ទំព័រដើមប្រវត្តិសាស្ត្រការរកឃើញនូវទីតាំងបញ្ចុះសម័យបុរាណនៅលើ កោះ Corsica

ការរកឃើញនូវទីតាំងបញ្ចុះសម័យបុរាណនៅលើ កោះ Corsica

អ្នកបុរាណវត្ថុវិទូនៅ ទីក្រុងCorsica បានរកឃើញទីតាំងបញ្ចុះសព ដែលមានផ្នូរប្រហែល ចំនួន ៤០ ស្ថិតចាប់ពីសតវត្សទី ៣ ដល់ទី ៦គ.ស។ Corsicaគឺជាកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង។ ការរកឃើញនេះ គឺស្ថិតនៅឯកន្លែងធ្វើកំណាមួយក្នុងទីក្រុង Ile-Rousse នៅឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុងCorsica។ ទីតាំងផ្នូរទាំងអស់នេះគឺ មានសាកសពភាគច្រើនកប់នៅក្នុងពាងរាងស៊ីឡាំងមកពីប្រទេសទុយនីស៊ី។ វិទ្យាស្ថានជាតិស្រាវជ្រាវបុរាណវិទ្យាបង្ការជាតិបារាំង (INRAP) ដែលទទួលបន្ទុកធ្វើកំណាយនៅលើកោះនេះ បាននិយាយថា ការរកឃើញនេះបានបញ្ជាក់ពីការរស់នៅ និងវត្ថុប្រើប្រាស់នៅលើកោះ Ile-Rousse ក្នុងសម័យបុរាណ។ ចាប់តាំងពីចុងខែកុម្ភៈមក ការស្រាវជ្រាវបានធ្វើឡើងលើទីតាំងចំនួនពីរដែលមានទំហំប្រហែល ៦០០m² បានបង្ហាញពីការរកឃើញនូវទីតាំងបញ្ចុះសព។ ការរកឃើញដែលនឹកស្មានមិនដល់នោះ គឺការរកឃើញផ្នូរចំនួន៤០។ នេះគឺជាការរកឃើញយ៉ាងច្រើនមិនធ្លាប់មានពីមុនមកនៅលើកោះ Corsica នេះ ។ ឧទាហរណ៍ដែលគេស្គាល់នៅលើកោះនៃការបញ្ចុះសពបែបនេះជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអគារនៃការគោរព ដូចជាទីតាំងរបស់ Mariana ឬ Sant’Amanza ជាដើម៕

សកម្មភាពធ្វើកំណាយ និងការឃើញសាកសពដែលបញ្ចុះនៅក្នុងថូ

ប្រភព៖ INRAP

អត្ថបទដកស្រង់ពី៖ Actualité | La découverte d’une nécropole du Bas-Empire r… | Inrap

រូបលេខ៤ ៖ កន្លែង ផលិតអគ្គីសនីដោយកង្ហាលខ្យល់ប្រភព៖ BBC  

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!