ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ។ សម្រាប់លោកអ្នកដែលបំពេញការងារផ្នែករបាយការណ៍ និងឯកសារពាក់ព័ទ្ធ នានានឹងទទួលបានភាពត្រឹមត្រូវ និងចម្រើនលូតលាស់ល្អប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នក ទទួលបានការទទួលស្គាល់ពីថ្នាក់លើ និងពីមនុស្សនៅក្នុងក្រុមច្រើន ហេតុនេះមិនចាំបាច់ បារម្ភពីទំនាក់ទំនងនោះទេ។ លើសពីនេះ ក៏អាចក្លាយជាមេដឹកនាំក្រុម អ្នកបង្កើតផែនការ សកម្មភាព និងអ្នកគ្រប់គ្រងយ៉ាងសកម្មនៅថ្ងៃនេះ ដូច្នេះសូមធ្វើយ៉ាងណាប្រើប្រាស់ អំណោយផលនេះ។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តបោះទុននឹងបានចំណេញច្រើន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញច្រើន។ អតិថិជន និងដៃគូពាណិជ្ជកម្មហាក់មានភាពជឿជាក់ និងគាំទ្រលោកអ្នក ជាច្រើន។​ អ្វីដែលសំខាន់ទៀតនោះ ស្ថានភាពនេះមានស្ថេរភាពយូរអង្វែងណាស់ ដូច្នេះ ប្រហែលជាចាំបាច់បំផុតដែលអ្នកត្រូវរកមធ្យោបាយបន្ថែមប្រើប្រាស់អំណោយផលនេះឲ្យ មានប្រសិទ្ធភាព។ ផ្ទុយទៅវិញ សូមកុំធ្វើឲ្យមានការភ្ញាក់ផ្អើល  កុំសំដែងភាពជោគជ័យនៅ ពេលនេះ ពីព្រោះអ្នកត្រូវបានពេលវេលាបន្ថែមទៀត។​ ផ្ទុយទៅវិញ សូមមានភាពច្បាស់ លាស់ ហើយកុំងាយផ្លាស់ប្តូរដោយងាយពេក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកិច្ចការងារជាក្រុម ឬការសហការជា មួយដៃគូនានានឹងជួយពន្លឿនការងារ ឬដែលអាចអោយអ្នកទទួលបានផលល្អប្រសើរជាង ការងារតែឯង។ អ្នកក៏រំពឹងថាទទួលបានដំណឹងថ្មី ដែលបានទទឹងរងចាំជាយូរមកហើយ ប៉ុន្តែក៏គួរត្រៀមលក្ខណៈសម្រាប់ស្ថានភាពថ្មីដែលអ្នកនឹងជួបប្រទះផងដែរ។ លាភសំណាង និងឳកាសល្អៗក្នុងការងារក៏មានច្រើនផងដែរ ដូច្នេះវាសំខាន់ថាតើអ្នកត្រូវជ្រើសរើសកិច្ច ការងារណាដែលសមប្រកបនឹងខ្លួនឯងប៉ុណ្ណោះ។ ប្រការដែលគួរជៀសវាងនៅក្នុងថ្ងៃនេះ គឺទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទដែលអ្នកនឹងជួបថ្មី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានដំណើរការល្អសម្រាប់ការ ចរចា ពិភាក្សា និងការចុះហត្ថលេខាលើការងារធំដុំ។  ក្នុងនោះអ្នកក៏អាចធ្វើការចរចាលើការ​តម្លើងប្រាក់ឧបត្ថម្ភផ្សេងៗដោយគ្មានសភាពតានតឹង។ គ្មានកំហុសដោយអចេតនាណា មួយនឹងមករំខានផ្លូវរបស់អ្នកទេ ដូច្នេះសូមកុំធ្វើអោយការព្រួយបារម្ភក្លាយជាឧបសគ្គ។ លោកអ្នកក៏អាចសម្រេចធ្វើការងារតូចធំទៅតាមបំណង ដូច្នេះគួរជ្រើសរើសពេលនេះ ចាប់ផ្តើមការងារដែលអ្នកបានគូសវាសនោះ ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានខ្ពស់។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរុងរឿងណាស់។ អ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយល់ពីអ្នកបាន គ្រប់ករណីទាំង អស់ ក្នុងនោះអ្នកក៏ទទួលបាការគាំទ្រយ៉ាងច្រើនផងដែរ។ ផ្ទុយទៅវិញ លោកអ្នកក៏ត្រូវរក្សា ពាក្យសំដី និងអាកប្បកិរិយាល្អប្រសើរតបទៅនឹងការយកចិត្តទុកដាក់ពីមនុស្សនៅក្បែរខ្លួន ផងដែរ។ ទន្ទឹមនឹងពេលនេះ ប្រហែលជាអ្នកគួរព្យាយាមយល់ដឹងពីការងារ ហើយចូល អោយកាន់តែកៀកនឹងថ្នាក់លើរបស់ខ្លួន ដើម្បីអ្នកបានយល់ដឹងបន្ថែម និងទទួលបាន ឳកាសល្អៗផងដែរ។

ឆ្នាំថោះ       

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ សីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយភាពល្អប្រសើរ។ អ្នកអាចធ្វើការចរចា ពិភាក្សា និងដោះស្រាយរឿងរ៉ាវតូចធំបាន ដោយគ្មានភាពតានតឹងរំខានទៅដល់ការងារនោះទេ។ អ្វីគួរអោយគិតបារម្ភនោះគឺពេល វេលាទៅវិញទេ ចូរមានភាពរហ័សរហួន ព្យាយាមធ្វើកិច្ចការសំខាន់មុន ឬបើមិនដូច្នេះសូម ចែងចែកការងារ ឬស្នើសុំជំនួយមុនពេលអ្វីៗយឺតពេល។ សម្រាប់រឿងលុយកាក់ប្រហែល ជាមានសភាពតានតឹងបន្តិចនៅវគ្គបំដូង ប៉ុន្តែបន្ទាប់មកស្ថានភាពនឹងល្អប្រសើរវិញ។ ក្រៅពី នេះ ប្រសិនបើនេះចង់ផ្លាស់ប្តូរទីកន្លែងគឺអាចទៅរួច។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់គួរអោយកត់សម្គាល់ណាស់។ បើទោះបីជាទីដៅដែលអ្នកប៉ងប្រាថ្នាមិនទាន់អាច ទៅដល់ក្តី ដំណើរការអនុវត្តការងារ និងលទ្ធផលដែលអ្នកទទួលបាននៅក្នុងថ្ងៃនេះគឺ ជាទិន្នផលធំ និងដែលមានប្រយោជន៍ច្រើនសម្រាប់អនាគត។ ក្នុងថ្ងៃនេះអ្នកអាចសូម្បីតែ ចាត់ចែងការងារធំ ឬធ្វើការដោះស្រាយបញ្ហារឹងស្ទះនានា។ ក្នុងនោះ បើទោះបីជានៅមាន ឧបស័គ្គតិចតួចក៏មិនចោទជាបញ្ហាអ្វីដែរ ពីព្រោះអ្នកនឹងអាចសម្របសម្រួល និងដោះ ស្រាយវាបាន។ ក្រៅពីនេះ ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកសូមមានភាពសមរម្យ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផលបានយ៉ាងល្អប្រសើរណាស។ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្ម និងជំនួញនានា នឹងអាចបោះជំហានទៅមុខបានដោយងាយស្រួល។ បញ្ហានៅក្នុងថ្ងៃនេះហាក់រយាលទៅ ឬដែលគ្មានលទ្ធភាពគ្រប់គ្រាន់រឹងស្ទះគោលដៅរបស់អ្នកទេ។ ក្នុងនោះ ប្រហែលជាអ្នកគួរ យកចិត្តទុកដាក់បន្ថែមប្រសិនបើអ្នកធ្វើការងារផ្នែកឯកសារ ឬក្រដាសស្នាមនានាដោយ សារការបាត់បង់ ឬខ្វះពត៌មានសំខាន់អាចទៅរួច។ ចំពោះការ ផ្តល់ជូននានា គួរតែពិនិត្យ ពិច័យអោយមានល្អិតល្អន់បំផុត ដើម្បីការបោកបញ្ឆាត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់ការចាកចេញ ពីស្ថានភាពចាស់ ហេតុនេះលោកអ្នកមិនចាំបាច់រងចាំពេលវេលាល្អបន្តទៅទៀតនោះទេ។ ក្នុងនោះការងារបច្ចុប្បន្នក៏មានភាពល្អប្រសើរ មនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អាន និង ជួយជ្រោមជ្រែងគ្រប់ករណី។ ដូច្នេះអំណោយផលនេះមិនគួរអោយរំលងនោះទេ។ ក្នុងថ្ងៃ នេះ អ្នកនឹងមានអំណោយផលកាន់តែប្រសើរ ប្រសិនបើអ្នកភ្ជាប់ការងារជាមួយនឹងគំនិងច្នៃ ប្រឌិតថ្មី។ ដោយឡែក សូមកុំផ្តោតការយកចិត្តទុកដាក់ទៅលើកំហុសពីអតីតកាល ពេក សូមចាត់ទុកវាត្រឹមតែជាបទពិសោធន៍ប៉ុណ្ណោះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូនគួរអោយកត់ សម្គាល់។ អ្នកក៏រំពឹងថានឹងជួបស្ថានភាពថ្មីនៅជុំវិញកិច្ចការងារនៅក្នុងថ្ងៃនេះ ហេតុដូច្នេះ សូមត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ដើម្បីឆ្លើយតប។ ក្នុងនោះ ដំណើរបេសកកម្មការ ងារផ្លូវឆ្ងាយអាចទៅរួច ហេតុនេះសូមពិនិត្យវាយតម្លៃការងារ និងគួរមានការប្រុងប្រយ័ត្ន ចំពោះការជឿទុកចិត្តសម្រាប់ស្ថានភាពថ្មីនេះ។ អ្នកក៏មិនគួរចូលទៅពាក់ព័ន្ធនឹងរឿងអ្នក ដទៃទេ ពីព្រោះវាមិនធ្វើអោយអ្នកទទួលបានផលល្អសោះឡើយ។ ចំណែក បំណុលគួរតែ ព្យាយាមដោះស្រាយ ពីព្រោះវាមានឥទ្ធិពលបិទច្រករបស់អ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលដែលអវិជ្ជមានបំផុត សម្រាប់ការប្រើប្រាស់លុយ កាក់ និងដើមទុនផ្សេងៗ ដូច្នេះលោកអ្នកជាអាជីវករគួរមានការប្រុងប្រយ័ត្ន  និងគិតគូរ អោយមានល្អិតល្អន់។ ជាទូទៅ អាជីពរបស់អ្នកហាក់មានភាពរឹងស្ទះ ហេតុនេះក៏មិនគួរធ្វើ ការងារធំដុំពេកទេ។ ការកំណត់ការងារឲ្យបានសមល្មមនឹងលទ្ធភាព និងសមត្ថភាពជាការ ប្រសើរ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចទទួលរងឥទ្ធិពលខាងក្រៅច្រើន ដូច្នេះការតប ត និងការឆ្លើបតបរបស់អ្នកគួរស្ថិតក្នុងស្ថានភាពច្បាស់លាស់ណាស់។ ក្នុងពេលនេះ លោក អ្នកនៅតែអាចចាកចេញពីស្ថានភាពចាស់បាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះមានភាពរអាក់ រអួលជាងសព្វមួយដង ដែលវានឹងពិបាកអោយអ្នកប្រឈមបន្តិច។ ហេតុនេះ សូមព្យាយាម ស្វែងរកហេតុផលនៃភាពប្រែប្រួល ធ្វើការពិភាក្សាជាមួយមនុស្សដែលគួរអោយទុកចិត្តនៅ ក្បែរខ្លួន ធ្វើយ៉ាងណាកុំអោយអ្វីៗហួសពេល។ ផ្ទុយពីភាពអវិជ្ជមាននេះ អ្នកហាក់មានច្រក ចេញសមរម្យ ក្នុងនោះអ្នកក៏អាចធ្វើការផ្លាស់ប្តូរបាន ពីព្រោះស្ថានភាពថ្មី នឹងផ្តល់ភាពល្អ ប្រសើរ និងអោយអ្នករយាលពីស្ថានភាពមិនល្អបាន។ ធ្វើយ៉ាងណាកុំមើលងាយស្ថាន ការណ៍ ឬប្រថុយប្រថាន។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃអំណោយផលដល់ការផ្តើមការងារថ្មី ការចាកចេញ ការគ្រប់គ្រង និងការចរចា។

ឆ្នាំទាំង៦ ជូត ថោះ រោង មមី មមែ ច រាសីល្អមធ្យម។

ឆ្នាំទាំង២ ខាល ម្សាញ់ រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!