ទំព័រដើមប្រវត្តិសាស្ត្ររឿងពិត ១០ យ៉ាងដែលអ្នកពុំបានដឹងអំពីព្រហ្មញ្ញសាសនា

រឿងពិត ១០ យ៉ាងដែលអ្នកពុំបានដឹងអំពីព្រហ្មញ្ញសាសនា

ព្រហ្មញ្ញសាសនា គឺជាសាសនាធំមួយក្នុងបណ្តាសាសនាដ៏ទៃទៀតនៅក្នុងពិភពលោកយើងនេះ។ ​ខាងក្រោមនេះ គឺជារឿងរ៉ាវពិតទាំង១០ដែលមនុស្សភាគច្រើនពុំបានដឹងអំពីព្រហ្មញ្ញសាសនា។

ទី១០៖ ក្នុងព្រហ្មញ្ញសាសនា គឺមានព្រះតែមួយដែលហៅថា ព្រះនៅលើព្រះ Supreme God  ប៉ុន្តែមានឈ្មោះ ផ្សេងៗគ្នា។ ចំពោះប្រជាជនឥណ្ឌាគេតែងតែជឿថា ព្រះជាអ្នកបង្កើតភពផែនដី និងបានបន្តបង្កើតព្រះផ្សេងទៀត និងមនុស្ស។ នេះដោយសារតែប្រជាជនឥណ្ឌាមានភាសា និងជំនឿជាច្រើនផ្សេងៗគ្នាដែលពួកគេ​យល់ និងជឿលើព្រះតាមផ្លូវផ្សេងៗរបស់ពួកគេ

ទី៩​៖ ការគោរពសត្វគោ ពស់ ក្នុងព្រហ្មញ្ញសាសនាដែលពួកគេជឿថា សត្វគោជានិមិត្តរូបនៃព្រះភពផែនដី និងសត្វគោជា តំណាងឱ្យជីវិតរបស់មនុស្ស។​ ជាពិសេស សត្វគោ គឺជាយាន្តរបស់ព្រះឥសូរដែលជាទេពដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនា

ទី៨៖ ការជឿទៅលើកម្មដែលតំណាងឱ្យច្បាប់នៃធម្មជាតិ។ មនុស្សគ្រប់គ្នាតែងតែមានកម្មដែលកើតចេញពីសម្មភាព ឬការធ្វើឱ្យមនុស្សទូទៅ​ដែលអំពើទាំងនោះ គឺមានអាក្រក់ និងល្អ

ទី៧៖ ការជឿលើវត្តសង្សាដែលបង្ហាញអំពីដំណើររបស់មនុស្សកើត ចាស់ ឈឺ ស្លាប់ រួចក៏កើត​ម្តងទៀត​។ ក្នុងព្រហ្មញ្ញសាសនា ជឿថា ព្រលឹង របស់មនុស្សគឺមិនដែលស្លាប់ទេ អ្វីដែលស្លាប់ គឺជា​រូបរាងកាយខាងក្រៅរបស់មនុស្ស

ទី៦៖ ការធ្វើយូហ្គា គឺជាកិច្ចការដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញសាសនាដែលចាំបាច់ត្រូវតែធ្វើ។ ក្នុងព្រហ្មញ្ញសាសនា ការធ្វើយូហ្គា គឺឱ្យមនុស្សអាចធ្វើសមាជិ និងតាំងចិត្តឱ្យស្ងប់

ទី៥៖ វេទ​គឺជាគម្ពី ដ៏សំខាន់នៅក្នុងព្រហ្មញ្ញសាសនា​ដែលសរសេរអំពី សកម្មភាព ច្បាប់ ជំនឿ របស់ទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនា។ គម្ពីវេទបែងចែកជា៤​ផ្សេងៗគ្នា រួមមាន ឫគ្វេទឬ ឫគវេទ សាមវេទ យជ៌ុវេទ និងអថវ៌វេទ

ទី​៤​៖ នៅក្នុងព្រហ្មញ្ញសាសនា បង្រៀនឲ្យមនុស្សបរិភោគបន្លែ ប៉ុន្តែមិនមែនអ្នកគោរពព្រហ្មញ្ញសាសនាទាំងអស់ជាអ្នកមិនបរិភោគសាច់នោះទេ

ទី៣៖ ការគោរពលើរូបចម្លាក់ និងសត្វ ដែលតំណាងឱ្យទេព​ ដូចការគោរពលើដុំថ្ម និងនៅគ្រប់ទីកន្លែង។ ការគោរពនេះគឺពួកគេជឿថា អាចធ្វើឱ្យភ្ជាប់ ឬមានទំនាក់ទំនងជាមួយនឹងទេព​​ដែលដូចក្នុងគ្រិស្តសាសនា គោរពលើឈឺឆ្កាង និងរូបសំណាក់ម៉ារី ជាដើម

ទី​២៖​ នៅក្នុងព្រហ្មញ្ញសាសនា ទេពមាន ភេទប្រុស និងស្រី ដូចជាព្រះធំៗទាំងបី រួមមានព្រះឥសូរ ព្រះ​នរាយណ៌ និងព្រះព្រហ្ម ចំណែកទេពស្រី មានទុរគី ឧមា លក្ខ្សីជាដើម។ ក្នុងនោះទេពធំៗទាំងបី សុទ្ធសឹងតែមានប្រពន្ធ ដូចនាងឧមា ត្រូវជាប្រពន្ធរបស់ព្រះឥសូរ ហើយលក្ខ្សី និងព្រះនរាយណ៌ជាដើម

ទី១៖ ប្រព័ន្ធវណ្ណៈ ដែលមាននៅក្នុងប្រទេសឥណ្ឌាដែលបែងចែកជា៥។

ដកស្រង់ចេញពី៖ https://fb.watch/hcwljcwX-0/

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!