នៅប្រទេសកម្ពុជា មានពាក្យស្លោកថា៖ «វប្បធម៌ជាព្រលឹងរបស់ជាតិ» «វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ ខ្មែរគ្រប់រូបភ្ជាប់ខ្លួនទៅនឹងវប្បធម៌ជាតិព្រមទាំងមានមោទនភាពខ្ពស់ទៅលើបេតិកភណ្ឌ ជាអាទិ៍មាន ប្រាសាទអង្គរវត្តនិងរបាំក្បាច់បុរាណខ្មែរដែលជានិមិត្តរូបដ៏ថ្លៃថ្លានៃអត្តសញ្ញាណជាតិខ្មែរ។
ខ្មែរជាអ្នកស្រឡាញ់សិល្បៈ បង្ហាត់បង្រៀនកូនចៅ នៅក្នុងបរិបទនិងរង្វង់គ្រួសារពីគ្រូទៅសិស្ស ឬ ពីឪពុកទៅកូនប្រុស ពីម្តាយទៅកូនស្រី តាមប្រពៃណីដោយវាចាឬផ្ទាល់មាត់ (Oral tradition)។ ក្រៅពីនេះ សាលាមធ្យមវិចិត្រសិល្បៈនិងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាស្ថាប័នរដ្ឋនៅកម្ពុជាដែលមានកម្មវិធីបង្រៀនសិល្បៈអាជីពជាផ្លូវការ។ វិស័យអប់រំប្រឌិតញាណនិងនវកម្ម ក្នុងគោលបំណងខ្ពស់សម្រាប់អភិវឌ្ឍន៍សង្គម វប្បធម៌ និងសេដ្ឋកិច្ចជាកត្តាសំខាន់សម្រាប់កម្ពុជា។
ខ្ញុំនឹងពិនិត្យពីតួនាទីនិងឥទ្ធិពលរបស់សិល្បៈទៅលើសង្គមខ្មែរ និងស្មូនវប្បធម៌ឱ្យមានជារូបរាងឡើង ដោយពិនិត្យមើលអំណោយទានរបស់សិល្បៈខ្មែរ ទម្រង់និងអត្ថន័យ សោភ័ណនិងសក្តានុពល គុណសម្បត្តិកំដរបរិយាកាសនិងការអប់រំព្រមទាំងតួនាទីចិត្តសាស្រ្ត ជាពិសេសក្នុងការបង្កើតជាមូលដ្ឋាននៃសីលធម៌និងគុណធម៌។
គោលបំណងនៃការអប់រំមានសារៈសំខាន់ច្រើន។ យើងត្រូវផ្តល់ដល់សិស្សនូវចំណេះពុទ្ធិ បទពិសោធន៍ ការស្រមើស្រមៃ និងការគិតត្រិះរិះពិចារណា។ ការអប់រំ ត្រូវផ្តល់ដល់សិស្សនូវសីលធម៌និងមនុស្សធម៌។ បើសិស្សរៀនកាន់តែច្រើន គេនឹងមានមនុស្សធម៌កាន់តែច្រើននៅក្នុងបេះដូចរបស់គេ។ លទ្ធផលពីការអប់រំនឹងជួយសូនបុគ្គលម្នាក់ៗឱ្យក្លាយទៅជាពលរដ្ឋល្អ ប្រកបដោយសីលធម៌ គុណធម៌ និងការទទួលខុសត្រូវក្នុងសង្គម។
ប្រពៃណីអប់រំដោយវាចា ត្រូវធ្វើឡើងនៅក្នុងបរិបទគ្រួសារដោយផ្ទេរចំណេះដឹងផ្ទាល់មាត់ពីគ្រូទៅសិស្ស ពីឪពុកទៅកូនប្រុស ឬ ពីម្តាយទៅកូនស្រី ដោយគ្មានប្រើជំនួយកំណត់ត្រាឬឯកសារសរសេរឡើយ។ គ្មានគ្រូណាប្រសើរជាងឪពុកម្តាយ ដែលជាអ្នកបង្ហាត់បង្រៀនកូននូវចំណេះដឹងសិល្បៈវប្បធម៌នេះទេ។ ប្រពៃណីអប់រំដោយវាចា ជាប្រព័ន្ធធ្វើឱ្យសិស្សចងចាំនៅក្នុងចិត្ត ក្នុងខួរក្បាលដោយមិនចាំបាច់ពឹងពាក់លើក្រដាសដែលជាកំណត់ត្រានោះទេ។
កម្មវិធីសិក្សាសាលាចំណេះទូទៅគួរតែបញ្ចូលនូវកម្មវិធីសិល្បៈផងដែរ ទាំងទ្រឹស្តី ទាំងការអនុវត្ត ដើម្បីឱ្យសិស្សដែលនៅតូចនិងមានវ័យក្មេង មានឱកាសរៀនសូត្រពីវប្បធម៌។ នេះគួរតែជាគោលនយោបាយជាតិ ដែលជាអាទិភាពចម្បងរបស់ក្រសួងអប់រំ។ លោកស្រីដែលមានអាយុប្រហាក់ប្រហែលនឹងខ្ញុំ ច្បាស់ជានៅចាំបានថា កាលពីជំនាន់នោះ កម្មវិធីសាលាបឋមសិក្សាចំណេះទូទៅ មានមុខវិជ្ជាដូចជា ការនិយាយរឿង ការសូត្រកំណាព្យ និងសុជីវធម៌ ជាដើម ដែលកម្មវិធីសិក្សាបច្ចុប្បន្នលប់ចោល។
ការអប់រំសិល្បៈជាអំណោយផលល្អចំពោះសិល្បករ នៅក្នុងទ្រង់ទ្រាយនិងបរិបទនៃសេចក្តីត្រូវការនិងសេវាកម្មសិល្បៈវប្បធម៌។ ឧទាហរណ៍ កម្មវិធីអប់រំសិល្បៈក្នុងសាលាចំណេះដឹងទូទៅអាចជួយបង្កើតការងារដល់សិល្បករ។ ពេលណាសាលាត្រូវការគ្រូដើម្បីបង្រៀនសិល្បៈ សិល្បករអាចមានការធ្វើ។ ម៉្យាងទៀត វាជំរុញស្ថាប័ន ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឱ្យបណ្តុះបណ្តាលសិល្បករបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម។
សិល្បៈជាប្រភពសំខាន់មួយសម្រាប់អភិវឌ្ឍន៍សហគមន៍។ សិល្បៈ អាចជាដែកឆក់ទាក់ទាញក្រុមហ៊ុនធំៗឱ្យមកវិនិយោគទុននៅកម្ពុជា។ វិស័យទេសចរណ៍ ប្រើសិល្បៈដើម្បីយុទ្ធសាស្រ្តទីផ្សារ ព្រោះទេសចរណ៍លក់ទិសដៅនិងទីកន្លែងវប្បធម៌។
ការអប់រំតន្រ្តីនិងរបាំ អាចធ្វើទៅបាននៅក្នុងបរិបទផ្សេងៗគ្នា នៅក្នុងសាលា វិទ្យុ ទូរទស្សន៍ តាមរយៈផលិកម្មតន្រ្តី ស៊ីឌី វីដេអូ និងបណ្តាញសង្គមផ្សេងៗជាច្រើនទៀត។ យើងចង់បង្កើតនូវប្រព័ន្ធនិងកម្មវិធីសិក្សាអប់រំមួយ ដែលអាចរក្សាទំនៀមទម្លាប់ប្រពៃណីផង ញ៉ាំងឱ្យមានការបង្កើតស្នាដៃថ្មីផង និងផ្តល់ជាមធ្យោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចផង។
ការអប់រំសិល្បៈ មានតន្រ្តីនិងរបាំមានសារៈសំខាន់ចំពោះសក្តានុពលរបស់សិស្សសម្រាប់អភិវឌ្ឍន៍សតិបញ្ញា សីលធម៌ គុណធម៌ និងសរីរាង្គ។ ដូច្នេះ យើងត្រូវពិនិត្យមើលនិងវាយតម្លៃឡើងវិញនូវកិច្ចការនិងកម្មវិធីវប្បធម៌របស់យើង ដើម្បីរកឫសគល់និងអត្តញ្ញាណរបស់យើងឱ្យឃើញ។ យើងត្រូវបង្កើតឱ្យមានគម្រូល្អៗសម្រាប់យុវជន យុវនារីរបស់យើង។ កម្មវិធីសិក្សា នៅទីបំផុត ត្រូវផ្តល់នូវសីលធម៌និងគុណធម៌ ដើម្បីសូនបុគ្គលិកលក្ខណៈប្រជាជន។ ការអប់រំតន្រ្តីនិងរបាំអាចពាក់ព័ន្ធទៅនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សេដ្ឋកិច្ចរុងរឿង ជាកត្តាល្អសម្រាប់មនុស្សគ្រប់គ្នា។
យើងរៀនឱ្យតម្លៃទៅលើវប្បធម៌ជាតិរបស់យើង មិនមែនឬគ្រាន់តែវប្បធម៌បរទេសប៉ុណ្តោះទេ។ នៅក្នុងកាលៈទេសៈនិងបរិបទសកលភាវូបនីយកម្ម យើងអាចគិតជាសកល តែអនុវត្តជាខ្មែរ។ ប្រពៃណីមិនមែនសុទ្ធតែយឺត រីឯសម័យក៏មិនមែនសុទ្ធតែលឿនដែរ។ ដើម្បីឱ្យទាន់សម័យ មិនមែនមានន័យថាយើងត្រូវតែបោះបង់ចោលនូវទំនៀមទម្លាប់ប្រពៃណីជាតិ ហើយបែរទៅចាប់យកវប្បធម៌ប្រពៃណីបរទេសទៅវិញនោះទេ តែយើងត្រូវរកវិធីនិងរបៀបណាដើម្បីនឹងដឹកនាំជីវិតរបស់យើង ពោលគឺយើងអាចគិតជាសកល ហើយនៅជាខ្មែរដដែល។ ផ្លូវណាក៏ដោយ ដែលយើងជ្រើសរើសដើម្បីនឹងធ្វើឱ្យលោកយើងនេះមានសន្តិភាព សេរីភាព និងសុភមង្គល យើងក៏ត្រូវគិតផងដែរថាត្រូវធ្វើយ៉ាងដូចម្តេចឱ្យយើងម្នាក់ៗមានព្រលឹង មនសិការ និងសតិសម្បជញ្ញៈនៅក្នុងខ្លួន ពោលគឺជីវិតរស់រវើក ជីវិតដែលប្រកបដោយសេចក្តីថ្លៃថ្នូរពេញលេញ៕
—————————
AS CULTURAL IDENTITY AND FOR ECONOMIC DEVELOPMENT
In Cambodia, there are sayings: “Culture is the soul of a nation” and “Culture declines, nation vanishes; culture is glorious, the nation is prosperous.” Khmer people identify themselves with their national culture and take great pride in their cultural heritage, namely, the Angkor Vatt temple and Khmer classical dance.
Those, loving Khmer arts, teach their children and grandchildren within the family setting using the so-called oral tradition. Besides, the Secondary School of Fine Arts and Royal University of Fine Arts are the only institutions in Cambodia that officially offer curricula in the arts and professionalism.
I shall examine the role and influence of art on Khmer society as well as the shaping of culture by looking at the contribution, form, content, aesthetics, potential, entertainment and educational characteristic as well as the psychological role especially pertaining to the foundation of morality and virtue.
The goals of education are important in many aspects. We have to instill in our students knowledge, skill, experience, imagination, and contemplation. Education must provide students with morality and virtue. Those who learn more will have more humanity in their heart. The outcome and output of education will shape and form individuals to become orderly citizens with morality, virtue, and social responsibility.
The general school curricula should include art subjects in both theory and practice to provide young children with the opportunity to learn culture at a young age. In Cambodia in the olden days—my generation—offered subjects in story-telling, poetry reciting, and etiquette. These subjects are no longer offered in the present school curricula.
Art education is good for the artists in the form and context of the demand-supply dichotomy of cultural services. Art education can create jobs for artists, responding to the need of society as the arts are important sources for economic development. It could serve as a magnet to draw big companies to invest in Cambodia. The tourism sector can also use art as a marketing strategy to sell tourism destinations.
Art education can be conducted in various contexts and environments: school, radio, television, music industry, compact disc, video, and various other social media. The best educational system and curricula would be the ones that promote conservation, preservation, innovation, and development of the traditional culture while encouraging new creation and social and economic development.
អត្ថបទដោយ៖ បណ្ឌិត សំ សំអាំង