ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃ ចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ព.ស​២៥៦៩ត្រូវ...

ហោរាសាស្រ្តប្រចាំថ្ងៃ ចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ព.ស​២៥៦៩ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥

ចំណាំ៖ ឆ្នាំទាំង៤ ជូត មមែ វក ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៦ ឆ្លូវ ខាល ថោះ ម្សាញ់ មមី រកា រាសីល្អមធ្យម។

ឆ្នាំទាំង២ រោង មមី រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះលោកអ្នកប្រកបការងារ និងអាជីកម្មនឹងបានផលល្អណាស់។ ហើយការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានជោគជ័យ ។ លោកអ្នកដែលធ្វើនៅការិយាល័យនឹងទទួលបានការលើកសរសើរពីចៅហ្វាយនាយ ។ លោកអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម តូច ធំ បើកហាង ទិញចូល លក់ចេញ  បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទ  បានសម្រេចបំណង ។ លើសពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់លើការងារឱ្យបានល្អ។ ទោះជាយ៉ាងណាក៏ដោយកុំបាត់បង់ការគ្រប់គ្រងលើខ្លួនឯង និងព្យាយាមទទួលនូវអ្វីៗដែលជាអត្ថប្រយោជន៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ រាល់ការងាររកស៊ីអាជីវកម្មសម្រាប់ថ្ងៃនេះ របស់លោកអ្នកមានកម្រៃយ៉ាងច្រើន រាល់ការបណ្តាក់ទុនវិនិយោគ តូច ធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទនៅតាមហាង និងផ្ទះគឺភាពរលូន និងជោគជ័យ ។​​​​ ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកត្រូវច្នៃប្រឌិត និងភាពបត់បែនក្នុងការដោះស្រាយបញ្ហាណាមួយដែលជួបប្រទះនិងបង្កើនការអភិវឌ្ឍសមត្ថភាព។ សូមលះបង់ពេលវេលាដើម្បីផលប្រយោជន៍ការងារ និងអាជីកម្មដើម្បីទទួលបានជោគជ័យ និងភាពមានបាននាថ្ងៃខាងមុខ ប៉ុន្តែត្រូវគិតសុខភាពផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក បានល្អណាស់ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ រាល់ទំនិញទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ  នឹងបានសម្រេចដូចបំណង ។ លើសពីនេះសូមលោកអ្នកត្រូវតែសកម្ម ស្វាហាប់ និងមានការនិយាយឱ្យបានល្អក្នុងការទាក់ទាញអតិថិជននិងអ្នកជឿជាក់លើទេពកោសល្យរបស់លោកអ្នក ដែលជាឱកាសល្អក្នុងការរកប្រាក់ចំណេញ ។ សូមរក្សាភាពអត់ធ្មត់នៅកន្លែងការងារ និងរក្សាសុខភាពឱ្យបានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក ទទួលបានផលល្អណាស់ ។ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល គ្រប់ប្រភេទគឺបានកម្រៃយ៉ាងច្រើន ។ ក្រៅពីនេះទៀតលោកអ្នក ត្រូវត្រួតពិនិត្យការងារឱ្យមានប្រសិទ្ធភាពទោះបីការងារនោះតូច ឬធំក៏ដោយ។ បន្ថែមពីនេះលោក អ្នកត្រូវមានគំនិតជាច្រើនអំពីរបៀបធ្វើឱ្យកាន់តែប្រសើរឡើង នូវការទំនាក់ទំនងជាមួយក្រុមការងារ និង     អតិថិជន។  សូមយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារដើម្បីសុភមង្គលគ្រួសារមានភាពកក់ក្តៅ និងរីករាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម ។ ​ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹងទទួល បានផលល្អចំពោះការទំនាក់ទំនងដៃគូរកស៊ី វិនិយោគធំតូច ទិញចូល លក់ចេញ បញ្ចាំគឺមានភាពមានរលូន  ។ លោកអ្នកដែលជាអ្នកធ្វើការនៅការិយាល័យនឹងទទួលបានរង្វាន់លើកទឹកចិត្តពីចៅហ្វាយនាយ ។  ចំពោះអ្នកមានដៃគូស្នេហាមានភាពភាពផ្អែមល្ហែម។ ក្រៅពីនេះលោកអ្នកត្រូវបន្តទំនាក់ទំនងមនុស្សដែលមានគំនិតយោបល់ល្អៗ​ ដែលជាទុនមួយជួយអភិឌ្ឍការរកស៊ី។ សូមរក្សាចិត្តឱ្យបានល្អដែលនាំមកនូវសេចក្តីសុខក្នុងជីវិត។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម ។ រាល់ការងារ  អាជីវកម្មរបស់លោកអ្នកគឺចំណេញ ជាមួយដៃគូរកស៊ីពាណិជ្ជកម្ម គ្រប់ប្រភេទ និងរាល់ការទិញ លក់ បញ្ចាំ នឹងសេវាកម្មផ្សេងៗមានភាពរលូន ។ ក្រៅពីនេះអ្នកផ្លាស់ប្តូរផែនការយ៉ាងលឿន សម្រាប់សម្របខ្លួនជាក់ស្តែងជាមួយស្ថានភាពអាជីវកម្មលោកអ្នក។ លោកអ្នកមិនគួរព្រួយបារម្ភរឿងអ្វីដែលពុំទាន់កើតឡើងនោះទេ អ្នកអាចដោះស្រាយបញ្ហាទាំងអស់បាន និងត្រូវថែក្សាមនុស្សជាទីស្រលាញ់ ឱ្យមានភាពកក់ក្តៅហើយលោកអ្នកត្រូវត្រួតពិនិត្យសុខភាពជាប្រចាំផងដែរ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម ។ មុខរបរ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងថ្ងៃនេះបានកាក់កប និងរាល់ការទំនាក់ទំនងមុខរបរ ការងារ  អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ និងការចូលហ៊ុនវិនិយោគ នឹងទទួលបានសមប្រកប នឹងបានផលល្អ និងបានសម្រេចដូចបំណង ។ លោកអ្នកត្រូវបន្តគម្រោងអាជីវកម្មដែលដែលបានគ្រោងទុក ដើម្បីជាប្រយោជន៍សម្រាប់ថ្ងៃខាងមុខ។ សូមព្យាយាមការអនុវត្តការងារជាក់ស្តែងបន្តិច និងមានទំនួលខុសត្រូវ ខ្ពស់នោះភាពជោគជ័យនឹងមកដល់។ នៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ត្រូវចេះស្តាប់ហេតុផលជាមួយដៃគូរបស់អ្នកឱ្យបានត្រឹមត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់  នាមសត្វពស់ ធាតុភ្លើង  ពង្សមនុស្សប្រុស។ ​​  ​រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកបរបរអាជីវកម្ម និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលទំនិញ គ្រប់ប្រភេទទទួលបានកម្រៃយ៉ាងច្រើន ។ ចំពោះលោកអ្នកដែលធ្វើការនៅការិយាល័យ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីចៅហ្វាយនាយ។លើសពីនេះរាល់ដំណោះស្រាយចំពោះបញ្ហារបស់អ្នក ដោយគ្រាន់តែទទួលយកការពិតហើយ អ្នកមិនត្រូវ តឹងតែង ក្នុងអារម្មណ៍ទេ ហើយត្រូវ​រីករាយ និងការងាររបស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក នឹងបានកាក់កបគួរសម។​ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួលគ្រប់ប្រភេទ គឺបានចំណេញ  ។ ក្រៅពីនេះទៀត លោកអ្នកមានបំណងចង់បង្កើតការងារ        អាជីវកម្មថ្មី ដូចជាបើកហាង លក់ចេញ ទិញចូល ជួល បញ្ចាំ ចងការប្រាក់ នឹងបានសមតាមបំណង និងបានលាភសំណាង ។ លោកអ្នកត្រូវបង្កើតឱកាសទំនាក់ទំនងដែលមានប្រយោជន៍សម្រាប់ការងារ អាជីពឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះលោកអ្នកត្រូវ ព្យាយាមទាក់ទាញថ្នាក់លើរបស់លោកអ្នក បង្ហាញពីចំណេះដឹង និងជំនាញរបស់ខ្លួន យ៉ាងពេញលេញដើម្បីអនុត្តការងារប្រចាំថ្ងៃឱ្យបានរីចម្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម រកទទួលបានចំណេញ ។​​ រាល់ការបណ្តាក់ទុន ជាមួយម្ចាស់អាជីវកម្ម      សេវាកម្ម ទិញ លក់ ជួល   ផ្សេងៗ នឹងបានលាភយ៉ាងច្រើន ។ លោកអ្នកត្រូវប្រុងប្រយ័ត្នជាមួយនឹងការប្រាស្រ័យទាក់ទងមនុស្សដែលមិនសូវស្គាល់ចិត្តគ្នាច្បាស់ និងត្រូវមានការអត់ធ្មត់ក្នុងបំណងប្រាថ្នាចង់ធ្វើអ្វីមួយ។ ម៉្យាងវិញទៀតសូមកុំប្រើពាក្យសម្តីមិនសមរម្យ ជាមួយក្រុមការងារក្រែងមានជម្លោះកើតឡើង។ សូមថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណជាប្រចាំ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ ថ្ងៃនេះរាល់ការងារ និងអាជីវកម្ម គឺមានការបង់ខាត ។​ ថ្ងៃនេះ សម្រាប់ការងារបណ្តាក់ទុនរកស៊ី និងទិញចូល លក់​ចេញ ជួលបញ្ចាំ ខ្ចីចងការប្រាក់ និងសេវាកម្មគ្រប់ប្រភេទគឺមិនបានផលអ្វីទេ និងមានឧបសគ្គថែមទៀត ។ក្រៅពីនេះ សូមលោកអ្នកមិនត្រូវព្រងើយកន្តើយ ជាមួយក្រុមការងារនោះទេត្រូវមានការសហការដោយភាពជឿជាក់គ្នា ធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានការលូតលាស់ និងផលចំណេញក្នងអាជីកម្ម  ត្រូវតស៊ូ​ជាមួយ​នឹង​អ្វីដែលលោកអ្នកចង់បានគឺត្រូវធ្វើឱ្យបានសម្រេច។

ឆ្នាំកុរ ​

សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ រាល់ការងារ អាជីវកម្ម លោកអ្នក នឹងមិនបានកាក់កប។   គ្រប់ទំនាក់ទំនងការងារ មុខរបរអាជីវកម្ម  សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ បញ្ចាំជួល សេវាកម្ម គ្រប់ប្រភេទ គឺមានការខាតបង់។ ក្រៅពីនេះលោកអ្នកត្រូវខិតខំបំពេញការងារឱ្យកាន់តែខ្លាំងព្រោះគ្រប់បំណងប្រាថ្នាទាំងអស់ត្រូវទាមទារមានការតស៊ូ និងមានភាពអត់ធ្មត់កត្តាទាំងនេះនាំឱ្យលោកអ្នកនឹងជោគជ័យ។ សូមកុំខ្ជះខ្ជាយលុយកាក់ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុបែបណាក៏ដោយត្រូវចេះសន្សំ និងកុំទិញរបស់របរណាដែលមិនចាំបាច់។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!