ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ឆ្លូវ មមី កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកា...

ឆ្នាំទាំង៣ ឆ្លូវ មមី កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានាគ្មានដល់លោកអ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៣រោច  ខែមិគសិរ   ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមបោះបង់ចោលចរិកប្រកាន់រឹងរូស ព្រោះវាបណ្តាលឲ្យមានមនុស្សខឹងស្អប់ ហើយនាំឲ្យតឲខាតបង់ប្រយោជន៍ការងារ។ សូមរងចាំលទ្ធផលវិជ្ជមានសម្រាប់ការងារ និងរបររកស៊ី ពីព្រោះថ្ងៃនេះអ្វីៗមិនទាន់អាចសម្រេចបានទេ។ លោកអ្នកអាចកែប្រែស្ថានការណ៍បានខ្លះ​ ប្រសិនជាមានភាពអត់ធ្មត់។ សម្រាប់សុខភាព​ ចូរប្រយ័ត្នរោគឈឺក្បាល សម្រាន្តមិនលក់។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ កុំបារម្ភក្នុងការបណ្តាក់ទុនលើមុខរបរ និងការងារថ្មី ពីព្រោះផ្លែផ្កាគឺមានដល់អ្នក។ សូមយកចិត្តទុកដាក់បន្ថែមទៅលើការតុបតែងខ្លួន ពីព្រោះលោកអ្នកអាចនឹងទាក់ចិត្តមនុស្សជុំវិញខ្លួនបានច្រើន។ ការរៀបចំពិធីមង្គល គឺអាចធ្វើទៅបានពេញមួយថ្ងៃតែម្តង។ សម្រាប់ស្នេហាកំឡោះ ដំណឹងល្អបានមកដល់ហើយ។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារមធ្យម ប៉ុន្តែសូមកុំភ្លេចក្នុងការធ្វើទំនាក់ទំនងបន្ថែម។​ រៀនសូត្របន្ថែម និងទទួលយកគំនិតយោបល់អ្នកដទៃដោយការគិតគូរពិចារណា។ ចូររក្សាចិត្តគំនិតរបស់ខ្លួន កុំចង់ឈ្នះមនុស្សជាទីស្រលាញ់ មិនដូច្នេះ អ្នកគឺជាអ្នកបង្កើតបញ្ហានៅក្នុងទំនាក់ទំនង។ សម្រាប់សុខភាព គួរសម្រាកឲ្យបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែស្ថិតក្នុងកំរិតមិនសូវស្ថិតស្ថេរនោះទេ។ ព្យាយាមលើកគម្រោងការងារឲ្យបានជាក់លាក់ និងត្រៀមជានិច្ចក្នុងការដោះស្រាយបញ្ហា។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ស្ថានភាពជីវិតផ្ទាល់ខ្លួនមានភាពតានតឹងបន្តិច តែអាចដោះស្រាយបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែស។ ប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គល សូមកុំស្ទាក់ស្ទើរ។ ចូរប្រយ័ត្នក្នុងការវិនិច្ឆ័យ ប្រយ័ត្នមានវិបត្តិក្នុងទំនាក់ទំនង។ លះបង់ភាពអាត្មានិយម ហើយត្រូវចេះអនុគ្រោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលពេញមួយថ្ងៃ។ សម្រាប់ការងារ និងអាជីវកម្ម ចូរប្រយ័ត្ន មានភាពរីកចម្រើនលូតលាស់ខ្លាំងណាស់។ ប្រកាន់ខ្ជាប់នូវចិរក សុភាពរាបសារចំពោះអ្នកដទៃ ធ្វើបែបនេះលោកអ្នកអាចយកឈ្នះចិត្តមនុស្សទាំងនោះបាន។ សម្រាប់គូស្នេហ៍ អាចចមម្រេចចិត្តសាងទំនាក់ទំនងធំដុំ ច្បាស់លាស់បាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា។ សូមកុំមានចិត្តស្ទាក់ស្ទើរ ត្រូវសម្រេចចិត្តដោយភាពជឿជាក់។ លោកអ្នកអាចមានមនុស្សនិន្ទា ប៉ុន្តែក៏មានមនុស្សជាច្រើនជួយយកអាសារផងដែរ។ សូមរក្សាចំណងមិត្តភាពនឹងមនុស្សឆ្នាំឆ្លូវ ហើយប្រយ័ត្នជាមួយមនុស្សឆ្នាំជូត។ សម្រាប់ស្នេហាកំឡោះក្រមុំមានភាពចុះសម្រុងគ្នាល្អណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ។ លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ប៉ុន្តែការជឿជាក់ត្រូវស្ថិតក្នុងការពិចារណាខ្ពស់។ លោកអ្នកអាចមានបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមដោះស្រាយ និងឆ្លើយតបដោយភាពរឹងមាំ អត់ធ្មត់។ ចំពោះសុខភាព មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។ ដោយឡែកសម្រាប់ជីវិតគ្រួសារមានភាពចុះសម្រុងគ្នាល្អណាស់។  ​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ ស្វែងរកចំណុចខ្សោយរបស់ខ្លួន កែប្រែទន្លាប់ចាស់ ហើយរៀបចំការតុបតែងខ្លួនជាថ្មី។ ប្រើប្រាស់ភាពកំប្លុកកំប្លែង និងគំនិតសុទដ្ឋិនិយម។ ប្រយ័ត្នប្រយែងនឹងមនុស្សច្រណែននិន្ទា។​​ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន មានរឿងរកាំរកូស ដូច្នេះត្រូវអត់ធ្មត់ ហើយអនុគ្រោះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់មុខរបរការងារ កុំទាន់សម្រេចដាក់ចុះការព្យាយាម បើគ្រាន់តែទទួលបានផលបន្តិចបន្តួចឲ្យសោះ ពីព្រោះឳកាសជោគជ័យធំគឺនៅចំពោះមុខ។ សូមរក្សាឥរិយាបថ និងពាក្យសំដី។ កំហឹងរបស់លោកអ្នក អាចបណ្តាលឲ្យបាត់បង់ឳកាសប្រមូលទ្រព្យ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពរកាំរកូសនឹងគ្នា ប៉ុន្តែសូមយកចិត្តទុកដាក់ជាមួយក្មេងៗ ពីព្រោះពួកគេអាចជួយលោកអ្នកបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្ត។​ ថ្ងៃនេះសំណាងរបស់លោកអ្នក ហូរចូលពីគ្រប់ទិសទី ដូច្នេះត្រូវត្រៀមទទួលយកឳកាសដ៏ល្អនេះដោយប្រុងប្រយ័ត្ន ប៉ុន្តែមិនចាំបាច់អ្វីត្រូវសំដែងចំពោះអ្នកដទៃទេ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ ហើយជឿជាក់លើការសម្រេចចិត្តរបស់អ្នកខ្លាំងណាស់ ដូច្នេះសូមរក្សាទម្លាប់ល្អនេះ ហើយត្រូវតបស្នងទៅគេវិញដោយភាតរភាព។ ពេលវេលាល្អថ្ងៃនេះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលនានាបានដោយមិនមានជំទាស់ទេ។ សម្រាប់ជីវិតគូ មានភាពចុះសម្រុងគ្នាល្អប្រសើរណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!