ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៤ ជូត វក រកា ច រាសីឡើងខ្ពស់ត្រដែត។    

ឆ្នាំទាំង៦ ឆ្លូវ ខាល រោង មមី មមែ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ ថោះ ម្សាញ់ រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកការងារថ្មីទេ។ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ។ ហោរាផ្តែឲ្យអ្នកប្រកាន់ខ្ជាប់នូវគំរូនៃឥរិយាបថធម្មតា ភាពជាក់ស្តែង និងការប្រុងប្រយ័ត្នខ្ពស់។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមានលក្ខណៈគួរឲ្យសង្ស័យនោះទេ។​ ក្រៅពីនេះ សូមផ្តោតការយកចិត្តទុកដាក់បន្ថែមលើអារម្មណ៍ខាងក្នុងរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី និងមិនខ្វល់ទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពលខ្លាំង ទាំងកំលាំងកាយ និងកំលាំងស្មារតី ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្តណាស់។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ ក្នុងនោះដែរ សូមរក្សាសន្តិភាពផ្លូវចិត្ត ហើយសូមគិតតែពីរឿងវិជ្ជមានបានហើយ។​ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  ហើយមិនត្រូវយកចិត្តទុកដាក់លើចំណុចអវិជ្ជមានរបស់ការងារនោះទេ ពីព្រោះទាំងនោះជារឿងធម្មតា។ អ្វីដែលអ្នកត្រូវធ្វើ គឺផ្តោតលើគម្រោងផែនការតែម្យ៉ាង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើនបំផុត ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការវាដោយខ្លួនឯង។ កុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ បើទោះបីជាថ្នាក់លើក្តី។ ចំពោះបញ្ហាដែលមិនទាក់ទងនឹងអ្នក គឺមិនគួរពាក់ព័ទ្ធសោះឡើយ ពីព្រោះបំណងល្អរបស់អ្នកអាចនឹងក្លាយទៅជាគោលគំនិតបំភ័ន ឬនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។ ក្រៅពីនេះ សូមព្យាយាមធ្វើការដោយយកចិត្តទុកដាក់ ហើយស្ងប់ស្ងៀមជាទីបំផុត។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរ ដំណើរការល្អជាប្រក្រតីទេនៅក្នុងពេលនេះ។ ប៉ុន្តែជោគជាតារាសីការងាររបស់អ្នកតម្រូវសរសើរ និងលើកទឹកចិត្តចំពោះរាល់សមិទ្ធផលនានា បើទោះបីជាតូចតាចក្តី។ អាជីពរបស់អ្នកនឹងកើនឡើងប្រសិនបើអ្នកជឿជាក់លើខ្លួនឯង។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលយ៉ាងខ្លាំងផ្នែកគំនិតស្មារតី ដូច្នេះការដោះស្រាយបញ្ហាអាចធ្វើទៅបានដោយងាយស្រួល។ ចំពោះរឿងលុយកាក់ សូមកុំចាយវាយលើសខ្ទង់ ព្រោះការខាតបង់មិនទាន់អាចកំណត់បាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ សូមរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទុកជាមុន ហើយការរំពឹងទុករបស់អ្នកទំនឹងជានឹងទទួលការការបំពេញ ឬលទ្ធផលល្អប្រសើរ។ ចំពោះការផ្លាស់ប្តូរដ៏សំខាន់ៗនៅពេលនេះ គ្មានសញ្ញាណនោះទេ ដូច្នេះសូមបន្តធ្វើកិច្ចការងារទៅតាមកាលវិភាគរបស់អ្នកសិន។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចជះឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមរៀនគ្រប់គ្រងចិត្ត និងកុំនិយាយស្តីច្រើនពេក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកកំពុងដំណើរការទៅដោយរលូនណាស់ ប៉ុន្តែមិនមែនការភ្ញាក់ផ្អើលធំដុំនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរ ដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែក៏សូមព្យាយាមចូលទៅកៀកដើម្បីដោះស្រាយវាផងដែរ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានអំណោយផលលើការផ្លាស់ប្តូរដែលខ្លួនរំពឹងទុក ដូច្នេះលោកអ្នកមិនគួរចំណាយពេល ឬត្រាំត្រែងនឹងការងារដែលមិនសូវមានលទ្ធផល ឬមិនធ្វើឲ្យអ្នករីករាយនោះទេ។ សូមលោកអ្នកទុកលើសមត្ថភាពខ្លួនឲ្យបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយក្នុងថ្ងៃនេះ។ ជាទូទៅអ្នកអាចនឹងអនុវត្តផែនការទាំងអស់ដោយជោគជ័យ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ សូមព្យាយាមកែលម្អរូបរាងខាក្រៅរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនាក់ជាមួយមនុស្សក្នុងក្រុមការងារ ឬដូចជាមនុស្សជុំវិញខ្លួនផងដែរ។ ចំណែកការធ្វើដំណើរ សូមមានការប្រុងប្រយ័ត្នខ្ពស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែប្រតិបត្តិ គឺមានដំណើរល្អជាប្រក្រតី ប៉ុន្តែសម្រាប់ការងារ ឬការបណ្តាក់ទុនថ្មីនឹងបានទទួលលទ្ធផលជាវិជ្ជមានធំដុំនោះទេ ហើយម្យ៉ាងទៀតចំពោះសកម្មភាពដែលទាក់ទងអចលនទ្រព្យ គួរតែបដិសេធទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមានមិនឲ្យបាត់បង់ឲ្យសោះ។ ហើយកុំយកចិត្តទុកដាក់លើការលំបាកដែលបានជួបប្រទះខ្លាំងពេក ដោះស្រាយវាជាធម្មតាទៅ ពីព្រោះហេតុការនោះនឹងកន្លងទៅដោយឆាប់ ហើយសំណាងក៏នឹងមកជំនួសវិញ។

ឆ្នាំថោះ       

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការងារខ្លះដែលលោកអ្នកមិនសូវមានចំណេះដឹងច្រើនអំពីវា ពីព្រោះហិរញ្ញវត្ថុអាចប្រឈមនឹងហានិភ័យច្រើន។ ក្រៅពីការងារដែលមិនសូវទទួលបានផលតាមការរំពឹងទុក សុខភាពរបស់អ្នកក៏កំពុងប្រទះនឹងឥទ្ធិពលអាក្រក់ផងដែរ។ សូមព្យាយាមសម្រាក  ឬធ្វើដំណើរកំសាន្ត។ ក្រៅពីនេះ លោកអ្នកអាចនឹងគេចផុតពីផលលំបាក ប្រសិនបើអ្នកទុកចិត្តលើអារម្មណ៍ខាងក្នុងរបស់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្នុងនោះដែរ រាសីរបស់អ្នកធានាសម្រាប់ការរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំផងដែរ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនបញ្ចេញគំនិតរិះគន់។ 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!