ខ្លួន។ ចូរកម្ចាត់ទម្លាប់អាក្រក់ ដែលមិនខ្វល់ខ្វាយពីសុខភាពចេញ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ប្រសិនបើអ្នកមានគម្រោងធ្វើរបាយការណ៍ ឬរៀបចំការប្រជុំសំខាន់សូមធ្វើនៅថ្ងែនេះ។ រាសីលោកអ្នកត្រូវគ្នានឹងមនុស្សឆ្នាំម្សាញ់ ហើយប្រឆាំងគ្នានឹងមនុស្សឆ្នាំមមែ។ ថ្ងៃនេះចូរយកចិត្តទុកដាក់ដៃគូ ជាពិសេស អភ័យទោសកំហុសរបស់គាត់ពីអតីត។ ដោយឡែកប្រសិនអ្នកលំបាកក្នុងការប្រាស្រ័យទាក់ទងនឹងកូនចៅ គួរផ្លាស់ប្តូរវិធីសាស្រ្តក្នុងការធ្វើជាឪពុកម្តាយ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានមុខជំនួញ​​​ នឹងទទួលបានការគាំទ្រច្រើន ហើយពេលវេលាល្អរបស់អ្នកគឺពេលព្រឹក។ ចំណែកលោកអ្នកប្រកបការងារដ្ឋ ឯកជនវិញ អ្នកនឹងទទួលបានការលើកសរសើរលើកិច្ចការក្នុងថ្ងៃនេះ។ ដោយឡែកសម្រាប់ទំនាក់ទំនងសេ្នហា ចូរផ្អាកការសម្រេចចិត្តនានាសិន ព្រោះរាសីអ្នកមិនឆ្លើយតបនឹងការផ្តាច់ទំនាក់ទំនងណាមួយនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភជាលុយកាក់ជាច្រើន ប៉ុន្តែអ្នកមានរាសីមិនត្រូវគ្នានឹងមនុស្សឆ្នាំកុរនោះទេ ដូច្នេះចូររក្សាគម្លាតពីគេ និងកុំពិភាក្សារឿងមិនចាំបាច់ដើម្បីកុំឲ្យមានមន្ទិលនឹងគ្នា។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហា និងកិច្ចការដែលនៅសល់ទាំងអស់ថែមទាំងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ សម្រាប់ស្នេហា ហោរាណែនាំឲ្យអ្នកបន្ថែមក្តីស្រលាញ់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សញ្ញាណវិជ្ជមាននៅគ្រប់ទិសទី ដូច្នេះថ្ងៃនេះអ្នកនឹងទទួលបានជោគជ័យចំពោះភារកិច្ចការងារគ្រប់យ៉ាង។ កុំខ្លាចផ្លាស់ទី ឬផ្លាស់ប្តូរគំនិតថ្មី ប៉ុន្តែចូរកុំភ្លេចថាអ្នកត្រូវការមុខរបរ ឬការងារមួយឲ្យប្រាកដ ហើយត្រូវគិតពីផលលំបាកមុននឹងចាប់ផ្តើមអ្វីមួយ បើមិនដូច្នោះអ្នកអាចខាតបង់ ហើយថែមទាំងបាត់បង់ទំនុកចិត្តពាក់កណ្តាលទៀតផង។ សម្រាប់សុខភាព អ្នកនឹងមានផលរំខានពីការឈឺក្បាល។ សម្រាប់ដៃគូ សូមមានភាពស្មោះត្រង់ បើមិនចង់ឲ្យមានជម្លោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់លោកអ្នកទេ ប្រសិនបើបេះដូងរបស់អ្នករឹងមាំ។ កុំបាក់ទឹកចិត្ត ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកមានក្តីក្លាហានជំនះរាល់ឧបស័ក្គ ហើយប្រសិនបើអ្នកតូចចិត្តនឹងការរិះគន់ អយុត្តិធម៌ កុំយកចិត្តទុកដាក់ចំពោះវា។ ក្នុងពេលឆាប់ៗ មនុស្សធ្វើបាបអ្នកនឹងដើរចេញពីអ្នកដោយខ្លួនឯង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាង ឬលុយកាក់ហូរចូលពីទិសនិរតី។ ថ្ងែនេះលោកអ្នកអាចចាប់ផ្តើមកិច្ចការងារ សាងសង់លំនៅដ្ឋាន និងរៀបចំកិច្ចពិធីអ្វីៗបានល្អណាស់។ ប៉ុន្តែសូមអ្នកជៀសវាងការច្រណែន និងតិះដៀលអ្នកដទៃ ទោះចេតនា ឬអចេតនាក្តី។ សម្រាប់គូស្នេហ៍ ចូរបញ្ឈប់ការប្រច័ណ្ឌ ច្រណែនគ្មានមូលដ្ឋាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អ្នកអាចមានមនុស្សច្រណែននិន្ទាច្រើន ហើយទំនាក់ទំនងក្នុងគ្រួសារក៏ហាក់មានភាពរង្គោះរង្គើរដែរ។ ចូរងាកមកចាប់អារម្មណ៍លើការរឹតចំណងមិត្តភាពជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ព្រោះពួកគេនឹងអាចជួយលោកអ្នកគេចពីបញ្ហាដែលកំពុងប្រទាក់ក្រឡានេះ។ លើសពីនេះពួកគេ និងផ្តល់ឳកាសសម្រាប់ការងារ និងមុខជំនួញដល់អ្នក។ មនុស្សដែលអាចជួយយកអាសារអ្នកល្អជាងគេ គឺមានកំណើតឆ្នាំថោះ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មិនទាន់អាចសម្រេចកិច្ចការងារ និងមុខជំនួញក្នុងថ្ងៃនេះទេ។ កិច្ចការងារនោះហាក់មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងអាកប្បកិរិយារបស់លោកអ្នក ហេតុដូច្នេះចូរផ្លាស់ប្តូរឥរិយាបថឲ្យបានទន់ភ្លន់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ចូរបញ្ឈប់ការគ្រប់គ្រង និងធ្វើជាម្ចាស់ ព្រោះអ្នកមិនអាចមានក្តីសុខបានទេ បើដៃគូរបស់អ្នកមិនរីករាយ។ ចូរទម្លាក់ការងារធ្ងន់ចោលខ្លះ ព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងខួរក្បាលរបស់អ្នកហើយ។ 

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!