ទំព័រដើមប្រវត្តិសាស្ត្រទីក្រុងបុរាណបាគូ

ទីក្រុងបុរាណបាគូ

បាគូ (Baku) គឺជាឈ្មោះនៃរាជធានីបច្ចុប្បន្នរបស់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)  ដែលស្ថិតនៅក្នុងអឺរ៉ុបខាងកើត និងអាស៊ីខាងលិច។ ទីក្រុងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃឧបទ្វីប Abşeron និងតាមបណ្តោយ​នៃឆ្នេរ Caspian។

ទីក្រុងនេះ គឺជាផ្នែកមួយដ៏សំខាន់ពីការដឹកជញ្ជូនទំនិញតាមរយៈកំពង់ផែពាណិជ្ជកម្មពីតំបន់អាស៊ី ទៅអឺរ៉ុប តាមសមុទ្រ Caspian ឆ្លងកាត់ប្រទេសទួគីចូលក្នុងតំបន់អឺរ៉ុប។ ឈូងសមុទ្របាគូ​ គឺជាតំបន់ដ៏សំខាន់សម្រាប់ការធ្វើនាវាចរឆ្លងកាត់ទៅសមុទ្រ Caspian និ​ងជាពិសេស ឈូងសមុទ្រ​នេះសំបូរទៅដោយប្រេងកាត។  លើសពីនេះ តំបន់នៃឈូងសមុទ្របាគូគឺជាតំបន់ដែលសំបូរដោយសម្បត្តិធម្មជាតិនៅក្នុងតំបន់ Caucasus ដែលស្ថិតនៅចន្លោះនឹងសមុទ្រខ្មៅ និងសមុទ្រ Caspian។

ផែនដី​នៃប្រទេស អាស៊ែបៃហ្សង់  និងទីក្រុង បាគូ
ប្រភព៖Unesco

តាមរយៈទិន្នន័យបុរាណវិទ្យា ទីក្រុងនេះមានការរស់នៅតាំងពីសម័យយុគថ្មបំបែកមកម៉េ្លះ និងមានប្រវត្តិសាស្រ្តជាច្រើនសម័យកាលរួមមាន Zoroastrian, Sassanian, Arabi​c, Persian, Shirvani, Ottoman, and Russian ដែលបានបង្ហាញថា បាគូគឺជាទីក្រុង សិល្បៈ វប្បធម៌ ដ៏ចំណាស់មួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ចំពោះការៀបចំទីក្រុងនេះ គឺមានកំពែងក្រុងព័ទ្ធជុំវិញ ដែលអ្នកបុរាណវិទូបានធ្វើកំណាយ និងបានរកឃើញនូវភស្តុតាងដែលបង្ហាញពីស្រទាប់ដីចាស់ជាងគេនៃតំបន់នេះ ដែលស្ថិតនៅក្នងយុគថ្មបំបែក (Palaeolithic)។ Icherisheher គឺជាផ្នែកសំខាន់មួយនៅក្នុងទីក្រុងបាគូ ដែល​បានកសាងនៅស.វ.ទី១២ នៃគ.ស. និងមានសំណង់ប្រាសាទអាយុកាលចាស់ជាងគេមានឈ្មោះថា​Maiden Tower ដែលជានិមិត្តរូបនៃទីក្រុងបាគូ ដែលប្រហែលជាកសាងនៅចន្លោះស.វ.ទី៧និង៦មុនគ.ស.។ ក្រៅពីនេះ ក្នុងតំបន់ Icherisheher ក៏មានសំណង់ស្ថាបត្យកម្មសំខាន់មួយទៀតដែលជាព្រះរាជវាំងរបស់ Shirvanshah ដែលកសាងនៅចន្លោះ ស.វ.ទី១២ ដល់ទី១៥ នៃគ.ស.​ ដែលមានទីតាំងស្ថិតនៅតំបន់ខ្ពស់ជាងគេនៅក្នុងតំបន់ Icherisheher។ សំណង់ព្រះរាជវាំង Shirvanshah គឺជាបណ្តុំនៃសំណង់ដែលរួមានសំណង់ប្រាសាទ Divankhana, ផ្នូររបស់ Shah និង Seyid Yahya Bakuv, ព្រះវិហារ Key-Kuba និង Mohammed  និងក្លោងទ្វារ Murad ដែលកសាងនៅស.វ.ទី១៦គ.ស.។ សិល្បៈ និងរចនាបទនៅលើសំណង់ក្នុងទីក្រុងបាគូ គឺបានបង្ហាញពីភាពប៉ិនប្រសប់របស់មនុស្សជំនាន់ដើម ដែលបានបូកបញ្ចូលនូវសិល្បៈវប្បធម៌ជាច្រើនរួមចូលគ្នា រួមមានសិល្បៈអារ៉ាប់ ពែក្ស អូតូម៉ង់ និងរុស្សីជាដើម។នៅស.វទី២០ប្រទេស អាស៊ែបៃហ្សង់ គឺជាផ្នែកមួយនៃសហភាពសូវៀត រហូតដល់ចុងស.វ.ទី២០ ទើបប្រទេសនេះបានក្លាយជាសារធារណរដ្ឋ អាស៊ែបៃហ្សង់។

សំណង់ស្ថាបត្យកម្ម ក្នុងទីក្រុងបាគូ
ប្រភព៖ Unesco
សិល្បៈ និងរចនាបទនៅលើសំណង់

កំពែងក្រុង និងសំណង់ស្ថាបត្យកម្ម នៃព្រះរាជវាំង Shirvanshah និង ប្រាសាទ Maiden នៅក្នុងទីក្រុងបាកូ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០០ ក្នុងទំហំផ្ទៃដី ប្រមាណជាង ២១ ហិតា។

ជារួមមកតាមរយៈទិន្នន័យបុរាណវិទ្យាបានបង្ហាញបាគូ គឺទីក្រុងចំណាស់មួយនៅក្នុងតំបន់អឺរ៉ុបខាងកើត ដែលមានអាយុកាលចាប់តាំងពីយុគថ្មបំបែកមកម្ល៉េះ និងជាទីក្រុងដែលមានសិល្បៈវប្បធម៌ចំរុះរួមបញ្ចូលគ្នា។ ជាពិសេសសំណង់ស្ថាបត្យកម្មនៅក្នុងតំបន់ Icherisheher ដែលមានព្រះរាជវាំង Shirvanshah និងប្រាសាទ Maiden កសាងចាប់ពី  ស.វ.ទី ១២ រហូតដល់ស.វ.ទី ១៦នៃគ.ស.៕

——————————

Baku Old City

Baku is the name of the capital of Azerbaijan today, located in Eastern Europe and Western Asia. The city is located south of the Abşeron Peninsula and along the Caspian coast.

The city is an important part of the transportation of goods through trade ports from Asia to Europe along the Caspian Sea across Turkey into Europe. The Gulf of Baku is an important area for shipping services that operate regularly from Baku across the Caspian Sea and is especially rich in oil. In addition, the Gulf of Baku is rich in natural resources in the Caucasus, between the Black Sea and the Caspian Sea.

According to archaeological data, the city is inhabited since the stone age, there have been many histories combination, including Zoroastrian, Sassanian, Arabic, Persian, Shirvani, Ottoman, and Russian, indicating that Baku is one of the oldest art and culture among of countries in Asia and Europe. The city is surrounded by a rampart and archaeologists have excavated and found the oldest soil layer in the area, dating to the Palaeolithic.

According to archaeological data, the city is inhabited since the stone age, there have been many histories combination, including Zoroastrian, Sassanian, Arabic, Persian, Shirvani, Ottoman, and Russian, indicating that Baku is one of the oldest art and culture among of countries in Asia and Europe. The city is surrounded by a rampart and archaeologists have excavated and found the oldest soil layer in the area, dating to the Palaeolithic. Icherisheher is an important part of Baku, built in the 12th century and there is the oldest temple named Maiden Tower, a symbol of Baku, probably built between the 7th and 6th centuries BC. In addition to the Icherisheher area, there is another important architectural structure that is the Palace of Shirvanshah, built between the 12th to 15th centuries, located at the highest location in the Icherisheher region. The Palace of Shirvanshah structures is a collection of buildings including the Divankhana Temple, the grave of the Shah and Seyid Yahya Bakuv, the Key-Kuba church and Mohammed, and the Murad Gate, built in the 16th century. The art and style of construction in Baku is a testament to the ingenuity of the ancients, who combined many cultural arts, including the arts of Arabic, Persian, Ottoman and Russian. In the 20th century, Azerbaijan was part of the Soviet Union until the end of the 20th century, when it became the Republic of Azerbaijan.

The city walls and architectural structures of the Shirvanshah Palace and Maiden Temple in Baku were inscribed on the World Heritage List in 2000 on an area of ​​more than 21 hectares.

Overall, based on archeological data illustrates that Baku is one of the oldest cities in Eastern Europe, dating back to the Stone Age, and a city of multicultural art. In particular, the architectural structures in the Icherisheher area, including the Shirvanshah Palace and the Maiden Temple, were built from the 12th century until the 16th century.

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!