ទីក្រុងបុរាណណេសបា

នៅឆ្នាំ ១៩៨៣ ទីក្រុងណេសបា (Nessebar) ដែលជាទីក្រុងបុរាណមួយនៅក្នុងប្រទេស ប៊ុលហ្គារី ( Bulgaria) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ទីក្រុងមួយនេះមានទីតាំងស្ថិតនៅតំបន់ ជាប់នឹងសមុទ្រ ខ្មៅ ( Black sea) មានអាយុកាល៣០០០ឆ្នាំដែលជាតំបន់នៃជនជាតិ​ ថូរ៉ាស៊ីន (Thracian) ក្នុងសម័យក្រិចបុរាណហៅតំបន់នេះថា Mesambria of the Thracians។ ថូរ៉ាស៊ីន គឺជាក្រុមជនជាតិដែលតាំងទីរស់នៅក្នុងប្រទេសប៊ុលហ្គារី តាំងពីស.វ.ទី៤មុនគ.ស. និងនៅមុនស.វ.ទី៦ តំបន់នេះ ស្ថិតនៅក្នុងការគ្រប់​គ្រ​ងរបស់អាណាចក្រក្រិច។​

ផែនទីនៃទីក្រុង ណេសបា
ប្រភព៖ Unesco

ណេសបា គឺជាឧទារហណ៍ដ៏សំខាន់អំពីការវិវត្តិ នៃសិល្បៈ​ អរិយធម៌របស់មនុស្សនៅក្នុងប្រទេសប៊ុលហ្គារី និងតំបន់សមុទ្រខ្មៅ។ ទីក្រុងនេះ គឺជាកន្លែងដែលអរិយធម៌ជាច្រើនបានបន្សល់សំណង់ស្ថាបត្យកម្ម និងវប្បធម៌របស់ពួកគេ។  អរិយធម៌ទាំងនោះមានដូចជា ក្រិច រ៉ូមាំង ពែក្ស ប៊ីហ្សង់ទិន និងអូតូម៉ង់ជាដើម។ ណេសបា ក៏ជាទីក្រុងដ៏សំខាន់ខាងផ្នែកពាណិជ្ជកម្មក្នុងសម័យក្រិចបុរាណ។ នៅឆ្នាំ ៧២នៃគ.ស.​តំបន់មេសាំព្រីរៀ (Mesambria)  ឬ ណេសបា គឺស្ថិតនៅក្រោមការគ្រាប់គ្រងដោយអាណាចក្ររ៉ូមាំង រហូតដល់ឆ្នាំ ៣៩៥គ.ស. តំបន់នេះ គឺជាផ្នែកមួយរបស់អាណាចក្រប៊ីហ្សង់ទិន ក៏ប៉ុន្តែតួនាទីនៃណេសបា គឺជាតំបន់ជួញដូរពាណិជ្ជកម្មដដែល ដោយសារតែ ទីតាំងភូមិសាស្រ្តអំណោយផលធ្វើជាកំពង់ផែពាណិជ្ជកម្ម។ នៅឆ្នាំ ៨១២ គឺឆ្នាំ ដែលមានការបង្កើតឡើងនូវព្រះរាជាណាចក្រ ប៊ុលហ្គាលី និងក្រោយមកនៅឆ្នាំ១៤៥៣ តំបន់មេសាំព្រីរៀ (Mesambria) មានឈ្មោះ​មួយថ្មីទៀត ហៅថា Misivri​ ប៉ុន្តែជាទឹកដីនៅក្នុងការគ្រប់គ្រងរបស់អាណាចក្រអូតូម៉ង់។ បន្តមកទៀត នៅឆ្នាំ១៨៧៨ តំបន់នេះ គឺជាផ្នែកមួយនៃទួគី និងបច្ចុប្បន្នជាទឹកដី នៃប្រទេសប៊ុលហ្គាលី។

សំណង់អាគារក្នុងទីក្រុងណេសបា
ប្រភព៖ https://www.ovpm.org
សំណង់អាគារក្នុងទីក្រុងណេសបា
ប្រភព៖ https://www.ovpm.org

តាមរយៈស្លាកស្នាម​ និងសំណង់ស្ថាបត្យកម្មដែលមានកសាងនៅក្នុងទីក្រុងណេសបានេះ បានបង្ហាញអំពីរចនាបទ និងទម្រង់នៃសិល្បៈនៃសំណង់ទាំងនោះខុសគ្នាៗ ដែលស្រទាប់ដីចាស់ជាងគេមានអាយុកាល២០០០ឆ្នាំមុនគ.ស.។ បំណែកនៃវត្ថុសិល្បៈក្រិច​រកឃើញនៅទីក្រុងនេះ ភាគច្រើនស្ថិតនៅក្នុងស.វ.ទី ៦ មុនគ.ស.​។ នៅបរិវេណក្នុងក្រុងគឺមានសំណង់ព្រះវិហារ​ រាជវាំង និងអាគារជាច្រើនទៀត។ ចំពោះសំណង់ស្ថាបត្យកម្មទាំងអស់នោះ គឺស្ថិតនៅចំរុះគ្នាជាច្រើនដែលមានដូចជា​សិល្បៈនៃរ៉ូមាំង ក្រិច ពែក្ស ប៊ីហ្សង់ទិន ឃើញមាននៅតាមសំណង់ប្រាសាទនៅក្នុងទីក្រុងបុរាណមួយនេះ ដោយមានសំណង់ សសរខ្ពស់ៗ ដែលជា​អត្ថសញ្ញណសំខាន់នៃសិល្បៈក្រិចបុរាណ ដូចជា រចនាបទ Doric Ionic និង Corinthian។ សសរទាំងនោះឃើញនៅតាមប្រាសាទ វិហារគ្រិស្តសាសនា និងសំណង់សាធារណៈផ្សេងៗ ដែលរួមបញ្ចូលនូវទេវកថាជាច្រើន​ និងសំណង់ប្រាសាទដ៏ទៃទៀតដែលកសាងតាមសិល្បៈក្រិចរ៉ូមាំង។ ចំពោះគំនូរទាំងនោះភាគច្រើនគូរទាក់ទងនឹងការគោរពប្រតិបត្តិលើគ្រិស្តសាសនា អូស្សូដក់ (Orthodox) ហើយមានការប្រើប្រាស់គំនូរពណ៌មាសដែរ។

ប្រភព៖ https://www.ovpm.org
ប្រភព៖ https://www.ovpm.org

សរុបរួមមកទីក្រុងណេសបា គឺជាទីក្រុងដ៏ចំណាស់មួយនៅក្នុងប្រទេស​ប៊ុលហ្គារី និងក្នុងតំបន់បាលកាន់។ ទីក្រុងនេះ មានអាយុកាល៣០០០ឆ្នាំ ដែលមានប្រវិត្តិសាស្រ្តចំរុះ ដែលបង្ហាញតាមរយៈសំណង់ស្ថាបត្យកម្មនៅក្នុងទីក្រុងនេះ៕

————————–

Nessebar Old City

In 1983, Nessebar an ancient city in Bulgaria was inscribed on the World Heritage List. The city is located in the region of the Black Sea, 3,000 years old, the area of the Thracian people in ancient Greece called Mesambria of the Thracians. Thracians are an ethnic group that settled in Bulgaria in the 4th century and before the 6th century, this area was under the control of the Greek Empire.

Nessebar is an important example of the evolution of human civilization in Bulgaria and the Black Sea region. The city is where many civilizations remain their architectural and cultural heritage. These civilizations include Greece, Rome, Persian, Byzantine, Ottoman, etc. Nessebar was also an important commercial city in ancient Greece. In 72 CE, Mesambria or Nessebar was under Roman rule until 395 CE. This area is part of the Byzantine Empire, but the role of Nessebar is still a commercial area due to its favorable geographical for a commercial port. The year 812 was the year of the establishment of the Kingdom of Bulgaria and later in 1453 Mesambria was renamed Misivri, but was under Ottoman rule. Later, in 1878, the area was part of Turkey and is now part of Bulgaria.

Based on the traces and architectural structures of the city of Nessebar illustrated the different styles and art forms of those structures, which are the oldest soil layers in date 2000 BC. Fragments of Greek artifacts found in this city date back to the 6th century BC. In the city, there are temples, palaces, and many other buildings. Many of these architectural structures, such as the art of the Rome Greek Persian, and Byzantine are found in the temples of this ancient city, with tall columns, which are the main identification of ancient Greek art such as the Doric Ionic and Corinthian styles. These columns are found in temples, churches, and other public buildings, including many myths and other temples built in Greek-Roman art. Most of the paintings are related to Orthodox Christianity and the use of gold paintings.

Overall, Nessebar is one of the oldest cities in Bulgaria and in the Balkans. The city is 3,000 years old and has a diverse history as shown through its architectural structures.

អត្ថបទដោយ៖ លោក​ អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!