ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈភស្តុតាងដំបូងបំផុតដែលបង្ហាញអំពីការវះកាត់នៅសម័យបុរាណ

ភស្តុតាងដំបូងបំផុតដែលបង្ហាញអំពីការវះកាត់នៅសម័យបុរាណ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញគ្រោងឆ្អឹងមនុស្ស មានវ័យជំទង់ដែលមានអាយុ ៣១០០០ ឆ្នាំដែលបង្ហាញពីភស្តុតាងនៃការវះកាត់ជើង។ ការរកឃើញនេះបានបង្ហាញពីប្រភពដើមនៃការវះកាត់របស់មនុស្សជំនាន់មុន។ អ្នកបុរាណវិទូបាននិយាយថា បន្ទាប់ពីមានការរកឃើញ គ្រោងឆ្អឹងនេះត្រូវបានថែរក្សាដោយសហគមន៍ និងមន្ត្រីក្នុងតំបន់។ វេជ្ជបណ្ឌិត Melandri Vlok ដែល​បាន​ពិនិត្យ​គ្រោងឆ្អឹងនេះ​បាន​និយាយ​ថា​ផ្នែកជើងនៃគ្រោងឆ្អឹងនេះ ​”ច្បាស់​ណាស់ជាការវះកាត់”។ ទិន្នន័យអំពីការសិក្សាស្រាវជ្រាវនេះ ក៏មានការ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nature ដោយបានលើកឡើងថា ប្រតិបត្តិនៃការវះកាត់នេះ ត្រូវបានធ្វើ​ឡើង​នៅ​ពេល​មនុស្ស​នោះ​នៅ​វ័យក្មេង។ ការលូតលាស់ និងការព្យាបាលឆ្អឹងជើងរបស់ពួកគេបង្ហាញថា ពួកគេបានជាសះស្បើយ និងរស់នៅរយៈពេលប្រាំមួយទៅប្រាំបួនឆ្នាំទៀត ប្រហែលជាស្លាប់ក្នុងវ័យជំទង់ ឬអាយុម្ភៃឆ្នាំ។

គ្រោងឆ្អឹងដែលអ្នកស្រាវជ្រាវបង្ហាញថា ជាក្មេងវ័យជំទង់

គ្រោងឆ្អឹងនោះ ត្រូវបានរកឃើញដោយការធ្វើកំណាយនៅក្នុងរូងភ្នំមួយឈ្មោះថា Liang Tebo ក្នុងតំបន់ Kalimantan ភាគខាងកើត កោះ Borneo ប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងដែលមានវត្ថុសិល្បៈថ្មដំបូងបំផុតនៅលើពិភពលោក។ អ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវបីនាក់ដែលបានគ្រប់គ្រងការដ្ឋានកំណាយគឺលោកវេជ្ជបណ្ឌិត Tim Maloney មកពីសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី បាននិយាយថាគាត់ “រំភើប” នៅពេលដែលយើងបានរកឃើញឆ្អឹងបុរាណ។ គាត់បានប្រាប់ BBC News ថា “យើង​មាន​ការ​រំភើប​ចំពោះ​លទ្ធភាព​ជាច្រើនដែលបានរកឃើញ  រួម​ទាំង​ទិន្នន័យដែលបង្ហាញថា ជើងនៃគ្រោងឆ្អឹងធ្លាប់បានធ្វើការ​វះ​កាត់​ផង​ដែរ​”។ លោកវេជ្ជបណ្ឌិត Maloney បានពន្យល់ថា ដោយសារតែឆ្អឹងនេះបានបង្ហាញថា ជើងនៃគ្រោងឆ្អឹងគឺត្រូវបានព្យាបាល វះកាត់ រួចក៏ជាសះស្បើយ ដោយ អ្នកបុរាណវិទូបានជឿថានេះគឺជាប្រតិបត្តិការវះកាត់ណាមួយ ជាដោយមិនមែនជាការដាក់ទណ្ឌកម្ម ឬធ្វើពិធីណាមួយឡើយ។ សាស្ត្រាចារ្យផ្នែកបុរាណវត្ថុនៃសាកលវិទ្យាល័យ Durham សាស្ត្រាចារ្យ Charlotte Robertson បានពិនិត្យមើលការរកឃើញនោះ ដោយលោកបានបន្ថែមថា ការប្រើប្រាស់ថ្នាំ និងការវះកាត់ពិតណាស់គឺមានយូរលង់ណាស់មកហើយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នាងបានប្រាប់ BBC ថា «យើង​មិន​អាច​មើល​ស្រាល​បុព្វបុរស​របស់​យើង​បាន​ទេ»។ នាងបានបង្ហាញថា ការវះកាត់ចេញ គឺទាមទារចំណេះដឹងអំពីសរីរាង្គកាយរបស់មនុស្ស និងអនាម័យនៃការវះកាត់ និងមានជំនាញបច្ចេកទេសខ្ពស់ ប៉ុន្តែបើប្រៀបធៀបអំពីការវះកាត់បច្ចុប្បន្នវិញ អ្នកជំងឺត្រូវបានចាក់ថ្នាំស្ពឹក និង មានការគ្រប់គ្រងហូរឈាម ជាដើម ប៉ុន្តែចុះបច្ចេកទេសកាលពី ៣១០០០ឆ្នាំ មុន តើមនុស្សបុរាណប្រើប្រាស់បច្ចេកទេសដូចម្តេច នេះ គឺជាការងារដែលយើងត្រូវស្វែងយល់បន្តទៀត ។ វេជ្ជបណ្ឌិត Maloney និងសហការីរបស់គាត់ឥឡូវនេះកំពុងធ្វើការស្វែងយល់ថាតើឧបករណ៍វះកាត់ប្រភេទណាខ្លះដែលអាចប្រើបាននៅពេលនោះ៕

ផ្នែកឆ្អឹងជើង ដែលបង្ហាញអំពីទិន្នន័យនៃការវិះកាត់
ផែនទីនៃតំបន់រូបភ្នំដែលបានរកឃើញគ្រោងឆ្អឹងមានអាយុកាល៣១០០០ឆ្នាំ

ប្រភពមកពី៖

https://www.bbc.com/news/science-environment-62823559

https://www.nature.com/articles/s41586-022-05160-8

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!