ចំណាំៈ ឆ្នាំទាំង៣ ខាល ថោះ រកា រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៧ ជូត ឆ្លូវ រោង មមែ វក ច កុរ រាសីល្អមធ្យម។ឆ្នាំទាំង២ ម្សាញ់ មមី រាសីស្រុតចុះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅដោយ ភាពសុទិដ្ឋិនិយម ដូច្នេះអ្នករំពឹងថាទទួលបានភាពជោគជ័យធំសម្បើមណាស់។ ក្នុងនោះ អនាគតការងាររបស់អ្នកក៏កំពុងមានសញ្ញាណយ៉ាងរឹងមាំផងដែរ។ ស្របពេលនឹងឳកាសល្អ នេះសូមកុំបោះបង់ចោលការខិតខំប្រឹងប្រែង ហើយការរៀនសូត្រស្រង់យកបទពិសោធន៍ បន្ថែមក៏ជាចំណុចល្អប្រសើរណាស់ផងដែរ។ លោកអ្នកក៏អាចនឹងត្រូវចាកចេញទៅឆ្ងាយ ដូច្នេះសូមត្រៀមការងារទាំងអស់ឲ្យបានរួចរាល់។ ដោយឡែក ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន មានភាពរស់រវើកណាស់ សេចក្តីសុខថ្ងៃនេះមានពេញបរិបូណ៍។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់ការពិភាក្សាចរចា ឬការថ្លៃងសន្ទរកថា។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរ គាំទ្រការងាររបស់អ្នកតាមរយៈពាក្យសំដីដែលប្រកបដោយហេតុផល។ ប៉ុន្តែលោក អ្នកក៏ មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើល ឬភាពខុសប្លែកគ្នាទៅលើជំហានការងារនោះដែរ។ អ្នកមិន អាចចេះតែធ្វើអ្វីតាមចិត្ត ដោយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានពេល វេលាដើម្បីចូលរួមក្នុងការងារជាក្រុម ឬចូលចូលសិក្ខាសាលាបណ្តុះបណ្តាល នឹងល្អ ប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ លោកអ្នកទទួលបានការគាំទ្រច្រើនពី មនុស្សក្បែរខ្លួន ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវធ្វើ នោះទេ។ ការចំណាយដើមទុនក្នុងពេលនេះល្អប្រសើរ ដូច្នេះធ្វើយ៉ាងណាកុំឲ្យខកខាន ឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុងពេលតែមួយ ឬដោះ ស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកប ដោយប្រសិទ្ធភាព។ ក្រៅពីនេះ រាល់ការផ្តល់ជូននានាមានអំណោយផលល្អណាស់ ដូច្នេះ សូមរីករាយទទួលយកអំណរយ៉ាងពេញលេញក្នុងថ្ងៃនេះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យលោកអ្នក កុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមានការលំបាក ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិវិធី និងប្រើ ប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផល ដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ ណាមួយឡើយ ស្នើសុំការពិភាក្សា ឬការចូលរួមពីមនុស្សនៅក្បែរលោកអ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិនភាព ជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយស្តីអ្វី គួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះ បាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្នុងនោះ សូមលោកអ្នកចងចាំថា កំហុសអាចកើតឡើងដោយផុយស្រួយណាស់ ដូច្នេះវាអាស្រ័យលើអ្នក ថាអាចគ្រប់គ្រង ដំណើរការនេះយ៉ាងណា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យរៀបចំការងារ ឲ្យបានល្អ ធ្វើយ៉ាងណាបញ្ចប់ការងារឲ្យទាន់ពេលវេលា។ ភាពយឺតយ៉ាវជាចំណុចអវិជ្ជមាន ដូច្នេះសូមមានភាពរួសរាន់។ លោកអ្នកក៏គួរពិនិត្យមើលគម្រោង និងផែនការអនុវត្តការងារ ជាថ្មី ពីព្រោះភាពផ្លាស់ប្តូរនៅខាងក្រៅ មានលទ្ធភាពរំខានផ្លូវរបស់អ្នក។ ជាការពិត លោក អ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ប៉ុន្តែក៏តម្រូវឲ្យលោកអ្នកពិចារណា និងពឹងផ្អែកជា ពិសេសទៅលើបទពិសោធន៍កន្លងមកដែរ។ ក្រៅពីនេះ មិនគួរច្រានចោលបទពិសោធន៍ការ ងាររបស់មិត្តរួមក្រុមរបស់អ្នកឡើយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យ បានតិចបំផុត។ វានឹងប្រសើរជាងក្នុងការចូលរួមលើសកម្មភាពការងារតែមួយគត់ ដែលមិន តម្រូវឲ្យផ្តោតអារម្មណ៍ច្រើន។ សម្រាប់សកម្មភាពដែលប្រញាប់ប្រញាលទាំងអស់ សូមប្រុង ប្រយ័ត្ន ពីព្រោះវានឹងធ្វើឲ្យមានហានិភ័យ។ ការសម្រេចចិត្ត ដែលមិនបានគិតគូរ ឬដែល លឿនជ្រុលនោះនឹងអាចនឹងធ្វើឲ្យប៉ះពាល់ដលើកេរ្តិ៍ឈ្មោះអាជីវកម្ម។ ក្រៅពីនេះ សូមគ្រប់ គ្រងអារម្មណ៍ឲ្យបានក្នុងកំរិតអតិបរមា ពីព្រោះកំហុសនៅក្នុង ពេលនេះមានឥទ្ធិពលយូរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយបារម្ភ ពីមុខជំនួញ ឬកិច្ចការងារជ្រុលពេកទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរទេគឺអ្នកនឹង អាចស្វែងរកផ្លូវចេញពីស្ថានភាពដែលលំបាក ដោយត្រឹមតែដំណោះស្រាយដ៏សាម័ញ្ញ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគ ជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោម ជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការ លំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែលជាអ្នកនឹង ត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុងពេលនេះ វា កាន់តែប្រសើរប្រសិនបើអ្នកគ្រប់គ្រងការទំនាក់ទំនងឲ្យបានតូចចង្អៀត ពីព្រោះវាគ្មានហេតុ ផលដែលអ្នកត្រូវចំណាយពេលលើរឿងនេះពេកនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរ ការល្អ លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុម ក៏ដូចជាអតិថិ ជនផងដែរ។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាចនឹង ជ្រៀតជ្រែកដល់ផលប្រយោជន៍ ឬរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុការណ៍នោះឲ្យបានរួចរាល់។ ភាពកក់កុញនៃការងារ ក៏ដូចជា បញ្ហានឹងបង្ករភាពរអាក់រអួល។ ប្រសិនបើអ្នកនៅរវាងពេលព្រឹកលោកអ្នកមិនសូវទទួល បានផ្លែផ្កាយ៉ាងណាក្តី សូមកុំទាន់បោះបង់ការងារ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែល កំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនងតូចធំ ក្នុងក្រៅ ដើម្បីឲ្យអ្នកមាន លទ្ធភាពគ្រប់គ្រង និងផ្តល់លទ្ធផលដល់ការងារបានល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹងការ បោកបញ្ឆោតពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីមួយ ដើម្បី ជៀសវាងពីស្ថានភាពទ្វេរមុខ។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ លោកអ្នកគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះលាភសំណាង និងភាពសមប្រកបនានានឹង កើតឡើងចំពោះអាជីពបាន។ ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថានភាពចែដន្យ ពីព្រោះមានហេតុការណ៍ខ្លះនឹងផ្តល់ជូនលោកអ្នកនូវផលប្រយោជន៍ល្អ។ ហើយក៏ចូរចងចាំ ថាក្រោមឥទ្ធិពលអារម្មណ៍ អ្នកនឹងអាចធ្វើឲ្យមានកំហុស។