ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចដោតជម ឬរៀបគ្រូនៅភូមិសំបូរ

កិច្ចដោតជម ឬរៀបគ្រូនៅភូមិសំបូរ

បើពោលអំពីលាងអារក្ស ឬបញ្ចូលមេមុត មនុស្សភាគច្រើនតែងតែឮជាប់មករហូតហើយ​ឥតដាច់ឡើយ។ កិច្ចលាងអារក្ស គេធ្វើឡើងដើម្បីដឹងគុណដល់អារក្សដែលបានជួយព្យាបាលជំងឺដង្កាត់ផ្សេងៗរបស់កូនចៅឱ្យជាសះស្បើយ ដ្បិតអារក្សគឺជាខ្មោចឬអមនុស្សដែលគេកាន់តាមខ្សែក្នុងគ្រួសារ ជួនកាលក៏ខ្សែខាងម្តាយ ជួនកាលក៏ខ្សែខាងឪពុក។ ជាទូទៅ អ្នកភូមិសំបូរតែងតែប្រារព្ធពិធីលាងអារក្សជារៀងរាល់ឆ្នាំ ហើយគ្រួសារនីមួយៗតែងតែមកធ្វើរួមគ្នានៅថ្ងៃណាមួយក្នុងភូមិ ដោយគេធ្វើតែពេលយប់ប៉ុណ្ណោះ។ ពិធីលាងអារក្ស ត្រូវមានសំណែនឬគ្រឿងរណ្តាប់ច្រើនយ៉ាង និងត្រូវមានភ្លេងលេងកំដររោងទៀតផង ដែលតម្រូវឱ្យមានការចំណាយច្រើនក្នុងការធ្វើកិច្ចនេះ។ ហេតុដូច្នេះហើយ អ្នកភូមិសំបូរដែលមានកាន់ខ្សែអារក្ស តែមានសេដ្ឋកិច្ចគ្រួសារមិនធូរធារ បានប្រារព្ធពិធីមួយទៀតជំនួសវិញដែលគេហៅឈ្មោះថា “កិច្ចដោតជម” ឬ “កិច្ចរៀបគ្រូ”។ តើកិច្ចដោតជម ឬរៀបគ្រូមានលំដាប់លំដោយ និងអត្ថន័យបែបណាខ្លះ?

ជម គឺជារណ្តាប់មួយប្រភេទដែលមានចំនួន៤ ធ្វើចេញពីដើមចេកដែលគេអង្កន់ខ្លីៗ ខ្លះជាកំណាត់ដុំឈើក៏មានដែរ (រូបលេខ២) ព្រមទាំងមានប្រើប្រាស់ម្លូចំនួន ៤សន្លឹក ដែលគេមូលដោតនិងកំណាត់ចេកឬឈើនោះតែម្តង។ រីឯពាក្យថា “រៀបគ្រូ” គឺសំដៅលើការរៀបគ្រឿងរណ្តាប់ទាំងអម្បាមាណដែលគេសាងថ្មីខ្លះ និងបន្ថែមរបស់របរដែលមានស្រាប់ខ្លះ ដើម្បីការរៀបគ្រឿងរណ្តាប់ទាំងអម្បាដោយខ្លះ? រព្ធពិធីមួយទៀតជំនួសវិញដែលគេហៅឈ្មោះថា “។ ហេតុដូច្នេះហើយ អ្នកភូមិសំបូរដែលមានកាន់ខ្សែអារក្រៀបថ្វាយដល់គ្រូ។ ហេតុនេះហើយ ទើបមានអ្នកខ្លះហៅថា ដោតជម និងខ្លះទៀតហៅថា រៀបគ្រូ ព្រោះថាន័យនៃឈ្មោះទាំង២គឺបំពេញន័យឱ្យគ្នាទៅវិញទៅមកដូច្នោះដែរ។ កិច្ចដោតជម ឬរៀបគ្រូ បើប្រៀបធៀបជាមួយនឹងកិច្ចលាងអារក្សយើងឃើញថា មានលក្ខណៈខុសគ្នាស្ទើរទាំងស្រុង  មិនថាគ្រឿងរណ្តាប់ និងកិច្ចពិធី។

កិច្ចដោតជម ឬរៀបគ្រូ គេមិនសូវជាលំបាកដូចកិច្ចលាងអារក្សឡើយ ព្រោះកិច្ចនេះចំណាយពេលត្រឹមតែមួយព្រឹក គ្មានភ្លេង មិនត្រូវការរោង មិនត្រូវការសែនព្រេន ផ្ទុយពីលាងអារក្សដែលត្រូវចំណាយពេលស្ទើរមួយយប់ពេញ ត្រូវការភ្លេងលេងកំដរ ត្រូវការរោង និងសែនព្រេនវែងឆ្ងាយ។ ក្នុងលំដាប់លំដោយនៃកិច្ចដោតជម ជាដំបូងគេត្រូវរៀបចំគ្រឿងរណ្តាប់ផ្សេងៗរួមមាន ស្លាធម៌ធំមួយ ស្លាធម៌តូចចំនួន៤ និងជមក៏ត្រូវមាន៤ដូចគ្នាដែរ។ គ្រូខ្លះត្រូវការពែ គ្រូខ្លះទៀតមិនត្រូវការទេពែទេ។ បន្ទាប់មកទៀត គឺជាការបញ្ជាន់រូបពីម្ចាស់នៃកិច្ចផ្ទាល់ ដែលការបញ្ជាន់រូបនៅពេលនេះគេមិនត្រូវការភ្លេងលេងកំដរនោះឡើយ។ ក្រោយពីអារក្សបានចូលខ្លួនរូបស្នងមក សិស្សគុនដែលមកចូលរួមពិធីនេះ នាំគ្នារៀបរាប់អំពីទុក្ខលំបាកផ្សេងៗដែលសិស្សគុនកំពុងតែប្រឈម និងប្រាប់ពីបញ្ហាដែលសិស្សគុនមិនបានធ្វើកិច្ចលាងអារក្សថ្វាយដល់គ្រូថែមទៀតផង។ បន្ទាប់មកទៀត សិស្សគុនចាប់ផ្តើមរៀបរាប់អំពីជំងឺដង្កាត់ដែលខ្លួនមាន និងពឹងពាក់ដល់គ្រូជួយមើលជំងឺរបស់ខ្លួនឱ្យជាសះស្បើយ។  ជាទូទៅ អ្នកស្នងរូបគ្រូអារក្សដែលមករៀបចំពិធីដោតជមឬរៀបគ្រូនៅភូមិសំបូរច្រើនតែជាមនុស្សស្រី។ ចំណែក ឯគ្រូវិញអាចជាមនុស្សប្រុសក៏មាន មនុស្សស្រីក៏មាន ដោយយើងអាចសម្គាល់បានអំពីគ្រូអារក្សថាជាប្រុសឬស្រីតាមរយៈសំឡេងនៃការនិយាយរបស់រូបស្នងជាមួយសិស្សគុន។

ជារួមមក កិច្ចដោតជមឬរៀបគ្រូមិនមែនជាកិច្ចពិធីដែលទើបតែកើតមានឡើងនោះទេ ដ្បិតប្រពៃណីនេះយើងមិនដឹងថាមានតាំងពីណាមក ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរមករហូតហើយ។ កិច្ចដោតជមឬរៀបគ្រូ និងកិច្ចលាងអារក្ស មានលំដោយលំដោយនៃការរៀបចំខុសគ្នាក៏ដោយ តែអត្ថន័យគឺមានលក្ខណៈតែមួយដដែល គឺជាតបស្នងសងគុណដល់អារក្សដែលបានជួយថែរក្សាការពារនិងមើលថែសិស្សគុនទាំងឡាយ។ យើងអាចកត់សម្គាល់បានថា “លាងអារក្ស” សំដៅដល់ការធ្វើឱ្យអារក្សស្អាត ឱ្យអស់មន្ទិល រីឯដោតជមឬរៀបគ្រូ សំដៅដល់ការរៀបគ្រឿងរណ្តាប់ដល់គ្រូអារក្ស។ សព្វថ្ងៃ បើទោះបីជាកិច្ចដោតជមមានលក្ខណៈងាយស្រួលជាង និងចំណាយថវិកាតិចជាងយ៉ាងណាក៏ដោយ ក៏អ្នកភូមិសំបូរតែងយល់ថា ពួកគាត់ចង់ប្រារព្ធពិធីលាងអារក្សច្រើនជាង ព្រោះលាងអារក្សបង្ហាញអំពីភាពអធិកអធម និងបង្ហាញអំពីវិសាលភាពធំធេងរបស់គ្រូអារក្សច្រើនជាងកិច្ចដោតជម៕

អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!