ទំព័រដើមប្រវត្តិសាស្ត្រការទទួលបានពានរង្វាន់ថ្នាក់ជាតិរបស់ក្រុមបុរាណវិទូរកឃើញស្លាកស្នាមទីក្រុងបុរាណ...

ការទទួលបានពានរង្វាន់ថ្នាក់ជាតិរបស់ក្រុមបុរាណវិទូរកឃើញស្លាកស្នាមទីក្រុងបុរាណសម័យរ៉ូមាំងក្នុងតំបន់​Leicester

ចក្រភពអង់គ្លេស ៖ ក្រុមអ្នកជំនាញបុរាណវិទូនៃសាកលវិទ្យាល័យ Leicester បានធ្វើកំណាយនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Highcross Shopping Centre។ ការ​រក​ឃើញ​អំពីស្លាកស្នាមនៅទីតាំងនេះ គឺជាទិន្នន័យដ៏សំខាន់ដែលបង្ហាញពីការរៀបចំក្រុងរបស់មនុស្សក្នុងសម័យបុរាណ។ គម្រោងស្រាវជ្រាវនេះ គឺទទួលបាននូវការចាប់អារម្មណ៍ប្រចាំឆ្នាំ២០២៣។ ក្រុមអ្នកបុរាណវិទូ​មកពីសាកលវិទ្យាល័យ Leicester Archaeological Services (ULAS) បានធ្វើកំណាយនៅតំបន់នេះ ដែលពីមុនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម Shires បានសាងសង់ដំបូងក្នុងឆ្នាំ ១៩៩៩១។ ហើយក្រោយមជ្ឈមណ្ឌលនេះ ត្រូវបានពង្រីក និងប្តូរឈ្មោះថ្មីចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦។ ទិន្នន័យនៃការស្រាវជ្រាវរបស់ ULAS ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅដែលបង្ហាញអំពីការរៀបចំ អភិវឌ្ឍន៍ទីក្រុងក្នុងសម័យរ៉ូម៉ាំងដែលចាប់ផ្តើមប្រហែល​ ២០០០ ឆ្នាំមុន។

ឆ្អឹងដែលបានរកឃើញនៅទីតាំង
ប្រភព៖ https://www.bbc.com/news/uk-england-leicestershire-63943470

ក្រុមអ្នកបុរាណវិទូ​មកពីសាកលវិទ្យាល័យ Leicester Archaeological Services (ULAS) បានបន្ថែមទៀតថា ការស្រាវជ្រាវនេះបានបង្ហាញឱ្យឃើញពីសហគមន៍ដ៏រស់រវើក និងចម្រុះរស់នៅក្នុងទីក្រុងដ៏ធំដែលមានការតុបតែងដោយ mosaics និងរូបគំនូរលើជញ្ជាំង ព្រមទាំងក៏បានបង្ហាញពីទំនាក់ទំនងរវាង Leicester និងចក្រភពរ៉ូមផងដែរ។ ការស្រាវជ្រាវនេះ ក៏មានការសិក្សាអំពីព្រះវិហារកាលពីសម័យកណ្តាល (St Peter និង St Michael) ដែលបានបំផ្លាញកាលពី ៥០០ ឆ្នាំមុន និងការបញ្ចុះសពចំនួន ១៦០០ ផងដែរ។ ជាមួយគ្នានេះដែរ មន្ត្រីគម្រោង ULAS លោក Mathew Morris បាននិយាយថា “យើងពិតជារីករាយជាមួយគម្រោងស្រាវជ្រាវរបស់យើងដែលជាប់ឈ្មោះជាគម្រោងល្អប្រចាំឆ្នាំ។ Leicester គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ទៃទៀត ដែលបានធ្វើកំណាយច្រើនបំផុតក្នុងប្រទេសអង់គ្លេស ហើយយើងរីករាយនឹងចែករំលែកលទ្ធផលនៃការងាររបស់យើងជាមួយនឹងស្ថាប័នដ៏ទៃទៀត។ “ការស្រាវជ្រាវរបស់យើងកំពុងផ្តល់នូវការយល់ដឹងថ្មីគួរឱ្យចាប់អារម្មណ៍អំពីអតីតកាលរបស់ Leicester ដែលប្រជាជនបុរាណរស់នៅចម្រុះដូចអ្នករស់នៅក្នុងទីក្រុងសព្វថ្ងៃនេះ”។

ការកំណាយនៅទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម
ប្រភព៖ https://www.bbc.com/news/uk-england-leicestershire-63943470
រូបគំនូរ mosaics
ប្រភព៖ https://www.bbc.com/news/uk-england-leicestershire-63943470

ដកស្រង់ពី៖ https://www.bbc.com/news/uk-england-leicestershire-63943470

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!