ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទស្នឹងខាងកើត K.879

សិលាចារឹកប្រាសាទស្នឹងខាងកើត K.879

ប្រាសាទស្នឹងខាងកើត មានទីតាំងស្ថិតមានទីតាំងស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានគ្រឿងលម្អស្ថាបត្យកម្មធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត។ សិលាចារឹកប្រាសាទស្នឹងខាងកើត រកឃើញនៅផ្នែកខាងក្រោយនៃបន្ទះផ្តែររបស់ប្រាសាទ ដែលទំនងជាពីមុនមកគឺជាសិលាចារឹកពេញលេញមួយ ហើយសម័យក្រោយមក គេបានកែប្រែមុខងារទៅជាផ្តែរទ្វាររបស់ប្រាសាទ។ សិលាចារឹកនេះ ធ្លាប់សិក្សា និងបោះពុម្ភផ្សាយដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៣។

ចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ នៅក្នុងសិលាចារឹកបានបញ្ជាក់អំពីស្រុកមួយដែលមានឈ្មោះថា “ស្រុកជ្រៃវាកស្នេង” ដែលអាចត្រូវនឹងសម័យទំនើបថា “ស្រុកជ្រៃពាក់ស្នែង”។ ដូច្នេះ ឈ្មោះ “ស្នឹង” ប្រហែលជាពាក្យក្លាយមកពីសំនៀងដើមថា “ស្នេង” ហើយនៅក្បែរនោះក៏មានស្ថាននាមស្រដៀងគ្នាដែរគឺ “ពាក់ស្បែក”។ ប៉ុន្តែ អ្នកស្រុកនិទានរឿងដែលទាក់ទងនឹងឈ្មោះនេះថា “កាលដើមទីតាំងនេះជាកន្លែងដែលគេបោះស្នឹងដើម្បីចងគោ”។

ប្រាសាទស្នឹងខាងកើត មើលពីទិសខាងកើត (រូបភាព៖ លាក់ ស៊ីផាន់ណា)

សិលាចារឹកនេះនៅមានគុណភាពល្អនៅឡើយ ដែលយើងអាចអានបានស្ទើរតែទាំងអស់ លើកលែងតែផ្នែកដែលរលុបខ្លាំង។ អត្ថបទសិលាចារឹកប្រាសាទស្នឹងខាងកើត ចារឹកឡើងជាពីរភាសា សរុបចំនួន ៣៨ បន្ទាត់ គឺភាសាសំស្រ្កឹតចំនួន ២ បន្ទាត់ (បន្ទាត់ទី១ ដល់ទី២) និងភាសាខ្មែរបុរាណចំនួន ៣៦ បន្ទាត់ (បន្ទាត់ទី៣ ដល់ទី៣៨)។

ក្នុងនោះ ចារឹកភាសាសំស្រ្កឹតនៅពីរបន្ទាត់ខាងលើសរសេរជាស្លោកសំស្រ្កឹតប្រភេទអតិសក្វរីឆន្ទ ឈ្មោះថា “មាលិណី” មានចំនួន ១៥ ព្យាង្គ ដែលអត្ថន័យជារួមរៀបរាប់អំពី រាជ្យមន្រ្តីម្នាក់របស់ព្រះបាទកម្រតេងកំត្វនអញស្រីសួយ៌្យវម៌្មទេវ (ព្រះបាទសូរ្យវរ្ម័នទី១) មានឋានៈជារាជអាមាត្រ ដែលមាននាមថា “គុណបតិវម៌្ម” បានថ្វាយតង្វាយចំពោះព្រះស្រីឃនៈជាម្ចាស់។ ចំណែក អត្ថបទចារឹកជាភាសាខ្មែរបុរាណ រៀបរាប់អំពីតង្វាយរបស់មន្រ្តីមួយចំនួន ដូចជា ព្រះ​​​កម្រតេងអញស្រីសមរសិង្ហវម៌្ម ព្រះកម្រតេងអញស្រីកវិន្ទ្រវិជយ ព្រះកម្រតេង……….. ថ្វាយទៅដល់អាទិទេពនៅច្បារឫស្សី (កម្រតេងជគតច្បារឫស្សី) ដែលតង្វាយទាំងនោះសុទ្ធសឹងជាអ្នកបម្រើប្រុសស្រីដែលមានរៀបរាប់ឈ្មោះភ្ជាប់មកជាមួយសិលាចារឹកស្រាប់។ តាមរយៈអត្ថន័យរបស់សិលាចារឹកនេះ យើងដឹងថា ព្រះ​​​កម្រតេង អញស្រីសមរសិង្ហវម៌្ម មកពីស្រុកស្តុកស្លុត ព្រះកម្រតេងអញស្រីកវិន្ទ្រវិជយ មកពីស្រុកជ្រៃវាក ស្នេង (ជ្រៃពាក់ស្នែង)។

អត្ថបទពាក្យចារឹក

១. ធរណិធរវរាង្គប្រោល្លសទ្រត្នរោចី               រចិតនខរុចេឝ ឝ្រីសូយ៌្យវម៌្ម………

២. សចិវ ឥវ ធនេឝឝ្ឝ្រីឃនេ ឝ្រីគុណាធ្យោ..    ទិតគុណបតិវម៌្ម………………………..។

៣. //៩៦២ ឝក បញ្ចមិ រោច អាឞធ វ្ឬហស្បតិវារគិនុវ្រះកម្រតេងអញ៑

៤. ឝ្រីសមរសិង្ហវម៌្ម ស្រុក ស្តុក ស្លុត សមយុគ នុ វ្រះកម្រតេងអញ ឝ្រី

៥. កវិន្ទ្រវិជយ ស្រុក ជ្រៃ វាក ស្នេង ភគវន មធ្យាហ្ន វ្រះ ឝ្រី…..

៦. វ្រះកម្រតេងអញ តបស្វី អ្វល នុ បុរុឞប្រធានផោងបិ ថ្វេ …..

៧. ត វ្រះ រូប កម្រតេង ជគត ច្បា រន្សិ តិ ស្ថាបនា អាយ លង្ល….

៨. តៃ បរោង ក្វន ឃោ វ៌ី្វ តៃ ខ្ទិចតៃកន្សោំតៃថ្ករឃោកំវិត តៃ……

៩. មូល ឃោ កញ្ជៃ ឃោ កុមារ ខោ ឬឞិ ឃោ កំវៃ តៃ ថ្អ្យក តៃ ឆ្កេ ឃោ  …………….

១០. តៃ បរោង តៃ កំវិច តៃ ឝ្រេឞ្ឋ តៃ ថ្កោន ឃោ លង្កះ តៃ កំវ្រះ…….

១១. តៃ កញ្ជា តៃ កញ្ជុ តៃ គន្ធ ឃោ កញ្ចាន ឃោ កំបិត តៃ កន្រុត តៃ………..

១២. តៃ ថ្ងេ តៃ ប …តៃ រុទ្ធិរ តៃ កន្សោំ ឃោ កំវ្រះ ឃោ កំវៃ តៃ ក្រញ ………..

១៣. តៃ ថ្ងេ តៃ កំវ្រៅ តៃ កន្ធាន តៃ កន្សាន តៃ ក្រញ តៃ បន្ទាន តៃ..

១៤. តៃ ភទ្រ តៃ កន្សោ ឃោ កំផល តៃ កន្សោំ តៃ ផ្គង ឃោ លឃុ…

១៥.  កនឧ តៃ កន្ទ្វត .តៃ..ឥ ឃោ គន្ធាន ឃោ កន្រន ឃោ ខ្ទិត ឃោ ក ……….

១៦. តិថ៌ ឃោ កន្សាន តៃ កនឧ តៃ  កំវិច ᵒ ឃោ កំវៃ តៃ វ្រហ្ម ………

១៧. តៃ ឆ្កេ ᵒ តៃ ឝ្រឞ្ឋ តៃ តំន្យល តៃ កន្ទ្វត ᵒ តៃ កន្សាន តៃ ស្លាស្រ..

១៨. កន្សាន ក្វន ឃោ រវិ ឃោ កញ្ជេង ᵒ តៃ កំវៃ តៃ ឝ្រាវន  តៃ ថ្អ្យក ឃោ …………

១៩. តៃ កំវិត តៃ ថ្ការ តៃ កន្សុ ក្វន ឃោ ស្វាស្តិ តៃ កន្ធិ ក្វន តៃ កន្ធន តៃ ………

២០. តៃ ផឯម ឃោលាភ ឃោថច នុយុគ តៃ កញ្ចាន ឃោសំអប ឃោ ហរិ ឃោ ………

២១. តៃ គន្ធ ឃោ គន្ធាន ឃោ កន្សាន ឃោ កំវៃ តៃ កន្សុ តៃ កំបិត តៃ ចំ ……..

២២. ឞ្ឋ តៃ ឃុល ឃោ កន្សេស តៃ បរោង ឃោ បមេក ឃោ កំវ្រះ ឃោ ផៃ……..ក

២៣. ន្សុ ឃោ កន្សុក ឃោ កន្សុក ឃោ បន្លស ឃោ គន្ធា ឃោ កន្ឝ្រី ឃោ ……..ក

២៤. ឃោ ល្វន តៃ កន្សាន តៃ ឆ្កេ ឃោ កញ្ជៃ តៃ ស្វស្តិ តៃ កន្សុ ឃោ កំ ………..

២៥. ចាម្ប តៃ វំងា ឃោ កន្សុក តៃ កន្សុ តៃ កន្តេំ តៃ វ្រហ្ម តៃ ………..

២៦. បុន ឃោ អាទិត្យ តៃ កំវ្រៅ តៃ ថ្ងេ ឃោ កញ្ជោង ឃោ កំវុត …….

២៧. កម្ភី ឃោ កំវ្រៅ ឃោ ខ្ន ឃោ កន្ថ្យល តៃ បរោង តៃ កន្ហ្យង ​ឃោ …..ក

២៨. ន្សាន តៃ កន្ធី តៃ កំវិត តៃ កន្សាន តៃ កន្ឝ្រី អ្មេ កលឱះ តៃ………

២៩. ឃោ កន្ហស ឃោ កន្សាន ឃោ កន្ទុ ឃោ ជេង វ្នំ ឃោ កន្ទេប តៃ ………

៣០. តៃ កន្សាន ក្វន ឃោ កន្សាន ឃោ ក្រ្វច អ្មេ កន្ទេង តៃ ក …….ប

៣១. រោង តៃ ថ្ងេ តៃ ឥស លេហ តៃ បរោង តៃ បន្ទាន តៃ កន្រ្សេ ….

៣២. តៃ កន្ទ្វត ឃោ កញ្ជៅ តៃ ខ្នច ក្វន នោះតៃ……………

៣៣. កន្សោ តៃ កន្សាន ឃោ កន្ហាត ᵒ តៃ ថ្មាស តៃ ………..

៣៤. ៩៦៣ឝក ᵒ បិរោច ជេឞ្ឋ ចាន្ទ្រវារ នុ វ្រះកម្រតេង………….

៣៥. ……..ខ្ញុំ បិ ជ្វន ត កម្រតេង ជគត ឆ្បារ រន្សិ ត ក…………..

៣៦. …….ឃោ ខ…..ឃោ ជិវ ឃោ កន្ឝី

បំណកប្រែ

ក្រដាសផ្តិតសិលាចារឹកប្រាសាទស្នឹងខាងកើត

(១–២) គុណបតិវម៌្ម ជាអ្នកមាននូវគុណធម៌ សីលធម៌ ចរិយាធម៌ បានផ្តល់តង្វាយចំពោះ ព្រះស្រីឃនៈ ដូចជាធនេស (ជាស្តេចនៃទ្រព្យសម្បត្តិ=កុវេរៈ)។ គាត់ជារាជ្យអាមាត្យរបស់ព្រះករុណាព្រះបាទស្រីសូយ៌្យវម៌្ម (ព្រះបាទសូរ្យវរ្ម័នទី១) ទ្រង់លម្អដោយព្រះស្រីនខៈ (លម្អនៃក្រចក) ប្រដាប់ដោយសិរីរតនៈដ៏ភ្លឺថ្លានៅលើភ្នំ គឺជារាងកាយដ៏ប្រសើរ។

(៣–៣៣)  នៅក្នុងឆ្នាំ ៩៦២ នៃមហាសករាជ (ត្រូវនឹងគ.ស.១០៤០) ៥រោច ខែអាសាឍ ថ្ងៃព្រ​ហស្បតិ៍ ព្រះកម្រតេងអញស្រីសមរសិង្ហវម៌្ម ស្រុកស្តុកស្លុត សមយុគ និងព្រះកម្រតេងអញ ស្រីកវិន្ទ្រវិជយ ស្រុកជ្រៃវាកស្នេង ភគវន នៅចំពាក់កណ្តាលថ្ងៃនៃ ព្រះស្រី………..ព្រះកម្រតេង អញ តបស្វីគ្រប់ចំនួនទាំងអស់ និងបុរសជាប្រធានផង មកធ្វើនូវ…….. ចំពោះព្រះរូបកម្រតេងជគតច្បារឫស្សី​ ដែលបានស្ថាបនាសាងសង់ឡើងនៅឯលង្ល……..។ តង្វាយថ្វាយចំពោះព្រះរួមមាន៖ អ្នកបម្រើស្រីប្រុសឈ្មោះ តៃបរោង កូន ឃោវ៌ី្វ តៃខ្ទិច តៃកន្សោំ តៃថ្ករ ឃោកំវិត តៃ……មូល ឃោកញ្ជៃ ឃោកុមារខោឬឞិ ឃោកំវៃ តៃថ្អ្យក តៃឆ្កេ ឃោ….. តៃបរោង តៃកំវិច តៃឝ្រេឞ្ឋ តៃថ្កោន ឃោលង្កះ តៃកំវ្រះ…….តៃកញ្ជា តៃកញ្ជុ តៃគន្ធ ឃោកញ្ចាន ឃោកំបិត តៃកន្រុត តៃ……តៃថ្ងេ តៃ ប …តៃរុទ្ធិរ តៃកន្សោំ ឃោកំវ្រះ ឃោកំវៃ តៃក្រញ ……តៃថ្ងេ តៃកំវ្រៅ តៃកន្ធាន តៃកន្សាន តៃក្រញ តៃបន្ទាន តៃ..តៃភទ្រ តៃកន្សោ ឃោកំផល តៃកន្សោំ តៃផ្គង ឃោលឃុ…កនឧ តៃកន្ទ្វត .តៃ..ឥ ឃោ គន្ធាន ឃោកន្រន ឃោខ្ទិត ឃោក …..តៃកនឧ តៃកំវិច  ឃោកំវៃ តៃវ្រហ្ម …..តៃឆ្កេ  តៃឝ្រឞ្ឋ             តៃតំន្យល តៃកន្ទ្វត  តៃកន្សាន តៃស្លាស្រ..កន្សាន កូន ឃោរវិ ឃោកញ្ជេង តៃកំវៃ តៃឝ្រាវន  តៃថ្អ្យក ឃោ….. តៃកំវិត តៃថ្ការ តៃកន្សុ កូន ឃោស្វាស្តិ តៃកន្ធិ កូន តៃកន្ធន តៃ …. តៃផឯម ឃោ លាភ ឃោថច នុ យុគ តៃកញ្ចាន ឃោសំអប ឃោហរិ ឃោ …..តៃគន្ធ ឃោគន្ធាន ឃោកន្សាន ឃោ កំវៃ តៃកន្សុ តៃកំបិត តៃចំ ….ឞ្ឋ តៃឃុល ឃោកន្សេស តៃបរោង ឃោបមេក ឃោកំវ្រះ ឃោផៃ……..កន្សុ ឃោកន្សុក ឃោកន្សុក ឃោបន្លស ឃោគន្ធា ឃោកន្ឝី ឃោ ……..កឃោល្វន តៃកន្សាន តៃឆ្កេ ឃោកញ្ជៃ តៃស្វស្តិ តៃកន្សុ ឃោកំ …..ចាម្ប តៃវំងា ឃោកន្សុក តៃកន្សុ តៃកន្តេំ តៃវ្រហ្ម តៃ …..បុន ឃោអាទិត្យ តៃកំវ្រៅ តៃថ្ងេ ឃោកញ្ជោង ឃោកំវុត …..កម្ភី ឃោកំវ្រៅ ឃោខ្ន ឃោកន្ថ្យល តៃបរោង តៃកន្ហ្យង ​ឃោ …..កន្សាន តៃកន្ធី តៃកំវិត តៃកន្សាន តៃកន្ឝី អ្មេកលឱះ តៃ…..ឃោកន្ហស              ឃោកន្សាន ឃោកន្ទុ ឃោជេងវ្នំ ឃោកន្ទេប តៃ ….តៃកន្សាន កូន ឃោកន្សាន ឃោក្រ្វច អ្មេ កន្ទេង តៃ ក …បរោង តៃថ្ងេ តៃឥសលេហ តៃបរោង តៃបន្ទាន តៃកន្រ្សេ ….តៃកន្ទ្វត ឃោកញ្ជៅ តៃខ្នច កូន នោះ តៃ……កន្សោ តៃកន្សាន ឃោ កន្ហាត  តៃ ថ្មាស តៃ ………។

(៣៤–៣៦) នៅក្នុងឆ្នាំ៩៦៣ នៃមហាសករាជ (ត្រូវនឹងគ.ស.១០៤១) ៣រោច ខែជេស្ឋ ថ្ងៃ  ចន្ទ  ព្រះកម្រតេង……ខ្ញុំបម្រើដែលថ្វាយចំពោះ ព្រះកម្រតេងជគតច្បារឫស្សី (មាន) …..ឃោ ខ…..ឃោជិវ ឃោកន្សី ។

ជារួមមក សិលាចារឹកប្រាសាទស្នឹងខាងកើត បានផ្តល់ទិន្នន័យផ្នែកប្រវត្តិសាស្រ្តមួយចំនួន ដែលឱ្យយើងដឹងអំពីឈ្មោះរបស់មន្រ្តីសំខាន់ៗក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ និងស្គាល់អំពីឈ្មោះអ្នកបម្រើប្រុសស្រីជាច្រើននាក់។ ឈ្មោះប្រាសាទ កាលបរិច្ឆេទរបស់សិលាចារឹក និងស្ថាបត្យកម្ម ហាក់មានភាពស៊ីគ្នាច្រើន ព្រោះតាមការសនិ្នដ្ឋានកន្លងមកប្រាសាទនេះអាចសាងឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់១០៤៩)។ ដូច្នេះហើយ ប្រសិនបើសិលាចារឹកនេះ អាចជម្លៀសមកពីដទៃមុននឹងក្លាយមុខងារជាផ្តែររបស់ប្រាសាទនេះក៏ដោយក្តី ក៏ប្រហែលជាមិនឆ្ងាយពីទីតាំងដើមនេះដែរ។

—————————–

Inscription K.879 of East Sneung Temple

East Sneung Temple is located in Sneung village, Sneung Commune, Banan District, Battambang Province. The temple is built of brick with sandstone architectural ornaments facing east. The temple inscription is found on the back of the lintel which is likely to be a complete inscription and later modified to function as a lintel. This inscription was studied and published by George Cœdès in 1953.

The inscription has emphasized an interesting point about a district called “Sruk Chrei Veak Sneung” which can correspond to the modern word “Sruk Chrei Pak Sneng”. Thus, the name “Sneung” is probably derived from the original sound “Sneng” and nearby has a similar name “Pak Sbek”. In addition, the locals also tell a story related to the name “From the past, this place was a place where peg to tie a cow”. The inscription has a good condition, and which can be read but the very erased part. Inscriptions of the East Sneung Temple are bilingual in a total of 38 lines: 2 lines in Sanskrit (lines 1 to 2) and 36 lines in ancient Khmer (lines 3 to 38).

In the Sanskrit language, there are two lines written in Sanskrit slogan​ of Atiśakvarī Chanda type “Malini” with 15 syllables, the overall meaning describes a royal official of Vrah Kamratan An Sri Suryavarman Deva (King Suryavarman II) that has the title as Royal​ official a “Kunpativarman” offered to Vrah Sri Kanak. As for the inscription in the Khmer language, it describes the offerings of some officials, such as Vrah Kamratan An Sri Samara Singha Varaman, Vrah Kamratan An Sri Kavinadravijaya, Vrah Kamratan An…………… offering to god at the Chpar Ransi (Vrah Kamratan An Chpar Ransi) which these offerings are all male and female servants whose names are attached to the existing inscriptions. From the meaning of this inscription, we know that Vrah Kamratan An Sri Samara Singha Varaman from Sruk Stuk Slut, Vrah Kamratan An Sri Kavinadravijaya from Sruk Jrai Vak Sneng (Jrai Bak Snaeng)

Overall, the inscription of the East Sning Temple provides some historical data that tells us the names of important officials in the reign of King Suryavarman I and the names of many male and female servants. Within the temple name, the date of the inscription and the architecture seem to be very consistent because it is presumed that this temple could have been built during the reign of King Suryavarman I (AD 1002 to 1049). Therefore, if this inscription can be evacuated from other places before it becomes functional as the lintel of this temple, it may not be far from the original location.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!