ទំព័រដើមប្រវត្តិសាស្ត្រពត៌មានថ្មី អំពីការរកឃើញក្តារសិលាចារឹក Sumerian ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្ល...

ពត៌មានថ្មី អំពីការរកឃើញក្តារសិលាចារឹក Sumerian ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង

ការរកឃើញថ្មីនៃក្តារសិលាចារឹកចំនួន៧ក្នុងអរិយធម៍មេសូប៉ូតាមី ដែលមានអាយុកាលជាង ៧០០០ ឆ្នាំមុន ហើយបច្ចុប្បន្នត្រូវបានរក្សាទុកនៅសារៈមន្ទីរចក្រភពអង់គ្លេស។ ផ្ទាំងក្តារសិលាចារឹកទាំងនេះ សរសេរ​រៀបរាប់ពីការកកើតនៃប្រព័ន្ធព្រះអាទិត្យរួមបញ្ចូលទាំងការបង្កើតផែនដីនិង​ប្រព័ន្ធតារាសាស្រ្ត។

វាពិតជារឿងដែលគួរអោយភ្ញាក់ផ្អើលនិងពិបាកយល់សម្រាប់មនុស្សដែលទើបនឹងចាប់ផ្តើមអានរឿងដែលបានសរសេរក្នុងក្តារសិលាចារឹកនេះ។ ​វាជារឿងព្រេងនិយាយពីការបង្កើតប្រព័ន្ធតែមួយដោយខ្លួនឯង។ មានមនុស្សជាច្រើនដែលចម្លងភាសារបស់ពួក ស៊ូម៉ារៀន Sumerian ទៅក្នុងភាសារបស់ពួកគេផ្ទាល់។ ដូច្នេះហើយ ទើបបានជាគេអាចយល់ពីអ្វីដែលបានចារក្នុងក្តារសិលាចារឹក ដែលនិយាយពីការកកើតភពផែនដី ក្នុងនោះក៏គេនិយាយអំពីតារាសាស្រ្តដែរ។ ចំពោះទេពតារាសាស្រ្តដែលគេបានលើកឡើងក្នុងអរិយធម៌មេស៉ូប៉ូតាមីនេះ គឺទេព Enki​ និង Enlil។ Enki​ គឺជាទេពនៃផែនដី និង Enlil គឺជាទេពនៃទឹក ទេពទាំងពីរជាកូនរបស់ អធិទេព Anu។ ដោយសារ អធិទេពទាំងពីរ ទើបបានជាមានការបង្កើតមនុស្សនិងការការពារមនុស្ស។

ភស្តុតាងដំបូងដែលបានបង្ហាញអំពីការគោរពសាសនាក្នុងអារ្យធម៍មេសូម៉ូតាមីនោះគឺការបង្ហាញតាមរយៈឆ្លាក់ការរូបមនុស្ស មនុស្សមានក្បាលជាសត្វ និងសត្វ។ ការឆ្លាក់នោះនៅមានតាមជញ្ចាំង លើផ្ទាំងសិលាចារឹក និងសសរនៅតាមប្រាសាទដែលបានបង្ហាញអំពីការជឿ និងការគោរពទៅលើអទិទេព។ ជាមួយគ្នានោះដែរការកសាងប្រាសាទគឺកើតឡើងតាមរយៈទស្សនៈនៃសាសនា ដែលមនុស្សក្នុងអារ្យធម៍នេះជឿលើអទិទេពគ្រប់គ្រងចក្រ័វាល។ Ziggurat គឺជាប្រាសាទដែលមានរាងថ្នាក់ពីរ៉ាមីត ដែលមនុស្សក្នុងអារ្យធម៍នេះកសាងដើម្បីឧទ្ទិសដល់អទិទេពផ្សេងៗ។ នៅក្នុងសម័យកាល Babylon ប្រាសាទ Ziggurat គឺកសាងសម្រាប់ឧទ្ទិសដល់អទិទេព Marduk ដែលជាអទិទេពបង្កើតទឹក រុក្ខជាតិ និងជាទេពនៃសម្រាប់យុតិធម៍ ដែលអទិទេពMarduk នេះជាទេពដែលក្នុងសម័យBabylon និយមគោរព រឿងទេពនេះ ក៏ឃើញមានសរសេរក្នុង គម្ពីប៊ីប គម្ពីកូរ៉ង់ ក្នុងរឿងព្រេង Epic of Atraesis និងក្នុងរឿង The seven types of creation។  ក្រោយពីបង្កើតមនុស្សហើយ អធិទេព Anu ក៏បានបង្កើត ប្រព័ន្ធព្រះអាទិត្យដើម្បីអោយមនុស្សអាចរស់នៅលើផែនដីបាន៕

ដកស្រង់ពី៖ https://fb.watch/h12QLdegf7/

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!