ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា៖ ​តើ​លៀសមាន​វត្ត​មាន​នៅ​ប្រទេស​កម្ពុជា​...

សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា៖ ​តើ​លៀសមាន​វត្ត​មាន​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ពេល​ណា​មក​?​

លៀស​ ជាពពួក​សិប្បីសត្វ ដែល​មាន​សំបក​ពីរ​ រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ឬ​ទឹក​សាប​ ដូច​ជា​នៅ​ក្នុង​ទន្លេ​ ស្ទឹង​ បឹង​ ជា​ដើម​។​ តើលៀស​មាន​វត្ត​មាន​នៅ​ប្រទេសកម្ពុជា​តាំង​ពី​ពេល​ណា​មក​?​ ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល​ នៃ​នាយក​ដ្ឋាន​តំបន់​បេតិកភណ្ឌ​ អគ្គ​នាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួង​បរិស្ថាន​។ បាន​ចុះ​សិក្សាស្រាវជ្រាវ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ឆ្នាំ​២០២០​ យើង​បាន​រក​ឃើញ សំណាក​ សត្វ​លៀស​ នៅ​ស្ថានីយ៍​ផូស៊ីល​ភ្នំ​កន្ទួត ដែល​មាន​អាយុកាល​ប្រមាណ​២៥២​-២៩៩​លាន​ឆ្នាំ​មុន​ ដែល​ជា​ភស្តុតាង​មានអាយុកាល​ចំណាស់​ជាង​គេ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​មាន​ភស្តុតាង​មួយ​ចំនួនទៀត​​មាន​អាយុកាល​បន្ត​​មក​ដល់​ពេល​បច្ចុប្បន្ន​។​

Bivalves ប្រហែលជាមានប្រភេទសត្វរស់នៅចំនួន ៥០០០០ ដែលត្រូវបានពិពណ៌នា និងជាង ៤២០០០ ប្រភេទផូស៊ីល។​ ផូស៊ីល Bivalves ចំណាស់ជាងគេបំផុតមកពីថ្មនៃយុគសម័យ Cambrian ប្រមាណ​៥០០​លាន​ឆ្នាំ និង​បន្តរស់​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ ភាគច្រើ​ននៃប្រវត្តិរបស់ពួក Bivalves ជាពិសេសក្នុងរយៈពេល ២៥០លានឆ្នាំមុន ជាក្រុមសត្វដែលមានលក្ខណៈចម្រុះ និងមានសារៈសំខាន់ខាងអេកូឡូស៊ីនៅក្នុងសមុទ្រ។ នៅ​ក្នុង​ថ្នាក់ ​Class Bivalvia ត្រូវ​បាន​បែង​ចែក​ជា​ថ្នាក់​រង និង​លំដាប់​ជា​ច្រើន​។​

តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Subclass ថ្នាក់រង​Order លំដាប់Family សណ្តានGenes ពួកSpecies ប្រភេទ
AnimalMolluscaBivalviaArchiheterodontaCarditidaAstratidea  

ការ​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា

សត្វលៀសដែល​យើង​លើក​យក​មក​បង្ហាញ​ជាលៀស​ដែល​បាន​រក​ឃើញ​នៅ​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ ភ្នំ​កន្ទួត​ នៅ​ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ភ្នំ​កន្ទួត​​មាន​អាយុកាល​អំឡុង​ស័ក Paleozoic សម័យ​កាល Permian (២៥២-២៩៩លានឆ្នាំ​)។​ លៀសមាន​ទំហំ២ស.ម​​នេះ​ មាន​រូប​រាង​ប្រហាក់​ប្រហែលនឹង​លៀស​ក្នុង​ពេល​បច្ចុប្បន្ន ដែល​បាន​រក្សា​បាន​ទាំង​មូល​។​ យើង​បាន​រក​ឃើញ​នៅ​ប្រភេទ​សត្វ​សមុទ្រ​មួយ​ចំនួន​ទៀត ដូច​ជា​ Brachiopods ផ្កា​ថ្ម​ស្នែង​ជា​ដើម​ (សូម​អាន​អត្ថបទ​ក្នុង​លេខ​យោង​ទី៣​)។​ ស្លាក​ស្នាម​សត្វ​នៃ​ពពួក​លៀស​ផ្សេង​ៗ​ទៀត​នៅ​តាម​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

សត្វ​លៀស មួយ​ចំនួនទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​២០១៩ ដោយ​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ផូស៊ីល​នៃ​ក្រសួង​បរិស្ថាន​ នៅ​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ភ្នំ​ពីរ ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ខេត្ត​មណ្ឌល​គិរី​ ដែល​មាន​អាយុ​កាល​នៅ​ក្នុង​ស័ក Meso​zoic សម័យ​កាល Jurassic (១៤៥-២០១លានឆ្នាំ)។ ពួក​លាស​ត្រូវ​បាន​រក​ឃើញ​ជា​មួយ​ពពួក​ Ammonite ដែល​ជា​ប្រភេទ​មួយ​ដែល​មាន​នៅ​ក្នុង​កំណាត់ Fossil Record។ សត្វទាំង​ឡាយ​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្រទាប់​នៃ​ប្រ​ភេទ​ថ្ម​ភក់​។​ ​​បច្ចុប្បន្ន​ពពួក​លៀស​នៅ​​ប្រទេស​កម្ពុជាមាន​ទាំងប្រភេទ​រស់​នៅ​​ទឹក​សាប និង​​នៅ​ក្នុង​ទឹក​សមុទ្រ​៕

អត្ថបទដោយ៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!