ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែតលុយកាក់ ទ្រព្យសម្បត្តិ និងម...

ឆ្នាំទាំង៤ ថោះ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែតលុយកាក់ ទ្រព្យសម្បត្តិ និងមុខតំណែងស្ថិតក្នុងដៃរបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវ​កម្ម និងកិច្ចការងារដំណើរការទៅយ៉ាងល្អប្រសើរ។ ប្រាក់កាសហូរចូលច្រើន ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នការពារផលប្រយោជន៍ទាំងនោះ ពីព្រោះមានមនុស្សមួយចំនួនគ្មានភាពស្មោះត្រង់នឹងអ្នកទេ។ រៀបចំផែនការ សម្រាប់ឆ្លើយតបនឹងភាពអវិជ្ជមាន។​ ប្រសិនបើចង់បង្កើតការងារថ្មី សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ។ ជៀងវាងពិភាក្សានឹងមនុស្សឆ្នាំម្សាញ់។ ពេលវេលាល្អ គឺនៅពេលព្រឹក។ សម្រាប់សុខភាព ចូរប្រយ័ត្នបញ្ហាជាប់សរសែ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នករកស៊ីជួញដូរ គួរបង្កើនទំនាក់ទំនងបន្ថែម ប៉ុន្តែត្រូវប្រកាន់ភាពស្មោះត្រង់។ លោកអ្នកប្រកបការងាររដ្ឋ និងឯកជន ទទួលបានការកោតសរសើរពីមិត្តរួមការងារ និងចៅហ្វាយនាយ ប៉ុន្តែសូមទំលាក់ចោលការងារខ្លះទើបល្អ។ គួរទាក់ទងនឹងមនុស្សភ័យក្មេងជាងដើម្បីពិភាក្សាការងារ។ កុំទាន់រៀបចំគម្រោងការងារថ្មី ព្រោះមិនទាន់អាចទទួលផលតាមការរំពឹងនៅឡើយ។​ សម្រាប់គូស្នេហ៍ ទំនាក់ទំនងមានភាពចុះសម្រុងល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់ គួររៀបចំគម្រោងការងារបន្ថែម។ អនុគ្រោះ និងអត់ធ្មត់ ព្រោះបញ្ហាច្រើន មិនអាចឲ្យលោកអ្នកជោគជ័យបានទេ។ ប្រសិនបើចង់សម្រេចការងារធំដុំ ត្រូវចាប់   ផ្តើមពីព្រលឹម។ មនុស្សដែលមានរាសីត្រូវគ្នានឹងអ្នក គឺឆ្នាំរោង។ កុំទាន់សម្រេចចិត្តធ្វើដំណើរផ្លូវឆ្ងាយ បើគ្មានភាពចាំបាច់។ សម្រាប់គូស្នេហ៍ ស្រលាញ់រាប់អានគ្នា ស្មោះស្ម័គ្រណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃសម្បត្តិទ្រព្យ និងលាភសំណាងអាជីព។ ចូរបរិច្ចាកខ្លះដើម្បីឲ្យសំណាងនៅស្ថិតស្ថេរបានយូរ។ សូមរក្សាអាកប្បកិរិយាល្អ និងត្រូវមានភាពអនុគ្រោះ។ កុំទាក់ទងនឹងបញ្ហារបស់អ្នកដទៃ ជាពិសេសមនុស្សស្រី។ សម្រាប់ទំនាក់ទំនងកំលោះក្រមុំ គឺអាចឈានដល់ចំណុចជោគជ័យធំ ដូច្នេះលោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ មនុស្សម្នារយកចិត្តទុកដាក់ នឹងជឿជាក់ទៅលើការងារ និងពាក្យសំដីរបស់អ្នកណាស់។ សូមកុំស្ទាក់ស្ទើរ ថ្ងៃនេះជាពេលវេលាល្អសម្រាប់បណ្តាក់ទុនរកស៊ី ហើយភាពជោគជ័យ គឺស្ថិតក្នុងដៃរបស់អ្នក។ ប៉ុន្តែសូមព្យាយាមកុំចាប់យកការងារច្រើនពេកក្នុងពេលតែមួយ។ គួរប្រាស្រ័យទាក់ទងនឹងមនុស្សឆ្នាំរកា ហើយជៀសវៀងមនុស្សឆ្នាំជូត។ សម្រាប់ទំនាក់ទំនងសេ្នហា មានភាពល្អូកល្អឺននឹងគ្នាខ្លាំងណាស់។   

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កាធំដុំណាស់។ អ្នកអាចបណ្តាក់ទុនរកស៊ីបាន តែត្រូវមានគម្រោងការងារឲ្យបានត្រឹមត្រូវ។ ត្រៀមលក្ខណៈឆ្លើយតបនឹងភាពអវិជ្ជមាន។ លោកអ្នកអាចមានមនុស្សច្រណែននិន្ទា ប៉ុន្តែអត់ធ្មត់ ហើយអនុគ្រោះ ដើម្បីកុំឲ្យខាតប្រយោជន៍។ សម្រាប់ទំនាក់ទំនងស្នេហា លោកអ្នកមានភាពល្អូកល្អឺននឹងគ្នាណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកំណត់អាទិភាពសម្រាប់កិច្ចការងាររបស់លោកអ្នក ព្រោះលាភសំណាងធំស្ថិតក្នុងគន្លងដែលអ្នកកំពុងដើរ។ ជឿទុកចិត្តមនុស្សជុំវិញខ្លួន ដោយមានការពិចារណាខ្ពស់ ព្រោះលោកអ្នកអាចចាញ់បោកគេ។ ចំពោះគូស្នេហ៍ សូមរក្សាថែទាំគ្នាឲ្យកាន់តែច្រើន ហើយកុំជឿពាក្យសំដីឆបោកទំនាក់ទំនងអ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ​ និងរបររកស៊ីដោយជោគជ័យ តែសូមស្មោះស្ម័គ្រចំពោះកិច្ចការងារ      តែមួយមុខទើបជាការប្រសើរ។ កុំទុកចិត្តមនុស្សឆ្នាំជូតពេក ប៉ុន្តែមិនមានន័យថាត្រូវជៀសវាងគេទាំងស្រុងនោះទេ។ ចំពោះទំនាក់ទំនងសេ្នហាកំឡោះក្រមុំ មានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលល្អសម្រាប់រៀបចំមង្គលនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងកិច្ចការងារហាក់នៅទ្រឹង ហើយគ្មានចម្លើយតាមការរំពឹងទុកនោះទេ។ លោកអ្នកមានអារម្មណ៍សង្ស័យច្រើន ប៉ុន្តែសូមទំលាក់វាចោល កុំគិតច្រើនពេក គួររកវិធីដោះស្រាយបញ្ហាវិញទើបល្អប្រសើរ។ កុំអស់សង្ឃឹម ពីព្រោះស្ថានភាពនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ សម្រាប់ទំនាក់ទំនងសេ្នហា​ ចូរកុំធ្វើឲ្យបាត់ឳកាសរីករាយជាមួយមនុស្សជាទីស្រលាញ់។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្តមួយថ្ងៃតែម្តង ដើម្បីកុំឲ្យបាត់បង់ប្រយោជន៍។ បន្ថែមពីលើនេះទៅទៀត លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកគេខ្ពស់។​ សម្រាប់ទំនាក់ទំនងសេ្នហា មានភាពអន់ចិត្តនឹងគ្នាតិចតួច។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាធម្មតា ប៉ុន្តែសូមរៀបចំកិច្ចការងារជាអាទិភាពដើម្បីទទួលបានផលកាន់តែប្រសើរ។ កុំគិតរឿងអវិជ្ជមាន ប្រសិនបើកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈ។ ចំពោះសុខភាព សូមផឹកទឹកឲ្យច្រើន ដើម្បីជួយទ្រទ្រង់កំសោយរខាងរាងកាយ។

ឆ្នាំកុរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារនានានឹងសម្រេចទៅបានដោយគ្មានផលជំទាស់អ្វីឡើយ។ អ្នកមានលទ្ធភាព ធ្វើទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនប្រកបដោយភាពវិជ្ជមាន។ ភាពស្មោះត្រង់របស់អ្នកជាគន្លឹះជោគជ័យ។ សម្រាប់សុខភាព ចូរជៀសវាងទទួលទានអាហារដែលសំបូរដោយជាតិខ្លាញ់។ ចំណែកគូស្នេហ៍ យល់ចិត្តថ្លើមគ្នាល្អណាស់ គ្មានអ្វីជំទាស់ទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!