ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៥ ឆ្លូវ ខាល រោង ច កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ថោះ ម្សាញ់ មមែ​ រកា រាសីល្អមធ្យម។

ឆ្នាំទាំង២ មមី វក រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពថ្ងៃនេះនឹងដំណើរការល្អប្រសើរ ប្រសិនបើអ្នកអាចបញ្ចប់កិច្ចការដែលបានគ្រោងទុកទាំងអស់។ កុំខ្ជះខ្ជាយពេលវេលា គួរ ផ្តោតទៅលើការងារដែលអ្នកកំពុងធ្វើ ឬចាប់ផ្តើមអនុវត្តគម្រោងផែនការ និងការគូសវាស គម្រោងអនាគត។ ក្នុងនោះ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេច ចិត្តរបស់អ្នក សូមគិតម្តងទៀតអំពីការរំខានទាំងអស់។ ដោយឡែក លោកអ្នកនឹងទទួល បាន ការឡើងឋានៈតួនាទី និងការផ្តល់ឳកាសជាច្រើនក្នុងការបំពេញការងារ និងអាជីវកម្មរបស់ ខ្លួន។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចបញ្ចប់ការងារដោយជោគ ជ័យបំផុត ប្រសិនបើអ្នកចេះគ្រប់គ្រងស្ថានការណ៍ ​និងជម្រើសពត៌មាន។ ចំពោះរាល់ បំណងនៃការផ្លាស់ប្តូរទាំងឡាយនឹងអាចធ្វើទៅបានដោយងាយស្រួល និងប្រកបទៅដោយ ស្ថេរភាពរឹងមាំ។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រខ្លាំង ដែលករណីនេះនឹងជួយ សម្រួលរាល់ស្ថានភាពលំបាកផ្សេងៗក្នុងដំណើរការអនុវត្តការងារ។ ក្រៅពីនេះ សូមលោក អ្នកជឿទុកចិត្តនឹងបទពិសោធន៍ និងចំណេះជំនាញរបស់អ្នក ហើយជៀសវាងជំនឿចិត្ត ដែលគ្មានមូលហេតុច្បាស់លាស់ ពីព្រោះវានឹងនាំដល់ការខាតទ្រព្យជាពិសេសតែម្តង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការបណ្តាក់ទុន  និងការចុះហត្ថលេខាសម្រាប់ការងារធំដុំនានា។ ពាក្យសំដី និងគម្រោងផែនការរបស់អ្នក ត្រូវបានការគាំទ្រ និងលើកស្ទួយបំផុត។ ហេតុនេះសូមប្រើប្រាស់ពេលវេលាអោយបានល្អ ហើយកុំខ្ជះខ្ជាយទៅលើករណីដែលមិនចាំបាច់។ លើសពីនេះ ក្នុងពេលស្របគ្នាសូម ចំណាយពេលវេលាខ្លះដើម្បីចូលរួម ក្នុងវគ្គបណ្តុះបណ្តាលដើម្បីលោកអ្នកមានលទ្ធភាព កាន់តែប្រសើរក្នុងការអនុវត្តការងារ និងការសម្របសម្រួល។ ហោរាសាស្រ្តអាជីព ណែនាំ លោកអ្នកមិន ឲ្យធ្វើការងារលើសលុបពេកនោះទេ ការបំពេញកាតព្វកិច្ចជាការគ្រប់គ្រាន់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានភាពល្អប្រសើរក្នុងការបំពេញការ ងារផ្នែករដ្ឋបាល។ រាល់ឯកសារចេញចូល ការផ្ទេរផ្ទូរនានាហាក់មានភាពរលូនល្អប្រសើរ។ ក្នុងនោះ លោកអ្នកក៏អាចធ្វើការប្រជុំពិភាក្សាដោះស្រាយករណីលំបាកនានាបានល្អប្រ សើរ។ ទន្ទឹមនឹងនេះ ចំពោះអាជីវករ ចូរកុំមានការព្រួយបារម្ភ ពីព្រោះអាជីវកម្មរបស់អ្នក មានដំណើរល្អ ហើយអាចទទួលបានប្រាក់ចំណេញ និងលំនឹងបន្ថែមសម្រាប់អនាគតដ៏ ខ្លីខាងមុខនេះ។ បើទោះបីជាយ៉ាងនេះក្តី សូមលោកធ្វើទំនាក់ទំនង និងរៀនសូត្រពីមនុស្ស ដែលនៅជុំវិញខ្លួនជានិច្ច។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបស្ថានភាពដ៏ល្អប្រសើរក្នុងដំណើរ ការអនុវត្តការងារ។ ឳកាសដែលអ្នកទទួលបានភាពចម្រើនលូតលាស់ ហេតុនេះសូមមាន ភាពរហ័សរហួន ធ្វើការអោយបានខ្ជាប់ខ្ជួន មានគម្រោងផែនការអោយបានត្រឹមត្រូវ ហើយ ជៀសវាងការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះ សូមចងចាំថា ទំនាក់ទំនងផ្ទាល់ខ្លួនក្នុងទី កន្លែងការងារនឹងនាំដល់គ្រោះធំ ហេតុនេះសូមប្រុងប្រយ័ត្នអោយបានក្នុងកំរិតអតិបរមា។ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបានដោយងាយស្រួល។ ផ្ទុយទៅ វិញ ប្រហែលជាអ្នកមិនគួរសហការសោះឡើយ ប្រសិនបើគ្មានពត៌មានលំអិត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អប្រសើរ សម្រាប់ការ ងារជាក្រុម។ ការងារមានដំណើរការល្អ ហើយអ្នកក៏មិនចាំបាច់ត្រូវធ្វើការដើម្បីបំពេញការ ងារ តម្រូវចិត្តមនុស្សដែលនៅក្រុមការងារជាមួយគ្នា ឬថ្នាក់លើនោះទេ។ លើសពីនេះ  អ្នក អាចធ្វើការបដិសេធចំពោះករណីដែលអ្នកមិនយល់ស្រប ហើយរក្សាជំហររបស់ខ្លួនក្នុង ពេលបំពេញការងារ។ ដូច្នេះសូមកុំមានការព្រួយបារម្ភបើទោះបីជាអ្នកត្រូវប្រឈមនឹង បញ្ហាខ្លះដែលបានកើតឡើង។ លើសពីនេះ សូមបង្កើត និងរក្សាទំនាក់ទំនងជាមួយនឹង មនុស្សនៅជុំវិញខ្លួន។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកនឹងមានភាពរហ័សរហួន និងថាមពល ច្រើន ក្នុងការបំពេញការងារ។ ឳកាសដែលអ្នកនឹងទទួលបានភាពជោគជ័យមានចំនួនច្រើន ប៉ុន្តែ ក៏ប្រហែលជាអ្នកត្រូវប្រឹងប្រែងខ្លាំង​ និងអនុវត្តការងារជាមួយនឹងគម្រោងផែនការ ជានិច្ច ដោយសារនៅមានបញ្ហារឹងស្ទះដែលមិនទាន់បានដោះស្រាយរួចទាំងស្រុង។ ផ្ទុយពី ករណីទាំងនេះ សូមលោកអ្នកចំណាយពេលអោយបានសមស្រប ពីព្រោះនៅចុងបញ្ចប់នៃ ការងារថ្ងៃនេះ អ្នកអាចនឹងបាត់បង់ពេលវេលាក្នុងការបំពេញភារកិច្ចអោយបានចប់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពតម្រូវអោយអ្នកធ្វើយ៉ាងណា កំចាត់ចេញរាល់បំណុលទាំងឡាយ។ ស្ថានភាពហិរញ្ញវត្ថុហាក់គ្មានស្ថេរភាពនោះទេ ដូច្នេះ សូមកុំទាន់ចំណាយលុយកាក់ច្រើនក្នុងពេលនេះ។ ការប្រថុយប្រថាននៅក្នុងថ្ងៃនេះមិន ទទួលបានលទ្ធផលសោះឡើយ។ ស្របពេលនេះ សូមយកចិត្តទុកដាក់ការងារដែលអ្នក កំពុងមានក្នុងដៃ រក្សាទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូការងារ រួមទាំងមនុស្សដែលនៅជុំវិញ ខ្លួនផង។ ផ្ទុយទៅវិញ សូមរក្សាចិត្តគំនិតអោយបានល្អ និងរឹងរាំ ពីព្រោះអ្នកអាចរងសម្ពាធ ពីមជ្ឈដ្ឋានជុំវិញខ្លះនៅក្នុងថ្ងៃនេះ ពិសេសចាប់ពីពេលថ្ងៃត្រង់នេះទៅ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបោះបង់ ចោលបំណុល  និងប្រាក់កម្ចី។ ប្រសិនបើអ្នកមានករណីនេះវានឹងនាំអោយអ្នកមានភាពរឹង ស្ទះដល់ផែនការអនុវត្ត និងរំខានទៅដល់អារម្មណ៍អ្នកជាពិសេស ហើយជាលទ្ធផលអ្នកនឹង មិនអាចឈានទៅដល់ភាពជោគជ័យបានទេ។ ក្នុងខណៈនេះមិនគួរគិតគូរ ឬស្រមើរស្រមៃ ច្រើនពេកទេ ចូរចាកចេញពីស្ថានភាពដែលអ្នកយល់ថាងាយស្រួល ហើយចេញទៅប្រឈម នឹងមជ្ឈដ្ឋានខាងក្រៅ ដើម្បីអ្នកអាចមានឳកាសកាន់តែច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យ ដោះស្រាយបញ្ហាប្រមូលផ្តុំ។ ប្រហែលជាអ្នកគួរខិតខំបន្ថែមទៀត ហើយសូមកុំពន្យារពេល ក្នុងការបំពេញការងារ ពិសេសសូមមានគម្រោងផែនការអោយបានលំអិត។ លើសពីនេះ សូមមានភាពប្រាកដជានិច្ចរាល់ពេលសម្រេចចិត្ត ពីព្រោះបញ្ហាហាក់នៅប្រកៀកនឹងអ្នក   ខ្លាំង។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬធ្វើការកែប្រែស្ថាន ភាពការងារនានាគឺអាចធ្វើទៅបានដោយល្អប្រសើរ។ ផ្ទុយទៅវិញ ចូរប្រយ័ត្នក្រែងបាត់បង់ ទំនុកចិត្តព្រោះការយល់ច្រលំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកមិនគួរផ្តោតការ ងារជាមួយនឹងបញ្ហា ឬកំហុសពីអតីតនោះទេ។ លើសពីនេះ កុំចូលទៅបំភ្លឺលម្អិតព្រឹត្តិ ការណ៍កន្លងមក ឬជម្លោះក្នុងរង្វង់ការងារ។ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ៗ ពីព្រោះវានឹងជួយសម្រួលបញ្ហា ហើយទាក់ទាញលាភសំណាងដល់អ្នក។ អាស្រ័យទៅ ដោយអស្ថេរភាពដែលនឹងកើតឡើងនៅក្នុងពេលនេះ គឺសូមកុំទាន់បោះទុន ចាប់ផ្តើមការ ងារសំខាន់នៅក្នុងថ្ងៃនេះ ដោយធ្វើយ៉ាងណារក្សាការសម្រេចចិត្តនេះទៅថ្ងៃក្រោយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មានភាពរឹងស្ទះ ច្រើន។ ហេតុនេះ វាមានភាពចាំបាច់ដែលអ្នកត្រូវការពេមីលសម្រាប់កែលម្អជាថ្មី ឬត្រូវធ្វើ ដំណើរដោយសន្សឹមៗបំផុត។ ផ្ទុយទៅវិញ សូមធ្វើយ៉ាងណាកុំឲ្យមានការយល់ច្រលំរវាងគ្នា ហេតុផលជាមូលដ្ឋានត្រឹមត្រូវក្នុងការដោះស្រាយភាពរឹងស្ទះក្នុងទំនាក់ទំនងនាពេលនេះ។ ក្នុងនោះសូមចងចាំថា សូមព្យាយាមបោះជំហានយឺតៗ ហើយពិនិត្យរាល់ស្ថានការណ៍ ដើម្បីបញ្ចៀសផលលំបាកដែលនឹងអាចកើតឡើងចំពោះការងារ។ បើទោះបីជាស្ថានភាព ថ្ងៃនេះមិនសូវល្អ លោកអ្នកនៅតែអាចបំពេញតួនាទីបានយ៉ាងល្អត្រឹមត្រូវ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!