ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់មុខរបរការងារ កុំទាន់សម្រេចដាក់ចុះការព្យាយាម បើគ្រាន់តែទទួលបានផលបន្តិចបន្តួចឲ្យសោះ ពីព្រោះឳកាសជោគជ័យធំគឺនៅចំពោះមុខ។ អ្នកត្រូវតាមដានពាក្យសំដី អាកប្បកិរិយា មាយាថល្អ គឺជាចលករនាំភាពសុខចម្រើន និងជោគជ័យ។ កុំតបតជាមួយនឹងមនុស្សដែលនាំទុក្ខមកឲ្យអ្នក ចូរព្យាយាមឆ្លើយតបដោយភាពឆ្លាតវៃ។ ទំនាក់ទំនងស្នេហា មិនទាន់ទទួលបានផលអ្វីគួរឲ្យចាប់អារម្មណ៍ទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកហាក់នៅទ្រឹង ប៉ុន្តែចូរខំប្រឹងរៀបចំគម្រោងការនានាដោយម៉ត់ចត់ និងត្រូវមានភាពរហ័សរហួនទើបមិនបណ្តោយឲ្យជោគជ័យរត់ចេញពីអ្នក។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកមានបញ្ហា ចូរពិគ្រោះយោបល់នឹងមនុស្សជាទីស្រលាញ់។ ស្ថានភាពជីវិតផ្ទាល់ខ្លួនមានភាពតានតឹង ដូច្នេះសូមរកពេលដោះស្រាយមន្ទិលសង្ស័យ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកអ្នកទទួលមានការគាំទ្រ និងមានអតិថិជនល្អៗណាស់។ រក្សាភាពទន់ភ្លន់ និងយកចិត្តទុកអ្នកមនុស្សជុំវិញខ្លួន។ ត្រូវឆ្លាត និងកុំយកបញ្ហាដាក់ខ្លួន។ សម្រាប់ពិធីមង្គល លោកអ្នកអាចចាប់ផ្តើមធ្វើក្នុងវេលាណាក៏បាន គ្មានជំទាស់ទេ។ បន្តធ្វើការងារប្រកបដោយគុណភាព និងមិនចាំបាច់រងចាំអ្វីទាំងអស់ ព្រោះលាភសំណាងនោះកំពុងសំដៅមកអ្នកហើយ។ ដោយឡែកស្នេហាកំឡោះក្រមុំមានភាពស្អិតរមួតខ្លាំងណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសំណាងហូរចូលពេញមួយថ្ងៃ។ សម្រាប់ការងារ និងអាជីវកម្ម ចូរប្រយ័ត្នមនុស្សច្រណែន។ ប្រសិនបើលោកអ្នកទទួលបានដំណឹងល្អហើយ គួររក្សាភាពស្ងប់ស្ងាត់ និងចំណាយពេលវេលាទៅជាធម្មតា។ ចូររក្សាឥរិយាបថសុភាពរាបសារចំពោះអ្នកដទៃ ព្រោះលោកអ្នកនឹងទទួលបាននាគាំទ្រដ៏យូរអង្វែងពីពួកគេ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឹតចំណង សេ្នហាប្រាកដប្រជាបានដោយជោគជ័យ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹកដើម្បីចាប់ផ្តើមកិច្ចការ ឬការពិភាក្សានានា។ ថ្ងៃនេះសូមរក្សាមិត្តភាពជាមួយមនុស្សមានវ័យក្មេងជាង ហើយចូរស្តាប់គំនិតយោបល់របស់ពួកគេ។ កុំទាន់សម្រេចចិត្តធ្វើដំណើរផ្លូវឆ្ងាយ ព្រោះអាចនឹងមានហានិភ័យរំខានដល់អារម្មណ៍របស់អ្នកធ្ងន់ធ្ងរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សានឹងមនុស្សដែលធ្លាប់នាំបញ្ហាឲ្យអ្នក សូមកុំធ្វេសប្រហែសជឿពាក្យសំដីគេខ្លាំងពេក។ ពេលវេលាសំណាងរបស់អ្នក នៅរវាងថ្ងៃត្រង់។ កុំខូចចិត្តប្រសិនបើអ្នកមិនសមប្រកបនឹងស្នេហា លើកទឹកចិត្ត ហើយសំលឹងមើលជុំវិញខ្លួន និងរៀនចាប់យកឳកាសថ្មី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយមនុស្សការធ្វើឲ្យលេចធ្លោយគម្រោងផែនការ និងវិធីសាស្រ្តរកស៊ីទៅអ្នកដទៃ។ ថ្ងៃនេះលោកអ្នកមិនត្រូវនឹងមនុស្សឆ្នាំមមែ។ ប្រសិនបើអ្នកសម្រេចក្នុងទំនាក់ទំនងផ្ទាល់ខ្លួន គួរយកយោបល់មនុស្សចាស់មកពិចារណា និងត្រូវលះបង់ភាពអាត្មានិយម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់ប្រកាន់ចរិករឹងរូស ដែលបណ្តាលឲ្យមានមនុស្សខឹងស្អប់។ ការងារ និងរបររកស៊ី ហាក់មិនទទួលបានផលសម្រេចក្នុងថ្ងៃនេះទេ ប៉ុន្តែលោកអ្នកអាចកែប្រែហេតុការណ៍បាន ប្រសិនជាមានភាពអត់ធ្មត់ ហើយរកវិធិសាស្រ្តថ្មីមកជំនួស។ ទ្រព្យសម្បត្តិរបស់លោកអ្នក មិនទាន់ស្ថិតស្ថេរគង់វង្សក្នុងកណ្តាប់ដៃរបស់អ្នកនៅឡើយទេ ដូច្នេះសូមរៀបគម្រោងទប់ស្កាត់ហានិភ័យ។ សម្រាប់ស្នេហា ដៃគូយល់ចិត្តថ្លើមគ្នាជាធម្មតាទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ និងអាកប្បកិរិយាល្អ។ លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ប៉ុន្តែការជឿទុកចិត្តមនុស្សគឺត្រូវមានដែនកំណត់ និងស្ថិតក្រោមការគិតគូរពិចារណាឲ្យបានល្អិតល្អន់។ បើធ្វើដំណើរ ចូរប្រយ័ត្នប្រយែង។ សម្រាប់ជីវិតគ្រួសារមានការអធ្យាស្រ័យគ្នាល្អប្រសើរណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្ត។ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយចៅហ្វាយនាយតែម្តង ទាំងនោះគឺការផលតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់អ្នក។ បន្តធ្វើការ និងត្រូវរក្សាជំហរជានិច្ច។ មានមនុស្សជាច្រើនមិនចូលចិត្តកិច្ចការអ្នកណាស់ ដូច្នេះចូរមានឥរិយាបថសុភាពរាបសារ។ សម្រាប់សេចក្តីស្នេហា សូមកុំផ្លាស់ប្តូរ ព្រោះអ្នកអាចបាត់បង់មនុស្សល្អពីក្នុងជីវិត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងមុខរបររកស៊ីជួញមិនទទួលបានលទ្ធផលធំដុំតាមបំណងប្រាថ្នា និងទុនជាច្រើនដែលបានដាក់ចេញនោះទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ ស្វែងរកចំណុចខ្សោយរបស់ខ្លួន កែប្រែទន្លាប់ចាស់។ ប្រើប្រាស់ភាពកំប្លុកកំប្លែង និងគំនិតសុទដ្ឋិនិយម។ ប្រយ័ត្នប្រយែងនឹងមនុស្សច្រណែននិន្ទា។ ការស្ងប់ស្ងៀមជាវិធីឈ្នះដែលមានចាំបាច់ខាតបង់ទុន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពយល់ច្រលំគ្នាតិចតួច ដូច្នេះកុំដើរចោលបញ្ហា ដោះស្រាយឲ្យបានឆាប់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារយ៉ាងប្រសើរ។ ចូររៀនស្តាប់អ្នកជុំវិញខ្លួនខ្លះ ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយពេក ស្តាប់ ហើយគិតឲ្យបានច្រើន ព្យាយាមវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ចូររក្សាចិត្តគំនិតរបស់ខ្លួន តែគួរគោរពមនុស្សជាទីស្រលាញ់ ដើម្បីបញ្ជៀសបញ្ហា។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព