ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹ...

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម  ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបានទាំងអស់។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនងណាស់ ដូច្នេះលោកអ្នកអាចបង្ហាញគម្រោងការងារដែលអ្នកមានក្នុងដៃ ឬអ្នកអាចចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានគ្រោងទុក។ ចំពោះការរៀបចំពិធីមង្គលនានានឹងអាចនាំលាភយសយ៉ាងល្អប្រសើរ។ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំថា អ្នកគួរជៀសវាងភាពរឹងទន្ទឹង និងកំហឹងដែលគ្មានមូលដ្ឋាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អក្នុងអាជីព ព្រមទាំងអាចទទួលបានលាភសំណាងនៅក្នុងរយៈថ្ងៃនេះផង។ ក្រៅពីនេះ អ្នកនឹងទទួលបានអំណោយផលសម្រាប់ការប្រជុំពិភាក្សា ចរចា និងដោះស្រាយរាប់ហេតុការណ៍នានា ដោយរួមទាំងការដោះស្រាយជម្លោះផងដែរ។ ក្រៅពីនេះសូមរក្សាភាពស្មោះត្រង់ និងសប្បុរសជានិច្ច។ កំហុសមួយចំនួន មិនគួរយកចិត្តទុកដាក់ពេកនោះទេ រក្សាភាពស្ងៀមស្ងាត់ ហើយមានភាពសុទិដ្ឋិនិយម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពនោះទេ។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ចំពោះមតិរិះគន់របស់អ្នកមិនអាចផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកសោះឡើយក្នុងពេលនេះ គឺមានតែបង្ករភាពយល់ច្រលំប៉ុណ្ណោះ ដូច្នេះមិនគួរផ្តោះផ្តងនាំឲ្យមានផលរំខានដល់ការងារអ្នកឡើយ។ ដោយឡែក លោកអ្នកគួររកពេលវេលាសម្រាប់ខ្លួនឯង និងបង្កើនទំនាក់ទំនងក្នុងគ្រួសារ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន ​សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារទាំងអស់ ហើយចំពោះកិច្ចការងារនានារបស់អ្នកនឹងដំណើរការទៅជាប្រក្រតី ​គ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែវាទាក់ទងនឹងអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ្នកក្នុងការឆ្លើយតប។ លោកអ្នកជាមនុស្សដែលអាចសម្រេចការងារបានជាច្រើនយ៉ាងណាស់ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ភាពឆេវឆាងនោះទេ លទ្ធផលការងាររបស់អ្នកនឹងជួបអវិជ្ជមាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនដើម្បីទទួលបានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងនឹងក្រុមការងារ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ។ លើសពីនេះ សូមប្រកាន់ខ្ជាប់នូវគំនិតច្នៃប្រឌិតថ្មី ហើយក៏មិនគួរស្ទាក់ស្ទើរក្នុងការបង្ហាញការងារទាំងនោះដែរ លទ្ធភាពរីកចម្រើនដែលអ្នកអាចទទួលបានគឺមានកំរិតខ្ពស់ណាស់ថ្ងៃនេះ។ បញ្ហា ឬជម្លោះអាចកើតឡើងដោយងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានសញ្ញាណនៃការផ្លាស់ប្តូរស្ថានភាពការងារ និងអាជីវកម្មនៅរវាងពេលរសៀល​​ ហេតុដូច្នេះសូមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះលោកអ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមក្រុម ដើម្បីកុំឲ្យមានបន្ទុកខ្លាំងពេក និងនាំឲ្យមិនអាចបំពេញការងារឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងនោះប្រសិនបើអ្នកមានការងារសំខាន់គួរតែរក្សាទុករងចាំឪកាសល្អជាងនេះនៅថ្ងៃបន្ទាប់។ ដោយឡែក អ្នកអាចនឹងជួបភាពរកាំរកូសខ្លះក្នុងទំនាក់ទំនងជាមួយនឹងមនុស្សស្និទ្ធស្នាល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមក្តីរំពឹងនោះទេ ចំណែកទុនដែលនឹងចំណាយអាចប្រឈមនឹងការខកខានមួយចំនួន។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយគម្រោងការងារជាក់លាក់ ហើយគិតគូរមុននឹងសម្រេចធ្វើអ្វីមួយក្នុងពេលនេះ។ លើសពីនេះ សូមកុំផ្អែកលទ្ធផលការងាររបស់អ្នកជាមួយនឹងស្ថានភាពដែលកន្លងទៅ និងកុំមានការសង្ស័យច្រើន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយក្នុងការគ្រប់គ្រងស្ថានភាពបានយ៉ាងប្រសើរ។

ចំណាំៈ

ឆ្នាំ៤ ខាល រោង មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អណាស់ សម្រាប់ផ្តើម មុខរបរថ្មី លាភជ័យនឹងកើតមានឡើង ហើយសេចក្តីសុខក៏មានយ៉ាងបរិបូណ៌។

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ មមី កុរ រាសីល្អមធ្យម។

ឆ្នាំទាំ៣ ឆ្លូវ វក ច រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!