ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកវត្តព្រៃមៀន K.១៨

សិលាចារឹកវត្តព្រៃមៀន K.១៨

នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា (Inscriptions du Cambodge) ក្បាលទី២ លោក ហ្ស៊ក សេដែស បានបញ្ជាក់ថា​ផ្ទាំងសិលាចារឹកចារនៅលើថ្មស្រទាប់នេះ មានប្រភពមកពី​ព្រៃមៀន ស្រុកទាំង ខេត្តកំពត បច្ចុប្បន្នត្រូវនឹងទីតាំងវត្តសេរីសោភ័ណ្ឌ ហៅ​វត្ត​ព្រៃមៀន ស្ថិតនៅក្នុងភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ។ វត្តនេះ​សាង​នៅ​លើ​ទីតាំង​ប្រាសាទឥដ្ឋ​​ ដែលមានកសិន្ធុព័ទ្ធជុំវិញ​ និងមានផ្លូវចូលពីទិសខាងលិច។ នៅឆ្នាំ ១៨៨៣ លោក អេទីយែន អ៉ៃម៉ូនីយេរ បាន​អានកាលបរិច្ឆេទសិលាចារឹកនេះ និងសង្ខេបខ្លឹមសារចុះផ្សាយ​ក្នុងទស្សនាវដ្ដី​អាស៊ី។ ក្រោយមក លោក លុយណេត៍ ដឺឡាហ្ស៊ុង​គីយែរ នៅក្នុងឆ្នាំ​១៩២១ បានរាយការណ៍អំពីសិលាចារឹកនេះមកចៅហ្វាយខេត្តទ្រាំង។ ពីរឆ្នាំបន្ទាប់មក សិលាចារឹកនេះ​បានយកមករក្សាទុកនៅសារមន្ទីរ អាល់ប៊ែរ សារូត៍ ដែល​​បច្ចុប្បន្នជាសារមន្ទីរជាតិភ្នំពេញ។ បន្ទាប់​មកទៀត ផ្ទាំងសិលាចារឹកនេះ យកទៅរក្សា​ទុក​នៅ​អភិរក្សដ្ឋានអង្គរ​ រហូតមកដល់បច្ចុប្បន្ន។

ព្រះវិហារវត្តព្រៃមៀន (រូបថត៖ ហ្វេសប៊ុកវត្តសេរីសោភ័ណ្ឌ ហៅព្រៃមៀន)

អត្ថបទចារឹកនេះ មានចុះកាលបរិច្ឆេទ​នៅថ្ងៃ​ទី៧កើត ខែស្រាពណ៍ មហាសករាជឆ្នាំ​៦៤៨ ដែល​ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា គ្រិស្ដ​សករាជ​ឆ្នាំ៧២៦។ កាលបរិច្ឆេទក្នុងសិលាចារឹកនេះ ប្រើប្រាស់​ពាក្យសំស្ក្រឹតលាយ​នឹងពាក្យ​ប្រាក្រឹត​ ពុំប្រើប្រាស់សញ្ញា​លេខនោះ​ទេ។ ការចុះកាលបរិច្ឆេទ​ដោយប្រើ​ពាក្យសំស្ក្រឹត​ និង/ឬ​លា​យ​​ពាក្យ​ប្រាក្រឹត យើងឃើញមាន​ការពេញនិយម​នៅសម័យមុនអង្គរ។  កាល​បរិច្ឆេទ​ដែល​សរសេរ​ជា អឞ្ដចត្តាលីឝោត្តរឞច្ឆត កើតចេញពីបន្សំពាក្យ អឞ្ដ (៨) +ចត្តាលីឝ (៤០) + ឧត្តរ (លើសដោយ) + ឞដ៑ (៦) + ឝត (១០០)។ ពាក្យ ចត្តាលីឝ ពុំមែន​ជា​ពាក្យសំស្ក្រឹត​ឡើយ​ ប៉ុន្ដែ​​ជា​ពាក្យប្រាក្រឹត ដែលត្រូវនឹងពាក្យសំស្ក្រឹតថា ចត្វា(/ត្ត្វា)លិំឝ មានន័យថា ៤០។ អឞ្ដចត្តាលីឝ មានន័យថា ៤៨, តាមសន្ធិក្នុងភាសាសំស្ក្រឹត ឞដ៑ + ឝត > ឞច្ឆត មានន័យថា ៦០០។

សំណៅផ្ដិតសិលាចារឹកវត្តព្រៃមៀន (រូបថត៖ EFEO & CISARK)

ដោយ​ផ្ទាំងចារឹកនេះបែកជាពីរផ្នែក និងខូចខាតនៅផ្នែកខាងស្ដាំ ព្រមទាំងមានភាពសឹករេចរឹលនិង​ផ្ទាត់ផ្ទៃថ្មដោយអន្លើៗ ធ្វើឱ្យ​យើង​ពុំ​អាច​អាន​អត្ថបទ​បានទាំងស្រុងពេញលេញនោះឡើយ។ ត្រង់ចំណុចដែលខូចខាតខ្លះ នាំឱ្យយើងពិបាកយល់អត្ថន័យផងដែរ។ យ៉ាងនេះក្ដី យើងនៅតែ​អាច​យល់​នូវ​ខ្លឹមសារជារួមបាន គឺអត្ថន័យរបស់សិលាចារឹកនេះ​ ជា​កំណត់ត្រា​តង្វាយ​ថ្វាយចំពោះ​ប្រាសាទ​ព្រះគម្ដែងអញស្រី​សង្ករនារាយណ៍ ដោយអ្នកធ្វើតង្វាយ​ទាំងឡាយ​មានដូចជា ម្រតាញភាស្ករបាល ម្រតាញសិទ្ធិគណ ម្ដាយម្រតាញចន្ទ្រសេនា ជាដើម។ ក្នុងតង្វាយនោះ មាន​អ្នកបម្រើស្រីប្រុស ខ្លះមានកូនផង និង​ដីស្រែ​ចម្ការ​។ ក្នុងអត្ថបទនេះ ក៏មានពាក្យផ្ដាសា​ដល់នរណាដែលរំលាងព្រះ ឱ្យធ្លាក់​ទៅ​នរក​២១ជាន់ផង។

អត្ថបទដើមជាអក្សរខ្មែរទំនើប

១-      អឞ្ដចត្តាលីឝោត្តរឞច្ឆតឝកបរិគ្រហ(ស)ប្ដមីកេត៑[ឝ្រា]

២-      វន​ម្រតាញ៑​ភាស្ករបាល​ឱយ៑​ស្រេទង៑​ក្ញុំ​ម៑តវ្រះកម្រតា(ង៑)

៣-     អញ៑​ឝ្រីឝង្ករណារាយនបុណ្យ​ម្រតាញ៑​ស្រេវ្រៃកល្បៅវិ(ជ) —

៤-      ស្រេត្បេង៑​វីជ២០-១ស្រេក្រៅទ្នល៑មាស៑១០-២ស្រេវ្រៃទំរោក៑​មា(ស៑) —

៥-      ស្រេជេង៑ឆ្ទីង៑កន្លះសរេស្រេទ៌េ្ទះបក៑មាស៑១ជេ១ស្រេទ៌្ទល៑ស(រេ) —

៦-      ស្រេកន្លះវ្រៃ​មាស៑​៣·ក្ញុំកន្ដៃកុក្មេរ៑១កោន៑៤កុ(កល្ប)១កុ—

៧-      កោន៑១ប្រាប៑កោន៑២កុប្រេក៑១កោន៑១ក្ឫស៑១កោន៑១កុចំបោត៑១កោ(ន៑) —

៨-      កុត្លេំ១កោន៑១(កុ)ទប្ទិប៑១កោន៑១កុស្វេត៑១កោន៑១កុសុវណ៌្ណ១កុ—

៩-      ចង្កា១កុតំវេ១កុកន្បាញ៑១កុស្វោក៑១កុត្បាញ៑១កុត្រសោ—

១០-    កុរំវុះ១ឃោទកញ្ជត៑១រំបត៑១ប្រឝស្ដគន‌១តរង្គ—

១១-    ទុត៑១កច្យោន៑១អនន្តរារប៑១ត្គន៑១កញ្ជ១ធម៌្មឝ(ក្តិ១)—

១២-    កំបុស៑១ស្មោម៑១ក្ញុំប្រទានម្រតាញសិទ្ធិគនកុកញ្ជ១—

១៣-   កុកំវត៑១កុមុលិះ១កោន៑-(ម)ធុប្រីយ១កំ-ាន៑១កន៑ឯត៑១កុ—

១៤-    ត្និ–កោន៑១សោច៑ក្តោ១កោន៑២ត្វង៑១កោន៑១ប្កាយ៑១កោន៑១—

១៥-    កោន៑១កន្តេក៑១អំនោយ៑១កន្ដៃបិសោ(ត៑)១និឞ្ដ—-ង៑១—

១៦-    ប្រង៑១—–ន៑១—–កញ្ជុង៑១—ទោឞ១ស–១ក្លោញ៑—

១៧-   ចន្ទ្រគុប្ដ———-ត៑១—ក្លោញ៑សម្របុ១កោន៑១ត—

១៨-    កោន៑១ចង្កា១កោន៑១សល្ប-១កោន៑១អវស–១កន្តុ១វោ—

១៩-    ស្រមោល៑១វ្ងេ១–្ន—-ក្ឞ១ត្មេក៑១កន៑អស៑១កន៑—

២០-    វ្ងេ១កោន៑១កញ្ជៃ១កញ្ជ…….(ឝ/ភ)ក្ដិមាន្រ១ត្ឫឞ១ត្បាស៑១(កន្តា)ង៑១—

២១-    ———ជ្យ(យុ)គល(យៅ)–ទំរិង៑១គិនេះស្រេ​ទង៑ក្ញុំ——-

២២-   (កន្តៃម្រតាង៑)ទង៑គេក្លោញ៑អ្មេម្រតាញ៑ចន្ទ្រសេនជោន៑តវ្រះកម្រតា(ង៑អញ៑)

២៣-   (ឝ្រីឝង្ករ)ណារាយនបុណ្យម្រតាញ៑ទង៑​គេក្លោញគេគិ—–

២៤-    យ—នៅ​អ្នក៑តនិរស្ដគិអំវិលាង៑​វ្រះ–ឯកាវីឝ(និរយ)—

២៥-    តនាំ—–បំនោស៑​បំជុះវ្រះកម្រតាង៑អញ៑​គិតនាគិ—

២៦-    កុវា—–កោន៑កុ—-ក៑១កុ—–វក៑១កុក—–ទ——១វាក–

២៧-   វាក——រ១កុសម្រំបុ១កោន៑កន៑ទិប៑១វា—–

២៨-   ឝិល—–១វា(អំ)វៅ១មិត្រគណ១កុអសា—–១——

២៩-   ស្រេជំនាហ្វ‌៑—អប៑​ទង៑ក្លោញ៑ប្រក្កឰកន្លះវ្រៃ—–

៣០-   គិស្រេជំនាហ្វ៑ផោង៑​——មាស៑៥គិនេះក្ញុំទង៑—–

៣១-   —–ញ៑តវ្រះកម្រតាង៑អញ៑ឝ្រីឝង្ករ[នារាយណ]

អត្ថបទប្រែសម្រួល

(១-១២) (នា)មហាសករាជឆ្នាំ​៦៤៨ ទី៧កើត ខែស្រាពណ៍ ម្រតាញភាស្ករបាល ថ្វាយស្រែនិ​ង​អ្នក​បម្រើ​ចំពោះព្រះគម្ដែងអញ​ស្រីសង្ករនារាយណ៍ ជាបុណ្យរបស់ម្រតាញ។ (ស្រែ​មា​ន​​) ស្រែព្រៃកល្បៅ​(ទំហំ)–វិជ ស្រែត្បែង(ទំហំ)២១វីជ ស្រែក្រៅ​ទ្នល(ទំហំ)១២មាស ស្រែព្រៃទំរោក(ទំហំ)–មាស ស្រែជើងស្ទឹងកន្លះសន្រែ ស្រេរទេះបាក់​(ទំហំ)១មាស ១ជើ ស្រែរទ​ល​(ទំហំ) –សន្រែ ស្រែកន្លះព្រៃ​(ទហំ)៣មាស។ អ្នកបម្រើស្រី(មាន)នាងក្មេរ១ (និង)កូន៤(នាក់) នាងកល្ប១ នាង—(និង)កូន១ (នាង)ប្រាបកូន២(នាក់) នាងប្រេក១ (និង)កូន១(នាក់) (នាង)ក្រឹស១ (និង)កូន​១(នាក់) (នាង)ចំបោត១ (និង)កូន-(នាក់) នាងត្លេម១ (និង)កូន១(នាក់) នាងទប្ទិប១ (និង)កូន១(នាក់) នាងស្វេត១ (និង)កូន១(នាក់) នាងសុវណ៌្ណ១ នាង​—ចង្កា១ នាងតំវេ១ នាងកន្បាញ១ នាងស្វោក​១ នាងត្បាញ​១ នាងត្រសោ— នាងរំវុះ១។ (អ្នកបម្រើ)ប្រុស កញ្ជត១ រំបត១ ប្រឝស្ដគន‌១ តរង្គ—១-ទុត១ កច្យោន១ អនន្តរារប១ ត្គន១ កញ្ជ១ ធម៌្មសក្តិ១— កំបុស១ ស្មោម១។

(១២-២០) អ្នកបម្រើ​ជាតង្វាយរបស់ម្រតាញសិទ្ធិគន (មាន)នាងកញ្ជ១— នាងកំវត១នាងមុលិះ១ (និង)កូន(១នាក់) នាង(ម)ធុប្រីយ១ នាងកំ-ាន១ (នាង)កនឯត១ នាង—ត្និ–(និង)កូន១(នាក់) នាងសោចក្តោ១ (និង)កូន២(នាក់) (នាង)ត្វង១ (និង)កូន១(នាក់) នាងប្កាយ១ (និង)កូន១(នាក់)— (និងកូន)១(នាក់) (នាង)កន្តេក១ (នាង)អំនោយ១ (នាង)កន្ដៃបិសោត១ (នាង)និស្ដ—-ង១ —ប្រង១ —–ន១ —–កញ្ជុង១ —ទោស១ ស–១ ក្លោញ—ចន្ទ្រគុប្ដ———-ត១— ក្លោញសម្របុ១ (និង)កូន១(នាក់) ត—(និង)​កូន១(នាក់) ចង្កា១ (និង)កូន១(នាក់) សល្ប-១ (និង)កូន១(នាក់)  អវស–១ កន្តុ១ វោ—ស្រមោល១ វ្ងេ១ –្ន—-ក្ឞ១ ត្មេក១ កន្អស១ កន— វ្ងេ១ (និង)កូន១(នាក់) កញ្ជៃ១ កញ្ជ…….(ស/ភ)ក្ដិមាន្រ១ ត្រឹស១ ត្បាស១ កន្តាង១—។

(២១)  ———ជ្យ(សម្លៀក)យុគលយៅ–ដំណាំ១។

(២១-២៤) ទាំងនេះគឺស្រែនិងអ្នកបម្រើ​——- ភរិយាម្រតាងនិងអ្នកជាក្លោញ(ដែល)ម្ដាយ​ម្រតាញ​ចន្ទ្រសេនា ថ្វាយចំពោះព្រះគម្ដែងអញ​ស្រីសង្ករនារាយណ៍ (គឺ​ជា)បុណ្យ​របស់​ម្រតាញ​និង​អ្នកជាក្លោញ គឺ—–។

(២៤)  នូវអ្នកដែលធ្វើឱ្យនិរាស​ គឺរំលាង​ព្រះ​ (សូមធ្លាក់ទៅ)នរក២១ជាន់។

(២៥) និយាយអំពីអ្នកបួសធ្វើពិធប្រោះទឹកនៅប្រាសាទ—-

(២៦-២៨) បញ្ជីឈ្មោះអ្នកបម្រើ     

(២៩) ស្រែដែលជាវ—រួមទាំង​ក្លោញប្រាក់ឯកន្លះព្រៃ—–

(៣០) គឺស្រែដែលជាវផ្សេងទៀត—–(ទំហំ)៥មាស (៣០-៣១) ទាំងនេះគឺ​ខ្ញុំបម្រើនិងស្រែ (ដែលថ្វាយចំពោះ)ព្រះគម្ដែងអញ​ស្រីសង្ករនារាយណ៍។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!