ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ «ផូស៊ីល​សត្វម៉ឹក​ ពពួក Orthoceras»

សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ «ផូស៊ីល​សត្វម៉ឹក​ ពពួក Orthoceras»

ម៉ឹក​នៅ​ប្រទេស​កម្ពុជា​មានជាច្រើនប្រភេទដូចជា ​ម៉ឹក​បំពង់ (រូបទី១លេខ២) ម៉ឹកដូង​ ម៉ឹក​ស្នូក (រូបទី១ លេខ៣) ម៉ឹក​ពីងពាង​ជាដើម​ដែល​ធ្លាប់​​ជួប​ប្រទះ​នៅ​លើទីផ្សាក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​ពពួក​ម៉ឹក​បុរាណ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយពត៌មាន AMS អរិយធម៌ខ្មែរ ក៏បាន​ធ្លាប់​ចុះ​ផ្សាយពួក​​សត្វ Nautilidae ដែល​ស្ថិត​នៅ​ក្នុ​ក្រុម​នៃ​ពពួក​ម៉ឹក​នេះ​ដែរ​ តែ​មាន​សំបក​ប្រហាក់​ប្រហែលខ្យង ​(រូបទី១លេខ៤) ដែល​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ថ្ម នៃ​ភ្នំ​ខ្លាក​កូន ខេត្តប​ន្ទាយ​មាន​ជ័យ និង​នៅ​ភ្នំ​ប្រាំពីរ ខេត្ត​បាត់​ដំបង​។​ ក្នុងអត្ថបទខ្លីនេះ យើងសូមលើកយក​ប្រភេទ​ម៉ឹក​ Orthoceras ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ យកមកបរិយាយដោយសង្ខេប។ ​ប្រភេទ​ម៉ឹក​ Orthoceras មាន​រូបរាង​ប្រហាក់​ប្រហែល​នឹង​ម៉ឹក​បំពង់​នាពេល​បច្ចុប្បន្ន​ តែ​វាមាន​សំបក​រឹង​នៅ​ផ្នែក​ខាង​ក្រៅ​​។​ ចំពោះក្រុម Orthocerida គឺជាក្រុមដ៏សំខាន់នៃ Cephalopods បានផុតពូជ និងវត្តមានចាប់ពីដើម Ordovician (៤៨៥លានឆ្នាំ) រហូតដល់ចុង Triassic (២០១លានឆ្នាំ​)។ លើសពីនេះ សំបករបស់ក្រុម Orthocerida​ នេះ មានរាងទ្រវែង (Orthoconic longicones)​ (រូបលេខ២) តែក៏មានប្រភេទខ្លះមានសំបករាងកោងផងដែរ។ ប្រភេទនៃ​ម៉ឹកពួក​  Orthoceras​ ខ្លះ​មាន​ទំហំ​ធំ​វែង និងធំ​ជាង​មនុស្សទៅទៀត​ (រូបលេខ​៣​)។

តារាង​វគ្គីសាស្ត្រ (Taxonomy)

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Subclass ថ្នាក់រង​Order លំដាប់Family សណ្តានGenes ពួកSpecies ប្រភេទ
AnimalMollusca  CephalopodaNautiloideaOrthoceridaOrthoceratidaeOrthoceras 

ម៉ឹកពួក​ Orthoceras (រូបលេខ៤-៥) បាន​រក​ឃើញ​នៅ​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ភ្នំ​ក្រពើ (រូបលេខ៦) ដែល​មាន​ប្រវែង​ ៩ស.ម​ និង​ទទឹង​​១.៥ស.ម​ កប់​ជាប់​ក្នុង​ថ្ម​កំបោរ ដោយ​ក្រុមការងារ​សិក្សា​ផូស៊ីល​ នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ ក្រសួង​បរិស្ថាន​ ក្នុង​ឆ្នាំ​២០២២។​ ភ្នំ​ក្រពើ​ស្ថិត​នៅ​ប្រមាណ​ជិត​២​គីឡូ​ម៉ែត្រ​ពី​ភ្នំ​សំពៅ​ និង​មាន​ភ្នំ​ក្បែរ​នោះ​ដូច​ជា​ភ្នំ​ក្តោង​  ភ្នំ​ទ្រុង​មាន់​ទ្រុង​ទា​ និង​ភ្នំ​អណ្តើក​ ភ្នំ​ទាំង​នេះ​សុទ្ធ​តែ​ជា​​ប្រ​ភេទ​ភ្នំ​ថ្ម​កំបោរ។​​ ភ្នំ​ក្រពើ​ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង។ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បង្ហាញថា តំបន់ភ្នំ​ក្រពើ គឺមានតំបន់​មួយ​ចំនួន មាន​អក្ស​រ​សំគាល់​ PLS ដែល​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។ សំណាក​ផូស៊ីល​ម៉ឹក​នេះ ​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​យក​អាចម៍​ដី​ ត្រង់​ចំនុច​ជើង​ភ្នំ ផ្នែក​ខាង​កើត​នៃ​ភ្នំ​ក្រពើ​។ តាម​ការពិនិត្យ​សំណាក​នេះ​ប្រហែល​អាច​រមាល​មក​ពី​​ផ្នែក​ខាង​លើក្នុង​ពេល​ដែល​គេកាយ​យក​ដី​ចេញ​។​ យើង​បាន​រក​ឃើញ​បំណែក​មួយ​ទៀត​នៃ​សត្វ​ម៉ឹក​បុរាណពី​ភ្នំ​១៥០០ ក្នុង​ខេត្ត​បាត់​ដំបង​ផង​ដែរ​ (រូបលេខ៧) ដោយខ្លះមានទំហំ​ប្រ​វែង​ប្រមាណ​៥ស.ម​។​ តំបន់​ភ្នំ​១៥០០​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង ដែលនៅ​ជាប់​​ពី​អាង​កំពី​ងពួយ​​។ តំបន់ភ្នំ​នេះ​មាន​ភ្នំ​មួយ​ចំនួន​នៅ​ផ្តុំ​គ្នា​ ដូច​ជា​ភ្នំ​កំពីង​ពួយ(ភ្នំ​ព្រះ) ភ្នំ​កែវ​ និង​ភ្នំ​១៥០០​​ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ ​​មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ។​ តំបន់​នេះ​ក៏​ត្រូវ​បាន​កំណត់​អាយុ​កាល​​ ​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។ ចំណែក​រូប​ទី​៨​ ជា​ប្រភេទ​មួយ​ចំនួន​នៃ​ពពួក​ម៉ឹក និង​រូបលេខ៩​ជា​ការ​បែង​ចែក​ចំណាត់​ថ្នាក់​នៃ​ពពួក​ម៉ឹក​ផង​ដែរ​។​

តាមរយៈ​ការ​សិក្សា​ទាំង​នេះ​ជាភស្តុតាង​ដែល​បាន​បង្ហាញ​អំពី​វត្ត​មាន​នៃ​ពពួក​ម៉ឹក​បុរាណ​ ពួក​ Orthoceras ដែល​បាន​រក​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

————————————–,

Prehistoric animals in Cambodia “fossils of squid in Orthoceras species”

In this article, we would like to briefly describe the types of Orthoceras squid found in Battambang province. Orthoceras squid looks similar to Pygmy squid but it has a harder shell on the outside. Orthocerida is an important group of Cephalopods that have become extinct, dating from the early Ordovician (485 million years) to the late Triassic (201 million years). In addition, the shell of this Orthocerida group is elliptical in shape (Orthoconic longicones), but some species also have a curved shell. Some species of Orthoceras squid are large in size, longer, and bigger than humans.

Orthoceras squid was found at Phnom Krapeu (Crocodile Mountain) Fossil Site by the Fossil Team of the Department of Heritage Zone, Ministry of Environment in 2022, its size is 9 cm in length and 1.5 cm wide, buried in limestone. Phnom Krapeu is located in Phnom Sampov commune, Banan district, Battambang province, about 2km from Phnom Sampov and there are nearby Phnom Ktong, Phnom Trong Morn, Trong Tea, and Phnom Antek, those mountains are in limestone type. According to the geological map of the Kingdom of Cambodia, the Phnom Krapeu is a code of areas with remarking PLS, which dates back to the Permian period (251-299 million years) in the Paleozoic era. The squid fossil was found at a soil excavation trench area on the eastern side of Phnom Krapeu. Based on the examination of the specimen, it may have felt from the mountaintop to a soil excavation trench area. In addition, we found other fragments of ancient squid from the Phnom 1500 in Battambang province, some of them about 5 cm in size. Phnom 1500 is located in Banan district, Battambang province, next to the Kamping Puoy basin. This mountain area has a number of mountains together, such as Phnom Kamping Puoy (Phnom Preah), Phnom Keo, and Phnom 1500 which are areas The limestone mountains are about 10 km in length. The area is also dated to the Permian period (251-299 Million years) in the Paleozoic era.

This research is evidence to illustrate the presence of ancient squid, as we can see the finding of Orthoceras species in mountains, Cambodia.

អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!