ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទកំផើម K.៣៥៧

សិលាចារឹកប្រាសាទកំផើម K.៣៥៧

ប្រាសាទកំផើម មានទីតាំងស្ថិតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ភាគខាងត្បូងប្រាសាទខ្នារ។ ប្រាសាទនេះគឺជាសំណង់ទោល សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង ដែលសាងសង់ឡើងនៅសម័យមុនអង្គរ (ស.វ.ទី៧ ឬ ៨ ) ហើយអាចមានសង់បន្ថែមនៅសម័យអង្គររវាងស.វ.ទី១០ ឬ១១។ ឈ្មោះ “កំផើម” នេះ យើងមិនដឹងថាមកពីហេតុផលយ៉ាងណាទេ ពោល យើងឮតាមការនិទានរបស់អ្នកស្រុកថា “កាលពីដើមមកមានបដិមាស្រ្តីកំផើមនៅក្នុងប្រាសាទ”។ ដូច្នេះហើយ វាក៏អាចពីមុនមកមានតម្កល់បដិមារូបព្រះគណេសក៏អាចថាបាន ព្រោះទម្រង់ពោះរបស់ទ្រង់ ជាប្រភេទទេពមានពោះកំផើម ឬពោះប៉ោងធំ។ ដោយឡែក សិលាចារឹកដែលលើកយកមកសិក្សានៅក្នុងអត្ថបទខ្លីនេះ ទំនងចារឹកឡើងនៅស.វ.ទី៧ ឬ ៨។ សិលាចារឹកនេះធ្លាប់ចុះបញ្ជី សិក្សា និងបកប្រែជាភាសាបារាំងដោយលោកសាស្រ្តាចារ្យ ហ្សក សឺដេស។ សិលាចារឹកនេះ ចារឹកនៅលើមេទ្វារខាងត្បូងមានចំនួន ២៤ បន្ទាត់។            

អត្ថន័យសង្ខេបរបស់សិលាចារឹកប្រាសាទកំផើម រៀបរាប់អំពីការចុះបញ្ជីឈ្មោះអ្នកបម្រើ (វា និងកុ) ដែលថ្វាយ (អំណោយ) ដោយភរិយារបស់ក្លោញណាម្នាក់ តែមិនដឹងថាឈ្មោះអ្វីទេដោយសារបានរលុបត្រង់ឈ្មោះ ដែលគេបានថ្វាយចំពោះព្រះ។

អត្ថបទពាក្យចារឹក

១.        អំនោយ៑­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­

២.        គេក្លោញ៑តអំចស៑­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­­

៣.       តាញ៑អញ៑១រតអញ៑­­­­­­­­­­­­­­­­­­­­­­­­­­­­­­­

៤.        វ្រៅអញ៑១បិត៑អញ៑សិន៑១វិទ្យា­­­­­­­­­­­­­­­­­­­­­­­­

៥.        អញ៑១វ្រៅអញ៑១កុរុង៑អញ៑១វីអញ៑១បិត៑អញ៑១­­­­­­­­­­­­­

៦.        កោន៑កុ១កុជុង៑ហេង៑១កុអំវោច៑១កុមេនុកា១កុសំវរ១កុ­­­­­­­

៧.        កុក្តង៑១កោន៑កុ១កុចត៑១កុក្លវោំ១កុបិត៑១ចំទក៑ប្លេកវ្រះវាកន្ទិន៑­­­­­­វាឯង៑១

៨.        វាត្នី១វាជុយ៑១វាទ្វាទឝី១វាក្រោំ១វាប្រុត៑១វាបនញ៑១វាម្ឬទូ១វាសំបុះ។ ប្លេស្រេអភយបុរអំ

៩.        រះកិរ១វេប៑១វាអន្រោក៑១វាសន្តោស៑១វាកន្មៅ១វាកន៑អាញ៑១វាធម៌្មហិតវាតកេង៑១វាត្វេង៑១វាឯ

១០.      កាទឝី១វាតំបោញ៑១តកន្តៃកុសអប៑១កុអ្មេកន្យូ១កោន៑កុ១អ្មេសំបុះ១កោន៑កុ១កុបត្នង៑១កោនកុ៣កុចាង៑១កោន៑កុ១

១១.     កុយារ១កុកន្ទេង៑១កោន៑កុ២កុទ្រុ១កុអ្មេវាជោង៑១កុសំតោះ១កោន៑កុ២អ្មេកន្សេន៑១កុឱង៑១

កោន៑កុ២កុកន្ទិន៑១កោន៑កុ២

១២.     កុអាល៑១កោន៑កុ១កុចត៑កុលេ១កុសំវេរ១ស្លា៦០តោង៑តេំ១០០­៤០។ អាយ៑ នន្ទនវន ឃោ

ទវាអំរះក្លបិត៑១វាត្វៅ១

១៣.    វាក្ចេត៑១វាកន្ទិន៑១តកន្តៃកុតេង៑វោំសោត៑១កោន៑កុ១កុអរស១កោន៑កុ២កុអ្មល១កោន៑កុ១កុ

ប្នត៑១កោន៑កុ៣

១៤.     អាយ៑ វ្នោន៑ អំរះអ្នក៑វាអ្តាស្រវាយ៑១វាគុន១វាក្លវោំ១វាលទ្ទូ១វាត្បោញ១វាច្កេ១វាកញ្ជោង៑១វាកន្មៅ១

១៥.     កុអន្លិក្ករូ១កោន៑កុ២កុក្ចិ១កោន៑កុ១កុច្នង៑១កុស្រវាយ៑១កុត្មេន៑១កុវ្រៅ១កុចំបេង៑១កុប្រសោតស្លាតេំ

១៦.     ១០០­៦០តោង៑តេំ១០។ អាយ៑ ចោក៑ វិនៅ ឃោទវាចប៑ត្រាប៑១វាត្វេត៑១តកន្តៃកុអន្រះ១កុក្វុង៑១កោន៑កុ២កុកន្ទស៑១

១៧.     កុឈេតប៑១កុសំបុះ១កោន៑កុ២កុស្របិង៑១កុសេង៑វ្រៅ១វាត្មៅ១កុអំវុះ១។អាយ៑រំបោំឃោទវាកន្តាង៑១វាសគោំ១

១៨.     វាសំបុះ១វាឆេប៑១តចំទក៑បិត៑អន្ទិន៑១វាក្រោច៑១តកន្តៃកុតន្មារូ១កោន៑កុ១កុតឥស១

១៩.     កុសឧយ៑១កោន៑កុ១កុ­­­១កំហាក៑អញ៑១ឆោក៑ទ្ន្វង៑ប្រេទ្នាំរោក៑បតិ

២០.     បោញ៑អញ៑១វោក៑អញ៑១សំវរអញ៑១កញ្ហេង៑ក្មៅ១វុលអញ៑១ល

២១.     ហេំអញ៑១នន៑អញ៑១កញ្ហេង៑សំវរ១វិន្នមតិ១បិត៑អញ៑១

២២.     ភាន៑អញ៑១អទន៑អញ៑១កញ្ហេង៑ប្រតិ១កេអញ៑១កុចន៑១

២៣.    កុចន្ទ្រិកា១កុអ្គត៑១កុហរ៑ហេរ៑១កុសំឧយ៑១កុត្វាំ១កុបិត៑១

២៤.     កុគរប៑១កុវ្ញៅហ្វ៑១កុស្លេហ្វ៑

បំណកប្រែ

(១-២).  អំណោយរបស់…………ក្លោញដែលអម្ចាស់ ………។

(៣-៨)  តាញអញ១ រតអញ………វ្រៅអញ១ បិតអញសិន១វិទ្យា……….អញ១ វ្រៅអញ១ កុរុងអញ១ វីអញ១ បិតអញ១ កូនគាត់១ កុជុងហេង១  កុអំវោច១ កុមេនុកា១  កុសំវរ១កុ…….កុក្តង១ និងកូនគាត់១ កុចត១ កុក្លវោំ១ កុបិត១ អ្នកចំទកព្រះ វាកន្ទិន……វាឯង១ វាត្នី១ វាជុយ១ វាទ្វាទសី១ វាក្រោំ១ វាប្រុត១ វាបនញ១ វាម្ឬទូ១ វាសំបុះ។

(៨-១២) ផលស្រែនៅអភយបុរ អ្នកអំរះកិរ១ វេប១ វាអន្រោក១ វាសន្តោស១ វាកន្មៅ១ វាកនអាញ១ វាធម៌្មហិត១ វាតកេង១ វាត្វេង១ វាឯកាទសី១ វាតំបោញ១ នារីមាន កុសអប១ កុអ្មេកន្យូ១ និងកូននាង១ អ្មេសំបុះ១ និងកូនគាត់១ កុបត្នង១ និងកូនគាត់៣ កុចាង១ និងកូនគាត់១ កុយារ១ កុកន្ទេង១ និងកូនគាត់២ កុទ្រុ១ កុអ្មេវាជោង១ កុសំតោះ១ និងកូនគាត់២ អ្មេកន្សេន១ កុឱង១ និងកូនគាត់២ កុកន្ទិន១ និងកូនគាត់២ កុអាល១ កូន១ កុចតកុលេ១ កុសំវេរ១ ស្លា៦០ ដូង១៤០ដើម។

(១២-១៣) នៅឯនន្ទនវន បុរសនាទីខាងអំរះមាន ក្លបិត១ វាត្វៅ១ វាក្ចេត១ វាកន្ទិន១ នារីមានកុតេងវោំសោត១ និងកូនគាត់១ កុអរស១ និងកូនគាត់២ កុអ្មល១ និងកូនគាត់១ កុប្នត១ និងកូនគាត់៣។

(១៤-១៦) នៅឯវ្នោន អ្នកអំរះមាន វាអ្តាស្រវាយ១ វាគុន១ វាក្លវោំ១ វាលទ្ទូ១ វាត្បោញ១ វាច្កេ១ វាកញ្ជោង១ វាកន្មៅ១ កុអន្លិក្ករូ១ និងកូនគាត់២ កុក្ចិ១ និងកូនគាត់១ កុច្នង១ កុស្រវាយ១ កុត្មេន១ កុវ្រៅ១ កុចំបេង១ កុប្រសោត ដើមស្លា១៦០ដើម    ដូង១០ដើម។

(១៦-១៧) នៅចោកព្នៅមានបុរស  វាចបត្រាប១ វាត្វេត១ នារីមានកុអន្រះ១ កុក្វុង១ និងកូនគាត់២ កុកន្ទស១ កុឈេតប១ កុសំបុះ១ និងកូនគាត់២ កុស្របិង១ កុសេងវ្រៅ១ វាត្មៅ១ កុអំវុះ១។

(១៧- ១៩) នៅឯរំបោម មានបុរស វាកន្តាង១វាសគោំ១វាសំបុះ១វាឆេប១អ្នកចំទក បិតអន្ទិន១ វាក្រោច១ នារីមាន កុតន្មារូ១ និងកូនគាត់១ កុតឥស១ កុសឧយ១      និងកូនគាត់១កុ….១កំហាកអញ១។

(១៩-២៤) នៅឆោកធ្នង់ប្រើទ្រាំរោកបតិបោញអញ១ វោកអញ១ សំវរអញ១ កញ្ហេងក្មៅ១ វុលអញ១ លហេំអញ១ ននអញ១ កញ្ហេងសំវរ១ វិន្នមតិ១ បិតអញ១ ភានអញ១ អទនអញ១ កញ្ហេងប្រតិ១ កេអញ១ កុចន១ កុចន្ទ្រិកា១ កុអ្គត១ កុហរហេរ១ កុសំឧយ១ កុត្វាំ១ កុបិត១ កុគរប១ កុវ្ញៅហ្វ១ កុស្លេហ្វ។

កំណត់សម្គាល់៖ តាមសិលាចារឹកនេះបានផ្តល់ទិន្នន័យខាងស្ថាននាម (ឈ្មោះទីកន្លែង)​ជាច្រើន ប៉ុន្តែយើងមិនដឹងច្បាស់ថា ទីតាំងទាំងអម្បាលម៉ាននៅក្នុងសិលាចារឹកនេះ ស្ថិតនៅក្នុងទីកន្លែងណាមួយក្នុងសម័យបច្ចុប្បន្នទេ។ ស្ថាននាមទាំងអស់ បានបង្ហាញអំពីគោលគំនិតយ៉ាងសំខាន់ក្នុងស្វែងយល់បន្ថែមទៀត។ ក្នុងចំណោមស្ថាននាមទាំងនោះ យើងឃើញថា ស្ថាននាមមួយឈ្មោះថា ស្រេអភយបុរ (ស្រែអភ័យបុរ) ជាស្ថាននាមដ៏ឱ្យចាប់អារម្មណ៍ជាងគេ ដ្បិតពាក្យ អភ័យបុរ មានន័យទីក្រុង ឬតំបន់ដែលសុខសន្តិភាព ឬទីផ្តល់អភ័យ គឺមិនមានទោស។ ទីកន្លែងនោះ ទំនងជាវាលកសិកម្មដ៏ធំមួយ ឬតំបន់ដីដែលមានជីជាតិ ដោយមានការចាត់តាំងពលព្រះជាច្រើនទៅធ្វើស្រែនៅអភ័យបុរនោះ។ ស្ថាននាមមួយទៀត គឺ “នន្ទនវន” ដែលមានន័យថាព្រៃដែលគួរជាទីរីករាយ ទំនងជាតំបន់វាលស្រែធំធេងអាចបង្កបង្កើនផលបានច្រើន ហើយប្រដូចទីកន្លែងនេះទៅនឹងឧទ្យាននន្ទវ័នក្នុងស្ថានសួគ៌ាដែរ។ ក្រៅពីនេះមានស្ថាននាមមួយចំនួនទៀតដែលមានដូចជា វ្នោន ចោក វិនៅ (ចោកព្នៅ) រំបោំ ឆោកទ្ន្វង (ឆោកធ្នង់)។

ជារួមមក សិលាចារឹកនេះបានផ្តល់នូវព័ត៌មានដ៏សំខាន់អំពីបញ្ជីឈ្មោះអ្នកបម្រើដែលម្ចាស់ទានណាមួយបានថ្វាយចំពោះប្រាសាទ។ លើសពីនេះ មានស្ថាននាមមួយចំនួនដែលបានរៀបរាប់ គួរជាទីទាក់ទាញ និងលើកយកមកសិក្សា។ តែគួរឱ្យសោកស្តាយដែរ ដែលផ្នែកមួយចំនួនបានរលុបអក្សរ នាំឱ្យយើងមិនសូវយល់សេចក្តីទាំងស្រុងដែលបុព្វបុរសបានចារឹកមក។  

—————————————-

Kompheum Temple Inscription K.357

Kompheum Temple is located in Choam Ksan District, Preah Vihear Province, south of Khnar Temple. The temple is a single structure, built of brick with a rectangular shape during the pre-Angkorian period (7th or 8th century) and may have been further constructed during the Angkorian period between the 10th or 11th centuries.

The name “Kompeum”, is heard from the locals talk that “in the past, there was a statue of a woman called Kompeum in the temple.” It can also be a Kanesa statue because what the locals said seems to be the form of the Ganesha statue with his big belly. In particular, the inscriptions cited in this article probably date to the 7th or 8th century. The inscription was first studied and translated into French by George Cœdès. The inscription scripted on the south door main of the temple has 24 lines.

The summarized meaning of the Kompheum temple inscription describes the registration of the names of the servants (Vea and Ko) given (gifts) by one of Kloun’s wives to god. However, we do not know the exact name because the part is omitted.

Note: This inscription provides a lot of toponymy data (place name), but we do not know where all the places in this inscription are in today. All the toponymy reveals important concepts to explore further. Among them, we find that one named Sre Aphayapura is the most interesting place because the word Aphaipura means a city or a peaceful area or a place of forgiveness. The place is likely to be a large agricultural field or fertile land area, with many devotees of god assigned to work in the rice fields in the area. Another toponymy is named “Nanranavana”, which means that the pleasant forest is likely to be a large rice field that can produce a lot of crops, and this place is similar to Nanranavorna Park in heaven. In addition, there are a number of other names, such as Vnon, Chok, Vino (Chokbnau), Rampaom, Chok dnvṅ (Chok Dhnṅ).

Overall, this inscription provides important information about the list of servants that a benefactor gave to the temple. In addition, there are a number of places mentioned that are attractive for research. But sadly, some parts have been omitted, leaving us with little understanding of what our ancestors wrote.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!