ទំព័រដើមសិល្បៈតន្ត្រីវប្បធម៌ឫស្សី​ និងឧបករណ៍តន្ត្រីខ្មែរ

វប្បធម៌ឫស្សី​ និងឧបករណ៍តន្ត្រីខ្មែរ

ប្រជាជនខ្មែរភាគច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជា ជារាស្ត្រសាមញ្ញ កសិករ និងអ្នកនេសាទ ទាញយកការចិញ្ចឹមជីវិតពីទឹកដី ព្រៃឈើ បឹងបួរ ត្រពាំង ស្រះ ស្ទឹង និងទន្លេ។ កម្ពុជាជាប្រទេសមួយដែលសម្បូណ៌ទៅដោយធនធានធម្មជាតិ​ ស្រូវ ពោត សណ្តែក​ ផ្លែឈើ បន្លែ និងត្រី ដែលផ្តល់នូវការចិញ្ចឹមជីវិតសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទនិងទីក្រុង។

កម្ពុជា ជាជម្រកនៃប្រពៃណីសម្បូណ៌បែបនៃសិល្បៈទស្សនីយភាព រួមមានល្ខោន របាំ និងតន្រ្តី។ ក្នុងនោះ ខ្មែរយើងមានជាង២០ទម្រង់សិល្បៈទស្សនីយភាព ហើយទម្រង់នីមួយៗមានភ្លេងកំដរផង។

ឧបករណ៍តន្រ្តី មានច្រើនលើសលប់នៅប្រទេសកម្ពុជា ដែលធ្វើពីវត្ថុធាតុដើមជាច្រើនផ្សេងៗគ្នា​  មានដីឥដ្ឋ ឈើ ដែក ទង់ដែង ស្ពាន់ លង្ហិន នីឡុង ចំណែកឬគ្រឿងផ្សេងៗនៃសត្វ (ពោះវៀន ស្បែកសត្វតូច ស្បែកសត្វធំ រោម/សក់ ឆ្អឹង និងលលាដ៏/សំបក/ស្នូក) រុក្ខជាតិ និងឫស្សី។

នៅក្នុងសង្គមកសិកម្មនៃប្រទេសកម្ពុជា គេតែងតែឮសូរសំឡេងផ្លុំស្លឹកឬសំឡេងខ្លុយលេងដោយក្មេងប្រុសជិះនៅលើខ្នងក្របីនៅកណ្តាលបឹងឬនៅក្នុងខ្ទមកណ្តាលវាលស្រែ ចាំចាបនិងសត្វពាហនៈកុំឱ្យវាស៊ីស្រូវនិងដំណាំដាំដុះរបស់គេ។

ឧបករណ៍តន្ត្រីធ្វើពីឫស្សីនៅកម្ពុជាមាន ដកម៉ៃ ពីងពង់ ពក និងផ្អរ។ ខ្មែរយើងប្រើឧបករណ៍ទាំងនេះនៅក្នុងវង់តន្ត្រីពិណពាទ្យនិងវង់តន្ត្រីប្រពៃណីជាច្រើនទៀតផងដែរ។

ឧបករណ៍តន្ត្រីខ្មែរធ្វើពីឫស្សីនៃប្រទេសកម្ពុជា

ខ្លុយ ប៉ីពក ប៉ីអ ឬប៉ីប្របុស ព្លយ គែន អង្កួច ទ្រ គងរិង រនាតឯក រនាតធុង ក្រាប់គូ ក្រពះ កញ្ឆែ និងកញ្ច្រាំ

ឧបករណ៍តន្ត្រីជនជាតិដើមភាគតិចធ្វើពីឫស្សីនៃប្រទេសកម្ពុជា

ដ្រួ ពី ហេតហូត ប្រាក ហ្កងណាក់ ហ្កងរិង ប្រួក ហ្កងទិង ជិងរៀង ហ្កងរេះ និងប៉ាស់ទូង

ក្រៅពីធ្វើឧបករណ៍តន្ត្រីដូចបានរៀបរាប់ខាងលើនេះ គេយកឫស្សីទៅច្នៃធ្វើជាគ្រឿងសិល្បៈ សិប្បកម្ម និងឧបករណ៍ជាតិពន្ធុផ្សេងៗទៀតផងដែរ៕

————————-

BAMBOO CULTURE AND MUSICAL INSTRUMENTS OF CAMBODIA

The majority of the people—the Khmer—of Cambodia are peasants, farmers, and fishermen, drawing their livelihood from the lands, forests, lakes, ponds, and rivers. Cambodia is heavenly blessed with natural resources—rice, corn, fruits, vegetables, and fish—which provide life sustenance for the Khmer country folks.

Cambodia is home to a rich tradition of performing arts, including theater, dance, and music. There are more than twenty forms of performing arts found in Cambodia, each is accompanied by a musical ensemble.

Musical instruments are ubiquitous in Cambodia and made from various materials—clay, wood, iron, copper, brass, bronze, nylon, animal parts (gut, skin, hide, hair, bone, shell), plants, and bamboo.

In agrarian Cambodia, one often hears the sounds of a blown tree leaf or a bamboo flute played by a young boy riding on the back of his water-buffalo in the middle of a pond or under a straw hut while watching his rice-fields, keeping them away from animals and birds.

Khmer instruments made from bamboo: dak mai, ping pung, pork, pha-ar are used in the court ensembles, but more prevalently and prominently in its counterpart, the folk ensembles.

Bamboo Musical Instruments of Cambodia

Khloy                          (Duct flute)

Pey pork                      (Single free-reed pipe)

Pey prabauh                (Double-reed pipe)

Ploy                             (Mouth organ)

Ken                              (Mouth organ)

Angkuoch                    (Jaw’s harp)

Tror                             (Fiddle)

Gong ring                    (Tube zither)

Roneat                         (Xylophone)

Krapp                          (Clappers)

Krapeah                      (Slit bamboo)

Kanhchhae                  (Rattle stick)

Kanhchraim                (Rattle stick)

Ethnic Bamboo Musical Instruments of Cambodia

Druor                           (Bamboo flute)

Pi                                 (Reed-pipe)

Het Haut                      (Pan-pipe)

Brak                            (Two-stringed plucked zither) Gong nakk               (Bamboo-tube xylophone)

អត្ថបទដោយ៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!