(ស្នេហានៅលើទូក)
នាយកតគេចចុះគេចឡើងចាប់បានដៃនាយបម្រុងកាច់មូលត្រាតែធ្លាក់ដាវពីដៃដូចគ្នា។ ទឹក បែកខ្ចាយ។ ជនទាំងពីរជ្រមុជជ្រមុលក្នុងទឹកជាទីល្អមើលអស្ចារ្យ។ ជួនកាលនាយកតលិចបាត់ទៅ ធ្វើ ឲ្យនាយឡំអើតមើលតាម ជួនកាលនាយបម្រុងលិចបាត់ទៅវិញ ធ្វើអោយនាយឡំទះដៃសើច សប្បាយ។ រួចគូសត្រូវទាំងពីរងើបឡើងស្មើគ្នា។ នាយកតស្ទុះទៅដាល់ផូងត្រូវថ្គាមនាយបម្រុងដែល ដួលផ្ងារទៅក្រោយ។ នាយកតលោតវឺទៅចាប់កអាវបានទៀត ដាល់ពោះពឹបៗរន្ថើនគ្នាអស់ទំហឹង ដៃ។ នាយបម្រុងទន់ដៃនាយកតជំរុញថែមចាប់អាវនាយបម្រុងលើកឡើងដាល់ម៉ាំងៗទៀត។ នាយ បម្រុងដួលបាត់ស្មារតី។ នាយកតមិនអស់ចិត្តជាន់ពន្លិចបាត់ទៅក្នុងទឹកអស់ពេលយូររួចចាប់លើក ឡើងឃើញមុខដាល់ប៉ាច់ៗទៀតជាន់ពន្លិចញក់ញីថែមទៀត ត្រាតែនាយបម្រុងដាច់ខ្យល់ស្លាប់សូន្យ ឈឹង។
នាយឡំស្ទុះទៅគ្រាហ៍នាយកតឡើងយកអាវជូតញើស និងទឹកដែលជាប់នៅពាសពេញមុខ មិត្ត។ ខ្មោចលិចបាត់ទៅឯបាតអណ្តូង នាយកតហត់អ្វីក្រៃណាហត់ហ៊ឹះៗ។
យូរក្រោយមក ជនទាំងពីរស្រវាយកដាវមកសៀតចង្កេះរៀងខ្លួនរួចនាំគ្នាចូលក្នុងរូងឡើងទៅ លើខ្សែទឹក។ លុះធ្វើដំណើរក្នុងដីនេះបានមួយស្របក់ទើបបានទៅដល់កំពូលភ្នំស្វាយ។ ជនទាំងពីរ កៀកកគ្នាដកដង្ហើមធំៗមើលទៅកំពូលប្រាសាទព្រះកម្ពុតដែលឈរក្រអឺតចាប់អាកាសភ្លឺឆើតឆាយ។
(ស្រីទុគ៌ត)
នាយទេវីបុត្រីជាទីស្នេហា រត់តាមមានន្ទស្វាមីកំសត់។ នាងចេញពីស្រុកមង្គលបូរីទាំងរាត្រី អស្ចារ្យនោះឯង ដោយបានស្រូតកាត់តាមផ្លូវរទេះដែលបាញ់ឆ្ពោះទៅអាណាខេត្តបាត់ដំបង។ ឳ ស្រី កល្យាណឥតបនាដឹងផ្លូវថាត្រូវទៅណាទេ ព្រោះនាងពុំធ្លាប់ស្គាល់ភូមិភាគស្រុកទេសគេសោះ។ នាង គ្រាន់តែដឹងថាទិសដៅរបស់នាងគឺបាត់ដំបង បំណងរបស់នាងគឺជួបមានន្ទប៉ុណ្ណោះឯង។ ហេតុនេះ នាងទៅតាមតែជំហាននាងដែលនាំនាងទៅ។
ពីរថ្ងៃកន្លងមក ធីតាបានទៅដល់ខេត្តបាត់ដំបង។ ស្រីដើរឡេឡាកណ្តាលក្រុង។ រាល់ជំហាន នាងទេវី តែងជួបប្រទះឃើញតែរង្វង់មុខមនុស្សថ្មីដែលនិយាយតែពីរឿងផ្សេងៗ។ រឿងទាំងពួងដែល នាងឮនោះចំពោះនាងជារឿងគ្មានខ្លឹមសារអ្វីឡើយ។ នាងពុំដែលឮឬបានជួបស្រ្តីណាមួយមានរឿង ដូចនាងឡើយ។ ទីក្រុងបាត់ដំបងមានសកម្មភាពខាងជំនួញជួញប្រែយ៉ាងកុះករក្រៃពេក ដែលជា ហេតុធ្វើអោយនាងវង្វេងឥតស្គាល់ទិសតំបន់ណានឹងគេទេ។ ទេវីចេះតែទៅមុខ។
លុះដល់ពេលបាយ ទើបនាងដឹងខ្លួនថា នាងឃ្លានអាហារ។ នាងទៅរកទិញម្ហូបគេទទួលទាន តាមរានផ្សារ។
មីងចន្ទអ្នកលក់បាយឃើញនារីក៏មានចិត្តអាណិតអាសូរ បានសាកសួរអំពីដំណើរនិង ហេតុ ការណ៍របស់នាងទេវី។ ស្រ្តីកំសត់ចុកបាយបណ្តើរ ប្រាប់មីងចន្ទដែលធ្វើមុខយ៉ាងក្រៀកក្រោះ។
មីងចន្ទបញ្ចេញវាចាយ៉ាងខ្សឹកខ្សួលថាៈ
នាង! នាងអាចទៅនៅជាមួយខ្ញុំបណ្តោះអាសន្នសិន។ ផ្ទះខ្ញុំតូចទេ តែខ្ញុំគ្មានកូនចៅណាទេ។ នាងអាចយកកូនទៅនៅចុះ។ មីងជួយរកប្តីក្រែងលោបានឃើញ។ យី! កូននាងល្អណាស់តើ ស្រី ឬ ប្រុស?
ច៎ាះ! កូនស្រី
បានប៉ុន្មានខែហើយ?
ច៎ាះ ទើបបានជាងពីរខែ
អូ! ចេះសើចផង
មីងចន្ទក៏ទទួលបុត្រីរបស់នាងទេវី ទៅឳបថើបយ៉ាងស្និទ្ធស្នាល។
នាងទេវីក៏មានទឹកមុខរីករាយយ៉ាងខ្លាំង ហើយបានសំពះជូនអំណរគុណដល់មីងចន្ទ។
នាងបញ្ចប់ពាក្យអំណរគុណដោយរំលឹកថាៈ
អ្នកមីង! ឲ្យខ្ញុំនៅជាមួយផង ខ្ញុំក្រណាស់ ខ្ញុំគ្មានប្រាក់កាសទេ…
ទេ! ទេ! មិនអីទេ។ ខ្ញុំអាណិតនាងណាស់។ ខ្ញុំជួយនាងនេះយកតែបុណ្យទេ។
នាលើកដៃសំពះទៀត
ខ្ញុំអរគុណនឹងអ្នកមីងណាស់។ ប៉ុន្តែខ្ញុំព្រួយម្យ៉ាងទៀតដោយខ្ញុំពុំដឹងធ្វើការអ្វីជួយអ្នកមីង។
នាងចេះដេរទេ?
ច៎ាះ! ចេះ
អើមែន! នាងដេរខោអាវចុះ។ យី! សព្វថ្ងៃគេលក់ខោអាវដាច់ណាស់។
ខោអាវយ៉ាងណាទៅអ្នកមីង។
ខោខ្មៅៗ ខ្លីៗ អាវធម្មតា។ ពួកអ្នកស្រែគេរកទិញរាល់ថ្ងៃ។
ច៎ាះ! ខ្ញុំអាចដេរបានអ្នកមីង…
ស្រួលហើយនាងៗ នៅតែផ្ទះចុះ និងខំតែដេរខោអាវចុះ។ ទុកកូននាងឪ្យខ្ញុំយកទៅផ្សារជួយ មើលឲ្យ។
ច៎ាះ!
ក្នុងថ្ងៃនេះ នាងទេវីក៏បានទៅនៅជាមួយមីងចន្ទ ដែលមានចិត្តសប្បុរសក្រៃលែង។ ស្រីទុគ៌ត ក៏ចាប់ផ្តើមដេរខោអាវលក់តាំងពីពេលនោះមក។
ថ្ងៃកន្លងទៅៗ។ ខែកន្លងទៅៗ។ ឆ្នាំកន្លងទៅៗ ឥតស្រាកស្រាន្ត។ មួយថ្ងៃស្អែកផុតទៅ។ នាង ទេវីមានទុក្ខព្រួយកាន់តែធំឡើង។ ពេលដំណេក ទុក្ខនេះវិនាសទៅវិញតាមសុបិន្ត។ ថ្ងៃមួយចាប់បដិ សន្ធិមកទៀតទុក្ខដែលកើតឡើងវិញដោយមានអនុភាពខ្លាំងដដែលដូចថ្ងៃមុន។
ឳ! មនុស្សយើងអើយ! ទុក្ខដែលធំជាងគេបង្អស់លើលោកនេះ គឺទុក្ខព្រាត់ស្នេហ៍ និងទុក្ខព្រាត់ប្រាស់ស្រុកទេស។ យើងបានឃើញថា ទុក្ខព្រាត់បា្រស់និរាសគ្នានេះ មានប្ញទ្ធានុភាពប៉ុនណាហើយ។ នៅជិតទុក្ខដ៏ឧត្តមនេះ មានទុក្ខព្រាត់ប្រាស់ស្រុកទេស។ រាល់ថ្ងៃជនដែលព្រាត់ប្រាស់ស្រុក ហើយដែលបានទៅនៅជ្រកកោនដោយស្រុកទេ ហាក់ឃើញខ្លួននៅតែលតោលៗ គ្មានបង្អែកកណ្តាលវដ្តសង្សារ។ (សូមរងចាំតាមដានភាគទី៥៨ នៅសប្តាហ៍ក្រោសូយ)