ទំព័រដើមសិល្បៈសិល្បៈសៀកខ្មែរ

សិល្បៈសៀកខ្មែរ

សិល្បៈសៀក ជាទម្រង់សិល្បៈទស្សនីយភាពមួយប្រភេទដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយនៅប្រទេសកម្ពុជា។ សិល្បៈសៀកខ្មែរ ប្រហែលជាមានភាពរីកចម្រើនខ្លាំងក្លាណាស់ផងដែរនាសម័យមហានគរ ក៏ដូចជាសិល្បៈរូបីនិងអរូបីខ្មែរឯទៀតៗដូច្នោះដែរ។ បើយើងពិនិត្យមើលរូបចម្លាក់នៅប្រាសាទបាពួន ស្នាព្រះហស្ថព្រះបាទឧទ័យទិត្យាវរ្ម័នទី២ (១០៥០-១០៦៦)  ប្រាសាទអង្គរវត្ត ស្នាព្រះហស្ថព្រះបាទសុរិយាវរ្ម័នទី២ (១១១៣-១១៥២) និងចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ដែលភាគច្រើនរៀបរាប់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្រ្តទូទៅ និងចម្លាក់នានានៅព្រះលានជល់ដំរី ព្រះលានស្តេចគម្លង់ និងប្រាសាទដទៃខ្លះទៀតផងនោះ យើងឃើញមានចម្លាក់ជាច្រើន ដែលរៀបរាប់ឆ្លុះបញ្ចាំងអំពីរូបភាពសិល្បៈសៀក។ នាសម័យនោះគេឃើញមានដូចជាឈុតត្រែះបង្វិលកង់រទេះដោយជើង។ ឈុតសម្តែងលំនឹង ដោយមនុស្សប្រុសម្នាក់ទ្រក្មេងបីនាក់ ដោយឱ្យក្មេងពីរនាក់ឈរជើងមួយលើបាតដៃម្ខាងម្នាក់ និងឱ្យក្មេងម្នាក់ទៀតឈរជើងមួយដែរលើក្បាលរបស់ខ្លួន។

ឈុតសម្តែងសៀកនៅប្រាសាទបាយ័ន (ប្រភពរូបថត៖ Michael Freeman)

ឈុតមនុស្សធំម្នាក់យកអង្រែមួយ ដែលមានវាយឈើខ្វែងនៅចុងខាងលើដាក់ទូលបញ្ឈរលើក្បាល ហើយឱ្យក្មេងពីរនាក់ឡើងទៅសម្តែងកាយវិការពត់ខ្លួនបន្តោកនៅចុងអង្រែខាងលើនេះ។

នៅមានឈុតជាច្រើនទៀត ដូចជា៖

  • ឈុតរែកបាវយ៉ាងធ្ងន់ ដើរសួលើព័្រត្រ ឬ ខ្សែពួរ ដែលគេចងសន្ធឹងយ៉ាងតឹងលើបង្គោលខ្ពស់។
  • ឈុតជិះសេះយ៉ាងលឿន លោតរំលងអ្នកឈរតម្រៀបជាន់លើគ្នាច្រើនជាន់។
  • ឈុតខាំកាំបិតវែងបញ្ឈរ រួចយកចុងកាំបិតខ្លីដាក់បញ្ឈរ ត្រួតពីលើកាំបិតវែងទៀត។
  • ឈុតបង្ហាញបច្ចេកទេសកាយសម្ព័ន្ធ។
  • បច្ចេកទេសរហស្សកម្ម និងមានឈុតបង្ហាញពីបច្ចេកទេសបង្ហាត់សត្វ ជាច្រើនទៀត។ ដោយឡែក ឈ្មោះប្រាសាទសួព្រ័ត្រ ក៏ប្រហែលជាមានទំនាក់ទំនងនឹងទម្រង់សិល្បៈសៀកក្នុងសម័យមហានគរនោះដែរ។

ប្រសិនបើយើងពិនិត្យមើលទៅលើតឹកតាងដូចដែលបានរៀបរាប់មកខាងលើ យើង អាចប៉ាន់ស្មានបានថា ក្រោយពីអារ្យធម៌មហានគររលំរលាយទៅ ប្រភេទសិល្បៈសៀកខ្មែរក៏ប្រហែលជាបានវិនាសសាបសូន្យទៅផងដែរ។

ក្រោយពីពេលនោះមក នៅក្នុងសង្គមខ្មែរមានសល់តែបច្ចេកទេសរហស្សកម្មបន្តិចបន្តួចដែលគេនិយមហៅថា៖ ល្បែងឬសិល្បៈឆ្ពិនភ្នែក សម្តែងដោយអ្នកដែលមាននិស្ស័យពីធម្មជាតិមិនមានការរៀបចំ ឬ អប់រំឡើយ ហើយដែលភាគខ្លះបានធ្វើឱ្យមនុស្សជឿថាជាមន្តអាគមទៅវិញ ដូចជា យកអង្ករបាចទៅកើតជាកំពឹសរស់លោតព្រោងព្រាតពេញចង្អេរ ឬ រើសសឹ្លកឈើ យកមកក្តាប់នឹងបាតដៃ ធ្វើល្បិចជាសូត្រមន្តអាគមរួចផ្លុំ ហើយលាបាតដៃវិញឱ្យចេញបានជាកូនកណ្តុរតូចៗ។ អ្នកខ្លះទៀត ចេះពត់ខ្លួនឱ្យទន់ភ្លន់ រហូតដល់អ្នកមើលដាក់លុយផ្ទាល់នឹងដី ឱ្យអ្នកនោះពត់ផ្ងារខ្លួនឱនក្បាលមកក្រោមចន្លោះជើងរបស់ខ្លួន រួចខាំយកលុយនោះ។

ក្រោយពីសម័យបែកអង្គរ រហូតមកដល់ឆ្នាំ១៩៧៥ សម័យខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត សិល្បៈសៀកខ្មែរមិនមានវត្តមានល្បីសុះសាយឡើយ។ ទើបមកដល់អំឡុងឆ្នាំ ១៩៨០ ឬ ១៩៨១ គឺរយៈពេលមួយឆ្នាំឬពីរឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំទៅ ទើបក្រសួងវប្បធម៌ខ្មែរ បានបង្កើតឱ្យមានក្រុមសិល្បៈសៀកដែលបានទទួលការអប់រំរៀនសូត្របច្ចេកទេសនានានៅក្នុងស្រុកផង ហើយក៏បានបញ្ជូននិស្សិ​តឱ្យទៅរៀនជំនាញសៀកនេះនៅបរទេសផង។

ការសម្តែងសៀកក្នុងសាលមហោស្រប (ប្រភពរូបថត៖ GetYourGuide)

គឺចាប់ពីពេលនោះមកហើយរហូតមកដល់បច្ចុប្បន្នកាល ដែលប្រទេសកម្ពុជាយើងមានទម្រង់សិល្បៈសៀក និងមានសិល្បករសៀកខ្មែរធ្វើសកម្មភាពសម្តែងជាផ្លូវការ ទាំងលើឆាកជាតិនិងអន្តរជាតិឡើងវិញ៕

———————————-

KHMER CIRCUS ARTS

The circus arts were a performing art-form that was present in ancient Cambodia. It might have even been so prosperous alongside with other Khmer visual and performing arts of the glorious Angkor period​ (AD 9th-15th centuries). Examining the carvings of the Bapuon temple under the reign of King Udaya Adityavarman II (1050-1066), the Angkor Vatt temple under King Suryavarman II (1113-1152), and on the ancient stone mural of the Bayon temple under King Jayavarman VII (1181-1218) particularly depicted the ordinary citizens’ daily life as well as other carvings in the Elephant Terrace, the Leper King Terrace, and others, we see that the Khmer circus arts were prominently present (Pich 2003: 64).

The circus acts then included those of juggling, wheel-turning by feet, and balancing with three little kids standing on one leg on a man’s two hands and one on the man’s head (ibid.). There were other acts of rope walking with a heavy bag on the shoulders (possibly performed at the Rope Walking temple) as well as magic acts and gymnastic numbers along with animal training techniques.

With strong indication and proof of the existence of Khmer circus arts during the Angkor period, this performing art-form had disappeared as we have not seen it, following the final collapse of Angkor in the 15th century. From the fall of Angkor to 1975—the Khmer Rouge Pol Pot period—there remains only a number of magic acts sporadically performed in Cambodia. From 1980 or 1981, which was one or two years following the Khmer Rouge Pol Pot period, the Ministry of Culture and Fine Arts initiated the Circus Section to train circus artists. Some were sent to further training abroad as well (Pich 2003: 65). Since then, Cambodia has had a Circus Section at the Secondary School of Fine Arts and the Royal University of Fine Arts allowing and giving the Khmer circus artists with the opportunity to again perform on the national and international stages.

អត្ថបទដោយ៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!