ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧០)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧០)

ភាគទី៧០ (ផែនការសម្ងាត់)    

លុះទៅដល់ផ្លូវតូចមួយដែលងងឹតស្លុង មានន្ទអែបខ្លួននឹងគល់ឈើមួយ តាគីរីអែបនៅគល់ ឈើម្ខាងទៀត។

មានន្ទនិយាយតិចៗថាៈ

យើងចាំវានៅទីនេះហើយ! មិនយូរទេវាមកដល់ឥឡូវ!

អ្នកណា?

គឺអារាដានោះណ៎ា!

ឳ! អាដែលតែងនិយាយថា វាសងសឹកអោយបាននោះឬ? ឮ

បាទ! សងសឹកអាកាមា

អឺ! តានឹកឃើញហើយ វាថាវាសងសឹកដោយកាត់ដៃ កាត់ជើងអាកាមាមែនទេ?

បាទ! ដោយសម្លាប់ឪពុកខ្ញុំ!

តាគីរីព្រឺខ្នងខ្ញាកៗ មានន្ទបន្តទៀតថាៈ

លោកតាងឿងាឆ្ងល់អី ការពិតជាការពិត ឯការគ្រួសារជាការគ្រួសារ។ ឪពុកខ្ញុំជាឪពុក។ ព្រះកម្ពុត ជាព្រះកម្ពុត។ តែក្នុងពេលនេះយើងចាប់អាដារាឲ្យបាន ព្រះកម្ពុតត្រូវរស់មួយគ្រាសិន។ កុំទាន់អាលអោយគាត់ស្លាប់ ថាបើគាត់ស្លាប់ក្នុងពេលនេះមុខជាអំណាចបានទៅដៃអាកាមា និងអូន មណីមិនខាន។

សព្វថ្ងៃ ព្រះកម្ពុតមិនធ្វើឃោរឃៅខ្លាំងលើយើង បានជាអាកាមាចង់សម្លាប់ចោល។

ចៅដឹងរឿងទាំងនេះពីណាមក?

ខ្ញុំមានរនុកក្នុងមាំណាស់។ នៅជាមួយអូនមណី មានស្រីម្នាក់ឳ្យការខ្ញុំ។ ផែនការគេមានបី យ៉ាង ឥឡូវគេកំពុងសម្រេចផែនការទីពីរបស់គេ។

អ្នកណា?

នាងមាលាកូនឧត្តុង្គ។

អូ! តាស្គាល់ហើយ

នុ៎ះលោកតា! វាចេញមកហើយ! ក្នុងគ្រានេះយើងកាន់ភ័ព្វវាសនាជាតិ និងប្រជានុរាស្រ្ត យើង។ លោកតាឃើញអារាដាទេ ដែលដើរមករកយើង។ បើយើងចាប់វាមិនបាន វាទៅធ្វើឃាតកម្ម ហើយ គឺស្អែកព្រឹកព្រះកម្ពុតត្រូវស្លាប់ រួចស្អែកអាកាមាឡើងកាន់អំណាច។ លោកតាឃើញទេ នោះ ហើយវាសនារាស្រ្តខ្មែរដែលកំពុងដើរ។ កាយវិការតែមួយរបស់យើងដែលមិនបានសម្រេច កម្ពុជាមុខ ជាផ្លាស់ទឹកមុខមិនខាន។

ដារាដើរមកដល់ មានន្ទផ្អឹបខ្លួនទៅនឹងដើមឈើ តាគីរីញ័រចុងដៃ មានន្ទស្ទុះភ្លែតទៅទះស្មា ដារាៈ​

អ្ហេ! មិត្តនិយាយគ្នាពីរបីម៉ាត់សិន!

ដារាឈប់ៈ

លោកគ្រូ! ឳ! ទៅណាមកណាទាំងយប់នេះ?

ចង់និយាយជាមួយដារាឯង នៅកន្លែងស្ងាត់ណាមួយ។​

អត់ទោសលោកគ្រូ! យប់នេះខ្ញុំចង់និយាយតែជាមួយនឹងទេវតាប៉ុណ្ណោះឯង។

មានន្ទកៀកដៃដារាជាប់ តាគីរីដើរម្ខាង មានន្ទសើចសប្បាយផងនិយាយថាៈ

នែហ៍! ម៉េចដារាឯងមិនសុខចិត្តជជែកលេងបន្តិចជាមួយមិត្តភក្តិនោះ?

ដារាធ្វើសញ្ញាថាទទួលភារៈនេះ ហើយជនទាំងបីដើរតម្រង់ទៅបន្ទប់ផ្ទះតៀមដែលមានន្ទ ជួល។

អង្គុយជុំវិញតុ ពីមុខពែងតែ មានន្ទនិយាយថាៈ

ទឹកនេះក្តៅៗ ឯចិត្តខ្ញុំកត់ក្តៅដូចទឹកតែ ព្រោះពេលនេះខ្ញុំបានឃើញមិត្តម្នាក់ គឺដារានេះឯង។ ក្នុងជីវិតកំសត់របស់ខ្ញុំ ក្នុងពេលដែលយើងអស់សង្ឃឹមកាលខ្ញុំឃើញថា លើលោកនេះមានតែម្នាក់ ឯងមួយ គឺដារានេះហើយដែលខ្ញុំនឹកដល់។ ខ្ញុំដែលមិនចេះនឹកដល់។ ខ្ញុំដែលមិនចេះនឹកទោះឳពុកក្តី ប្រពន្ធក្តី ខ្ញុំហាក់ដូចមានចិត្តចន្លោះតែមួយគឺនឹកដារាឯង។ ដារាឯងជឿទេ?

ដារាងក់ក្បាលៈ

ជឿណាស់លោកគ្រូ! បាទខ្ញុំជឿ ព្រោះគឺលោកគ្រូហើយដែលថ្ងៃនោះបានចង្អុលប្រាប់ផ្នូរ ខ្មោចម្តាយខ្ញុំ។ តាំងពីថ្ងៃនោះមក វង់មុខលោកគ្រូស្ថិតនៅជានិច្ចក្នុងវិញ្ញាណខ្ញុំ។ ឥឡូវនេះ គឺយប់នេះ មិនគួរណាឡើយខ្ញុំមកជួបលោកគ្រូទេ។ យប់នេះជាយប់ទីបំផុតនៃជីវិតខ្ញុំ ព្រោះវេលាដែលកល្លិយុគ មួយយ៉ាងអស្ចារ្យជិតដើរមកដល់ហើយ ប្រហែលជាមានទេវតានាំផ្លូវលោកគ្រូដែលជាបុរសតែមួយ ដែលខ្ញុំស្រលាញ់មកឲ្យជួបនឹងខ្ញុំ មើលទៅ! លោកគ្រូ! ខ្ញុំចង់សងសឹកមនុស្សដែលសម្លាប់ម្តាយខ្ញុំ ណាស់។

អឺ! មែន អាកាមាវាស្រលាញ់ម្តាយដារាឯងមិនបានដូចចិត្តវាៗក៏សម្លាប់ទៅ អភ័ព្វណាស់ដារា ឯង មិនទាន់ដង្ហើមគាត់។ មានតែខ្ញុំដែលបានទទួលពាក្យបណ្តាំរបស់គាត់មកដារាឯង។​ ឥឡូវគាត់ សម្រាកក្នុងសន្តិភាពហើយ។

ដារាខ្ទប់មុខយំឃូរៗ មួយស្របក់ ទើបនិយាយថាៈ

លោកគ្រូ! នាំអោយខ្ញុំនឹករឿងមួយេដែលខ្ញុំខាំធ្មេញជានិច្ច។ ស្អែកនេះ ម្តាយខ្ញុំ បានខ្ញុំសងសឹក ជួសហើយ!

ដារាសម្លាប់កាមា?

ទេ! ហាស៎ៗទេ សម្លាប់ឪកាមា ដើម្បីឲ្យកាមាវេទនាតែលតោលម្នាក់ឯង ដូចខ្ញុំដែលតែល តោលមកហើយនេះ។

អ្នកណាអោយសម្លាប់?

              (សូមរងចាំតាមដានភាគទី៧១ នៅសប្តាហ៍ក្រោយ)    

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!