ទំព័រដើមប្រវត្តិសាស្ត្រសន្តតិវង្ស ឧម៉ាយ៉ាត

សន្តតិវង្ស ឧម៉ាយ៉ាត

ឧម៉ាយ៉ាត (Umayyad) គឺជាឈ្មោះ នៃ​សន្តតិវង្សមួយ ឬហៅថា កាលីហ្វត (Caliphate) ដែលបានបង្កើតឡើងក្នុងឆ្នាំ ៦៦១ នៃគ.ស។ សន្តតិវង្សមួយនេះ បានបង្កើតឡើងដោយ Muawiya ដែលជាមេដឹកនាំនៅស.វ.ទី៧ ក្នុងប្រទេសស៊ីរី  បន្ទាប់ពីស្តេច caliph Ali ទី៤បានចូលទីវង្គត់។ នៅក្នុងអំឡុងពេលការគ្រប់គ្រងរបស់សន្តតិរង្ស ឧម៉ាយ៉ាត់ នយោបាយ សាស​នា​ ជាពិសេសសាសនាអ៊ីស្លាមចាប់ផ្តើមមានឥទ្ឋិពលខ្លាំង។ លើសពីនេះ ការគ្រប់គ្រងផ្នែក យោធាក៏​ចាប់ផ្តើមរីកចម្រើន និងបានបន្តពង្រីកទឹកដីទៅដល់តំបន់ខាងជើងនៃទ្វីបអាហ្រ្វិច ជាពិសេស ប្រទេសអេហ្សីបរហូតដល់មហាសមុទ្រ ឥណ្ឌា និងផ្នែកខ្លះនៃសមុទ្រមីឌីទែរ៉ាណេ។

ផែនទីនៃវិសាលភាពទឹកដី របស់រាជវង្ស ឧម៉ាយ៉ាត់
ប្រភព៖ https://fiveminthistory.com

ក្នុងការដឹកនាំដោយ ស្តេច Muawiya តំបន់ដាម៉ាស (Damascus) និងអាន់ចា (Anjar)​ គឺជាទីក្រុងសំខាន់ៗដែលជាមជ្ឃមណ្ឌលពាណិជ្ជកម្ម និងសាសនា។ បច្ចុប្បន្នទីក្រុងទាំងពីរនោះស្ថិតនៅប្រទេសពីរផ្សេងគ្នា ដែលទីក្រុង Damascus ស្ថិតនៅក្នុងប្រទេសស៊ីរី និងទីក្រុង Anjar​ស្ថិតនៅក្នុងប្រទេសលីបង់។

ដាម៉ាស គឺជាទីក្រុងបុរាណមួយ និងក្លាយជារាជធានីតាំងពីសន្តតិវង្សឧម៉ាយ៉ាត់រហូតដល់ពេលបច្ចុប្បន្ននេះ។ ទីក្រុងនេះ មានទីតាំងស្ថិតនៅភាគនរតីនៃប្រទេសស៊ីរី និងសំបូរទៅដោយសំណង់ស្ថាបត្យកម្មដែលបង្ហាញពីសិល្បៈចំរុះផ្សេងគ្នា ដូចជាសិល្បៈ​រ៉ូមាំង សិល្បៈឧម៉ាយ៉ាត់ ជាដើម។ ក្នុងចំណោមសំណង់ទាំងនោះ មានព្រះវិហារមួយដែលមានឈ្មោះថា Umayyad Mosque ដែលកសាងនៅចន្លោះឆ្នាំ ៧០៥ និង ៧១៥ នៃគ.ស.​ ក្នុងរជ្ជកាលស្តេច  al-Walīd I ក្នុងសន្តតិរាជវង្ស ឧម៉ាយ៉ាត់។

ព្រះវិហារ ឧម៉ាយ៉ាត់
ប្រភព៖ www.khanacademy.org

ចំណែក អាន់ចា គឺជាក្រុងបុរាណមួយទៀត កសាងក្នុងសម័យកាលស្តេច Caliph al-Walīd I ដែរ។ សំណង់នៅក្នុងទីក្រុងនេះបានបង្ហាញអំពីអរិយធម៌នៃរាជវង្សឧម៉ាយ៉ាត់យ៉ាងច្បាស់ និងការរីកចម្រើននៃរាជវង្ស។  Anjar ក៏ជាឧទាហរណ៍មួយទៀត ពីការបង្ហាញផ្លូវជួញដូរពាណិជ្ជកម្មតាមរយៈផ្លូវបុរាណដ៏សំខាន់ពីរ ដោយមួយចាប់ពីតំបន់ Beirut ជារាជធានីនៃប្រទេសលីបង់សព្វថ្ងៃ ទៅរាជធានី ដាម៉ាស និងផ្លូវមួយទៀត គឺតំបន់​បេកា (Bekaa) ក្នុងប្រទេសលីបង់ទៅ ទីបេអាដ (Tiberiade) ក្នុងប្រទេសក្រិច។

អាន់ចា ត្រូវ​បានរកឃើញដោយក្រុមបុរាណវិទូអំឡុងឆ្នាំ ១៩៤០។​ ក្រោយៗមកការសិក្សាពីទីក្រុងនេះ ក៏បានធ្វើជាបន្តបន្ទាប់ ដូចជាមានការធ្វើកំណាយកំពែងក្រុង ប្រព័ន្ធប្រឡាយទឹក និងប្រាសាទផ្សេងៗទៀត។ តាមរយៈទិន្នន័យបុរាណវិទ្យា បានបង្ហាញពីការបែងចែករៀបចំក្រុងមួយនេះ ជាបួនតំបន់ផ្សេងៗគ្នា ដោយចាប់ពីទិសខាងលិចទៅខាងកើត ពីខាងជើងទៅខាងត្បូង និងមានព្រះវិហារមួយនៅចំកណ្តាលក្រុង ប៉ុន្តែក្រុងនេះមិនទាន់កសាងសម្រេចនៅឡើយទេ។ នៅឆ្នាំ៧៧៤ ស្តេច Caliph Ibrahim ដែលត្រូវបុត្ររបស់ស្តេច al-Walīd I បានធ្វើសង្រ្គាមចាញ់និងបានបង់បោះទីក្រុងនេះចោល ហើយផ្នែកខ្លះនៃទីក្រុង ក៏ត្រូវបានបំផ្លាញដែរ។

សំណង់ស្ថាបត្យកម្មក្នុងទីក្រុងអាន់ចា
ប្រភព៖ Anjar – Gallery – UNESCO World Heritage Centre

សំណង់សិល្បៈនៅក្នុងក្រុង អាន់ចា ភាគច្រើន គឺកសាងនៅដើមស.វ.ទី​៨ ដែលជាសម័យកាលចាប់ផ្តើមនៃសាសនាអ៊ីស្លាម និងសម័យកាលប៊ីហ្សង់ទិន​។ ​ចំពោះសិល្បៈនៅទីនេះ ក៏ស្ថិតនៅក្នុងសិល្បៈ​ចន្លោះ ប៊ីហ្សង់ទិន និងអ៊ីស្លាម ដែលមានការតុបតែង និងបច្ចេកទេស​ផ្សេងៗគ្នា។ ទីក្រុង អាន់ចា បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៤។

វត្ថុអំពីលោហៈ
ប្រភព៖ Vessel with Pierced Designs | The Metropolitan Museum of Art (metmuseum.org)

ជារួមមកក្នុងអំឡុងពេលគ្រប់គ្រងរបស់រាជវង្ស ឧម៉ាយ៉ាត មានស្តេចពីរអង្គដែលមានឥទ្ឋិពលជាងគេ​នោះ គឺMuawiya និង al-Walīd I ដែលបានពង្រីកទឹកដី និងបង្កើតជាក្រុងពីរសំខាន់ៗខាងលើ ដូចនៅ ដាម៉ាស់ និង អាន់ចា ជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មជាច្រើន បានបង្ហាញពី ឧម៉ាយ៉ាត គឺជារាជវង្សដែលរុងរឿង និងមានឥទ្ឋិពលនៅចុងស.វ.ទី៧ និងដើមស.វ.ទី៨ ពោល ចាប់ពីឆ្នាំ ៦៦១ រហូតដល់៧៥០ នៃគ.ស.៕

—————————

Umayyad dynasty

Umayyad is the name of a dynasty or the Caliphate established in 661 CE. The dynasty was established by Muawiya who is a leader in the 7th century in Syria after the death of Caliph Ali IV. During the reign of the Umayyad dynasty, politics and religion, especially Islam, began to gain much influence. In addition, military rule began to grow and continued to extend to the northern part of Africa, especially Egypt to the Indian Ocean and parts of the Mediterranean.

Under the rule of the Muawiya kings, Damascus region and Anjar were important cities as centers of commerce and religion. The two cities are now in two different countries, Damascus in Syria and Anjar in Lebanon.

Damascus is an ancient city and has been the capital from the Umayyad dynasty to the present day. The city is located in southwestern Syria and is rich in architectural structures that illustrate a variety of arts, such as Roman art, Umayyad art, etc. Among them is the Umayyad Mosque built between 705 and 715 CE During the reign of King al-Walīd I in the Umayyad dynasty.

Anja is another ancient city built during the reign of King Caliph al-Walīd I. The construction of this city clearly shows the civilization of the Umayyad dynasty and the development of the dynasty. Anjar is another example of a trade route through two major ancient routes, one from Beirut is the capital of present-day Lebanon to Damascus city, and the other from Bekaa in Lebanon to Tiberiade in Greece.

Anja was discovered by archaeologists during the 1940s. Later, studies of the city were carried out subsequent including the excavation of the city walls, canals, and other temples. Archaeological data show that the city was divided into four different regions, from west to east, from north to south, and that there was a Mosque in the center of the city, but it was not completed yet. In 774, King Caliph Ibrahim, the son of al-Walīd I, lost the war and abandoned the city, and parts of the city were destroyed.

Most of the artistic structures in Anja were built in the early 8th century, the earliest period of Islam, and the Byzantine period. As for the art here, it is also in the art between Byzantine and Islamic, with different decorations and techniques. Anja was inscribed on the World Heritage List in 1984.

Overall, during the reign of the Umayyad dynasty, two of the most influential kings, Muawiya and al-Walīd I, expanded their territory and established the two main cities of Damascus and Anja. Through many architectural constructions, Umayyad was a glorious and influential dynasty in the late 7th and early 8th centuries, from 661 to 750 AD.

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!