ទំព័រដើមប្រវត្តិសាស្ត្រការលេចឡើងនូវទីក្រុងបុរាណដែលមានអាយុ ៣៤០០ឆ្នាំ

ការលេចឡើងនូវទីក្រុងបុរាណដែលមានអាយុ ៣៤០០ឆ្នាំ

ប្រទេសអ៊ីរ៉ាក់៖ ទីក្រុងបុរាណមួយដែលមានអាយុ ៣៤០០ឆ្នាំ បានលេចឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីកម្រិតទឹកនៃអាងស្តុកទឹកបានស្រកចុះដោយសារតែគ្រោះរាំងស្ងួតខ្លាំង។ អ្នកបុរាណវិទ្យាជនជាតិឃឺដ (Kurdish) និងអាល្លឺម៉ង់បានធ្វើកំណាយនៅទីតាំងក្រុងដែលលេចឡើងនោះ នៅក្នុងអាងស្តុកទឹក Mosul តាមដងទន្លេ Tigris ក្នុងតំបន់ Kurdistan ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងខែមករា និងកុម្ភៈ។ គម្រោង​នេះ​ស្ថិត​ក្នុង​ការសហការ​​ជាមួយ​អគ្គនាយកដ្ឋាន​វត្ថុ​បុរាណ និង​បេតិកភណ្ឌ​ក្រុង​ឌូហុក ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ក្រុមបុរាណវិទូ កំពុងសំអាត និងកំណាយ
ប្រភព៖ https://edition.cnn.com
ក្រុមបុរាណវិទូ កំពុងសំអាត និងកំណាយ
ប្រភព៖ https://edition.cnn.com

អ្នកបុរាណវិទ្យាបានយល់ថា ស្ថានីយបុរាណវិទ្យា Kemune ស្ថិតយុគសំរិទ្ធក្នុងក្រុង Zakhiku ជាមជ្ឈមណ្ឌលដ៏សំខាន់នៃចក្រភព Mittani មានអាយុកាលចាប់ពីឆ្នាំ ១៥៥០ ដល់ឆ្នាំ ១៣៥០ មុនគ.ស.។ យោងតាមលោក ស្រី Ivana Puljiz សាស្ត្រាចារ្យរងនៅនាយកដ្ឋានបុរាណវិទ្យា និង assyriology នៃសាកលវិទ្យាល័យ Freiburg ក្នុងទីក្រុង Breisgau ប្រទេសអាល្លឺម៉ង់ និងជាប្រធានគម្រោងបានបង្ហាញថា វិសាលភាពទឹកដីនៃអាណាចក្រនេះ លាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ទីក្រុង Zakhiku ត្រូវបានលិចនៅក្រោមទឹកបន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានសាងសង់ទំនប់ Mosul ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ លោកស្រី Puljiz ​ជាបុរាណវិទូម្នាក់ បានលើកឡើងថា «បន្ទាប់ពី ខ្ញុំបានដំណឹងថាទីក្រុង Zakhiku បានលេចឡើងមកវិញ ក្រុមការងាររបស់ខ្ញុំបានប្រញាប់ប្រញាល់ធ្វើកំណាយនៅលើទីតាំងនេះ ព្រោះយើងមិនដឹងថាពេលណាកម្រិតទឹកនឹងកើនឡើងម្តងទៀតនោះទេ។ លោកស្រីបានបន្តទៀត ដោយសារតែឧបសក្គ និងកត្តាពេលវេលា អាកាសធាតុ យើងបានធ្វើកំណាយក្នុងសីតុណ្ហភាព ក្តៅ ត្រជាក់ ភ្លៀង ដែលក្រោមពន្លឺថ្ងៃក្តៅខ្លាំង ដើម្បីប្រមូលទិន្នន័យ។» ទីក្រុងបុរាណនេះបានលិចក្រោមទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការសិក្សា និងធ្វើកាតាឡុកវត្ថុនៃស្ថានីយនេះ ជាច្រើនឆ្នាំមកហើយ ដោយព្រះរាជវាំងនៃទីក្រុង Zakhiku ធ្លាប់លេចរូបរាងម្តងកាលពីឆ្នាំ ២០១៨​ ប៉ុន្តែរចនាសម្ព័ន្ធផ្សេងទៀត នៅ​តែ​លេចនៅក្រោមទឹក។ របកគំហើញមួយចំនួនរួមមាន កំពែងក្រុង និងជញ្ជាំងប្រាសាទជាដើម ក៏បានរកឃើញផងដែរ។  

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សំណង់ស្ថាបត្យកម្មភាគច្រើនធ្វើពីឥដ្ឋភក់ដុត​ ដែលជាធម្មតាមិនអាចរក្សាបានល្អនៅក្រោមទឹកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Zakhiku បានទទួលរងពីការរញ្ជួយដីមួយនៅប្រហែលឆ្នាំ ១៣៥០ មុនគ.ស. ហើយផ្នែកខ្លះនៃជញ្ជាំងខាងលើបានដួលរលំ និងគ្របដណ្តប់លើអាគារ។ លោកស្រី Puljiz បាននិយាយថា មិនសូវមានគេដឹងអំពីប្រជាជន Mittani បុរាណ ដែលបានសាងសង់ទីក្រុងនោះទេ ដោយសារតែអ្នកស្រាវជ្រាវមិនបានកំណត់អត្តសញ្ញាណជារាជធានីរបស់ចក្រភព ឬឯកសាររបស់ពួកគេ។

វត្ថុសិល្បៈដែលបានរកឃើញ ដូចជា ពាង ដែលមានក្តារអក្សរ កូនីហ្វោម
ប្រភព៖ https://edition.cnn.com

ទោះជាយ៉ាងណាក៏ដោយ វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងអំឡុងពេលធ្វើកំណាយចុងក្រោយបំផុតអាចជួយផ្តល់ការយល់ពីពត៌មាននេះ។ បន្ថែមពីនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញនូវពាងសេរ៉ាមិចចំនួន ០៥ ដែលផ្ទុកដោយក្តារដែលមានអក្សរ cuneiform បុរាណ​ពីដីឥដ្ឋជាង​​ ១០០ ដែលមានអាយុកាលក្រោយការរញ្ជួយដីបន្តិច។ ពួកយើងជឿថាការតាំងទីនៅទីក្រុងនេះបន្តចាប់ពីសម័យកាលចន្លោះឆ្នាំ​១៣៥០ រហូតដល់១១០០មុនគ.ស.។ វត្ថុបុរាណ​ទាំងអស់​ដែល​ត្រូវ​បាន​រកឃើញ រួម​ទាំង​ក្តារ អក្សរ cuneiform ​ផង​នោះ កំពុង​រក្សា​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ជាតិ Duhok។​ មុនពេល​ទីក្រុង​នេះ​លេច​ម្តងទៀត​នៅក្រោម​ទឹក អ្នកស្រាវជ្រាវ​បាន​គ្រប​បន្ទះ​ប្លា​ស្ទិ​ក​ពីលើកន្លែងដែលបានកំណាយដាក់​ក្រួស និងសង្កត់ថ្ម។ លោកស្រី Puljiz សង្ឃឹម​ថា​វិធានការ​ទាំងនេះ​នឹងអាច​ការពារ​ទីតាំង​បុរាណ​ពី​ការ​ហូរ​ច្រោះ​ទឹក និង​ការពារ​វា​មិន​ឱ្យ​បាត់​ទាំង​ស្រុង។

គ្រប​បន្ទះ​ប្លា​ស្ទិ​ក​ពីលើកន្លែងដែលបានកំណាយដាក់​ក្រួស និងសង្កត់ថ្ម
ប្រភព៖ https://edition.cnn.com   

ប្រភពដកស្រង់ពី៖ 3,400-year-old city in Iraq emerges after extreme drought – CNN

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!